ព្រះមហាក្សត្រ​ផ្ញើ​ព្រះរាជសារ​ទៅ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ – ថ្ងៃ​ សៅរ៍​ ទី​ ២៨​ កុម្ភៈ​ ២០០៩​

Posted on Monday, 2 March 2009. Filed under: សប្ដាហ៍ទី ៥៣៨ |

ជូន​ចំពោះ​អ្នកអាន​ កញ្ចក់​សង្គម
ជា​រឿង​ដែល​គួរឲ្យ​ក្រៀមក្រំ​ដែល​ខ្ញុំ​ត្រូវ​ចែករំលែក​នូវ​ព័ត៌មាន​មិន​ ល្អ​ជាមួយ​លោកអ្នក​ គឺ​យើង​នឹង​មិន​អាច​បន្ត​ការផ្សាយ​ កញ្ចក់​សង្គម​ ឲ្យ​លើស​ពី​ចុង​សប្ដាហ៍​នេះ​ទេ​ គឺ​នៅ​ត្រឹម​ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​នេះ​ យើង​នឹង​បន្ត​ជ្រើសរើស​ចំណងជើង​ និង​ អត្ថបទ​មួយ​ពី​សារព័ត៌មាន​ខ្មែរ​ រហូតដល់​ពេល​ចុងក្រោយ​ ហើយ​នៅ​ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ មីនា​ ឆ្នាំ​ ២០០៩​ ខ្ញុំ​នឹង​ចែករំលែក​នូវ​ពាក្យ​ចុងក្រោយ​នៅ​ទី​បញ្ចាប់​នៃ​សេវា​នេះ​ ។ ការ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស​ The Mirror​ នឹង​បន្ត​ទៅទៀត​ ។ លោកអ្នក​អាច​អាន​បាន​នៅ​ទី​នេះ​ ៖

http://cambodiamirror.wordpress.com

ការ​ចេញផ្សាយ​ កញ្ចក់​សង្គម​ កាលពី​ពេល​កន្លងទៅ​តាម​គេហទំព័រ​បច្ចុប្បន្ន​ លោកអ្នក​នឹង​នៅតែ​អាច​អាន​បាន​បន្ត​ទៅទៀត​ លោកអ្នក​អាច​អាន​ឡើងវិញ​នូវ​ព័ត៌មាន​មួយ​ចំនួន​ ឬក៏​ធ្វើការ​ស្វែងរក​ព័ត៌មាន​មួយ​ចំនួន​ ។
ការ​តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ​គឺ​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​ ។

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៨

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្ដម​ សីហមុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ផ្ញើ​សារលិខិត​មួយ​ច្បាប់​ ព្រមទាំង​ឯកសារ​មួយ​ចំនួន​ទៅ​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្នើ​ពិនិត្យ​អំពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ រុករាន​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ ដោយ​យោង​ទៅ​តាម​របាយការណ៍​របស់​លោក​ ជា​ ហ៊ាន​ ប្រធាន​អង្គការ​ឃ្លាំមើល​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ ជា​ប្រយោជន៍​ដើម្បី​ សម្ដេច​តេជោ​ មាន​ចំណាត់​ការ​ទៅ​តាម​ផ្លូវច្បាប់​ ។

នៅ​ក្នុង​សារលិខិត​ឡាយ​ព្រះ​ហត្ថលេខា​ដោយ​ព្រះករុណា​សម្ដេច​ព្រះ​បរមនាថ​ នរោត្ដម​ សីហមុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចុះ​ថ្ងៃ​ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​នេះ​ ជូន​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​មាន​ខ្លឹមសារ​ជា​អាទិ​ថា​ ព្រះអង្គ​បាន​ទទួល​លិខិត​ចូល​ថ្ងៃ​ទី​ ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​ ព្រមទាំង​ឯកសារ​មួយ​ចំនួន​របស់​ លោក​ ជា​ ហ៊ាន​ ប្រធាន​អង្គការ​ឃ្លាំមើល​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​បាន​ទូល​ស្នើ​អន្តរាគមន៍​ពី​ព្រះអង្គ​ទៅ​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ អំពី​អាជ្ញាធរ​ និង​ មន្ត្រី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ និង​ សមត្ថកិច្ច​នៅ​ក្នុង​ស្រុក​គីរីសាគរ​ ខេត្ត​កោះកុង​ ឃុបឃិត​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ ឈូស​ឆាយ​ហ៊ុមព័ទ្ធ​យក​ដី​រដ្ឋ​លក់​នៅ​ក្នុង​តំបន់​ឧទ្យានុរក្ស​ដែល​ជា​តំបន់​ការពារ​ដោយ​ព្រះរាជក្រឹត្យ​ ។

ទាក់ទិន​ទៅ​នឹង​ព្រះរាជសារ​ព្រះមហាក្សត្រ​ខ្មែរ​អន្តរាគមន៍​ទៅ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នោះ​ យើង​ពុំ​អាច​ធ្វើការ​ទំនាក់ទំនង​ពី​ស្ថាប័ន​ខុទ្ទកាល័យ​សម្ដេច​នាយករដ្ឋមន្ត្រី​ដើម្បី​បំភ្លឺ​ក្នុង​ការ​ទទួល​បាន​សារលិខិត​នេះ​ហើយ​ឬ​នៅ​ទេ​ ដោយ​ទំនាក់ទំនង​មិន​បាន​សារលិខិត​របស់​ព្រះមហាក្សត្រ​ខ្មែរ​ធ្វើ​អន្តរាគមន៍​ទៅ​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នេះ​ស្រប​ពេល​ដែល​សម្ដេច​តេជោ​ ចេញពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៤​ នៅ​ហ៊ួហ៊ីន​ ដោយ​រំពឹង​ថា​ ក្រោយពី​ចូលរួម​ក្នុង​កិច្ចប្រជុំ​រួច​ហើយ​វិលត្រឡប់​មក​មាតុភូមិ​វិញ​នោះ​ សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល​ពិតជា​បាន​ជ្រាប​ពី​បញ្ហា​នេះ​ពុំ​ខាន​ ។

សាមី​លិខិត​ លោក​ ជា​ ហ៊ាន​ ប្រធាន​អង្គការ​ឃ្លាំមើល​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​ ២៧​ នេះ​ថា​រួប​លោក​ព្រមទាំង​មន្ត្រី​នៅ​ក្រោម​ឱវាទ​មាន​សេចក្ដី​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ទទួល​ស្វាគមន៍​ទៅ​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នេះ​ ជា​ការ​ផ្ដល់​នូវ​ទំនុក​ចិត្ត​ពី​ព្រះអង្គ​ ដែល​ព្រះអង្គ​មាន​ព្រះ​តម្រិះ​យល់​ថា​របាយការណ៍​ព្រមទាំង​ឯកសារ​មួយ​ចំនួន​អង្គការ​នេះ​ថ្វាយ​ព្រះអង្គ​កាលពី​ថ្ងៃ​ទី​ ២៧​ ខែ​ កុម្ភៈ​ ហើយ​ព្រះអង្គ​បាន​ឡាយព្រះហស្តលេខា​ពី​ថ្ងៃ​ទី​ ២៦​ ខែ​ កុម្ភៈ​នេះ​ ព្រមទាំង​បាន​អន្តរាគមន៍​ទៅ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​រុករាន​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ឯកជន​ ដែល​បង្កើត​ឡើង​ដោយ​មន្ត្រី​ថា​ នាយក​គ្រប់គ្រង​ដែន​ជម្រក​សត្វព្រៃ​ថា​នាយក​គ្រប់គ្រង​ដែន​ជម្រក​សត្វ​ភ្នំ​ឱរ៉ាល់​ ក្នុង​ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​ និង ដែន​ឧទ្យាន​ជាតិ​បុទុមសាគរ​ ស្ថិត​ក្នុង​ស្រុក​គីរីសាគរ​ខេត្ត​កោះកុង​ ។

គួរ​រំលឹក​ផង​ដែរ​ថា​ សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ បាន​កើត​ឡើង​យ៉ាង​ខ្លាំង​ពី​ឆ្នាំ​ ២០០២​ ដោយ​មាន​ការ​ឃុបឃិត​រវាង​ លោក​ ឈុន​ ឈៀហេង​ នាយករង​ដែន​ជម្រក​សត្វព្រៃ​ ជាមួយ​នឹង​លោក​ ដុះស៊ីម​ អធិការ​ស្រុក​រហូតមកដល់​ភូមិ​ ឃុំ​ថែមទៀត​ផង​ ។ ការ​កាប់​បំផ្លាញ​ព្រៃ​នៅ​ក្នុង​ដែន​ឧទ្យាន​ជាតិ​បុទុមសាគរ​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ​នោះ​បាន​បង្កឡើង​ដោយ​លោក​ ទូច​ សុវណ្ណារិទ្ធ​ អធិការ​ប៉ូលិស​ស្រុក​បុទុមសាគរ​ ជា​អ្នក​ជួល​ប្រជាពលរដ្ឋ​ឲ្យ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ​ ទោះបីជា​នាយក​ដែន​ឧទ្យាន​ជាតិ​បុទុមសាគរ​ធ្វើការ​រារាំង​យ៉ាងណាក៏ដោយ​ក៏​ពុំ​អាច​ទប់ស្កាត់​សកម្មភាព​របស់​លោក​អធិការ​ប៉ូលិស​ស្រុក​ ទូច​ សុវណ្ណារិទ្ធ​បាន​ដែរ​ ៕ កាសែត​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៥២​ ថ្ងៃ​ទី​ ២៨​ ខែ​ កុម្ភៈ​ – ថ្ងៃ​ទី​ ២​ ខែ​ មីនា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១២៧​ ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សម​ រង្ស៊ី​ ព្រម​បង់​លុយ​ពិន័យ​ ១០​លាន​រៀល​ ជូន​ គ.ជ.ប​ហើយ
  • រដ្ឋាភិបាល​មិន​ខ្លាច​ការ​គម្រាម​ដក​ខ្លួន​របស់​ អ.ស.ប​ ពី​សាលាក្ដី​ខ្មែរក្រហម
  • សហគមន៍​អឺរ៉ុប​សន្យា​ផ្ដល់​ហិរញ្ញប្បទាន​ប្រមាណ​៥០​លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំ​ សម្រាប់​ឆ្នាំ​ ២០០៩​ – ២០១២
  • សង្គម​ស៊ីវិល​ ៖​ បិទ​ល្បែង​ មនុស្ស​ខ្លះ​បាត់​ការងារ​ តែ​សង្គម​ទាំងមូល​ប្រសើរ​ឡើង
  • [រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​] លោក​ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈន់​ ទទួល​ជួប​លោក​អនុប្រធាន​រដ្ឋសភា​បារាំង​ [ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៨៥​ ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ជន​តាម​ទូក​រ៉ូហ៊ីងយ៉ា​ នឹង​ត្រូវ​បញ្ជូន​ពី​ប្រទេស​ថៃ​ត្រឡប់​ទៅកាន់​ប្រទេស​ភូមា​វិញ
  • [នេះ​គឺជា​សម្ដី​របស់​នាយករដ្ឋមន្ត្រី​ថៃ​ អាប់ហ៊ីស៊ីត​ វីចាជីវ៉ា​]


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៥២​ ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ – ថ្ងៃ​ ច័ន្ទ​ ទី​ ២​ ខែ​ មីនា​ ឆ្នាំ​ ២០០៩

  • ព្រះមហាក្សត្រ​ផ្ញើ​ព្រះរាជសារ​ទៅ​សម្ដេច​តេជោ​ ហ៊ុន​ សែន
  • មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ [លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​] បដិសេធ​ថា​ពុំ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដូច​របាយការណ៍​ក្រសួងការបរទេស​អាមេរិក​ទេ
  • សហព័ន្ធ​សហជីព​ពិភពលោក​អញ្ជើញ​មេដឹកនាំ​សហជីព​កម្ពុជា​ទស្សនកិច្ច​ប្រទេស​ក្រិច​ ផ្លាស់ប្ដូរ​បទពិសោធន៍


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៩០​ ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ – ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ មីនា​ ឆ្នាំ​ ២០០៩

  • លើក​ពេល​សវនាការ​ [អតីត​មេដឹកនាំ​ខ្មែរក្រហម​] ខៀវ​ សំផន​ ខណៈ​អវត្តមាន​សហ​មេធាវី​បរទេស​ [ពីព្រោះ​សាច់ញាតិ​របស់​លោក​បាន​រងគ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​បារាំង​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៩៩​ ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ – ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ មីនា​ ឆ្នាំ​ ២០០៩

  • អង្គការ​ឃ្លាំមើល​យុត្តិធម៌​ទិតៀន​អង្គការ​សហប្រជាជាតិ​ចំពោះ​បញ្ហា​មិន​ចាត់ការ​អំពើពុករលួយ​ក្នុង​សាលាក្ដី​ខ្មែរក្រហម


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨៣៣​ ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • មនុស្ស​ ៨.០០០​ ទៅ​ ៩.០០០​នាក់​ អត់​ការងារ​ធ្វើ​ ក្រោយ​អាជីវកម្ម​ស្លត​ម៉ាស៊ីន​ និង​ ភ្នាល់​បាល់​ត្រូវ​បិទ
  • សម្ដេច​តេជោ​ ហ៊ុន​ សែន​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៤​ នៅ​ហួហ៊ីន​ ប្រទេស​ថៃ
  • [ក្រុម​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​] JICA​ ផ្ដើម​សិក្សា​លើ​គម្រោង​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​១​ និង​ ស្ពាន​អ្នកលឿង
  • មូលនិធិ​ IMF​ ប្រាប់​ឲ្យ​ពង្រឹង​ធនាគារ​ពាណិជ្ជ​ [ដើម្បី​មាន​លទ្ធភាព​បន្ត​ផ្ដល់​ប្រាក់កម្ចី​ដល់​វិស័យ​ផ្សេង​ៗ​បាន​]
  • វៀតណាម​ និង​ ចិន​ ច្រានចោល​របាយការណ៍​សិទ្ធិមនុស្ស​អាមេរិក

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Advertisements

Make a Comment

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

One Response to “ព្រះមហាក្សត្រ​ផ្ញើ​ព្រះរាជសារ​ទៅ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ – ថ្ងៃ​ សៅរ៍​ ទី​ ២៨​ កុម្ភៈ​ ២០០៩​”

RSS Feed for កញ្ចក់​សង្គម Comments RSS Feed

ខ្ញុំយល់ឃើញថា ជាលើកដំបូង ដែលព្រះមហាក្សត្រខ្មែរ ផ្ញើ សារទៅនាយករដ្ឋមន្រី្តខ្មែរ ហ៊ុន សែន ដើម្បីអោយចាត់វិធា ណការណ៍ ចំពោះការរំលោភ កាប់ព្រៃឈើ នៅដំបន់ជួរភ្នំ ក្រវ៉ាញ ។ គេដឹងថា អំពើ កាប់ព្រៃឈើខុសច្បាប់នេះ មានយូរណាស់មកហើយ ហើយដែលការពារដោយពួកឧត្តមសេនីយ នៅដំបន់នោះ។
ប្រជាជនមើលឃើញគ្រប់គ្នា ថា កងទ័ពនៅទីនោះ មិន ត្រឹមតែការពារនៅក្នុងព្រៃទេ គេថែមទាំងហែអែសគ័គ តាមផ្លូវជាតិលេខ៤ រហូតដល់កំពុងផែកំពុងសោមទៀត ។
ចំងល់ ៖ កងទ័ពនៅដំបន់នោះ ជាកងទ័ពខ្មែរមែន ឬមិន មែន? ។


Where's The Comment Form?

Liked it here?
Why not try sites on the blogroll...

%d bloggers like this: