ក្រសួងការបរទេស​អាមេរិក​បង្ហាញ​របាយការណ៍​រំលោភ​សិទ្ធិមនុស្ស​ ប្រព្រឹត្ត​ឡើង​ដោយ​កម្លាំង​ប្រដាប់​អាវុធ​មក​លើ​ប្រជាពលរដ្ឋ​ – ថ្ងៃ​ សុក្រ​ ទី​ ២៧​ កុម្ភៈ​ ២០០៩​

Posted on Friday, 27 February 2009. Filed under: សប្ដាហ៍ទី ៥៣៨ |

ជូន​ចំពោះ​អ្នកអាន​ កញ្ចក់​សង្គម
ជា​រឿង​ដែល​គួរឲ្យ​ក្រៀមក្រំ​ដែល​ខ្ញុំ​ត្រូវ​ចែករំលែក​នូវ​ព័ត៌មាន​មិន​ ល្អ​ជាមួយ​លោកអ្នក​ គឺ​យើង​នឹង​មិន​អាច​បន្ត​ការផ្សាយ​ កញ្ចក់​សង្គម​ ឲ្យ​លើស​ពី​ចុង​សប្ដាហ៍​នេះ​ទេ​ គឺ​នៅ​ត្រឹម​ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​នេះ​ យើង​នឹង​បន្ត​ជ្រើសរើស​ចំណងជើង​ និង​ អត្ថបទ​មួយ​ពី​សារព័ត៌មាន​ខ្មែរ​ រហូតដល់​ពេល​ចុងក្រោយ​ ហើយ​នៅ​ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ មីនា​ ឆ្នាំ​ ២០០៩​ ខ្ញុំ​នឹង​ចែករំលែក​នូវ​ពាក្យ​ចុងក្រោយ​នៅ​ទី​បញ្ចាប់​នៃ​សេវា​នេះ​ ។ ការ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស​ The Mirror​ នឹង​បន្ត​ទៅទៀត​ ។ លោកអ្នក​អាច​អាន​បាន​នៅ​ទី​នេះ​ ៖

http://cambodiamirror.wordpress.com

ការ​ចេញផ្សាយ​ កញ្ចក់​សង្គម​ កាលពី​ពេល​កន្លងទៅ​តាម​គេហទំព័រ​បច្ចុប្បន្ន​ លោកអ្នក​នឹង​នៅតែ​អាច​អាន​បាន​បន្ត​ទៅទៀត​ លោកអ្នក​អាច​អាន​ឡើងវិញ​នូវ​ព័ត៌មាន​មួយ​ចំនួន​ ឬក៏​ធ្វើការ​ស្វែងរក​ព័ត៌មាន​មួយ​ចំនួន​ ។
ការ​តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ​គឺ​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​ ។

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៨

ពួក​ឈ្មួញ​ និង​ មន្ត្រី​មាន​អំណាច​បាន​ប្រើប្រាស់​តុលាការ​ និង​ ប្រដាប់​អាវុធ​មួយ​ រួមមាន​កម្លាំង​នគរបាល​ ទាហាន​ កងរាជអាវុធហត្ថ​ ក្នុង​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ឲ្យ​ចាកចេញ​ពី​ដីធ្លី​ និង​ លំនៅឋាន​របស់​ពួកគាត់​ ដោយ​ពុំ​មាន​សំណង​សមរម្យ​ជូន​ពួកគេ​ទេ​ ។

ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​ចេញ របាយការណ៍​ឆ្នាំ​ ២០០៨​ ស្ដីពី​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បង្កឡើង​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​ មាន​ចំនួន​ច្រើន​ករណី​ក្នុង​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ដើម្បី​រឹបអូស​យក​ដីធ្លី​ និង​ បណ្ដេញ​ចេញពី​លំនៅឋាន​ដោយ​ខុសច្បាប់​ ។

របាយការណ៍​ដដែល​នោះ​ក៏​បាន​សរសេរ​រៀបរាប់​ពី​ការ​ធ្វើ​ទារុណកម្ម​ជនជាប់ចោទ​ និង​ អ្នកទោស​នៅ​តាម​មន្ទីរឃុំឃាំង​ និង​ ការ​ចាប់​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​ និង​ ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ ព្រមទាំង​ការ​រឹត​បណ្ដឹង​សេរីភាព​បញ្ចេញ​មតិ​ ។

របាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិក​បាន​អះអាង​ទៀត​ថា​ ភាគច្រើន​កងកម្លាំង​ប្រដាប់​អាវុធ​រួមមាន​យោធា​នគរបាល​ ជា​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​ ហើយ​ពួកគេ​ទាំងនោះ​មិន​បាន​ទទួល​នូវ​ការ​ផ្ដន្ទាទោស​ធ្វើ​ឡើង​នូវ​រាល់​ទង្វើ​របស់​ពួកគេ​ដែល​បាន​ប្រព្រឹត្ត​ ។

របាយការណ៍​នេះ​បាន​បង្ហាញ​ពី​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ ចំនួន​៤០​ករណី​ប្រព្រឹត្ត​ធ្វើឡើង​ដោយ​កងកម្លាំង​នគរបាល​ប្រដាប់​អាវុធ​ និង​ ១៥​ករណី​ប្រព្រឹត្ត​ឡើង​ដោយ​កងកម្លាំង​យោធា​ ។

របាយការណ៍​ក្រសួងការបរទេស​បាន​លើកឡើង​ទៀត​ថា​ ជា​រឿយ​ៗ​ការ​វាយ​ធ្វើ​ទារុណកម្ម​អ្នក​ជាប់​ឃុំឃាំង​នៅតែ​ជា​ទំលាប់​ធម្មតា​ដដែល​នៅ​ក្នុង​ការ​ឆ្លេច​យក​ចំលើយ​ ។

របាយការណ៍​ក្រសួងការបរទេស​អាមេរិក​ក៏​បាន​ធ្វើការ​សន្និដ្ឋាន​ផង​ដែរ​ ថា​ខណៈ​ដែល​អំពើពុករលួយ​នៅ​រាលដាល​ធំ​ទូលាយ​ ជម្លោះ​ដីធ្លី​បណ្ដេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ចេញពី​លំនៅឋាន​នៅតែ​ជា​បញ្ហា​ធំ​ដដែល​ ។

ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ មិន​អាច​ទាក់ទង​សុំ​សេចក្ដី​ពន្យល់​បាន​ទេ​កាលពី​ថ្ងៃ​ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​ បន្ទាប់ពី​មាន​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួងការបរទេស​អាមេរិក​ បាន​លើកឡើង​ពី​ក្រុម​កំលាំង​ប្រដាប់​អាវុធ​ឈានមុខ​នៅ​ក្នុង​ការ​រំលោភ​សិទ្ធិមនុស្ស​ និង​ ការ​សំលាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ចំណោម​៤០​ករណី​ ដែល​បាន​កើត​មាន​ ។

ថ្មី​ៗ​នេះ​ដែរ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កំពុងតែ​ចងក្រង​សេចក្ដីព្រាងច្បាប់​ដើម្បី​បង្កើត​គណៈកម្មការ​ការពារ​សិទ្ធិមនុស្ស​អាស៊ាន​ និង​ បង្កើត​គណៈកម្មការ​សិទ្ធិមនុស្ស​ឯករាជ្យ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​មាន​ការ​ផ្ដល់​ថវិកា​ដែល​មាន​ការ​អនុម័ត​ដោយ​សភា​ជាតិ​ជា​រៀងរាល់​ឆ្នាំ​សំរាប់​កិច្ច​ការងារ​នេះ​ ។

តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​លើកឡើង​ថា​ របាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិក​ដែល​បាន​និយាយ​ពី​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​ ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ចេញពី​លំនៅឋាន​ អំពើពុករលួយ​ កំពុងតែ​កើតមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​របាយការណ៍​នោះ​សុទ្ធតែ​បាន​និយាយ​ការពិត​ ជាពិសេស​ការ​កាប់​សំលាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ ហើយ​ជនល្មើស​មួយ​ចំនួន​មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ ។

ការ​រំលោភ​សិទ្ធិមនុស្ស​បែបនេះ​បង្ហាញ​ពី​ការ​ខ្វះខាត​របស់​រដ្ឋាភិបាល​ដែល​ចេះតែ​បណ្ដោយ​ឲ្យ​វប្បធម៌​គ្មាន​ទោសពៃរ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បញ្ហា​ទាំងនេះ​មិនមែន​ជា​វប្បធម៌​ បើ​បណ្ដោយ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​តទៅទៀត​ ហើយ​មានន័យថា​ប្រជាពលរដ្ឋ​មិន​អាច​ការពារ​សិទ្ធិ​របស់​ខ្លួន​បាន​ទេ​ ប្រសិនបើ​នៅតែ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​បែបនេះ​ ។

ហើយ​ជាពិសេស​សិទ្ធិ​បញ្ចេញ​មតិ​ សិទ្ធិ​ធ្វើ​បាតុកម្ម​អហិង្សា​ទាមទារ​ និង​ ប្រឆាំង​ការ​រំលោភ​ច្បាប់​ណាមួយ​ ៕ កាសែត​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៥១​ ថ្ងៃ​ទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សុក្រ​ ទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

ជាតិ​ខ្មែរ​ ឆ្នាំ​ទី​ ១​ លេខ​ ២៧​ ថ្ងៃ​ សុក្រ​ ទី​ ២៧​ ខែ​ កុម្ភៈ​ – ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ មីនា​ ឆ្នាំ​ ២០០៩

  • លោក​ សម​ រង្ស៊ី​ ៖​ “បើ​សិន​ព្រះមហាក្សត្រ​ប្រទាន​ការ​លើកលែង​ទោស​ផាក​ពិន័យ​ [ជា​ប្រាក់​ចំនួន​ ១០លាន​​រៀល​ ដោយ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​] ខ្ញុំ​យក​ប្រាក់​នៅ​ឧបត្ថម្ភ​មន្ទីរពេទ្យ​គន្ធបុប្ផា​”


ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១២៦​ ថ្ងៃ​ សុក្រ​ ទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • គណៈ​អចិន្ត្រៃយ៍​រដ្ឋសភា​សម្រេច​ព្យួរ​អភ័យឯកសិទ្ធិ​ លោក​ សម​ រង្ស៊ី
  • ពលរដ្ឋ​ខ្មែរ​គាំទ្រ​ចំណាត់​ការ​រាជរដ្ឋាភិបាល​បិទ​ល្បែង​ភ្នាល់​បាល់​ និង​ ស្លុត​ម៉ាស៊ីន​ [ក្រុមហ៊ុន​ល្បែង​ Cambosix ត្រូវ​បិទ​ទាំង​ស្រុង​]
  • សិស្ស​ពីរ​នាក់​ព្រួត​គ្នា​វាយ​គ្រូ​ ត្រូវ​ជាប់គុក​៦​ខែ​ សង​ជំងឺចិត្ត​២​ពាន់​ដុល្លារ​ [ក្រុងភ្នំពេញ​]
  • [ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​] ជា​ មុនី​ ៖​ [អតីត​ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ​ ដែល​កំពុង​ជាប់​ទាក់ទង​ក្នុង​បទឧក្រិដ្ឋ​ជាច្រើន​] ហេង​ ពៅ​ អាច​ទម្លាយ​រឿង​អាថ៌កំបាំង​សម្លាប់​បងប្រុស​ ជា​ វិជ្ជា


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៨៤​ ថ្ងៃ​ សុក្រ​ ទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • [រដ្ឋមន្ត្រី​ក្រសួងការបរទេស​] លោក​ ហោ​ ណាំហុង​ អញ្ជើញ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​ហួហ៊ីន​ ប្រទេស​ថៃ​ [ដែល​នឹង​ប្រព្រឹត្ត​ឡើង​ពី​ថ្ងៃ​ទី​ ២៧​ ខែ​ កុម្ភៈ​ ដល់​ ថ្ងៃ​ទី​ ១​ ខែ​ មីនា​ ឆ្នាំ​ ២០០៩​]
  • នាវា​ចំបាំង​របស់​ជប៉ុន​៣​គ្រឿង​ មក​ទស្សនកិច្ច​នៅ​កម្ពុជា
  • ក្លឹប​អ្នកកាសែត​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៥១​ ថ្ងៃ​ សុក្រ​ ទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ក្រសួងការបរទេស​អាមេរិក​បង្ហាញ​របាយការណ៍​រំលោភ​សិទ្ធិមនុស្ស​ ប្រព្រឹត្ត​ឡើង​ដោយ​កម្លាំង​ប្រដាប់​អាវុធ​មក​លើ​ប្រជាពលរដ្ឋ


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៨៩​ ថ្ងៃ​ សុក្រ​ ទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សាលាក្ដី​លើក​ពេល​សវនាការ​បណ្ដឹង​នៅ​ក្រៅ​ឃុំ​ជន​ត្រូវ​ចោទ​ អៀង​ សារី​ ដោយសារ​បញ្ហា​សុខភាព
  • ក្រុមហ៊ុន​១៨​ ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ជិត​៨​ម៉ឺន​ហិកតារ​ ខណៈ​កសិករ​១.២៦៧​គ្រួសារ​ ខ្វះ​ដី​សំរាប់​ដាំដុះ​នៅ​ខេត្ត​កំពង់ធំ
  • សេដ្ឋី​ ប៊ីលហ្គេត​ បរិច្ចាគ​១០០​លាន​ដុល្លារ​ ជួយ​ការងារ​ស្រាវជ្រាវ​ប្រឆាំង​នឹង​ជំងឺ​អេដស៍
  • ប៉ូលិស​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ ការពារ​អនីតិជន​ បាន​ចាប់ខ្លួន​បុរស​អាមេរិក​ម្នាក់​នៅ​ខេត្ត​សៀមរាប​ [ដោយសារ​បាន​ប្រព្រឹត្ត​អំពើ​អនាចារ​ទៅលើ​កុមារ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៩៨​ ថ្ងៃ​ សុក្រ​ ទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សម​ រង្ស៊ី​ អំពាវនាវ​ឲ្យ​ធនាគារ​ស្វីស​ឆែកឆេរ​លុយ​កខ្វក់​របស់​មន្ត្រី​ធំ​ៗ​ខ្មែរ​ដែល​ដាក់​ផ្ញើ​នៅ​ទីនោះ


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨៣២​ ថ្ងៃ​ សុក្រ​ ទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • កម្ពុជា​ជំរុញ​សហគមន៍​អឺរ៉ុប​ចុះហត្ថលេខា​លើ​គម្រោង​ជំនួយ​មាន​ទឹកប្រាក់​ ៧៧​លាន​អឺរ៉ូ​ [ដែល​ស្ដីពី​ការ​ផ្ដល់​ហិរញ្ញវត្ថុ​សម្រាប់​ការសិក្សា​ជា​មូលដ្ឋាន​ អភិបាល​ពាណិជ្ជកម្ម​ និង​ សិទ្ធិមនុស្ស​ដែល​ត្រូវ​អនុវត្ត​ពី​ឆ្នាំ​ ២០០៧​ – ២០១០​]
  • កម្មវិធី​វិនិយោគ​សាធារណៈ​ឆ្នាំ​ ២០១០​ – ២០១២​ ត្រូវការ​ទុន​ចំនួន​២.៨០០​លាន​ដុល្លារ
  • មួយ​ឆ្នាំ​ប្រជាជន​កម្ពុជា​៧០.០០០​នាក់​ ស្លាប់​ដោយសារ​ការ​ជក់បារី​ [នេះ​បើ​យោង​តាម​ការស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភពលោក​ និង​ ក្រសួងសុខាភិបាល​កម្ពុជា​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Liked it here?
Why not try sites on the blogroll...

%d bloggers like this: