ភាព​ច្របូកច្របល់​នៃ​ទិវា​វ៉ាឡិនតៃន៍​ – ថ្ងៃ​ អាទិត្យ​ ទី​ ១៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​

Posted on Tuesday, 24 February 2009. Filed under: *វិចារណកថា*, សប្ដាហ៍ទី ៥៣៦ |

កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​រាយការណ៍​ព័ត៌មាន​កាលពី​ថ្ងៃ​សុក្រ​ ទី​ ១៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​ ស្ដីពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ដោយ​សង្គម​វិទូ​កម្ពុជា​ម្នាក់​ ឈ្មោះ​ តុង​ សុប្រាជ្ញ​ ដែល​មាន​សេចក្ដី​ថា​ ៖

“ការសិក្សា​ស្រាវជ្រាវ​បាន​សាកសួរ​យុវជន​នៅ​ក្នុង​ឱកាស​ពីរ​យ៉ាង​ … ហើយ​បាន​ឃើញ​ថា​ ចំនួន​ ៦១,២​ភាគរយ​នៃ​អ្នក​ផ្ដល់​ចម្លើយ​ បាន​ចាត់​ទុក​ទិវា​វ៉ាឡិនតៃន៍​ ជា​ថ្ងៃ​ពិសេស​ ប៉ុន្តែ​ក៏​បាន​ឃើញ​ថា​ភាគច្រើន​បាន​ដឹង​តិចតួច​អំពី​ប្រភព​នៃ​ថ្ងៃ​នេះ​តែម្ដង​ ។ យុវជន​ភាគច្រើន​បាន​ទទួលស្គាល់​ថា​ថ្ងៃ​នេះ​មាន​ដើមកំណើត​នៅ​ឯ​បរទេស​ ដោយ​មាន​អ្នក​ផ្ដល់​ចម្លើយ​ជាច្រើន​បាន​ដាក់​ឈ្មោះ​ថ្មី​ដល់​ឱកាស​នេះ​ថា​ជា​ ‘ទិវា​នៃ​ក្ដី​ស្រឡាញ់​'” ។

ចំពោះ​និស្សិត​ទាំងអស់​នេះ​ ការ​ដែល​និយាយ​ថា​ទិវា​វ៉ាឡិនតៃន៍​មាន​លក្ខណៈ​ជា​បរទេស​នោះ​ មិនមែន​ជា​រឿង​អវិជ្ជមាន​ទេ​ ។ ចំពោះ​អ្នក​ខ្លះ​ទៀត​ វា​ក៏​មិនមែន​ជា​រឿង​អវិជ្ជមាន​ដែរ​ ។ កាសែត​មួយ​បាន​រាយការណ៍​ថា​ ៖​ “ប្រជាពលរដ្ឋ​បាន​ស្នើសុំ​កុំឲ្យ​ស្ថានីយ​ទូរទស្សន៍​ផ្សព្វផ្សាយ​ ‘ទិវា​វ៉ាឡិនតៃន៍​’ តាម​ទូរទស្សន៍​ ពីព្រោះ​វា​អាច​ជំរុញ​យុវជន​ឲ្យ​ទទួលយក​វប្បធម៌​បរទេស​” ។ ហើយ​គេ​ក៏​មិន​អាច​រាយការណ៍​ថា​តើ​គេ​ដឹង​ឬ​មិន​ដឹង​ដែរ​ទេ​ – ឬក៏​យកចិត្ត​ទុកដាក់​ចង់​ដឹង​នោះ​ទេ​ – នូវ​ប្រភព​នៃ​ទិវា​នេះ​ និង​ ឈ្មោះ​របស់​វា​ ។ ប៉ុន្តែ​ទោះបីជា​ខ្លួន​ជា​ទូរទស្សន៍​មិន​បាន​ផ្សព្វផ្សាយ​ពី​រឿង​នេះ​ក៏ដោយ​ ក៏​មនុស្ស​ជាច្រើន​ដឹង​តាម​របៀប​ម្យ៉ាង​ៗ​របស់​គេ​ ហើយ​បាន​ត្រៀម​ខ្លួន​ចាំ​ទទួល​ឱកាស​នេះ​ជាស្រេច​ – មាន​ជើង​ទម្រ​សម្រាប់​ដាក់​ផ្កា​លក់​ជាច្រើន​នៅ​តាម​ចិញ្ចើម​ថ្នល់​ ជាពិសេស​នៅ​ក្បែរ​សកលវិទ្យាល័យ​ និង​ សាលា​មធ្យមសិក្សា​ ពីព្រោះ​មាន​សិស្ស​ និស្សិត​ចង់​ទិញ​វា​ ។

មែន​ហើយ​ ទិវា​វ៉ាឡិនតៃន៍​ក៏​បាន​ក្លាយ​ជា​ស្ថាប័ន​មួយ​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​នៅ​អាស៊ី​ ៖​ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន​ ស៊ិនហួរ​ ណិត​ មាន​រូបភាព​មួយ​ដ៏​ល្អ​ ដែល​មាន​ចំណងជើង​ថា​ ៖​ “គូស្នេហ៍​មួយ​គូ​ដើរ​ជាមួយ​គ្នា​ នៅ​ដៃ​មាន​កាន់​ផ្កា​កូឡាប​មួយ​ចាច់​ នៅ​ក្នុង​ទីក្រុង​ហារប៊ីន​ ទីរួមខេត្ត​ ហីឡុងចាង​ នៃ​ប្រទេស​ចិន​ភាគ​ឦសាន​ នៅ​ថ្ងៃ​ទី​ ១៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​ ។ គូស្នេហ៍​ជាច្រើន​បាន​ទិញ​ផ្កា​កូឡាប​ដើម្បី​អបអរ​ទិវា​វ៉ាឡិនតៃន៍​នេះ​” ។

“A couple of lovers walk with a bouquet of roses in Harbin

“គូស្នេហ៍​មួយ​គូ​នាំគ្នា​ដើរ​កំសាន្ដ​ក្នុង​ទីក្រុង​ហារប៊ីន​ នៅ​នឹង​ដៃ​មាន​កាន់​ផ្កា​កូឡាប​មួយ​បាច់​ផង​ – ប្រភព​ ៖​ http://news.xinhuanet.com/english/2009-
02/14/xin_372020614194431210571.jpg

ពុំ​មាន​ការ​សម្ដែង​ឲ្យ​ឃើញ​ថា​គេ​មាន​កង្វល់​ថា​នេះ​ជា​ “ឥទ្ធិពល​នៃ​វប្បធម៌​បរទេស​នោះ​ឡើយ​” ។ ហើយ​គេ​កាន់តែ​ភ្ញាក់ផ្អើល​ច្រើន​ឡើង​ទៀត​នៅ​ពេល​ឃើញ​ថា​សារព័ត៌មាន​ដដែល​នេះ​ក៏​មាន​រូបភាព​មួយ​ពី​កូរ៉េ​ខាងជើង​ផង​ដែរ​ ដែល​មាន​ចំណងជើង​ថា​ ៖​ “គូស្នេហ៍​មួយ​គូ​ឈរ​ឲ្យ​គេ​ថតរូប​ឲ្យ​នៅ​កន្លែង​តាំង​ពិពណ៌​ ‘ផ្កា​គីមជុងអ៊ីល​’ ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ឯ​ទីក្រុង​ព្យុងយ៉ាង​ រដ្ឋធានី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ នៅ​ថ្ងៃ​ទី​ ១៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​ ។ ពិពណ៌​នោះ​ត្រូវ​ប្រព្រឹត្ត​ឡើង​ដើម្បី​រំឭក​ខួបកំណើត​ទី​៦៧​ របស់​ លោក​ គីមជុងអ៊ីល​ ថ្នាក់ដឹកនាំ​កំពូល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ នៅ​ថ្ងៃ​ខាងមុខ​នេះ​” ។ ពុំ​មាន​ការ​និយាយ​បញ្ជាក់​ពី​ទិវា​វ៉ាឡិនតៃន៍​ទេ​ – ប៉ុន្តែ​យុវជន​ម្នាក់​ និង​ យុវនារី​ម្នាក់​ បាន​ថតរូប​រួមគ្នា​នៅ​ពីមុខ​ផ្កា​កូឡាប​ក្រហម​ នៅ​ថ្ងៃ​ទី​ ១៤​ ខែ​ កុម្ភៈ​ – វា​ហាក់​ដូចជា​មានន័យ​ពិសេស​អ្វី​ម្យ៉ាង​គ្រោងទុក​ ។

A couple pose for photos at an exhibition on Kim Jong Il flowers

គូស្នេហ៍​មួយ​គូ​ឲ្យ​គេ​ថតរូប​ឲ្យ​នៅ​កន្លែង​តាំង​ពិពណ៌​ ‘ផ្កា​គីមជុងអ៊ីល​’

ប្រភព​ ៖​ http://news.xinhuaet.com/english/2009-
02/14/xin_35202061420347811815914.jpg

ប៉ុន្តែ​ទោះជាយ៉ាងណាក៏ដោយ​ កម្ពុជា​ជា​ប្រទេស​មួយ​ដែល​បញ្ហា​នៃ​ការ​ប៉ះទង្គិច​រវាង​វប្បធម៌​ប្រពៃណី​ និង​ ទិវា​វ៉ាឡិនតៃន៍​ បាន​ក្លាយ​ជា​បញ្ហា​មួយ​ទៅ​ហើយ​ ។ ឥណ្ឌា​ជា​ប្រទេស​មួយ​ទៀត​ ជាពិសេស​តាំងពី​ពេល​មាន​អំពើ​ហិង្សា​នា​ពេល​ថ្មី​ៗ​នេះ មក​លើ​ស្ត្រី​ភេទ​ – ដែល​មាន​ការ​អះអាង​ថា​ នេះ​គឺ​ដើម្បី​ការពារ​វប្បធម៌​ឥណ្ឌា​ ។

សកម្មជន​ភេទ​ប្រុស​របស់​អង្គការ​ ហិណ្ឌូ​ ស្រ៊ីរ៉ាម៉ាសេនា​ បាន​ចូល​ “ភោជនីយដ្ឋាន​ និង​ បារ​ សតិវិប​ ល្លាស​” [Amnesia Bar and Restaurant] នៅ​ក្នុង​ទីក្រុង​ម៉ង់ហ្កាល័រ​នៃ​ប្រទេស​ឥណ្ឌា​ កាលពី​ល្ងាច​ថ្ងៃ​ សៅរ៍​ ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ហើយ​បាន​គំរាម​ពួក​ស្ត្រី​ដែល​កំពុង​អង្គុយ​ខាងក្នុង​ទីនោះ​​។ គេ​បាន​ជំទាស់​នឹង​ស្ត្រី​ផឹក​ស្រា​ ហើយ​បាន​អូស​នាង​ៗ​ទាំងនោះ​ចេញ​ទៅ​ក្រៅ​ ស្ត្រី​ខ្លះ​បាន​ដួល​ ឬ​ ត្រូវ​រុញច្រាន​ឲ្យ​ដួល​ទៅ​នឹង​ដី​ ។ គេ​ក៏​បាន​ប្រាប់​ទៅ​ស្ត្រី​ទាំងនោះ​ថា​ នាង​នឹង​ប្រឈម​នឹង​ផលវិបាក​យ៉ាង​ធ្ងន់ធ្ងរ​មិន​ខាន​បើសិនជា​គេ​បាន​ឃើញ​នាង​ៗ​នោះ​នៅ​ក្នុង​បារ​ម្ដងទៀត​ ។ ក្រុម​បុរស​នោះ​បាន​ចេញពី​បារ​ក្រោយពី​បាន​គំរាម​ម្ចាស់​វា​ហើយ​ ។

មនុស្ស​ជាច្រើន​ រួមមាន​ឥស្សរជន​នៅ​ឥណ្ឌា​ និង​ ខ្លះ​នៅ​កម្ពុជា​ បាន​ថ្កោលទោស​លើ​អំពើ​ហិង្សា​នេះ​ ហើយ​មាន​ការ​ពិភាក្សា​ជាច្រើន​ជា​សាធារណៈ​ ។ សំឡេង​ខ្លះ​បាន​ស្នើ​ជា​យោបល់​ថា​ជនរងគ្រោះ​ប្រហែលជា​បាន​បង្ក​ហេតុ​ឲ្យ​មាន​ការ​ប្រយុទ្ធ​យ៉ាង​នេះ​ ដោយសារតែ​មកពី​អាកប្បកិរិយា​របស់​គេ​ដែល​មិន​ស្រប​តាម​វប្បធម៌​ឥណ្ឌា​ – បើ​តាម​មតិ​របស់​អ្នក​រិះគន់​ស្ត្រី​ ។ គេ​បាន​ស្នើ​យោបល់​ថា​ គួរតែ​លើក​សរសើរ​អង្គការ​ ស្រ៊ីរ៉ាម៉ាសេនា​ ផង​ដែរ​ – អង្គការ​នេះ​បាន​ប្រារព្ធ​ពិធី​អបអរ​មហោស្រព​ប្រពៃណី​ហិណ្ឌូ​ទាំងអស់​យ៉ាង​អធិកអធម​ ហើយ​បាន​ធ្វើ​យ៉ាង​ច្រើន​ក្នុង​ការ​ផ្សព្វផ្សាយ​ប្រពៃណី​វប្បធម៌​ដែល​ពួកគេ​បាន​និយាយ​ថា​មិន​ត្រូវ​បាន​ការពារ​គ្រប់គ្រាន់​ ហើយ​ដែល​អង្គការ​នេះ​ត្រូវតែ​ដើរតួ​ជា​ “ប៉ូលិស​សីលធម៌​” ។

បន្ទាប់មក​ នៅ​ថ្ងៃ​ទី​ ១០​ ខែ​ កុម្ភៈ​ ក្រុម​ដែល​តាំង​ខ្លួន​ជា​ “ប៉ូលិស​សីលធម៌​” មួយ​ក្រុម​ បាន​ឃាត់​រថយន្តក្រុង​មួយ​ក្នុង​ទីក្រុង​ Mangalore​ ដោយ​បាន​ដឹង​ថា​ នារី​សិស្ស​សាលា​ហិណ្ឌូ​ម្នាក់​ អាយុ​១៦​ឆ្នាំ​ បាន​ជិះ​រថយន្តក្រុង​នោះ​ជាមួយ​មិត្ត​ប្រុស​ជនជាតិ​អ៊ីស្លាម​ ។ ពួកគេ​បាន​អូស​នាង​ចេញ​មក​ក្រៅ​ ហើយ​នាំ​នាង​ទៅ​ឲ្យ​ប៉ូលិស​ ដែល​បាន​ទូរស័ព្ទ​ហៅ​ឪពុក​ម្ដាយ​នាង​ឲ្យ​មក​ទទួល​នាង​យក​ទៅ​វិញ​ ។ នាង​មិន​អាច​ទ្រាំ​នឹង​ការ​ខ្មាសអៀន​ជា​សាធារណៈ​ ហើយ​ក៏​បាន​សម្លាប់​ខ្លួនឯង​នៅ​ថ្ងៃ​បន្ទាប់​ ។

អំពើ​ហិង្សា​បាន​បន្ត​មក​ទៀត​ ៖​ នៅ​ក្បែរ​វិមាន​ តជ​ ម៉ាហាល់​ សាង​ពី​ថ្មម៉ាប​ ពណ៌​ស​ ដ៏​ល្បីល្បាញ​ អ្នក​ប្រពៃណី​និយម​ដុះស្លែ​បាន​ប្រយុទ្ធ​ទៅលើ​គូស្នេហ៍​បី​គូ​ ហើយ​បាន​កាត់​សក់​របស់​គេ​ដើម្បីឲ្យ​ពួក​គូស្នេហ៍​នោះ​ខ្មាសគេ​ ។ អ្នកដទៃ​ទៀត​បាន​វាយ​កម្ទេច​ និង​ ដុត​ហាង​លក់​ប័ណ្ណ​ជូនពរ​ក្នុង​ទិវា​វ៉ាឡិនតៃន៍​ ហើយ​អ្នក​ខ្លះ​បាន​ចូល​ក្នុង​ភោជនីយដ្ឋាន​រក​មើល​គូស្នេហ៍​ដែល​កំពុង​បរិភោគ​អាហារ​រួមគ្នា​ក្នុង​ឱកាស​ទិវា​វ៉ាឡិនតៃន៍​ដ៏​ពិសេស​នេះ​ ។ ក្នុង​ករណី​ខ្លះ​ គេ​បាន​គំរាម​ថា​គេ​នឹង​ចាប់​បង្ខំ​គូស្នេហ៍​ណាមួយ​ឲ្យ​គេ​រៀបការ​ភ្លាម​ៗ​ ដើម្បី​ធ្វើឲ្យ​មាន​ឡាក់ឋាន​ពេញច្បាប់​” ចំពោះ​អាកប្បកិរិយា​របស់​គេ​ដែល​ជា​ការ​បង្ហាញ​ថា​គេ​ពិតជា​ស្រឡាញ់​គ្នា​ទៅវិញទៅមក​ – មាន​ការ​ឆ្មក់​ចូល​លុក​មណ្ឌល​ហាង​លក់ទំនិញ​ដែល​មាន​យុវជន​ឧស្សាហ៍​ទៅ​ ហើយ​ដើរ​ក្រឡឹង​ទៅមក​ៗ​ដោយ​កាន់​ដៃ​គ្នា​ ។

ក្នុង​ចន្លោះ​ពេលនោះ​ មនុស្ស​ខ្លះ​ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ត្រូវ​បាន​ចាប់ខ្លួន​ – ប៉ុន្តែ​ ជា​ញឹកញាប់​រដ្ឋអំណាច​ច្រើនតែ​ចេញ​សកម្មភាព​យឺត​ ដោយ​ជនរងគ្រោះ​ត្រូវ​បាន​ចាត់​ទុក​ថា​បាន​បំពាន​លើ​វប្បធម៌​ប្រពៃណី​ ។

លោក​ មធុ​ ចន្ទ្រា​ ជា​សកម្មជន​សិទ្ធិមនុស្ស​ម្នាក់​ដ៏​ល្បីល្បាញ​ បាន​ការពារ​យ៉ាង​ខ្លាំងក្លា​នូវ​សិទ្ធិ​សេរីភាព​ស៊ីវិល​របស់​គូស្នេហ៍​ ។ “វា​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ឥណ្ឌា​ម្នាក់​ៗ​ក្នុង​ការ​បញ្ជាក់​បង្ហាញ​សេចក្ដី​ស្នេហា​របស់​យើង​តាម​របៀប​ផ្សេង​ៗ​គ្នា​ ដែល​គួរឲ្យ​ទទួលយក​បាន​តាម​របៀប​ឥណ្ឌា​ ឬ​ តាម​របៀប​អង់គ្លេស​ ឬ​ តាម​របៀប​អ៊ីស្លាម​” ។

តែ​ទោះជា​យ៉ាងណាក៏ដោយ​ នៅ​ពេល​ដែល​យុវនារី​មួយ​ក្រុម​ ភាគច្រើន​ជា​និស្សិត​ បាន​ចាប់ផ្ដើម​ទាមទារ​សិទ្ធិ​របស់​ខ្លួន​ជា​សាធារណៈ​ ព្រមទាំង​ប្រយុទ្ធ​ដើម្បី​ទទួល​បាន​សិទ្ធិ​របស់​ខ្លួន​មកវិញ​តាម​របៀប​ប្លែក​ខុស​ពី​ធម្មតា​ ភ្លាម​នោះ​ការ​យកចិត្ត​ទុកដាក់​ធំធេង​ក៏​ស្រាប់តែ​ត្រូវ​បាន​បង្កើត​ឡើង​ភ្លាម​ដែរ​ ។ សម្លេង​ខ្លះ​នៃ​សម្លេង​ទាំងនេះ​ត្រូវ​បាន​បង្ហាញ​ឲ្យ​ឃើញ​តាម​អ៊ីនធឺណិត​ ៖

“យើង​ទាំងអស់​ជា​ bloggers​ [អ្នក​ធ្វើ​កំណត់ហេតុ​បណ្ដាញ​តាម​វ៉ិបសាយ​] កំពុង​ធ្វើការ​តវ៉ា​ដោយ​កាន់​ដៃ​គ្នា​ប្រឆាំង​នឹង​ការ​ជ្រៀតជ្រែក​មក​លើ​សិទ្ធិ​របស់​យើង​ក្នុង​ការ​កាន់​ដៃ​គ្នា​ ហើយ​ដើរ​ចេញ​ចូល​ក្នុង​កន្លែង​ផឹក​កាហ្វេ​ ឬ​ ភេសជ្ជៈ​ផ្សេង​ៗ​ ឬ​ ទីណា​មួយ​ផ្សេង​ទៀត​ដោយ​មិន​ត្រូវ​បាន​គេ​វាយដំ​ ឬ​ ត្រូវ​ធ្វើបាប​ដើម្បី​សិទ្ធិ​នោះ​ដែរ​” ។

“ក្នុង​វប្បធម៌​ឥណ្ឌា​ នារី​ម្នាក់​អាច​ជា​ម្ចាស់​គ្រឹះស្ថាន​ពាណិជ្ជកម្ម​មួយ​ ឬ​ ជា​វេជ្ជបណ្ឌិត​ ជា​គ្រូបង្រៀន​ ជា​ម្ដាយ​ ឬមួយ​នាង​ក៏​អាច​ត្រឹមតែ​ពលរដ្ឋ​ពេញវ័យ​ម្នាក់​ទៀត​ប៉ុណ្ណោះ​ ។ បំណង​ប្រាថ្នា​របស់​នារី​ម្នាក់​គេ​មិន​គិត​ថា​សំខាន់​ទេ​ ។ វា​ក៏​គ្មាន​ន័យ​អ្វី​ដែរ​ … ហើយ​គេ​ឃើញ​មាន​អ្នកជិតខាង​ និង​ មនុស្ស​ចាស់​ៗ​ជា​អនក្ខរជន​ពាក់កណ្ដាល​ ហើយ​ឥឡូវ​សូម្បីតែ​ឧក្រិដ្ឋជន​ក្នុង​ស្រុក​ក៏​កំពុងតែ​សម្រេច​ថា​តើ​នាង​ត្រូវ​អនុញ្ញាត​ឲ្យ​ស្លៀកពាក់​ដូចម្ដេច​ តើ​នាង​ត្រូវ​រួមរស់​ក្នុង​សង្គម​ដូចម្ដេច​ ព្រមទាំង​ថា​ តើ​ត្រូវ​បរិភោគ​អាហារ​អ្វី​ ឬ​ ភេសជ្ជៈ​អ្វី​ដែរ​ ?

“ហេតុអ្វី​បានជា​យើង​សូម​អភ័យទោស​ចំពោះ​វប្បធម៌​របស់​យើង​? យើង​ត្រូវតែ​ស្មោះត្រង់​ ។ វា​ចាំបាច់​ត្រូវតែ​មើល​ឃើញ​កំណែទម្រង់​សំខាន់​ៗ​”។

ដោយ​ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ជា​ “នារី​ចូលចិត្ត​ចេញចូល​តៀមស្រា​/កាហ្វេ​ ធូររលុង​ និង​ ជា​នារី​ទំនើប​” នារី​មួយ​ក្រុម​បាន​បង្កើត​អង្គការ​មួយ​យ៉ាង​រហ័ស​ ឈ្មោះ​ហៅ​ថា​ “អង្គការ​នារី​ចូលចិត្ត​ចេញចូល​តៀមស្រា​/កាហ្វេ​ ធូររលុង​ និង​ ជា​នារី​ទំនើប​” ។ ក្នុង​ពេល​ពីរ​ថ្ងៃ​បន្ទាប់មក​ អង្គការ​នេះ​មាន​សមាជិក​ជាង​ ៣០.០០០​នាក់​ ធ្វើ​យុទ្ធនាការ​ទាមទារ​សិទ្ធិ​របស់​ខ្លួន​ ។ ជា​សញ្ញា​នៃ​ការ​តវ៉ា​ប្រឆាំង​នឹង​អង្គការ​ស្រ៊ីរ៉ាម៉ាសេនា​ គេ​បាន​អំពាវនាវ​ចំពោះ​ស្ត្រី​ និង​ យុវនារី​ទូទាំង​ប្រទេស​ឲ្យ​ផ្ញើ​កញ្ចប់​ខោ​រឹប​ ពណ៌​ស៊ីជម្ពូ​សម្រាប់​ស្ត្រី​ តាមរយៈ​អ្នកនាំសារ​មកកាន់​ការិយាល័យ​អង្គការ​ស្រ៊ីរ៉ាម៉ាសេនា​ ក្នុង​ទីក្រុង​ហ៊ូប្លី​ ។គេ​បាន​រាយការណ៍​ថា​ ចំនួន​យ៉ាង​ច្រើន​លើសលប់​នៃ​កញ្ចប់​បែបនេះ​ត្រូវ​បាន​ផ្ញើ​ពី​តំបន់​ជាច្រើន​ខុស​ៗ​គ្នា​នៃ​ឥណ្ឌា​ មក​ឲ្យ​ទីនេះ​ នៅ​មុន​ និង​ នៅ​ចំ​ទិវា​វ៉ាឡិនតៃន៍​ ។

តើ​របស់​អស់​ទាំងនេះ​មាន​អ្វី​ទាក់ទង​នឹង​ប្រភព​ដើម​នៃ​ទិវា​វ៉ាឡិនតៃន៍​ដែរ​ឬ​ទេ​? ប្រហែលជា​មាន​ – មាន​ប្រពៃណី​ខុស​ៗ​គ្នា​ច្រើន​ ប៉ុន្តែ​ប្រពៃណី​ទាំងនោះ​សុទ្ធតែ​ទាក់ទង​នឹង​ទង្វើ​មិន​គោរព​តាម​អំណាច​មួយ​ដែល​មាន​កម្លាំង​ខ្លាំងក្លា​ ដែល​ជ្រៀតជ្រែក​ចូល​ក្នុង​ជម្រើស​ផ្ទាល់ខ្លួន​ក្នុង​ការ​យល់ព្រម​ទទួល​យក​សេចក្ដី​ស្រឡាញ់​ និង​ ផ្ដល់​សេចក្ដី​ស្រឡាញ់​ ។ Blogger​ ឥណ្ឌា​ម្នាក់​បាន​និយាយ​រឿង ប្រាប់​តាម​របៀប​នេះ​ ៖

    “ក្នុងចំណោម​មតិ​ខុស​ៗ​គ្នា​ចំពោះ​ប្រភព​ដើម​នៃ​ទិវា​វ៉ាឡិនតៃន៍​ មាន​មតិ​មួយ​ដែល​ត្រូវ​គេ​យល់ស្រប​ទទួល​យក​យ៉ាង​ទូលំទូលាយ​នោះ​គឺ​ថា​ វា​នៅ​រួម​ជាមួយ​នឹង​ចក្រភព​រ៉ូម៉ាំង​ ក្នុង​អំឡុង​សតវត្ស​ទី​បី​ ។ និយាយ​ឲ្យ​ជាក់លាក់​ទៅ​ គឺ​ព្រះសង្ឃ​មួយ​អង្គ​ដែល​មាន​នាម​ថា​ វ៉ាឡិនទីណឹស​ (Valentines) ត្រូវ​បាន​ប្រហារ​ជីវិត​ដោយ​កាត់​ក​ ដោយ​អធិរាជ​ ក្លូដ្យឹស​ (Claudius) ជា​ស្ដេច​ឃោរឃៅ​ នៅ​ថ្ងៃ​ទី​ ១៤​ កុម្ភៈ​ នៃ​ឆ្នាំ​ ២៦៩​ ។ Valentines​ បាន​លួច​រៀបចំ​អាពាហ៍ពិពាហ៍​ផ្សំផ្គុំ​គូស្នេហ៍​ជា​សំងាត់​នៅ​ពេល​ក្រោយពី​អធិរាជ​ ក្លូដ្យឹស​ ហាមឃាត់​មិន​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ ក្នុង​គោលបំណង​ទប់ស្កាត់​កុំឲ្យ​ទាហាន​រត់ចោល​ជួរ​ទ័ព​ ។ មនុស្ស​ដូច​ព្រះ​នេះ​ (ឬ​ហៅ​ថា​ សន្ត​) ដែល​ប្រកប​ដោយ​សន្ដាន​ចិត្ត​ល្អ​ មិន​ព្រម​បដិសេធ​ចោល​មាគ៌ា​យេ​ស៊ូគ្រិស្ត​ទេ​ ហើយ​ដោយ​ហេតុនេះ​ក៏​ត្រូវ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ ដែល​នៅ​ទីនោះ​លោក​បាន​ព្យាបាល​កូនស្រី​ងងឹត​ភ្នែក​របស់​អ្នក​ជាប់​ពន្ធនាគារ​ម្នាក់​ ។ លោក​បាន​ចាប់ចិត្ត​ស្រឡាញ់​នាង​ ហើយ​ក៏​បាន​ទុក​សំបុត្រ​មួយ​ខ្លី​ក្នុង​ក្រហែង​ថ្ម​នៃ​បន្ទប់​គុក​នៅ​ពេលយប់​ មុន​នឹង​ត្រូវ​គេ​យក​ទៅ​ប្រហារ​ជីវិត​ចោល​ ៖​ ‘អំពី​វ៉ាឡិនតៃន៍​របស់​អូន​’ ” ។

    “ក្រោយមក​ ជា​បណ្ដើរ​ៗ​ ថ្ងៃ​ទី​ ១៤​ ខែ​ កុម្ភៈ​ ក៏​បាន​ក្លាយ​ជា​ថ្ងៃ​មួយ​មានន័យ​ជា​ការ​ប្ដូរ​សារ​នៃ​សេចក្ដី​ស្នេហា​ ។ ថ្ងៃ​នេះ​ត្រូវ​អបអរ​ដោយ​ការ​ផ្ញើ​កំណាព្យ​ និង​ អំណោយ​តូច​ៗ​ ដូចជា​ផ្កា​” ។

យុវនារី​ម្នាក់​នៅ​ឥណ្ឌា​ បាន​សរសេរ​ពី​ការវាយប្រហារ​របស់​អ្នក​ដែល​អះអាង​ថា​ធ្វើ​ដើម្បី​ការពារ​វប្បធម៌​ឥណ្ឌា​ ដោយ​បញ្ចេញ​យោបល់​របស់​នាង​ថា​ បុរស​ទាំងនេះ​ – ទាំង​ចាស់​ ទាំង​ក្មេង​ – បាន​រស់នៅ​ស្ទើរតែ​គ្មាន​ពិសោធន៍​ណាមួយ​ទាក់ទង​នឹង​ស្ត្រី​ក្នុង​ស្ថានភាព​នៃ​ការ​គោរព​គ្នា​ទៅវិញទៅមក​ទេ​ ។ វប្បធម៌​ប្រពៃណី​បាន​កំណត់​តួនាទី​ពីរ​ឲ្យ​ស្ត្រី​ ។ យុវជន​ភាគច្រើន​ដែល​ពាក់ព័ន្ធ​ បាន​មកពី​សាលា​សម្រាប់​តែ​សិស្ស​ប្រុស​ប៉ុណ្ណោះ​ ដូច្នេះ​ពួកគេ​ពុំ​មាន​ពិសោធន៍​ក្នុង​ការ​ទាក់ទង​ជាមួយ​នារី​ក្នុង​ស្ថានភាព​ប្រចាំ​ថ្ងៃ​នៃ​សាលារៀន​ដែល​មាន​ភាព​ដូច​ៗ​គ្នា​នោះ​ទេ​ ។ ម្ដង​ណា​ដែល​គេ​បាន​ជួប​នារី​ គេ​តែងតែ​អះអាង​នូវ​ឧត្ដមភាព​នៃ​អំណាច​ខាង​វប្បធម៌​ និង​ សង្គម​ – បើ​ពុំ​នោះ​ទេ​ គេ​អាច​ត្រឹមតែ​គិត​អំពី​ទំនាក់ទំនង​ចំពោះ​ផ្លូវ​ភេទ​ប៉ុណ្ណោះ​ ។

សេចក្ដីរាយការណ៍​ព័ត៌មាន​ក្នុង​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​បង្ហាញ​នូវ​ភាព​នៃ​ចិត្ត​ចង្អៀតចង្អល់​ដូចគ្នា​នេះ​ដែរ​ ៖

    “ការសិក្សា​ស្រាវជ្រាវ​ថ្មី​ៗ​នេះ​ស្ដីពី​អត្តចរិត​របស់​យុវជន​កម្ពុជា​ចំពោះ​ទិវា​វ៉ាឡិនតៃន៍​ និង​ ទំនាក់ទំនង​ចំពោះ​ផ្លូវ​ភេទ​ បាន​រក​ឃើញ​ថា​ ជាង​ពាក់កណ្ដាល​នៃ​ចំនួន​អ្នក​ដែល​ត្រូវ​សួរ​សម្ភាសន៍​ បាន​បង្ហាញ​នូវ​ការ​សប្បាយ​ចូលចិត្ត​រួមរក្ស​ខាង​ផ្លូវ​ភេទ​ ។ ដូច្នេះ​ជា​ការពិត​ ការសិក្សា​ស្រាវជ្រាវ​នេះ​បង្ហាញ​ថា​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល​ជាច្រើន​ កំពុងតែ​ប្រើ​ទិវា​វ៉ាឡិនតៃន៍​នេះ​មិនមែន​សម្រាប់​អបអរ​ពិធី​នៃ​ក្ដី​ស្រឡាញ់​ទេ​ ក៏ប៉ុន្តែ​សម្រាប់​ជា​កាតាលីករ​នាំ​ទៅ​រក​ការ​រួមរក្ស​ខាង​ផ្លូវ​ភេទ​ទៅវិញ​ ។

    “ប៉ុន្តែ​ គួរឲ្យ​រំខាន​ មនុស្ស​ប្រុស​៦៦​ភាគរយ​ មាន​ផែនការ​រួមភេទ​ជាមួយ​ដៃគូ​របស់​ខ្លួន​ដោយ​មិន​គិត​ពី​ការព្រមព្រៀង​គ្នា​ទេ​ ហើយ​ចំនួន​៣៩,៥​ភាគរយ​នៃ​ពួក​នេះ​ បាន​បាត់បង់​ភាព​បរិសុទ្ធ​របស់​ខ្លួន​អស់​ទៅ​ហើយ​” ។

តើ​គេ​គួរតែ​លុបបំបាត់​ទិវា​វ៉ាឡិនតៃន៍​នេះ​ដែរ​ឬ​ទេ​? ទិវា​នេះ​បាន​ត្រឹមតែ​ជា​ការ​បញ្ចេញ​នូវ​ការ​មិន​គោរព​សមភាព​យេនឌ័រ​ប៉ុណ្ណោះ​ ។ ទិវា​វ៉ាឡិនតៃន៍​ប្រហែលជា​អាច​ជា​ឱកាស​មួយ​សម្រាប់​រៀន​សូត្រ​ និង​ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ថា​វា​មិនមែន​មានន័យ​អំពី​រឿង​ភេទ​ទេ​ ប៉ុន្តែ​អំពី​ការ​បណ្ដុះបណ្ដាល​ឲ្យ​ក្លាយ​ជា​វប្បធម៌​មួយ​កែប្រែ​ឲ្យ​ថ្មី​ឡើងវិញ​សម្រាប់​បុរស​ និង​ នារី​ ក្នុង​ការ​គោរព​គ្នា​ទៅវិញទៅមក​ និង​ កិច្ច​សហប្រតិបត្តិការ​ និង​ ក្នុង​សេចក្ដី​ស្រឡាញ់​ ។

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

5 Responses to “ភាព​ច្របូកច្របល់​នៃ​ទិវា​វ៉ាឡិនតៃន៍​ – ថ្ងៃ​ អាទិត្យ​ ទី​ ១៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​”

RSS Feed for កញ្ចក់​សង្គម Comments RSS Feed

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​! http://women.open.org.kh/ * ត្រឡប់​ទៅ​ខាងលើ​វិញ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​! http://women.open.org.kh/ * ត្រឡប់​ទៅ​ខាងលើ​វិញ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​! http://women.open.org.kh/ * ត្រឡប់​ទៅ​ខាងលើ​វិញ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​! http://women.open.org.kh/ * ត្រឡប់​ទៅ​ខាងលើ​វិញ […]

[…] * សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់… * សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។ * ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​! http://women.open.org.kh/ * ត្រឡប់​ទៅ​ខាងលើ​វិញ […]


Where's The Comment Form?

Liked it here?
Why not try sites on the blogroll...

%d bloggers like this: