អង្គការ​សហប្រជាជាតិ​ និង​ រដ្ឋាភិបាល​ នឹង​ទំលាយ​អំពើពុករលួយ​នៅ​សាលាក្ដី​ – ថ្ងៃ​ ពុធ​ ទី​ ២៥​ កុម្ភៈ​ ២០០៩​

Posted on Wednesday, 25 February 2009. Filed under: សប្ដាហ៍ទី ៥៣៨ |

ជូន​ចំពោះ​អ្នកអាន​ កញ្ចក់​សង្គម

ជា​រឿង​ដែល​គួរឲ្យ​ក្រៀមក្រំ​ដែល​ខ្ញុំ​ត្រូវ​ចែករំលែក​នូវ​ព័ត៌មាន​មិន​ល្អ​ជាមួយ​លោកអ្នក​ គឺ​យើង​នឹង​មិន​អាច​បន្ត​ការផ្សាយ​ កញ្ចក់​សង្គម​ ឲ្យ​លើស​ពី​ចុង​សប្ដាហ៍​នេះ​ទេ​ គឺ​នៅ​ត្រឹម​ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​នេះ​ យើង​នឹង​បន្ត​ជ្រើសរើស​ចំណងជើង​ និង​ អត្ថបទ​មួយ​ពី​សារព័ត៌មាន​ខ្មែរ​ រហូតដល់​ពេល​ចុងក្រោយ​ ហើយ​នៅ​ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ មីនា​ ឆ្នាំ​ ២០០៩​ ខ្ញុំ​នឹង​ចែករំលែក​នូវ​ពាក្យ​ចុងក្រោយ​នៅ​ទី​បញ្ចាប់​នៃ​សេវា​នេះ​ ។ ការ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស​ The Mirror​ នឹង​បន្ត​ទៅទៀត​ ។ លោកអ្នក​អាច​អាន​បាន​នៅ​ទី​នេះ​ ៖

http://cambodiamirror.wordpress.com

ការ​ចេញផ្សាយ​ កញ្ចក់​សង្គម​ កាលពី​ពេល​កន្លងទៅ​តាម​គេហទំព័រ​បច្ចុប្បន្ន​ លោកអ្នក​នឹង​នៅតែ​អាច​អាន​បាន​បន្ត​ទៅទៀត​ លោកអ្នក​អាច​អាន​ឡើងវិញ​នូវ​ព័ត៌មាន​មួយ​ចំនួន​ ឬក៏​ធ្វើការ​ស្វែងរក​ព័ត៌មាន​មួយ​ចំនួន​ ។

ការ​តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ​គឺ​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​ ។

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៨

ដោយ​ប្រកាស​ការ​ទំលាយ​ភាព​ទាល់ច្រក​ បន្ទាប់ពី​ការពិភាក្សា​ស្ដីពី​ការទប់ស្កាត់​អំពើពុករលួយ​នៅ​ឯ​សាលាក្ដី​កាត់ទោស​ខ្មែរក្រហម​ ក្រុម​មន្ត្រី​អង្គការ​សហប្រជាជាតិ​ និង​ ក្រុម​មន្ត្រី​កម្ពុជា​នៅ​ថ្ងៃ​ច័ន្ទ​ បាន​បញ្ចេញ​ឲ្យ​ដឹង​នូវ​កម្មវិធី​ដ៏​ស្មុគស្មាញ​មួយ​ ដើម្បី​ដោះស្រាយ​បណ្ដឹង​អំពី​ឥរិយាបថ​មិន​ត្រឹមត្រូវ​ដែល​នឹង​ផ្ដល់​ការទទួលខុសត្រូវ​ស្មើ​គ្នា​ចំពោះ​ភាគី​អន្តរជាតិ​ និង​ ភាគី​កម្ពុជា​នៃ​តុលាការ​នេះ​ ។

ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ឯ​ទីស្ដីការគណៈរដ្ឋមន្ត្រី​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​កន្លងទៅ​នេះ​ លោក​ សុខ​ អាន​ រដ្ឋមន្ត្រី​ទីស្ដីការគណៈរដ្ឋមន្ត្រី​ និង​ លោក​ ភីតធឺ​ តាក់ស៊ូ​-ជិនសេន​ ជំនួយការ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​ច្បាប់​ បាន​មាន​ប្រសាសន៍​ថា​ ពួក​លោក​ជឿ​ថា​ប្រព័ន្ធ​ថ្មី​នេះ​នឹង​អាច​ឲ្យ​ក្រុម​អ្នកផ្ដល់​ជំនួយ​បន្ត​ការ​ផ្ដល់​មូលនិធិ​ឲ្យ​ភាគី​កម្ពុជា​នៃ​សាលាក្ដី​នេះ​ ដែល​នឹង​ប្រឈម​វិបត្តិ​ថវិកា​ក្នុង​ប៉ុន្មាន​ពេល​សប្ដាហ៍​ខាងមុខ​នេះ​ ។ លោក​ សុខ​ អាន​ បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា​ ខ្ញុំ​គិត​ថា​ ការ​យោគយល់​គ្នា​ទៅវិញទៅមក​នេះ​គឺជា​មូលដ្ឋាន​ដ៏​ល្អ​បំផុត​មួយ​សំរាប់​រដ្ឋបាល​នៃ​តុលាការ​នេះ​ដើម្បី​ដំណើរការ​ទៅមុខ​ ហើយ​សូម្បីតែ​តុលាការ​ក៏​ដំណើរការ​ទៅមុខ​ដែរ​ ។ លោក​បាន​ថ្លែង​ថា​ ចំណុច​សំខាន់​នៃ​ការ​យោគយល់​គ្នា​របស់​យើង​គឺ​អំពី​ការ​ធ្វើ​ការងារ​ដ៏​ជោគជ័យ​នៃ​ដំណើរការ​រួម​ … ។ ពួកគេ​នឹង​ធ្វើការ​រួមគ្នា​ក្នុង​ដំណើរការ​រួម​ដើម្បី​ជំរះ​បញ្ហា​ទាំងអស់​ ។ លោក​ តាក់ស៊ូ​-ជិនសេន​ ក៏​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ដែរ​ថា​ លោក​ជឿ​ថា​កិច្ចព្រមព្រៀង​នេះ​ទីបំផុត​នឹង​បញ្ចប់​លែង​ពិភាក្សា​អំពី​ការចោទប្រកាន់​ពី​បទ​ទទួល​ប្រាក់​សគុណ​ដែល​បាន​សាយភាយ​ចេញពី​តុលាការ​តាំងពី​ហៀប​នឹង​ចាប់ផ្ដើម​របស់​ខ្លួន​មក​ហើយ​បាន​បណ្ដាលឲ្យ​ក្រុម​អ្នកផ្ដល់​ជំនួយ​ខ្លះ​បញ្ឈប់​ការ​ផ្ដល់​មូលនិធិ​ ។ លោក​ តាក៊ស៊ូ​-ជិនសេន​ បាន​មាន​ប្រសាសន៍​ថា​ នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ខ្នះខ្នែង​រួម​របស់​យើង​ដើម្បី​ដោះស្រាយ​បញ្ហា​អំពើពុករលួយ ។ ខ្ញុំ​គិត​ថា​ កិច្ចព្រមព្រៀង​នេះ​ដែល​យើង​មាន​នៅ​ពេលនេះ​ ពិតជា​នឹង​ត្រូវ​ទទួល​បាន​ជា​វិជ្ជមាន​ដោយ​បណ្ដា​ប្រទេស​ផ្ដល់​ជំនួយ​ ។

ទោះជា​យ៉ាងណាក្ដី​ កម្មវិធី​ប្រឆាំង​អំពើពុករលួយ​ថ្មី​ដែល​ត្រូវ​បាន​ស្នើ​ឡើង​នេះ​ ទំនង​ជា​តិចតួច​បំផុត​ជាង​អ្វី​ដែល​ក្រុម​មន្ត្រី​សហប្រជាជាតិ​បាន​ស្វះស្វែង​ក្នុង​ការពិភាក្សា​មិន​ជោគជ័យ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ខែ​មករា​ ។ ក្រុម​អ្នក​គ្រប់គ្រង​កម្ពុជា​នៅ​ដើម​ខែ​នេះ​បាន​លើក​ឡើង​ថា​ ក្នុង​ការពិភាក្សា​ឯកជន​ក្នុង​ខែ​មករា​ ក្រុម​មន្ត្រី​សហប្រជាជាតិ​បាន​ស្នើ​ឲ្យ​បង្កើត​កម្មវិធី​ប្រឆាំង​អំពើពុករលួយ​តែមួយ​ដ៏​ធំធេង​សំរាប់​ភាគី​ទាំងពីរ​នៃ​តុលាការ​នេះ​ ដែល​ពាក់ព័ន្ធ​នឹង​អ្នក​សង្កេតការណ៍​ក្រមសីលធម៌​អន្តរជាតិ​ឯករាជ្យ​ដែល​ជា​គណៈកម្មាធិការ​ក្រមសីលធម៌​ និង​ អង្គ​បុរេ​ជំនុំជម្រះ​របស់​តុលាការ​ ។ ទោះជា​យ៉ាងណាក្ដី​ កម្មវិធី​នេះ​ដែល​ត្រូវ​បាន​ប្រកាស​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​មួយ​ចេញ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​ នឹង​បន្សល់​ទុក​វិធានការ​ប្រឆាំង​អំពើពុករលួយ​ដែល​មិន​អាច​ប៉ះពាល់​ដែល​ចូល​ជា​ធរមាន​រួចរាល់​ដោយ​ភាគី​កម្ពុជា​នៃ​តុលាការ​នេះ​ ហើយ​ពាក់ព័ន្ធ​នឹង​ភាគី​សហប្រជាជាតិ​ដែល​បង្កើត​យន្តការ​ស្របគ្នា​របស់​ខ្លួន​ផ្ទាល់​ដែល​មាន​មនុស្ស​តែ​មួយ​ឲ្យ​ទទួល​ពាក្យបណ្ដឹង​ ។ ពាក្យបណ្ដឹង​ដែល​ត្រូវ​ទទួល​ដោយ​ភាគី​ជាតិ​ ឬ​ អន្តរជាតិ​នៃ​សាលាក្ដី​នេះ​ បន្ទាប់​នោះ​នឹង​ត្រូវ​បញ្ជូន​តទៅ​គណៈកម្មាធិការ​មួយ​ដែល​មាន​ចំនួន​មន្ត្រី​កម្ពុជា​ និង​ អង្គការ​សហប្រជាជាតិ​ស្មើ​គ្នា​ ដែល​នឹង​តម្រូវ​ឲ្យ​មាន​ចំនួន​ច្រើន​ ឬ​ កិច្ចព្រមព្រៀង​អំពី​យ៉ាងហោចណាស់​មួយ​ចំនួន​លើ​ភាគី​ទាំងពីរ​សំរាប់​គណៈកម្មាធិការ​នេះ​ដើម្បី​ចាត់វិធានការ​ណាមួយ​ ។

សេចក្ដីថ្លែងការណ៍​រួម​ចេញ​នៅ​ថ្ងៃ​ច័ន្ទ​ មិន​បាន​បង្ហាញ​ច្បាស់​ថា​តើ​ប្រព័ន្ធ​នេះ​នឹង​ទប់ស្កាត់​ការ​កើតឡើង​ម្ដងទៀត​នៃ​ព្រឹត្តិការណ៍​នៅ​ឆ្នាំមុន​ឬ​យ៉ាងណា​ទេ​ នៅ​ពេល​ដែល​បុគ្គលិក​កម្ពុជា​មួយ​ក្ដាប់​តូច​មិន​សុខចិត្ត​ចំពោះ​ការ​បែងចែក​ក្នុង​រដ្ឋបាល​នៅ​ក្នុង​តុលាការ​នេះ​ ហើយ​ផ្ដល់​ព័ត៌មាន​ឲ្យ​ក្រុម​មន្ត្រី​សហប្រជាជាតិ​អំពី​ការចោទប្រកាន់​ពី​បទ​ទទួល​ប្រាក់​សគុណ​ ដែល​បន្ទាប់​នោះ​ត្រូវ​បាន​ពិនិត្យ​ឡើងវិញ​ជា​បន្តបន្ទាប់​នៅ​ទីក្រុង​ញូយ៉ក​ ដោយ​សាលា​អគ្គ​អធិការកិច្ច​នៃ​អង្គការ​សហប្រជាជាតិ​ ។ លទ្ធផល​នៃ​ការ​ពិនិត្យ​ដោយ​សហប្រជាជាតិ​មិន​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ទេ​ ប៉ុន្តែ​តាម​ដឹង​មក​ថា​បាន​អំពាវនាវ​ឲ្យ​មាន​ការស៊ើបអង្កេត​ពេញលេញ​នៃ​ការចោទប្រកាន់​ពី​បទ​ទទួល​ប្រាក់​សគុណ​ដើម្បី​បាន​ការងារ​ធ្វើ​ ។

លោកស្រី​ ហេតធី​ រីយ៉ាន​ អ្នកសង្កេតការណ៍​តុលាការ​ប្រចាំ​អង្គការ​គំនិត​ផ្ដួចផ្ដើម​យុត្តិធម៌​សាធារណៈ​បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​ថា​ អង្គការ​របស់​លោកស្រី​ខកចិត្ត​ជាមួយ​លទ្ធផល​នៅ​ថ្ងៃ​ច័ន្ទ​ ។ លោកស្រី​បាន​ថ្លែង​ថា​ អង្គការ​គំនិត​ផ្ដួចផ្ដើម​យុត្តិធម៌​សាធារណៈ​ជឿ​ថា​កិច្ចព្រមព្រៀង​ដែល​ត្រូវ​បាន​ពណ៌នា​នេះ​មិន​បាន​លើកឡើង​អំពី​ការចោទប្រកាន់​ពី​បទ​ពុករលួយ​ និង​ តំណាង​ឲ្យ​ជំហាន​ថយក្រោយ​មួយ​ក្នុង​កិច្ច​ប្រឹងប្រែង​នោះ​ ។ យើង​បារម្ភ​ថា​អង្គការ​សហប្រជាជាតិ​កំពុងតែ​កំណត់​ទាប​បំផុត​នូវ​ឧបសគ្គ​មួយ​សំរាប់​កម្ពុជា​ និង​ កិច្ច​ប្រឹងប្រែង​រួម​នៅ​អនាគត​នៅ​ឯ​តុលាការ​ឯករាជ្យ​ ។

លោក​ អានឌ្រូ​ ឡានូសហ្ស៊ី​ ទីប្រឹក្សា​ច្បាប់​របស់​មេធាវី​ចុងចោទ​សំរាប់​អតីត​មេដឹកនាំ​ខ្មែរក្រហម​ នួន​ ជា​ ដែល​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ការណ៍​ការចោទប្រកាន់​ពី​បទ​ទទួល​ប្រាក់​សគុណ​នៅ​ឯ​តុលាការ​នេះ​ បាន​មាន​ប្រសាសន៍​ថា​ លោក​បាន​ជួប​ជាមួយ​លោក​ តាក់ស៊ូ​-ជិនសេន​ ក៏ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ខ្លឹមសារ​នៃ​ការពិភាក្សា​របស់​ពួក​គាត់​ឡើយ​ ។

យោង​តាម​សេចក្ដីថ្លែងការណ៍​រួម​ចេញ​នៅ​ថ្ងៃ​ច័ន្ទ​ បាន​ឲ្យ​ដឹង​ថា​ អង្គការ​សហប្រជាជាតិ​ និង​ រដ្ឋាភិបាល​ ត្រូវ​ចេញ​លិខិត​ទៅវិញទៅមក​ក្នុង​សប្ដាហ៍​ខាងមុខ​នេះ​ ដើម្បី​ធ្វើឲ្យ​កិច្ចព្រមព្រៀង​នេះ​ស្រប​ច្បាប់​ ថ្វីបើ​សេចក្ដី​លំអិត​កំពុង​ត្រូវ​ចរាចរ​នៅ​ឡើយ​ក៏ដោយ​ ៕កាសែត​រស្មី​អង្គរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ១៤១៥​ ថ្ងៃ​ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

ជាតិ​ខ្មែរ​ ឆ្នាំ​ទី​ ១​ លេខ​ ២៥​ ថ្ងៃ​ ពុធ​ ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • លោក​ ហ៊ុន​ សែន​ ព្រមាន​ដក​អភិបាលខណ្ឌ​ [ទាំង​៨​] និង​ បញ្ចប់​អាជ្ញាប័ណ្ណ​ខេមបុស៊ិក​ [បើសិនជា​ពួកគេ​ឃុបឃិត​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​នៅ​ក្នុង​ក្លឹប​ល្បែងស៊ីសង​]
  • ហ៊ុន​ សែន​ ៖​ Global Witness​ គ្មាន​អំណាច​ត្រូវ​សួរ​ លោក​មិនមែន​ជា​អ្នកទោស


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៨២​ ថ្ងៃ​ ពុធ​ ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ដក​អភ័យឯកសិទ្ធិ​ សម​ រង្ស៊ី​ មិន​ពិបាក​ទេ​ [នេះ​ជា​សម្ដី​របស់​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​]
  • ពួក​ខ្លា​តាម៉ីល​បាន​ប្រកាស​ត្រៀមខ្លួន​ទទួលយក​កិច្ច​ឈប់​បាញ់​មួយ​ដែល​មាន​ការ​សំរបសំរួល​ពី​អន្តរជាតិ​ [ស្រីលង្កា​]


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៤៩​ ថ្ងៃ​ ពុធ​ ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មាន​ប្រតិកម្ម​ចំពោះ​ Global Witness​ គឺជា​ Global Cheating


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៨៧​ ថ្ងៃ​ ពុធ​ ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សាលាក្ដី​ខ្មែរក្រហម​ប្រកាស​ពី​កាលបរិច្ឆេទ​បើក​សវនាការ​កាត់ទោស​ “ឌុច​” គឺ​ថ្ងៃ​ ៣០​ មីនា​ ឆ្នាំ​ ២០០៩
  • សាលាក្ដី​បើក​សវនាការ​ [អតីត​រដ្ឋមន្ត្រី​សង្គមកិច្ច​នៃ​របប​ខ្មែរក្រហម​] អៀង​ ធីរិទ្ធ​ ខណៈ​ពេល​ [អតីត​ឧបនាយករដ្ឋមន្ត្រី​] អៀង​ សារី​ ចូល​មន្ទីរពេទ្យ
  • បាតុករ​អាវ​ក្រហម​សៀម​ [ប្រមាណ​១.០០០​នាក់​] នាំគ្នា​ព័ទ្ធ​វិមាន​រដ្ឋាភិបាល​ [ប្រទេស​ថៃ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៩៦​ ថ្ងៃ​ ពុធ​ ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • គំរោង​អភិវឌ្ឍន៍​នៅ​កម្ពុជា​បាន​ធ្វើឲ្យ​ខូច​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​ពាន់​គ្រួសារ​ ក្នុង​រយៈពេល​ ៣​ឆ្នាំ​ចុងក្រោយ​ [នេះ​បើ​តាម​ការ​រិះ​គន់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​]


រស្មី​អង្គរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ១៤១៥​ ថ្ងៃ​ ពុធ​ ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • អង្គការ​សហប្រជាជាតិ​ និង​ រដ្ឋាភិបាល​ នឹង​ទំលាយ​អំពើពុករលួយ​នៅ​សាលាក្ដី
  • ទីប្រឹក្សា​ថ្មី​របស់​ប្រធាន​រដ្ឋសភា​ [លោក​ ហេង​ សំរិន​] សរុប​មាន​ចំនួន​ជាង​ ១០០​នាក់​ [បន្ទាប់ពី​ទីប្រឹក្សា​ថ្មី​ចំនួន​២៨​នាក់​ត្រូវ​បាន​តែងតាំង​]

រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨៣០​ ថ្ងៃ​ ពុធ​ ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • អចិន្ត្រៃយ៍​រដ្ឋសភា​កោះ​ប្រជុំ​រឿង​រៀបចំ​ការ​ដក​អភ័យឯកសិទ្ធិ​ សម​ រង្ស៊ី​ [នៅ​ថ្ងៃ​ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​]
  • សម្ដេច​តេជោ​អំពាវនាវ​ឲ្យ​កម្មការិនី​កុំ​ធ្វើ​កូដកម្ម​ផ្ដេសផ្ដាស​ដែល​នាំឲ្យ​បាត់​ការងារ
  • ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ បង្ហាញ​ថា​បទល្មើស​ជួញដូរ​មនុស្ស​ [ក្នុង​ឆ្នាំ​ ២០០៨​] មាន​ច្រើន​ តែ​ការ​ដាក់​ទោច​បាន​តិចតួច
  • ក្រសួង​ការពារ​ប្រទេស​បង្កើត​អគ្គនាយកដ្ឋាន​នយោបាយ​ និង​ កិច្ចការ​បរទេស


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៤៨៩​ ថ្ងៃ​ ពុធ​ ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ប្រមូល​ទាហាន​ ១​ម៉ឺន​នាក់​ [ដែល​ត្រូវ​ដាក់​ឱ្យ​ឈរ​ជើង​នៅ​​កន្លែង​ដែល​មិនមែន​ជា​កាតព្វកិច្ច​យោធា​ដូចជា​តាម​តំបន់​អភិវឌ្ឍន៍​] ចូល​បន្ទាយ​វិញ​ [នេះ​គឺជា​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ទៅកាន់​អគ្គ​មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​ លោក​ ប៊ុល​ សារឿន​ ក្នុង​គោលបំណង​ដើម្បី​កាត់បន្ថយ​បញ្ហា​ដីធ្លី​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

One Response to “អង្គការ​សហប្រជាជាតិ​ និង​ រដ្ឋាភិបាល​ នឹង​ទំលាយ​អំពើពុករលួយ​នៅ​សាលាក្ដី​ – ថ្ងៃ​ ពុធ​ ទី​ ២៥​ កុម្ភៈ​ ២០០៩​”

RSS Feed for កញ្ចក់​សង្គម Comments RSS Feed

This is a topic that is near to my heart… Thank you!

Exactly where are your contact details though?


Where's The Comment Form?

Liked it here?
Why not try sites on the blogroll...

%d bloggers like this: