សប្ដាហ៍ទី ៥៣៨

ព្រះមហាក្សត្រ​ផ្ញើ​ព្រះរាជសារ​ទៅ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ – ថ្ងៃ​ សៅរ៍​ ទី​ ២៨​ កុម្ភៈ​ ២០០៩​

Posted on Monday, 2 March 2009. Filed under: សប្ដាហ៍ទី ៥៣៨ |

ជូន​ចំពោះ​អ្នកអាន​ កញ្ចក់​សង្គម
ជា​រឿង​ដែល​គួរឲ្យ​ក្រៀមក្រំ​ដែល​ខ្ញុំ​ត្រូវ​ចែករំលែក​នូវ​ព័ត៌មាន​មិន​ ល្អ​ជាមួយ​លោកអ្នក​ គឺ​យើង​នឹង​មិន​អាច​បន្ត​ការផ្សាយ​ កញ្ចក់​សង្គម​ ឲ្យ​លើស​ពី​ចុង​សប្ដាហ៍​នេះ​ទេ​ គឺ​នៅ​ត្រឹម​ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​នេះ​ យើង​នឹង​បន្ត​ជ្រើសរើស​ចំណងជើង​ និង​ អត្ថបទ​មួយ​ពី​សារព័ត៌មាន​ខ្មែរ​ រហូតដល់​ពេល​ចុងក្រោយ​ ហើយ​នៅ​ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ មីនា​ ឆ្នាំ​ ២០០៩​ ខ្ញុំ​នឹង​ចែករំលែក​នូវ​ពាក្យ​ចុងក្រោយ​នៅ​ទី​បញ្ចាប់​នៃ​សេវា​នេះ​ ។ ការ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស​ The Mirror​ នឹង​បន្ត​ទៅទៀត​ ។ លោកអ្នក​អាច​អាន​បាន​នៅ​ទី​នេះ​ ៖

http://cambodiamirror.wordpress.com

ការ​ចេញផ្សាយ​ កញ្ចក់​សង្គម​ កាលពី​ពេល​កន្លងទៅ​តាម​គេហទំព័រ​បច្ចុប្បន្ន​ លោកអ្នក​នឹង​នៅតែ​អាច​អាន​បាន​បន្ត​ទៅទៀត​ លោកអ្នក​អាច​អាន​ឡើងវិញ​នូវ​ព័ត៌មាន​មួយ​ចំនួន​ ឬក៏​ធ្វើការ​ស្វែងរក​ព័ត៌មាន​មួយ​ចំនួន​ ។
ការ​តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ​គឺ​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​ ។

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៨

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ នរោត្ដម​ សីហមុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​ផ្ញើ​សារលិខិត​មួយ​ច្បាប់​ ព្រមទាំង​ឯកសារ​មួយ​ចំនួន​ទៅ​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្នើ​ពិនិត្យ​អំពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ រុករាន​ទន្ទ្រាន​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ ដោយ​យោង​ទៅ​តាម​របាយការណ៍​របស់​លោក​ ជា​ ហ៊ាន​ ប្រធាន​អង្គការ​ឃ្លាំមើល​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​ ជា​ប្រយោជន៍​ដើម្បី​ សម្ដេច​តេជោ​ មាន​ចំណាត់​ការ​ទៅ​តាម​ផ្លូវច្បាប់​ ។

នៅ​ក្នុង​សារលិខិត​ឡាយ​ព្រះ​ហត្ថលេខា​ដោយ​ព្រះករុណា​សម្ដេច​ព្រះ​បរមនាថ​ នរោត្ដម​ សីហមុនី​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ចុះ​ថ្ងៃ​ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​នេះ​ ជូន​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​មាន​ខ្លឹមសារ​ជា​អាទិ​ថា​ ព្រះអង្គ​បាន​ទទួល​លិខិត​ចូល​ថ្ងៃ​ទី​ ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​ ព្រមទាំង​ឯកសារ​មួយ​ចំនួន​របស់​ លោក​ ជា​ ហ៊ាន​ ប្រធាន​អង្គការ​ឃ្លាំមើល​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​បាន​ទូល​ស្នើ​អន្តរាគមន៍​ពី​ព្រះអង្គ​ទៅ​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ អំពី​អាជ្ញាធរ​ និង​ មន្ត្រី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ និង​ សមត្ថកិច្ច​នៅ​ក្នុង​ស្រុក​គីរីសាគរ​ ខេត្ត​កោះកុង​ ឃុបឃិត​កាប់​បំផ្លាញ​ព្រៃឈើ​ និង​ ឈូស​ឆាយ​ហ៊ុមព័ទ្ធ​យក​ដី​រដ្ឋ​លក់​នៅ​ក្នុង​តំបន់​ឧទ្យានុរក្ស​ដែល​ជា​តំបន់​ការពារ​ដោយ​ព្រះរាជក្រឹត្យ​ ។

ទាក់ទិន​ទៅ​នឹង​ព្រះរាជសារ​ព្រះមហាក្សត្រ​ខ្មែរ​អន្តរាគមន៍​ទៅ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នោះ​ យើង​ពុំ​អាច​ធ្វើការ​ទំនាក់ទំនង​ពី​ស្ថាប័ន​ខុទ្ទកាល័យ​សម្ដេច​នាយករដ្ឋមន្ត្រី​ដើម្បី​បំភ្លឺ​ក្នុង​ការ​ទទួល​បាន​សារលិខិត​នេះ​ហើយ​ឬ​នៅ​ទេ​ ដោយ​ទំនាក់ទំនង​មិន​បាន​សារលិខិត​របស់​ព្រះមហាក្សត្រ​ខ្មែរ​ធ្វើ​អន្តរាគមន៍​ទៅ​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នេះ​ស្រប​ពេល​ដែល​សម្ដេច​តេជោ​ ចេញពី​កម្ពុជា​ទៅ​ប្រទេស​ថៃ​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៤​ នៅ​ហ៊ួហ៊ីន​ ដោយ​រំពឹង​ថា​ ក្រោយពី​ចូលរួម​ក្នុង​កិច្ចប្រជុំ​រួច​ហើយ​វិលត្រឡប់​មក​មាតុភូមិ​វិញ​នោះ​ សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល​ពិតជា​បាន​ជ្រាប​ពី​បញ្ហា​នេះ​ពុំ​ខាន​ ។

សាមី​លិខិត​ លោក​ ជា​ ហ៊ាន​ ប្រធាន​អង្គការ​ឃ្លាំមើល​ការពារ​សម្បត្តិ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​ ២៧​ នេះ​ថា​រួប​លោក​ព្រមទាំង​មន្ត្រី​នៅ​ក្រោម​ឱវាទ​មាន​សេចក្ដី​រីករាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ទទួល​ស្វាគមន៍​ទៅ​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​ នេះ​ ជា​ការ​ផ្ដល់​នូវ​ទំនុក​ចិត្ត​ពី​ព្រះអង្គ​ ដែល​ព្រះអង្គ​មាន​ព្រះ​តម្រិះ​យល់​ថា​របាយការណ៍​ព្រមទាំង​ឯកសារ​មួយ​ចំនួន​អង្គការ​នេះ​ថ្វាយ​ព្រះអង្គ​កាលពី​ថ្ងៃ​ទី​ ២៧​ ខែ​ កុម្ភៈ​ ហើយ​ព្រះអង្គ​បាន​ឡាយព្រះហស្តលេខា​ពី​ថ្ងៃ​ទី​ ២៦​ ខែ​ កុម្ភៈ​នេះ​ ព្រមទាំង​បាន​អន្តរាគមន៍​ទៅ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ ពី​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​រុករាន​ទន្ទ្រាន​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ឯកជន​ ដែល​បង្កើត​ឡើង​ដោយ​មន្ត្រី​ថា​ នាយក​គ្រប់គ្រង​ដែន​ជម្រក​សត្វព្រៃ​ថា​នាយក​គ្រប់គ្រង​ដែន​ជម្រក​សត្វ​ភ្នំ​ឱរ៉ាល់​ ក្នុង​ស្រុក​ឱរ៉ាល់​ ខេត្ត​កំពង់ស្ពឺ​ និង ដែន​ឧទ្យាន​ជាតិ​បុទុមសាគរ​ ស្ថិត​ក្នុង​ស្រុក​គីរីសាគរ​ខេត្ត​កោះកុង​ ។

គួរ​រំលឹក​ផង​ដែរ​ថា​ សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ បាន​កើត​ឡើង​យ៉ាង​ខ្លាំង​ពី​ឆ្នាំ​ ២០០២​ ដោយ​មាន​ការ​ឃុបឃិត​រវាង​ លោក​ ឈុន​ ឈៀហេង​ នាយករង​ដែន​ជម្រក​សត្វព្រៃ​ ជាមួយ​នឹង​លោក​ ដុះស៊ីម​ អធិការ​ស្រុក​រហូតមកដល់​ភូមិ​ ឃុំ​ថែមទៀត​ផង​ ។ ការ​កាប់​បំផ្លាញ​ព្រៃ​នៅ​ក្នុង​ដែន​ឧទ្យាន​ជាតិ​បុទុមសាគរ​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ​នោះ​បាន​បង្កឡើង​ដោយ​លោក​ ទូច​ សុវណ្ណារិទ្ធ​ អធិការ​ប៉ូលិស​ស្រុក​បុទុមសាគរ​ ជា​អ្នក​ជួល​ប្រជាពលរដ្ឋ​ឲ្យ​កាប់​បំផ្លាញ​ព្រៃឈើ​នេះ​ ទោះបីជា​នាយក​ដែន​ឧទ្យាន​ជាតិ​បុទុមសាគរ​ធ្វើការ​រារាំង​យ៉ាងណាក៏ដោយ​ក៏​ពុំ​អាច​ទប់ស្កាត់​សកម្មភាព​របស់​លោក​អធិការ​ប៉ូលិស​ស្រុក​ ទូច​ សុវណ្ណារិទ្ធ​បាន​ដែរ​ ៕ កាសែត​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៥២​ ថ្ងៃ​ទី​ ២៨​ ខែ​ កុម្ភៈ​ – ថ្ងៃ​ទី​ ២​ ខែ​ មីនា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១២៧​ ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សម​ រង្ស៊ី​ ព្រម​បង់​លុយ​ពិន័យ​ ១០​លាន​រៀល​ ជូន​ គ.ជ.ប​ហើយ
  • រដ្ឋាភិបាល​មិន​ខ្លាច​ការ​គម្រាម​ដក​ខ្លួន​របស់​ អ.ស.ប​ ពី​សាលាក្ដី​ខ្មែរក្រហម
  • សហគមន៍​អឺរ៉ុប​សន្យា​ផ្ដល់​ហិរញ្ញប្បទាន​ប្រមាណ​៥០​លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំ​ សម្រាប់​ឆ្នាំ​ ២០០៩​ – ២០១២
  • សង្គម​ស៊ីវិល​ ៖​ បិទ​ល្បែង​ មនុស្ស​ខ្លះ​បាត់​ការងារ​ តែ​សង្គម​ទាំងមូល​ប្រសើរ​ឡើង
  • [រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​] លោក​ឧបនាយករដ្ឋមន្ត្រី​ គាត​ ឈន់​ ទទួល​ជួប​លោក​អនុប្រធាន​រដ្ឋសភា​បារាំង​ [ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៨៥​ ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ជន​តាម​ទូក​រ៉ូហ៊ីងយ៉ា​ នឹង​ត្រូវ​បញ្ជូន​ពី​ប្រទេស​ថៃ​ត្រឡប់​ទៅកាន់​ប្រទេស​ភូមា​វិញ
  • [នេះ​គឺជា​សម្ដី​របស់​នាយករដ្ឋមន្ត្រី​ថៃ​ អាប់ហ៊ីស៊ីត​ វីចាជីវ៉ា​]


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៥២​ ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ – ថ្ងៃ​ ច័ន្ទ​ ទី​ ២​ ខែ​ មីនា​ ឆ្នាំ​ ២០០៩

  • ព្រះមហាក្សត្រ​ផ្ញើ​ព្រះរាជសារ​ទៅ​សម្ដេច​តេជោ​ ហ៊ុន​ សែន
  • មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ [លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​] បដិសេធ​ថា​ពុំ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ដូច​របាយការណ៍​ក្រសួងការបរទេស​អាមេរិក​ទេ
  • សហព័ន្ធ​សហជីព​ពិភពលោក​អញ្ជើញ​មេដឹកនាំ​សហជីព​កម្ពុជា​ទស្សនកិច្ច​ប្រទេស​ក្រិច​ ផ្លាស់ប្ដូរ​បទពិសោធន៍


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៩០​ ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ – ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ មីនា​ ឆ្នាំ​ ២០០៩

  • លើក​ពេល​សវនាការ​ [អតីត​មេដឹកនាំ​ខ្មែរក្រហម​] ខៀវ​ សំផន​ ខណៈ​អវត្តមាន​សហ​មេធាវី​បរទេស​ [ពីព្រោះ​សាច់ញាតិ​របស់​លោក​បាន​រងគ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​បារាំង​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៩៩​ ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ – ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ មីនា​ ឆ្នាំ​ ២០០៩

  • អង្គការ​ឃ្លាំមើល​យុត្តិធម៌​ទិតៀន​អង្គការ​សហប្រជាជាតិ​ចំពោះ​បញ្ហា​មិន​ចាត់ការ​អំពើពុករលួយ​ក្នុង​សាលាក្ដី​ខ្មែរក្រហម


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨៣៣​ ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • មនុស្ស​ ៨.០០០​ ទៅ​ ៩.០០០​នាក់​ អត់​ការងារ​ធ្វើ​ ក្រោយ​អាជីវកម្ម​ស្លត​ម៉ាស៊ីន​ និង​ ភ្នាល់​បាល់​ត្រូវ​បិទ
  • សម្ដេច​តេជោ​ ហ៊ុន​ សែន​ អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៤​ នៅ​ហួហ៊ីន​ ប្រទេស​ថៃ
  • [ក្រុម​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​] JICA​ ផ្ដើម​សិក្សា​លើ​គម្រោង​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​១​ និង​ ស្ពាន​អ្នកលឿង
  • មូលនិធិ​ IMF​ ប្រាប់​ឲ្យ​ពង្រឹង​ធនាគារ​ពាណិជ្ជ​ [ដើម្បី​មាន​លទ្ធភាព​បន្ត​ផ្ដល់​ប្រាក់កម្ចី​ដល់​វិស័យ​ផ្សេង​ៗ​បាន​]
  • វៀតណាម​ និង​ ចិន​ ច្រានចោល​របាយការណ៍​សិទ្ធិមនុស្ស​អាមេរិក

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Advertisements
Read Full Post | Make a Comment ( 1 so far )

ក្រសួងការបរទេស​អាមេរិក​បង្ហាញ​របាយការណ៍​រំលោភ​សិទ្ធិមនុស្ស​ ប្រព្រឹត្ត​ឡើង​ដោយ​កម្លាំង​ប្រដាប់​អាវុធ​មក​លើ​ប្រជាពលរដ្ឋ​ – ថ្ងៃ​ សុក្រ​ ទី​ ២៧​ កុម្ភៈ​ ២០០៩​

Posted on Friday, 27 February 2009. Filed under: សប្ដាហ៍ទី ៥៣៨ |

ជូន​ចំពោះ​អ្នកអាន​ កញ្ចក់​សង្គម
ជា​រឿង​ដែល​គួរឲ្យ​ក្រៀមក្រំ​ដែល​ខ្ញុំ​ត្រូវ​ចែករំលែក​នូវ​ព័ត៌មាន​មិន​ ល្អ​ជាមួយ​លោកអ្នក​ គឺ​យើង​នឹង​មិន​អាច​បន្ត​ការផ្សាយ​ កញ្ចក់​សង្គម​ ឲ្យ​លើស​ពី​ចុង​សប្ដាហ៍​នេះ​ទេ​ គឺ​នៅ​ត្រឹម​ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​នេះ​ យើង​នឹង​បន្ត​ជ្រើសរើស​ចំណងជើង​ និង​ អត្ថបទ​មួយ​ពី​សារព័ត៌មាន​ខ្មែរ​ រហូតដល់​ពេល​ចុងក្រោយ​ ហើយ​នៅ​ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ មីនា​ ឆ្នាំ​ ២០០៩​ ខ្ញុំ​នឹង​ចែករំលែក​នូវ​ពាក្យ​ចុងក្រោយ​នៅ​ទី​បញ្ចាប់​នៃ​សេវា​នេះ​ ។ ការ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស​ The Mirror​ នឹង​បន្ត​ទៅទៀត​ ។ លោកអ្នក​អាច​អាន​បាន​នៅ​ទី​នេះ​ ៖

http://cambodiamirror.wordpress.com

ការ​ចេញផ្សាយ​ កញ្ចក់​សង្គម​ កាលពី​ពេល​កន្លងទៅ​តាម​គេហទំព័រ​បច្ចុប្បន្ន​ លោកអ្នក​នឹង​នៅតែ​អាច​អាន​បាន​បន្ត​ទៅទៀត​ លោកអ្នក​អាច​អាន​ឡើងវិញ​នូវ​ព័ត៌មាន​មួយ​ចំនួន​ ឬក៏​ធ្វើការ​ស្វែងរក​ព័ត៌មាន​មួយ​ចំនួន​ ។
ការ​តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ​គឺ​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​ ។

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៨

ពួក​ឈ្មួញ​ និង​ មន្ត្រី​មាន​អំណាច​បាន​ប្រើប្រាស់​តុលាការ​ និង​ ប្រដាប់​អាវុធ​មួយ​ រួមមាន​កម្លាំង​នគរបាល​ ទាហាន​ កងរាជអាវុធហត្ថ​ ក្នុង​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ឲ្យ​ចាកចេញ​ពី​ដីធ្លី​ និង​ លំនៅឋាន​របស់​ពួកគាត់​ ដោយ​ពុំ​មាន​សំណង​សមរម្យ​ជូន​ពួកគេ​ទេ​ ។

ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​ចេញ របាយការណ៍​ឆ្នាំ​ ២០០៨​ ស្ដីពី​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បង្កឡើង​ដោយ​កងកម្លាំង​ប្រដាប់​អាវុធ​ មាន​ចំនួន​ច្រើន​ករណី​ក្នុង​ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ដើម្បី​រឹបអូស​យក​ដីធ្លី​ និង​ បណ្ដេញ​ចេញពី​លំនៅឋាន​ដោយ​ខុសច្បាប់​ ។

របាយការណ៍​ដដែល​នោះ​ក៏​បាន​សរសេរ​រៀបរាប់​ពី​ការ​ធ្វើ​ទារុណកម្ម​ជនជាប់ចោទ​ និង​ អ្នកទោស​នៅ​តាម​មន្ទីរឃុំឃាំង​ និង​ ការ​ចាប់​ឃុំ​ខ្លួន​ប្រជាពលរដ្ឋ​ និង​ ការ​សម្លាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ ព្រមទាំង​ការ​រឹត​បណ្ដឹង​សេរីភាព​បញ្ចេញ​មតិ​ ។

របាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិក​បាន​អះអាង​ទៀត​ថា​ ភាគច្រើន​កងកម្លាំង​ប្រដាប់​អាវុធ​រួមមាន​យោធា​នគរបាល​ ជា​អ្នក​ប្រព្រឹត្ត​អំពើ​ហិង្សា​ ហើយ​ពួកគេ​ទាំងនោះ​មិន​បាន​ទទួល​នូវ​ការ​ផ្ដន្ទាទោស​ធ្វើ​ឡើង​នូវ​រាល់​ទង្វើ​របស់​ពួកគេ​ដែល​បាន​ប្រព្រឹត្ត​ ។

របាយការណ៍​នេះ​បាន​បង្ហាញ​ពី​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រព័ន្ធ​តុលាការ​ ចំនួន​៤០​ករណី​ប្រព្រឹត្ត​ធ្វើឡើង​ដោយ​កងកម្លាំង​នគរបាល​ប្រដាប់​អាវុធ​ និង​ ១៥​ករណី​ប្រព្រឹត្ត​ឡើង​ដោយ​កងកម្លាំង​យោធា​ ។

របាយការណ៍​ក្រសួងការបរទេស​បាន​លើកឡើង​ទៀត​ថា​ ជា​រឿយ​ៗ​ការ​វាយ​ធ្វើ​ទារុណកម្ម​អ្នក​ជាប់​ឃុំឃាំង​នៅតែ​ជា​ទំលាប់​ធម្មតា​ដដែល​នៅ​ក្នុង​ការ​ឆ្លេច​យក​ចំលើយ​ ។

របាយការណ៍​ក្រសួងការបរទេស​អាមេរិក​ក៏​បាន​ធ្វើការ​សន្និដ្ឋាន​ផង​ដែរ​ ថា​ខណៈ​ដែល​អំពើពុករលួយ​នៅ​រាលដាល​ធំ​ទូលាយ​ ជម្លោះ​ដីធ្លី​បណ្ដេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ចេញពី​លំនៅឋាន​នៅតែ​ជា​បញ្ហា​ធំ​ដដែល​ ។

ឯកឧត្ដម​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​ និង​ជា​អ្នកនាំពាក្យ​រដ្ឋាភិបាល​ មិន​អាច​ទាក់ទង​សុំ​សេចក្ដី​ពន្យល់​បាន​ទេ​កាលពី​ថ្ងៃ​ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​ បន្ទាប់ពី​មាន​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួងការបរទេស​អាមេរិក​ បាន​លើកឡើង​ពី​ក្រុម​កំលាំង​ប្រដាប់​អាវុធ​ឈានមុខ​នៅ​ក្នុង​ការ​រំលោភ​សិទ្ធិមនុស្ស​ និង​ ការ​សំលាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក្នុង​ចំណោម​៤០​ករណី​ ដែល​បាន​កើត​មាន​ ។

ថ្មី​ៗ​នេះ​ដែរ​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​កំពុងតែ​ចងក្រង​សេចក្ដីព្រាងច្បាប់​ដើម្បី​បង្កើត​គណៈកម្មការ​ការពារ​សិទ្ធិមនុស្ស​អាស៊ាន​ និង​ បង្កើត​គណៈកម្មការ​សិទ្ធិមនុស្ស​ឯករាជ្យ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​មាន​ការ​ផ្ដល់​ថវិកា​ដែល​មាន​ការ​អនុម័ត​ដោយ​សភា​ជាតិ​ជា​រៀងរាល់​ឆ្នាំ​សំរាប់​កិច្ច​ការងារ​នេះ​ ។

តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​លើកឡើង​ថា​ របាយការណ៍​របស់​ក្រសួងការបរទេស​អាមេរិក​ដែល​បាន​និយាយ​ពី​ស្ថានភាព​រំលោភ​សិទ្ធិមនុស្ស​ ការ​បណ្ដេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ចេញពី​លំនៅឋាន​ អំពើពុករលួយ​ កំពុងតែ​កើតមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​របាយការណ៍​នោះ​សុទ្ធតែ​បាន​និយាយ​ការពិត​ ជាពិសេស​ការ​កាប់​សំលាប់​ក្រៅ​ប្រព័ន្ធ​តុលាការ​ ហើយ​ជនល្មើស​មួយ​ចំនួន​មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្ដន្ទាទោស​តាម​ច្បាប់​ ។

ការ​រំលោភ​សិទ្ធិមនុស្ស​បែបនេះ​បង្ហាញ​ពី​ការ​ខ្វះខាត​របស់​រដ្ឋាភិបាល​ដែល​ចេះតែ​បណ្ដោយ​ឲ្យ​វប្បធម៌​គ្មាន​ទោសពៃរ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បញ្ហា​ទាំងនេះ​មិនមែន​ជា​វប្បធម៌​ បើ​បណ្ដោយ​ឲ្យ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​តទៅទៀត​ ហើយ​មានន័យថា​ប្រជាពលរដ្ឋ​មិន​អាច​ការពារ​សិទ្ធិ​របស់​ខ្លួន​បាន​ទេ​ ប្រសិនបើ​នៅតែ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​បែបនេះ​ ។

ហើយ​ជាពិសេស​សិទ្ធិ​បញ្ចេញ​មតិ​ សិទ្ធិ​ធ្វើ​បាតុកម្ម​អហិង្សា​ទាមទារ​ និង​ ប្រឆាំង​ការ​រំលោភ​ច្បាប់​ណាមួយ​ ៕ កាសែត​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៥១​ ថ្ងៃ​ទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សុក្រ​ ទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

ជាតិ​ខ្មែរ​ ឆ្នាំ​ទី​ ១​ លេខ​ ២៧​ ថ្ងៃ​ សុក្រ​ ទី​ ២៧​ ខែ​ កុម្ភៈ​ – ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ មីនា​ ឆ្នាំ​ ២០០៩

  • លោក​ សម​ រង្ស៊ី​ ៖​ “បើ​សិន​ព្រះមហាក្សត្រ​ប្រទាន​ការ​លើកលែង​ទោស​ផាក​ពិន័យ​ [ជា​ប្រាក់​ចំនួន​ ១០លាន​​រៀល​ ដោយ​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​] ខ្ញុំ​យក​ប្រាក់​នៅ​ឧបត្ថម្ភ​មន្ទីរពេទ្យ​គន្ធបុប្ផា​”


ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១២៦​ ថ្ងៃ​ សុក្រ​ ទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • គណៈ​អចិន្ត្រៃយ៍​រដ្ឋសភា​សម្រេច​ព្យួរ​អភ័យឯកសិទ្ធិ​ លោក​ សម​ រង្ស៊ី
  • ពលរដ្ឋ​ខ្មែរ​គាំទ្រ​ចំណាត់​ការ​រាជរដ្ឋាភិបាល​បិទ​ល្បែង​ភ្នាល់​បាល់​ និង​ ស្លុត​ម៉ាស៊ីន​ [ក្រុមហ៊ុន​ល្បែង​ Cambosix ត្រូវ​បិទ​ទាំង​ស្រុង​]
  • សិស្ស​ពីរ​នាក់​ព្រួត​គ្នា​វាយ​គ្រូ​ ត្រូវ​ជាប់គុក​៦​ខែ​ សង​ជំងឺចិត្ត​២​ពាន់​ដុល្លារ​ [ក្រុងភ្នំពេញ​]
  • [ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​] ជា​ មុនី​ ៖​ [អតីត​ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ​ ដែល​កំពុង​ជាប់​ទាក់ទង​ក្នុង​បទឧក្រិដ្ឋ​ជាច្រើន​] ហេង​ ពៅ​ អាច​ទម្លាយ​រឿង​អាថ៌កំបាំង​សម្លាប់​បងប្រុស​ ជា​ វិជ្ជា


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៨៤​ ថ្ងៃ​ សុក្រ​ ទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • [រដ្ឋមន្ត្រី​ក្រសួងការបរទេស​] លោក​ ហោ​ ណាំហុង​ អញ្ជើញ​ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​ហួហ៊ីន​ ប្រទេស​ថៃ​ [ដែល​នឹង​ប្រព្រឹត្ត​ឡើង​ពី​ថ្ងៃ​ទី​ ២៧​ ខែ​ កុម្ភៈ​ ដល់​ ថ្ងៃ​ទី​ ១​ ខែ​ មីនា​ ឆ្នាំ​ ២០០៩​]
  • នាវា​ចំបាំង​របស់​ជប៉ុន​៣​គ្រឿង​ មក​ទស្សនកិច្ច​នៅ​កម្ពុជា
  • ក្លឹប​អ្នកកាសែត​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៥១​ ថ្ងៃ​ សុក្រ​ ទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ក្រសួងការបរទេស​អាមេរិក​បង្ហាញ​របាយការណ៍​រំលោភ​សិទ្ធិមនុស្ស​ ប្រព្រឹត្ត​ឡើង​ដោយ​កម្លាំង​ប្រដាប់​អាវុធ​មក​លើ​ប្រជាពលរដ្ឋ


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៨៩​ ថ្ងៃ​ សុក្រ​ ទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សាលាក្ដី​លើក​ពេល​សវនាការ​បណ្ដឹង​នៅ​ក្រៅ​ឃុំ​ជន​ត្រូវ​ចោទ​ អៀង​ សារី​ ដោយសារ​បញ្ហា​សុខភាព
  • ក្រុមហ៊ុន​១៨​ ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ជិត​៨​ម៉ឺន​ហិកតារ​ ខណៈ​កសិករ​១.២៦៧​គ្រួសារ​ ខ្វះ​ដី​សំរាប់​ដាំដុះ​នៅ​ខេត្ត​កំពង់ធំ
  • សេដ្ឋី​ ប៊ីលហ្គេត​ បរិច្ចាគ​១០០​លាន​ដុល្លារ​ ជួយ​ការងារ​ស្រាវជ្រាវ​ប្រឆាំង​នឹង​ជំងឺ​អេដស៍
  • ប៉ូលិស​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ ការពារ​អនីតិជន​ បាន​ចាប់ខ្លួន​បុរស​អាមេរិក​ម្នាក់​នៅ​ខេត្ត​សៀមរាប​ [ដោយសារ​បាន​ប្រព្រឹត្ត​អំពើ​អនាចារ​ទៅលើ​កុមារ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៩៨​ ថ្ងៃ​ សុក្រ​ ទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សម​ រង្ស៊ី​ អំពាវនាវ​ឲ្យ​ធនាគារ​ស្វីស​ឆែកឆេរ​លុយ​កខ្វក់​របស់​មន្ត្រី​ធំ​ៗ​ខ្មែរ​ដែល​ដាក់​ផ្ញើ​នៅ​ទីនោះ


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨៣២​ ថ្ងៃ​ សុក្រ​ ទី​ ២៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • កម្ពុជា​ជំរុញ​សហគមន៍​អឺរ៉ុប​ចុះហត្ថលេខា​លើ​គម្រោង​ជំនួយ​មាន​ទឹកប្រាក់​ ៧៧​លាន​អឺរ៉ូ​ [ដែល​ស្ដីពី​ការ​ផ្ដល់​ហិរញ្ញវត្ថុ​សម្រាប់​ការសិក្សា​ជា​មូលដ្ឋាន​ អភិបាល​ពាណិជ្ជកម្ម​ និង​ សិទ្ធិមនុស្ស​ដែល​ត្រូវ​អនុវត្ត​ពី​ឆ្នាំ​ ២០០៧​ – ២០១០​]
  • កម្មវិធី​វិនិយោគ​សាធារណៈ​ឆ្នាំ​ ២០១០​ – ២០១២​ ត្រូវការ​ទុន​ចំនួន​២.៨០០​លាន​ដុល្លារ
  • មួយ​ឆ្នាំ​ប្រជាជន​កម្ពុជា​៧០.០០០​នាក់​ ស្លាប់​ដោយសារ​ការ​ជក់បារី​ [នេះ​បើ​យោង​តាម​ការស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភពលោក​ និង​ ក្រសួងសុខាភិបាល​កម្ពុជា​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

TVK​ និង​ KBI​ ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​ផលិត​អន្តរជាតិ​ – ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៦​ កុម្ភៈ​ ២០០៩

Posted on Thursday, 26 February 2009. Filed under: សប្ដាហ៍ទី ៥៣៨ |

ជូន​ចំពោះ​អ្នកអាន​ កញ្ចក់​សង្គម
ជា​រឿង​ដែល​គួរឲ្យ​ក្រៀមក្រំ​ដែល​ខ្ញុំ​ត្រូវ​ចែករំលែក​នូវ​ព័ត៌មាន​មិន​ ល្អ​ជាមួយ​លោកអ្នក​ គឺ​យើង​នឹង​មិន​អាច​បន្ត​ការផ្សាយ​ កញ្ចក់​សង្គម​ ឲ្យ​លើស​ពី​ចុង​សប្ដាហ៍​នេះ​ទេ​ គឺ​នៅ​ត្រឹម​ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​នេះ​ យើង​នឹង​បន្ត​ជ្រើសរើស​ចំណងជើង​ និង​ អត្ថបទ​មួយ​ពី​សារព័ត៌មាន​ខ្មែរ​ រហូតដល់​ពេល​ចុងក្រោយ​ ហើយ​នៅ​ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ មីនា​ ឆ្នាំ​ ២០០៩​ ខ្ញុំ​នឹង​ចែករំលែក​នូវ​ពាក្យ​ចុងក្រោយ​នៅ​ទី​បញ្ចាប់​នៃ​សេវា​នេះ​ ។ ការ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស​ The Mirror​ នឹង​បន្ត​ទៅទៀត​ ។ លោកអ្នក​អាច​អាន​បាន​នៅ​ទី​នេះ​ ៖

http://cambodiamirror.wordpress.com

ការ​ចេញផ្សាយ​ កញ្ចក់​សង្គម​ កាលពី​ពេល​កន្លងទៅ​តាម​គេហទំព័រ​បច្ចុប្បន្ន​ លោកអ្នក​នឹង​នៅតែ​អាច​អាន​បាន​បន្ត​ទៅទៀត​ លោកអ្នក​អាច​អាន​ឡើងវិញ​នូវ​ព័ត៌មាន​មួយ​ចំនួន​ ឬក៏​ធ្វើការ​ស្វែងរក​ព័ត៌មាន​មួយ​ចំនួន​ ។
ការ​តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ​គឺ​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​ ។

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៨

តំណាង​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ (TVK) និង​ វិទ្យាស្ថាន​ផ្នែក​ផ្សព្វផ្សាយ​របស់​សាធារណរដ្ឋ​កូរ៉េ​ (KBI) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​ផលិត​អន្តរជាតិ​ក្រោម​អធិបតីភាព​ លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​នា​ថ្ងៃ​ទី​ ២៤​ ខែ កុម្ភៈ​ ឆ្នាំ​ ២០០៩​ នៅ​ទីស្ដីការ​ក្រសួងព័ត៌មាន​ ។

គោលបំណង​របស់​ប្រទេស​កូរ៉េ​នៅ​ក្នុង​កិច្ច​សហ​ផលិតកម្ម​នេះ​ ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ចំពោះ​ប្រទេស​ និង​ ស្ថានីយ​ផ្សព្វផ្សាយ​របស់​កម្ពុជា​នូវ​ការ​បង្ហាញ​អំពី​មោទនភាព​ជាតិ​ និង​ វប្បធម៌​របស់​កម្ពុជា​ ដូចជា​បេតិកភណ្ឌ​ជាតិ​ ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ សម្បត្តិ​ធនធាន​ធម្មជាតិ​ ហើយ​ការផ្លាស់ប្ដូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ ដែល​ភាគី​កម្ពុជា​អាច​ផ្សាយ​នូវ​កម្មវិធី​ដែល​មាន​គុណភាព​ទាំងអស់​នេះ​ឲ្យ​ភាគី​សង្ខាង​អាច​មើល​ឃើញ​អំពី​សហ​ផលិតកម្ម​ តាមរយៈ​ស្ថានីយ​ផ្សព្វផ្សាយ​ទាំងឡាយ​ដែល​ពាក់ព័ន្ធ​ ។

លោក​ កឹម​ គុណវឌ្ឍន៍​ ជា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួលបន្ទុក​អគ្គនាយក​ទូរទស្សន៍​ជាតិ​ ទ.ទ.ក​ បាន​និយាយ​ថា​ “ការ​ចុះហត្ថលេខា​នេះ​ខ្ញុំ​ចាត់​ទុក​ថា​ជា​ការ​ចុះហត្ថលេខា​លើកដំបូង​រវាង​ទូរទស្សន៍​ជាតិ​កម្ពុជា​ និង​ KBI​ ដែល​ហៅ​ថា​ វិទ្យាស្ថាន​ផ្សព្វផ្សាយ​របស់​សាធារណរដ្ឋ​កូរ៉េ​ ហើយ​នេះ​ជា​ការចូលរួម​ប្រឡូក​ក្នុង​លក្ខខណ្ឌ​អន្តរជាតិ​ជាតិ​ មានន័យថា​ ផលិតករ​របស់​យើង​ អ្នក​ថត​របស់​យើង​ ក៏ដូចជា​អ្នក​បច្ចេកទេស​របស់​យើង​ បាន​ទទួល​ការពិសោធន៍​ទៅវិញទៅមក​ តាមរយៈ​អ្នកដឹកនាំ​របស់​សាធារណរដ្ឋ​កូរ៉េ​ និង​ តាមរយៈ​អ្នកនិពន្ធ​ ដែល​ទាំងនេះ​សុទ្ធតែ​ជា​ផល​ចំណេញ​ ។ ឯ​ផល​ចំណេញ​មួយទៀត​គឺ​យើង​នៅ​អាស៊ី​តែមួយ​ យើង​នឹង​ធ្វើការ​ផ្លាស់ប្ដូរ​វប្បធម៌​របស់​អាស៊ីអាគ្នេយ៍​ និង​ វប្បធម៌​របស់​អាស៊ី​បូព៌ា​ បើ​និយាយ​ឲ្យ​ចំ​ទៅ​គឺ​វប្បធម៌​រវាង​សាធារណរដ្ឋ​កូរ៉េ​ និង​ វប្បធម៌​ព្រះរាជាណាចក្រ​កម្ពុជា​ ។ នេះ​ជា​ការ​បង្ហាញ​ពី​សមានចិត្ត​អំពី​ចំណង​ទំនាក់ទំនង​មិត្តភាព​ និង​ ការ​សហប្រតិបត្តិការ​របស់​ប្រទេស​ទាំងនេះ​ ដូច​ដែល​យើង​បាន​ដឹង​ហើយ​ សាធារណរដ្ឋ​កូរ៉េ​គឺជា​ប្រទេស​មួយ​ដែល​បាន​ផ្ដល់​ការ​គាំទ្រ​លើ​វិស័យ​សេដ្ឋកិច្ច​ ផ្ដល់​ការ​គាំទ្រ​ទៅលើ​ការអនុវត្ត​ ផ្ដល់​ការ​គាំទ្រ​នៅ​ក្នុង​ការ​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​ការអភិវឌ្ឍន៍​ទាំង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ ទាំង​វិស័យ​សេដ្ឋកិច្ច​ និង​ វិស័យ​ជាច្រើន​ទៀត​” ។

លោក​បន្ត​ទៀត​ថា​ “ការ​ផលិត​នេះ​យើង​ត្រូវ​មាន​លក្ខខណ្ឌ​ក្នុង​ការ​សម្របសម្រួល​គ្នា​ទៅវិញទៅមក​ ដែល​ជា​គោលបំណង​ធំ​របស់​ KBI​ ដែល​ចង់បាន​ និង​ គោលបំណង​របស់​ទូរទស្សន៍​ជាតិ​កម្ពុជា​ដែល​តំណាង​ឲ្យ​ជាតិ​ចង់បាន​ ។ ភាគី​ទាំងពីរ​នឹង​ពិភាក្សា​គ្នា​ការផលិត​នេះ​គឺ​ភាគី​កូរ៉េ​អ្នក​នាំមុខ​ ព្រោះថា​គេ​មាន​បំណង​ឲ្យ​ប្រជាពលរដ្ឋ​កូរ៉េ​ស្គាល់​ពី​កម្ពុជា​ សម្រាប់​យើង​ក៏​មាន​បំណង​ដែរ​ ប៉ុន្តែ​ការ​ផ្ដួចផ្ដើម​គំនិត​ខាង​ KBI​ ជា​អ្នក​នាំមុខ​ ដើម្បី​បង្ហាញ​ពី​អរិយធម៌​របស់​យើង​ដល់​ប្រជាជន​កូរ៉េ​ឲ្យ​បាន​ដឹង​ ។ ខ្ញុំ​គិត​ថា​ បន្ទាប់ពី​ការ​ចុះហត្ថលេខា​រួច​ហើយ​នៅ​ក្នុង​ខែ​មេសា​ខាងមុខ​នេះ​ គឺជា​រដូវ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​យើង​ ហើយ​រដូវ​ប្រពៃណី​ចូលឆ្នាំ​របស់​យើង​នរណា​ក៏​គេ​ចង់​ដឹង​ដែរ​ថា​តើ​ទំនៀមទម្លាប់​នៃ​ការ​ប្រារព្ធ​ពិធី​ចូលឆ្នាំ​យ៉ាង​ដូចម្ដេច​ ហើយ​រដូវ​ចូលឆ្នាំ​មាន​អត្ថន័យ​យ៉ាង​ដូចម្ដេច​ ដូច្នេះ​ហើយ​ក្រុម​ទី​១​របស់​គេ​នឹង​ចុះ​មក​អង្កេត​នា​ខែ​មីនា​ខាងមុខ​នេះ​ ដើម្បី​នឹង​ដាក់​ចេញ​នូវ​ការផលិត​នៅ​ខែ​មេសា​ខាងមុខ​នេះ​ តាម​គម្រោង​ដែល​យើង​បាន​ដឹង​គឺ​មាន​ចំណងជើង​មួយ​ “មហាសាគរ​ពណ៌​ខៀវ​ថ្មី​” ក្រោយ​ពី​ការផលិត​ ក្រោយពី​បាន​ឯកភាព​គ្នា​ កម្មវិធី​នេះ​ត្រូវ​ចាក់​ផ្សាយ​ទាំង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ទាំង​នៅ​ក្នុង​សាធារណរដ្ឋ​កូរ៉េ​ គ្រាន់តែ​ KBI​ លោក​រក្សា​សិទ្ធិ​អ្វី​ដែល​នៅ​ក្រោម​សហ​ប្រតិបត្តិការ​ផលិត​នេះ​” ។

លោក​ Choi Young Ho​ ជា​អនុប្រធាន​នៃ​វិទ្យាស្ថាន​ផ្សព្វផ្សាយ​សាធារណរដ្ឋ​កូរ៉េ​ បាន​និយាយ​ថា​ “តាំងពី​ដើម​រហូតមកដល់​បច្ចុប្បន្ន​នេះ​ ប្រទេស​កូរ៉េ​ និង​ ប្រទេស​កម្ពុជា​ បាន​ផ្លាស់ប្ដូរ​នូវ​ធនធាន​មនុស្ស​ ធនធាន​វប្បធម៌​ផ្សេង​ច្រើន​ហើយ​ ឥឡូវ​នេះ​បាន​ពង្រីក​ការផ្លាស់ប្ដូរ​រវាង​វប្បធម៌​ឲ្យ​បាន​ជ្រាលជ្រៅ​ទៀត​ ។ គោលដៅ​ដែល​សហការ​ផលិត​ជាមួយ​គ្នា​គឺជា​ការ​ណែនាំ​វប្បធម៌​ និង​ ការផ្លាស់ប្ដូរ​វប្បធម៌​សម័យ​បុរាណ​ និង​ សម័យ​បច្ចុប្បន្ន​រវាង​ប្រទេស​ទាំងពីរ​” ។

លោក​បាន​បញ្ជាក់​ទៀត​ថា​ “ខ្ញុំ​ជឿជាក់​ថា​យើង​មាន​ទំនុក​ចិត្ត​តាមរយៈ​ការ​សហការ​ជាមួយ​ ព្រោះ​ខាង​ KBI​ បាន​រៀបចំ​ក្រុមប្រឹក្សា​មួយ​ដើម្បី​សហការ​ជាមួយ​ TVK​ របស់​ប្រទេស​កម្ពុជា​ ហើយ​ខ្ញុំ​ក៏​ឃើញ​ដែល​ថា​ខាង​ TVK​ ក៏​មាន​ក្រុមប្រឹក្សា​មួយ​ដើម្បី​សហការ​ជាមួយ​ KBI​ ដែរ​ ដូច្នេះ​ក្រុមប្រឹក្សា​ទាំងពីរ​នឹង​សហការ​ជាមួយ​ដើម្បីឲ្យ​មាន​ភាព​រីកចំរើន​ និង​ ទទួល​ជោគជ័យ​ទាំងអស់​គ្នា​ ។ តាម​គោលបំណង​របស់​ KBI​ និង​ TVK​ យើង​ចង់​ផលិត​ឲ្យ​បាន​មុន​ខែ​៦​ ក្នុង​ខែ​៦​យើង​ចង់​ផ្សព្វផ្សាយ​ប្រទេស​ទាំងពីរ​ បើ​សិន​យើង​ផលិត​មុន​ខែ​៥​ យើង​ត្រូវ​ពិភាក្សា​ជាមួយ​ TVK​ ដើម្បី​ផ្សព្វផ្សាយ​នៅ​មុខ​ខែ​៦​” ។

គួរ​បញ្ជាក់​ដែរ​ថា​ កម្ពុជា​ធ្លាប់​ចុះហត្ថលេខា​ក្នុង​កិច្ច​សហ​ផលិតកម្ម​ម្ដង​រួច​មក​ហើយ​កាលពី​ឆ្នាំ​ ២០០៧​ រវាង​ប្រទេស​ចំនួន​៥​ ដូចជា​ចិន​ វៀតណាម​ ហ្វីលីពីន​ ម៉ុងហ្គោលី​ និង​ ឥណ្ឌូណេស៊ី​ នេះ​ជា​លើក​ទី​២​ហើយ​ដែល​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​សហ​កិច្ចប្រតិបត្តិការ​ផលិត​អន្តរជាតិ​ជាមួយ​វិទ្យាស្ថាន​ផ្នែក​ផ្សព្វផ្សាយ​របស់​សាធារណរដ្ឋ​កូរ៉េ​ KBI​ ៕ កាសែត​ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១២៥​ ថ្ងៃ​ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១២៥​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • TVK​ និង​ KBI​ ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​ផលិត​អន្តរជាតិ
  • ព្រះមហាក្សត្រ​យាង​និវត្តន៍​ដល់​ព្រះនគរ
  • រដ្ឋាភិបាល​កម្ពុជា​សម្រេច​បង្កើត​ក្រុង​ព្រះវិហារ​ក្នុង​ខេត្ត​ព្រះវិហារ
  • គ្រាប់បែក​នៅ​ក្នុង​ថង់​ស្ពាយ​ផ្ទុះ​ស្លាប់​៣​នាក់​ ពេល​ដើរ​ទៅ​ឆ្លុះ​សត្វ​ក្នុង​ព្រៃ​ក្បែរ​ភូមិ​ [ខេត្ត​បន្ទាយមានជ័យ​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៨៣​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ក្រុមហ៊ុន​ HYUNDAI​ [របស់​កូរ៉េ​ខាងត្បូង​] ស្វែងរក​ការ​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​រថយន្ត​នៅ​កម្ពុជា​ [ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​របស់​ លោក​ឧកញ៉ា​ លី​ យ៉ុងផាត់​]
  • [រដ្ឋមន្ត្រី​ក្រសួងការបរទេស​] លោក​ ហោ​ ណាំហុង​ ជួប​ពិភាក្សា​ជាមួយ​នាយក​ជំនួយ​អឺរ៉ុប​ប្រចាំ​អាស៊ី​ និង​ អាស៊ី​កណ្ដាល​ បញ្ហា​ផ្ដល់​ជំនួយ


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៥០​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • អ្នក​ជំនាញការ​សេដ្ឋកិច្ច​ស្នើ​ឲ្យ​រដ្ឋាភិបាល​កំណត់​ឲ្យ​ថៅកែ​រោងចក្រ​តម្កល់​ប្រាក់​បំរុង​ទុក​៣​ខែ​ បើក​ប្រាក់​ឲ្យ​កម្មករ
  • តុលាការ​ [ក្រុងភ្នំពេញ​] បង្គាប់​ឲ្យ​អាជ្ញាធរ​ស្វែងរក​ចាប់ខ្លួន​តំណាង​សហគមន៍​រទេះភ្លើង​៣​នាក់​ [បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៣​ឆ្នាំ​ ពី​បទ​ក្លែងបន្លំ​ស្នាម​មេដៃ​ ដែល​ប្ដឹង​ដោយ​ក្រុមហ៊ុន​ អូស្មានហាស្សាន់​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣៥២​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • [ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​] ជា​ មុនី​ សុំ​ [រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​] ស​ ខេង​ ជួប​ជនជាប់ចោទ​ ហេង​ ពៅ​ ដើម្បី​សួរសុខទុក្ខ


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៨៨​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ពលករ​កម្ពុជា​ជាង​៧​ម៉ឺន​នាក់​ ទៅ​ធ្វើការ​នៅ​ថៃ​ ម៉ាឡេស៊ី​ កូរ៉េ​ និង​ ជប៉ុន
  • ប្រតិភូ​សហព័ន្ធ​សហជីព​ពិភពលោក​មក​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៩៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • លោក​ សម​ រង្ស៊ី​ ស្នើ​ឲ្យ​ប្រធាន​រដ្ឋសភា​ពិចារណា​ទៅលើ​សំណើ​ដក​អភ័យឯកសិទ្ធិ​របស់​លោក​ [ដោយ​លោក​សុំ​ទុក​ពេល​ប្ដឹង​តវ៉ា​ទៅ​តុលាការ​កំពូល​សិន​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨៣១​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សាខា​ខេមបូស៊ិក​២​កន្លែង​នៅ​ឫស្សីកែវ​ ត្រូវ​បិទ​ទាំងស្រុង​ដោយសារ​ច្បាប់​ហួស​កំណត់
  • មន្ត្រី​អះអាង​ថា​វ៉េបសាយ​របស់​ក្រសួងពាណិជ្ជកម្ម​ដំណើរការ​ល្អ​ឡើងវិញ​ និង​ ទាន់​សភាពការណ៍​ [http://www.moc.gov.kh/]
  • អគ្គ​មេបញ្ជាការ​ [ប៉ុល​ សារឿន​] ស្នើ​រុស្ស៊ី​ជួយ​ជួសជុល​យន្តហោះ​សម័យ​អតីត​សហភាព​សូវៀត
  • ជប៉ុន​ផ្ដល់​ជំនួយ​ ១៨៤.៧១៧​ដុល្លារ​អាមេរិក​ សម្រាប់​សេវា​សុខភាព​មាតា​ និង​ ទារក

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

អង្គការ​សហប្រជាជាតិ​ និង​ រដ្ឋាភិបាល​ នឹង​ទំលាយ​អំពើពុករលួយ​នៅ​សាលាក្ដី​ – ថ្ងៃ​ ពុធ​ ទី​ ២៥​ កុម្ភៈ​ ២០០៩​

Posted on Wednesday, 25 February 2009. Filed under: សប្ដាហ៍ទី ៥៣៨ |

ជូន​ចំពោះ​អ្នកអាន​ កញ្ចក់​សង្គម

ជា​រឿង​ដែល​គួរឲ្យ​ក្រៀមក្រំ​ដែល​ខ្ញុំ​ត្រូវ​ចែករំលែក​នូវ​ព័ត៌មាន​មិន​ល្អ​ជាមួយ​លោកអ្នក​ គឺ​យើង​នឹង​មិន​អាច​បន្ត​ការផ្សាយ​ កញ្ចក់​សង្គម​ ឲ្យ​លើស​ពី​ចុង​សប្ដាហ៍​នេះ​ទេ​ គឺ​នៅ​ត្រឹម​ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​នេះ​ យើង​នឹង​បន្ត​ជ្រើសរើស​ចំណងជើង​ និង​ អត្ថបទ​មួយ​ពី​សារព័ត៌មាន​ខ្មែរ​ រហូតដល់​ពេល​ចុងក្រោយ​ ហើយ​នៅ​ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ មីនា​ ឆ្នាំ​ ២០០៩​ ខ្ញុំ​នឹង​ចែករំលែក​នូវ​ពាក្យ​ចុងក្រោយ​នៅ​ទី​បញ្ចាប់​នៃ​សេវា​នេះ​ ។ ការ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស​ The Mirror​ នឹង​បន្ត​ទៅទៀត​ ។ លោកអ្នក​អាច​អាន​បាន​នៅ​ទី​នេះ​ ៖

http://cambodiamirror.wordpress.com

ការ​ចេញផ្សាយ​ កញ្ចក់​សង្គម​ កាលពី​ពេល​កន្លងទៅ​តាម​គេហទំព័រ​បច្ចុប្បន្ន​ លោកអ្នក​នឹង​នៅតែ​អាច​អាន​បាន​បន្ត​ទៅទៀត​ លោកអ្នក​អាច​អាន​ឡើងវិញ​នូវ​ព័ត៌មាន​មួយ​ចំនួន​ ឬក៏​ធ្វើការ​ស្វែងរក​ព័ត៌មាន​មួយ​ចំនួន​ ។

ការ​តម្រូវ​ឲ្យ​ធ្វើ​ដូច្នេះ​គឺ​ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​ ។

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៨

ដោយ​ប្រកាស​ការ​ទំលាយ​ភាព​ទាល់ច្រក​ បន្ទាប់ពី​ការពិភាក្សា​ស្ដីពី​ការទប់ស្កាត់​អំពើពុករលួយ​នៅ​ឯ​សាលាក្ដី​កាត់ទោស​ខ្មែរក្រហម​ ក្រុម​មន្ត្រី​អង្គការ​សហប្រជាជាតិ​ និង​ ក្រុម​មន្ត្រី​កម្ពុជា​នៅ​ថ្ងៃ​ច័ន្ទ​ បាន​បញ្ចេញ​ឲ្យ​ដឹង​នូវ​កម្មវិធី​ដ៏​ស្មុគស្មាញ​មួយ​ ដើម្បី​ដោះស្រាយ​បណ្ដឹង​អំពី​ឥរិយាបថ​មិន​ត្រឹមត្រូវ​ដែល​នឹង​ផ្ដល់​ការទទួលខុសត្រូវ​ស្មើ​គ្នា​ចំពោះ​ភាគី​អន្តរជាតិ​ និង​ ភាគី​កម្ពុជា​នៃ​តុលាការ​នេះ​ ។

ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​នៅ​ឯ​ទីស្ដីការគណៈរដ្ឋមន្ត្រី​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​កន្លងទៅ​នេះ​ លោក​ សុខ​ អាន​ រដ្ឋមន្ត្រី​ទីស្ដីការគណៈរដ្ឋមន្ត្រី​ និង​ លោក​ ភីតធឺ​ តាក់ស៊ូ​-ជិនសេន​ ជំនួយការ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​កិច្ចការ​ច្បាប់​ បាន​មាន​ប្រសាសន៍​ថា​ ពួក​លោក​ជឿ​ថា​ប្រព័ន្ធ​ថ្មី​នេះ​នឹង​អាច​ឲ្យ​ក្រុម​អ្នកផ្ដល់​ជំនួយ​បន្ត​ការ​ផ្ដល់​មូលនិធិ​ឲ្យ​ភាគី​កម្ពុជា​នៃ​សាលាក្ដី​នេះ​ ដែល​នឹង​ប្រឈម​វិបត្តិ​ថវិកា​ក្នុង​ប៉ុន្មាន​ពេល​សប្ដាហ៍​ខាងមុខ​នេះ​ ។ លោក​ សុខ​ អាន​ បាន​មាន​ប្រសាសន៍​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា​ ខ្ញុំ​គិត​ថា​ ការ​យោគយល់​គ្នា​ទៅវិញទៅមក​នេះ​គឺជា​មូលដ្ឋាន​ដ៏​ល្អ​បំផុត​មួយ​សំរាប់​រដ្ឋបាល​នៃ​តុលាការ​នេះ​ដើម្បី​ដំណើរការ​ទៅមុខ​ ហើយ​សូម្បីតែ​តុលាការ​ក៏​ដំណើរការ​ទៅមុខ​ដែរ​ ។ លោក​បាន​ថ្លែង​ថា​ ចំណុច​សំខាន់​នៃ​ការ​យោគយល់​គ្នា​របស់​យើង​គឺ​អំពី​ការ​ធ្វើ​ការងារ​ដ៏​ជោគជ័យ​នៃ​ដំណើរការ​រួម​ … ។ ពួកគេ​នឹង​ធ្វើការ​រួមគ្នា​ក្នុង​ដំណើរការ​រួម​ដើម្បី​ជំរះ​បញ្ហា​ទាំងអស់​ ។ លោក​ តាក់ស៊ូ​-ជិនសេន​ ក៏​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ដែរ​ថា​ លោក​ជឿ​ថា​កិច្ចព្រមព្រៀង​នេះ​ទីបំផុត​នឹង​បញ្ចប់​លែង​ពិភាក្សា​អំពី​ការចោទប្រកាន់​ពី​បទ​ទទួល​ប្រាក់​សគុណ​ដែល​បាន​សាយភាយ​ចេញពី​តុលាការ​តាំងពី​ហៀប​នឹង​ចាប់ផ្ដើម​របស់​ខ្លួន​មក​ហើយ​បាន​បណ្ដាលឲ្យ​ក្រុម​អ្នកផ្ដល់​ជំនួយ​ខ្លះ​បញ្ឈប់​ការ​ផ្ដល់​មូលនិធិ​ ។ លោក​ តាក៊ស៊ូ​-ជិនសេន​ បាន​មាន​ប្រសាសន៍​ថា​ នេះ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ក្នុង​ការ​ខ្នះខ្នែង​រួម​របស់​យើង​ដើម្បី​ដោះស្រាយ​បញ្ហា​អំពើពុករលួយ ។ ខ្ញុំ​គិត​ថា​ កិច្ចព្រមព្រៀង​នេះ​ដែល​យើង​មាន​នៅ​ពេលនេះ​ ពិតជា​នឹង​ត្រូវ​ទទួល​បាន​ជា​វិជ្ជមាន​ដោយ​បណ្ដា​ប្រទេស​ផ្ដល់​ជំនួយ​ ។

ទោះជា​យ៉ាងណាក្ដី​ កម្មវិធី​ប្រឆាំង​អំពើពុករលួយ​ថ្មី​ដែល​ត្រូវ​បាន​ស្នើ​ឡើង​នេះ​ ទំនង​ជា​តិចតួច​បំផុត​ជាង​អ្វី​ដែល​ក្រុម​មន្ត្រី​សហប្រជាជាតិ​បាន​ស្វះស្វែង​ក្នុង​ការពិភាក្សា​មិន​ជោគជ័យ​ជាមួយ​រដ្ឋាភិបាល​ក្នុង​ខែ​មករា​ ។ ក្រុម​អ្នក​គ្រប់គ្រង​កម្ពុជា​នៅ​ដើម​ខែ​នេះ​បាន​លើក​ឡើង​ថា​ ក្នុង​ការពិភាក្សា​ឯកជន​ក្នុង​ខែ​មករា​ ក្រុម​មន្ត្រី​សហប្រជាជាតិ​បាន​ស្នើ​ឲ្យ​បង្កើត​កម្មវិធី​ប្រឆាំង​អំពើពុករលួយ​តែមួយ​ដ៏​ធំធេង​សំរាប់​ភាគី​ទាំងពីរ​នៃ​តុលាការ​នេះ​ ដែល​ពាក់ព័ន្ធ​នឹង​អ្នក​សង្កេតការណ៍​ក្រមសីលធម៌​អន្តរជាតិ​ឯករាជ្យ​ដែល​ជា​គណៈកម្មាធិការ​ក្រមសីលធម៌​ និង​ អង្គ​បុរេ​ជំនុំជម្រះ​របស់​តុលាការ​ ។ ទោះជា​យ៉ាងណាក្ដី​ កម្មវិធី​នេះ​ដែល​ត្រូវ​បាន​ប្រកាស​ក្នុង​សេចក្ដីថ្លែងការណ៍​រួម​មួយ​ចេញ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​ នឹង​បន្សល់​ទុក​វិធានការ​ប្រឆាំង​អំពើពុករលួយ​ដែល​មិន​អាច​ប៉ះពាល់​ដែល​ចូល​ជា​ធរមាន​រួចរាល់​ដោយ​ភាគី​កម្ពុជា​នៃ​តុលាការ​នេះ​ ហើយ​ពាក់ព័ន្ធ​នឹង​ភាគី​សហប្រជាជាតិ​ដែល​បង្កើត​យន្តការ​ស្របគ្នា​របស់​ខ្លួន​ផ្ទាល់​ដែល​មាន​មនុស្ស​តែ​មួយ​ឲ្យ​ទទួល​ពាក្យបណ្ដឹង​ ។ ពាក្យបណ្ដឹង​ដែល​ត្រូវ​ទទួល​ដោយ​ភាគី​ជាតិ​ ឬ​ អន្តរជាតិ​នៃ​សាលាក្ដី​នេះ​ បន្ទាប់​នោះ​នឹង​ត្រូវ​បញ្ជូន​តទៅ​គណៈកម្មាធិការ​មួយ​ដែល​មាន​ចំនួន​មន្ត្រី​កម្ពុជា​ និង​ អង្គការ​សហប្រជាជាតិ​ស្មើ​គ្នា​ ដែល​នឹង​តម្រូវ​ឲ្យ​មាន​ចំនួន​ច្រើន​ ឬ​ កិច្ចព្រមព្រៀង​អំពី​យ៉ាងហោចណាស់​មួយ​ចំនួន​លើ​ភាគី​ទាំងពីរ​សំរាប់​គណៈកម្មាធិការ​នេះ​ដើម្បី​ចាត់វិធានការ​ណាមួយ​ ។

សេចក្ដីថ្លែងការណ៍​រួម​ចេញ​នៅ​ថ្ងៃ​ច័ន្ទ​ មិន​បាន​បង្ហាញ​ច្បាស់​ថា​តើ​ប្រព័ន្ធ​នេះ​នឹង​ទប់ស្កាត់​ការ​កើតឡើង​ម្ដងទៀត​នៃ​ព្រឹត្តិការណ៍​នៅ​ឆ្នាំមុន​ឬ​យ៉ាងណា​ទេ​ នៅ​ពេល​ដែល​បុគ្គលិក​កម្ពុជា​មួយ​ក្ដាប់​តូច​មិន​សុខចិត្ត​ចំពោះ​ការ​បែងចែក​ក្នុង​រដ្ឋបាល​នៅ​ក្នុង​តុលាការ​នេះ​ ហើយ​ផ្ដល់​ព័ត៌មាន​ឲ្យ​ក្រុម​មន្ត្រី​សហប្រជាជាតិ​អំពី​ការចោទប្រកាន់​ពី​បទ​ទទួល​ប្រាក់​សគុណ​ ដែល​បន្ទាប់​នោះ​ត្រូវ​បាន​ពិនិត្យ​ឡើងវិញ​ជា​បន្តបន្ទាប់​នៅ​ទីក្រុង​ញូយ៉ក​ ដោយ​សាលា​អគ្គ​អធិការកិច្ច​នៃ​អង្គការ​សហប្រជាជាតិ​ ។ លទ្ធផល​នៃ​ការ​ពិនិត្យ​ដោយ​សហប្រជាជាតិ​មិន​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ទេ​ ប៉ុន្តែ​តាម​ដឹង​មក​ថា​បាន​អំពាវនាវ​ឲ្យ​មាន​ការស៊ើបអង្កេត​ពេញលេញ​នៃ​ការចោទប្រកាន់​ពី​បទ​ទទួល​ប្រាក់​សគុណ​ដើម្បី​បាន​ការងារ​ធ្វើ​ ។

លោកស្រី​ ហេតធី​ រីយ៉ាន​ អ្នកសង្កេតការណ៍​តុលាការ​ប្រចាំ​អង្គការ​គំនិត​ផ្ដួចផ្ដើម​យុត្តិធម៌​សាធារណៈ​បាន​ថ្លែង​នៅ​ថ្ងៃ​ច័ន្ទ​ថា​ អង្គការ​របស់​លោកស្រី​ខកចិត្ត​ជាមួយ​លទ្ធផល​នៅ​ថ្ងៃ​ច័ន្ទ​ ។ លោកស្រី​បាន​ថ្លែង​ថា​ អង្គការ​គំនិត​ផ្ដួចផ្ដើម​យុត្តិធម៌​សាធារណៈ​ជឿ​ថា​កិច្ចព្រមព្រៀង​ដែល​ត្រូវ​បាន​ពណ៌នា​នេះ​មិន​បាន​លើកឡើង​អំពី​ការចោទប្រកាន់​ពី​បទ​ពុករលួយ​ និង​ តំណាង​ឲ្យ​ជំហាន​ថយក្រោយ​មួយ​ក្នុង​កិច្ច​ប្រឹងប្រែង​នោះ​ ។ យើង​បារម្ភ​ថា​អង្គការ​សហប្រជាជាតិ​កំពុងតែ​កំណត់​ទាប​បំផុត​នូវ​ឧបសគ្គ​មួយ​សំរាប់​កម្ពុជា​ និង​ កិច្ច​ប្រឹងប្រែង​រួម​នៅ​អនាគត​នៅ​ឯ​តុលាការ​ឯករាជ្យ​ ។

លោក​ អានឌ្រូ​ ឡានូសហ្ស៊ី​ ទីប្រឹក្សា​ច្បាប់​របស់​មេធាវី​ចុងចោទ​សំរាប់​អតីត​មេដឹកនាំ​ខ្មែរក្រហម​ នួន​ ជា​ ដែល​បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ស៊ើបអង្កេត​ការណ៍​ការចោទប្រកាន់​ពី​បទ​ទទួល​ប្រាក់​សគុណ​នៅ​ឯ​តុលាការ​នេះ​ បាន​មាន​ប្រសាសន៍​ថា​ លោក​បាន​ជួប​ជាមួយ​លោក​ តាក់ស៊ូ​-ជិនសេន​ ក៏ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ខ្លឹមសារ​នៃ​ការពិភាក្សា​របស់​ពួក​គាត់​ឡើយ​ ។

យោង​តាម​សេចក្ដីថ្លែងការណ៍​រួម​ចេញ​នៅ​ថ្ងៃ​ច័ន្ទ​ បាន​ឲ្យ​ដឹង​ថា​ អង្គការ​សហប្រជាជាតិ​ និង​ រដ្ឋាភិបាល​ ត្រូវ​ចេញ​លិខិត​ទៅវិញទៅមក​ក្នុង​សប្ដាហ៍​ខាងមុខ​នេះ​ ដើម្បី​ធ្វើឲ្យ​កិច្ចព្រមព្រៀង​នេះ​ស្រប​ច្បាប់​ ថ្វីបើ​សេចក្ដី​លំអិត​កំពុង​ត្រូវ​ចរាចរ​នៅ​ឡើយ​ក៏ដោយ​ ៕កាសែត​រស្មី​អង្គរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ១៤១៥​ ថ្ងៃ​ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

ជាតិ​ខ្មែរ​ ឆ្នាំ​ទី​ ១​ លេខ​ ២៥​ ថ្ងៃ​ ពុធ​ ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • លោក​ ហ៊ុន​ សែន​ ព្រមាន​ដក​អភិបាលខណ្ឌ​ [ទាំង​៨​] និង​ បញ្ចប់​អាជ្ញាប័ណ្ណ​ខេមបុស៊ិក​ [បើសិនជា​ពួកគេ​ឃុបឃិត​ឲ្យ​ជនជាតិ​ខ្មែរ​ចូល​លេង​នៅ​ក្នុង​ក្លឹប​ល្បែងស៊ីសង​]
  • ហ៊ុន​ សែន​ ៖​ Global Witness​ គ្មាន​អំណាច​ត្រូវ​សួរ​ លោក​មិនមែន​ជា​អ្នកទោស


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៨២​ ថ្ងៃ​ ពុធ​ ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ដក​អភ័យឯកសិទ្ធិ​ សម​ រង្ស៊ី​ មិន​ពិបាក​ទេ​ [នេះ​ជា​សម្ដី​របស់​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​]
  • ពួក​ខ្លា​តាម៉ីល​បាន​ប្រកាស​ត្រៀមខ្លួន​ទទួលយក​កិច្ច​ឈប់​បាញ់​មួយ​ដែល​មាន​ការ​សំរបសំរួល​ពី​អន្តរជាតិ​ [ស្រីលង្កា​]


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៤៩​ ថ្ងៃ​ ពុធ​ ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ មាន​ប្រតិកម្ម​ចំពោះ​ Global Witness​ គឺជា​ Global Cheating


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៨៧​ ថ្ងៃ​ ពុធ​ ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • សាលាក្ដី​ខ្មែរក្រហម​ប្រកាស​ពី​កាលបរិច្ឆេទ​បើក​សវនាការ​កាត់ទោស​ “ឌុច​” គឺ​ថ្ងៃ​ ៣០​ មីនា​ ឆ្នាំ​ ២០០៩
  • សាលាក្ដី​បើក​សវនាការ​ [អតីត​រដ្ឋមន្ត្រី​សង្គមកិច្ច​នៃ​របប​ខ្មែរក្រហម​] អៀង​ ធីរិទ្ធ​ ខណៈ​ពេល​ [អតីត​ឧបនាយករដ្ឋមន្ត្រី​] អៀង​ សារី​ ចូល​មន្ទីរពេទ្យ
  • បាតុករ​អាវ​ក្រហម​សៀម​ [ប្រមាណ​១.០០០​នាក់​] នាំគ្នា​ព័ទ្ធ​វិមាន​រដ្ឋាភិបាល​ [ប្រទេស​ថៃ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៩៦​ ថ្ងៃ​ ពុធ​ ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • គំរោង​អភិវឌ្ឍន៍​នៅ​កម្ពុជា​បាន​ធ្វើឲ្យ​ខូច​ប្រយោជន៍​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​ពាន់​គ្រួសារ​ ក្នុង​រយៈពេល​ ៣​ឆ្នាំ​ចុងក្រោយ​ [នេះ​បើ​តាម​ការ​រិះ​គន់​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​]


រស្មី​អង្គរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ១៤១៥​ ថ្ងៃ​ ពុធ​ ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • អង្គការ​សហប្រជាជាតិ​ និង​ រដ្ឋាភិបាល​ នឹង​ទំលាយ​អំពើពុករលួយ​នៅ​សាលាក្ដី
  • ទីប្រឹក្សា​ថ្មី​របស់​ប្រធាន​រដ្ឋសភា​ [លោក​ ហេង​ សំរិន​] សរុប​មាន​ចំនួន​ជាង​ ១០០​នាក់​ [បន្ទាប់ពី​ទីប្រឹក្សា​ថ្មី​ចំនួន​២៨​នាក់​ត្រូវ​បាន​តែងតាំង​]

រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨៣០​ ថ្ងៃ​ ពុធ​ ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • អចិន្ត្រៃយ៍​រដ្ឋសភា​កោះ​ប្រជុំ​រឿង​រៀបចំ​ការ​ដក​អភ័យឯកសិទ្ធិ​ សម​ រង្ស៊ី​ [នៅ​ថ្ងៃ​ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​]
  • សម្ដេច​តេជោ​អំពាវនាវ​ឲ្យ​កម្មការិនី​កុំ​ធ្វើ​កូដកម្ម​ផ្ដេសផ្ដាស​ដែល​នាំឲ្យ​បាត់​ការងារ
  • ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី​ បង្ហាញ​ថា​បទល្មើស​ជួញដូរ​មនុស្ស​ [ក្នុង​ឆ្នាំ​ ២០០៨​] មាន​ច្រើន​ តែ​ការ​ដាក់​ទោច​បាន​តិចតួច
  • ក្រសួង​ការពារ​ប្រទេស​បង្កើត​អគ្គនាយកដ្ឋាន​នយោបាយ​ និង​ កិច្ចការ​បរទេស


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៤៨៩​ ថ្ងៃ​ ពុធ​ ទី​ ២៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ប្រមូល​ទាហាន​ ១​ម៉ឺន​នាក់​ [ដែល​ត្រូវ​ដាក់​ឱ្យ​ឈរ​ជើង​នៅ​​កន្លែង​ដែល​មិនមែន​ជា​កាតព្វកិច្ច​យោធា​ដូចជា​តាម​តំបន់​អភិវឌ្ឍន៍​] ចូល​បន្ទាយ​វិញ​ [នេះ​គឺជា​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ទៅកាន់​អគ្គ​មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​ លោក​ ប៊ុល​ សារឿន​ ក្នុង​គោលបំណង​ដើម្បី​កាត់បន្ថយ​បញ្ហា​ដីធ្លី​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( 1 so far )

កម្ពុជា​គ្រោង​បង្កើត​នូវ​ពន្ធ​ពី​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ ១២,៥​ភាគរយ​ ពីលើ​ពន្ធ​ឆ្នាំ​ ២០០៨​ – ថ្ងៃ​ អង្គារ​ ទី​ ២៤​ កុម្ភៈ​ ២០០៩​

Posted on Tuesday, 24 February 2009. Filed under: សប្ដាហ៍ទី ៥៣៨ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៨​

ក្នុង​ឆ្នាំ​ ២០០៩​នេះ​ ប្រទេស​កម្ពុជា​បាន​គ្រោង​បង្កើត​នូវ​ចំណូល​ពន្ធ​ពី​ល្បែងស៊ីសង​ឲ្យ​បាន​ ១២,៥​ភាគរយ​ ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ឲ្យ​បាន​ពីលើ​ពន្ធ​ដែល​ប្រាប់​កាលពី​ឆ្នាំ​ ២០០៨​ ។

នៅ​ក្នុង​ឆ្នាំ​ ២០០៨​ ប្រទេស​កម្ពុជា​បាន​កើន​នៅ​ចំណូល​ពន្ធ​ពី​ឧស្សាហកម្ម​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ចំនួន​ ២០​លាន​ដុល្លារ​ ទាំងអស់​នេះ​គឺជា​បទពិសោធន៍​ និង​ ការ​ឆ្លើយតប​ និង​ បញ្ជាក់​របស់​ លោក​ ជា​ ម៉េងឈៀង​ រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ នៅ​ថ្ងៃ​ទី​ ១៩​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​ និង​ ក្រុម​អ្នកសារព័ត៌មាន​ដែល​បាន​ធ្វើការ​ផ្ដោត​សួរ​នឹង​សមាគម​លោក​នៅ​ជុំវិញ​ការ​ប្រមូល​យក​ពន្ធ​ពី​វង់ល្បែង​ស៊ីសង​ ក៏ប៉ុន្តែ​ចំណូល​ពន្ធ​នោះ​វា​មិន​អាច​កើន​ទៅ​តាម​ការ​ចង់បាន​របស់​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ​ ពីព្រោះ​ថា​បើ​យោង​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​របស់​លោក​រដ្ឋលេខាធិការ​រូប​នោះ​ជាមួយ​ភ្ញៀវ​ដែល​បាន​មក​លេង​នៅ​កាស៊ីណូ​ បាន​មាន​ការ​ធ្លាក់​ចុះ​ដោយសារតែ​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​នេះ​ឯង​ ។

នៅ​ក្នុង​គោលបំណង​ឆ្លើយតប​ទៅ​តាម​តម្រូវការ​របស់​អ្នក​ទេសចរ​ កម្ពុជា​បាន​សម្រេច​ធ្វើឲ្យ​ក្លាយទៅជា​ច្បាប់​ក្នុង​ការ​បង្កើត​កាស៊ីណូ​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ផ្សេង​ៗ​ទៀត​ ដូចជា​ស្លុត​ម៉ាស៊ីន​ជាដើម​ ដែល​សព្វថ្ងៃ​កំពុង​រីក​ដូច​ផ្សិត​នៅ​ទីក្រុង​ភ្នំពេញ​ និង​ នៅ​តាម​បណ្ដា​ខេត្ត​ធំ​ៗ​ ។

ទាំងនេះ​បាន​ធ្វើឲ្យ​គណបក្ស​ប្រឆាំង​ និង​ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​បាន​ធ្វើការ​រិះគន់​មក​លើ​រដ្ឋាភិបាល​មាន​វត្តមាន​នៃ​ល្បែងស៊ីសង​បាន​បង្ក​ឲ្យ​មាន​អសន្តិសុខ​សង្គម​ ។

សូម​បញ្ជាក់​ថា​ កាស៊ីណូ​មាន​ជាង​២០​កន្លែង​នៅ​ប្រទេស​កម្ពុជា​ តែ​ភាគច្រើន​នៅ​តាម​ច្រក​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ ។

រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ លោក​ ជា​ ម៉េងឈៀង​ បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​ធ្វើឲ្យ​មាន​ការ​ស្របច្បាប់​នៃ​ឧស្សាហកម្ម​ល្បែងស៊ីសង​ថា​ធ្វើ​យ៉ាង​នេះ​គឺ​ងាយស្រួល​នៅ​ក្នុង​ការគ្រប់គ្រង​កន្លែង​ល្បែងស៊ីសង​ ពីព្រោះ​បើ​មិន​ធ្វើឲ្យ​មាន​ការ​ស្របច្បាប់​កំពុងតែ​បើក​ឲ្យ​ធ្វើ​អាជីវកម្ម​នៅ​ល្បែងស៊ីសង​ដោយ​លួចលាក់​ដែរ​ ។

គួរ​រំលឹក​ឡើងវិញ​ដែរ​ថា​ក្នុង​អង្គប្រជុំ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី​ ១៩​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៩​ កន្លងមក​នេះ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អាណត្តិ​ទី​៤​ នេះ​បាន​បញ្ជា​ឲ្យ​ក្រសួងសេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ ចុះ​តាមដាន​ពិនិត្យ​នៅ​តាម​សណ្ឋាគារ​ណា​ដែល​មាន​ក្លឹប​កម្សាន្ត​ ឬ​ មណ្ឌល​កម្សាន្ត​អេឡិចត្រូនិក​គ្រប់​ប្រភេទ​ (ម៉ាស៊ីន​ស្លឹប​) ដែល​មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​ជា​ដាច់ខាត​ ។ បើ​មាន​ការ​ខុសឆ្គង​ប្រកាស​ណាមួយ​ ដូចជា​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​នោះ​ ក្រសួងសេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ ត្រូវតែ​ដកហូត​អាជ្ញាប័ណ្ណ​ ឬ​ បញ្ឈប់​អាជីវកម្ម​ក្នុង​រយៈពេល​ ២៤​ម៉ោង​ភ្លាម​ ។

សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​ចេញ​បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ​ និង​ មេកង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ត្រូវតែ​ចុះ​ត្រួតពិនិត្យ​អាជ្ញាប័ណ្ណ​ និង​ បញ្ឈប់​ការ​ធ្វើ​អាជីវកម្ម​ទាំងនោះ​ដែល​មិន​គោរព​ទៅ​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​ចេញ​បញ្ជា​កាលពី​ថ្ងៃ​ទី​ ៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​ កន្លងមក​នេះ​ ។

លោក​ ទូច​ ណារ៉ុថ​ ស្នងការ​នគរបាល​ជាតិ​ក្រុងភ្នំពេញ​ បាន​និយាយ​ថា​ ចំពោះ​ល្បែង​ភ្នាល់​បាល់​របស់​ក្រុមហ៊ុន​ Cambosix​ គឺជា​ល្បែង​មួយ​ស្របច្បាប់​ ហើយ​ចំពោះ​កាស៊ីណូ​ គឺ​មានតែ​កាស៊ីណូ​ Naga​ មួយ​តែប៉ុណ្ណោះ​ នៅ​ទីក្រុង​ភ្នំពេញ​ ដែល​ស្របច្បាប់​ ហើយ​កាស៊ីណូ​ Naga​ នេះ​មិន​បាន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​នោះ​ទេ​ ហើយ​បើ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​លេង​នោះ​ គឺ​ត្រូវ​បិទ​ ឬ​ ដក​អាជ្ញាប័ណ្ណ​ក្នុង​រយៈពេល​ ២៤​ម៉ោង​ភ្លាម​ បើ​មិន​គោរព​ទៅ​តាម​សារាចរ​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ចេញ​បញ្ជា​កាល​ថ្ងៃ​ទី​ ៤​ ខែ​ ធ្នូ​ ឆ្នាំ​ ២០០៨​ មកនេះ​ ៕ កាសែត​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៤៨​ ថ្ងៃ​ទី​ ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ អង្គារ​ ទី​ ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​

ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១២៣​ ថ្ងៃ​ អង្គារ​ ទី​ ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • អ៊ីស្រាអែល​គ្រោង​ទស្សនកិច្ច​កម្ពុជា​នៅ​ខែ​មីនា​ ដើម្បី​វិនិយោគ​កសិកម្ម​ និង​ ទូរគមនាគមន៍​
  • ប៉ូលិស​ ទាហាន​ ១​ម៉ឺន​នាក់​ ត្រៀម​ការពារ​អគារ​រដ្ឋាភិបាល​ពី​ ក្រុម​អាវ​ក្រហម​ [ប្រទេស​ថៃ​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៨១​ ថ្ងៃ​ អង្គារ​ ទី​ ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • វារីអគ្គិសនី​ [២​កន្លែង​ ដែល​មាន​អានុភាព​ផលិត​ថាមពល​ ៣៧០​គីឡូវ៉ុល​ និង​ ៣០០​គីឡូវ៉ុល​] ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​ [ខេត្ត​មណ្ឌលគិរី​]
  • វៀតណាម​បើក​សម្ពោធ​រោងចក្រ​ចំរាញ់​ប្រេងកាត​លើកដំបូង​របស់​ខ្លួន​ [ដែល​មាន​តម្លៃ​ ២,៥​ពាន់​លាន​ដុល្លារ​]


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៤៨​ ថ្ងៃ​ អង្គារ​ ទី​ ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • កម្ពុជា​គ្រោង​បង្កើត​នូវ​ពន្ធ​ពី​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ ១២,៥​ភាគរយ​ ពីលើ​ពន្ធ​ឆ្នាំ​ ២០០៨​
  • ប្រជាពលរដ្ឋ​ស្រុក​គាស់ក្រឡ​ ខេត្ត​បាត់ដំបង​ [ប្រមាណ​ ២០០​នាក់​] លើក​គ្នា​ទៅ​តវ៉ា​មុខ​ផ្ទះ​ សម្ដេច​ ហ៊ុន​ សែន​ ស្វែងរក​យុត្តិធម៌​ [ជុំវិញ​បញ្ហា​ទំនាស់​ដីធ្លី​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៨៦​ ថ្ងៃ​ អង្គារ​ ទី​ ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ប្រជុំ​កំពូល​អាស៊ាន​នៅ​ហួហ៊ីន​ សម្ដេច​តេជោ​ ក៏​នឹង​មាន​គំរោង​ចូល​គាល់​ព្រះមហាក្សត្រ​ថៃ​ និង​ សម​ភាគី​ឯ​ទៀត​
  • ប៉ូលិស​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​លួចលាក់​កែច្នៃ​គ្រឿងញៀន​ ចាប់ខ្លួន​ប្រុស​៣​នាក់​ [ជនជាតិ​តៃវ៉ាន់​] និង​ ស្ត្រី​ម្នាក់​ [ជនជាតិ​វៀតណាម​ – ភ្នំពេញ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៩៥​ ថ្ងៃ​ អង្គារ​ ទី​ ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ទូត​អាមេរិក​ចំណាយ​លុយ​ ២០​លាន​ដុល្លារ​ ដើម្បី​ពង្រឹង​យុត្តិធម៌​ និង​ សិទ្ធិមនុស្ស​នៅ​កម្ពុជា​ [ដោយ​បង្កើត​អង្គភាព​សិទ្ធិមនុស្ស​ចំនួន​២​ គឺ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ថ្នាក់​ជាតិ​ និង​ គណៈកម្មាធិការ​សិទ្ធិមនុស្ស​អាស៊ាន​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨២៩​ ថ្ងៃ​ អង្គារ​ ទី​ ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ADB​ ប្រជុំ​ស្វែងរក​ដំណោះស្រាយ​ផល​ប៉ះពាល់​ដែល​បណ្ដាល​មកពី​គម្រោង​អភិវឌ្ឍន៍​
  • គប់​គ្រាប់បែក​របួស​មនុស្ស​ ៩​នាក់​ ៖​ ឃាត់​ខ្លួន​ជនសង្ស័យ​ ៤​នាក់​ [ខេត្ត​បាត់ដំបង​]
  • ឡាន​កិន​ខ្ទេច​ក្បាល​ពេល​ជិះ​ម៉ូតូ​ចែក​សំបុត្រ​ការ​ ៖​ កូនក្រមុំ​យំ​បោក​ខ្លួន​ [ភ្នំពេញ​]


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៤៨៨​ ថ្ងៃ​ អង្គារ​ ទី​ ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ក្លឹប​អ្នកកាសែត​អំពាវនាវ​ស្វែងរក​ជនល្មើស​លើ​អ្នកកាសែត​ផ្សេង​ទៀត​ បន្ទាប់ពី​ចាប់ខ្លួន​ជនសង្ស័យ​បាញ់​ចាងហ្វាង​កោះ​សន្តិភាព​

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

ការ​ដឹកជញ្ជូន​ផ្លូវគោក​ឆ្លងកាត់​ព្រំដែន​ ៖​ វៀតណាម​ ឡាវ​ ថៃ​ – ថ្ងៃ​ ចន្ទ​ ទី​ ២៣​ កុម្ភៈ​ ២០០៩​

Posted on Tuesday, 24 February 2009. Filed under: សប្ដាហ៍ទី ៥៣៨ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៨

ការ​ដឹកជញ្ជូន​តាម​ផ្លូវគោក​ ឬ​ ការ​ដឹក​តាម​ផ្លូវថ្នល់​ ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ប្រព័ន្ធ​ដឹកជញ្ជូន​របស់​ប្រទេស​កម្ពុជា​បំពេញ​តួនាទី​យ៉ាង​សំខាន់​ក្នុង​វិស័យ​សេដ្ឋកិច្ច​ជាតិ​ សម្រួល​ដល់​ការ​ធ្វើដំណើរ​របស់​ប្រជាជន​ អ្នក​ទេសចរ​ ការ​ចែកចាយ​ផលិតផល​នាំចេញ​ នាំចូល​ និង​ ផលិតផល​ក្នុងស្រុក​ ព្រមទាំង​ជួយ​សម្រួល​ដល់​វិស័យ​ឯ​ទៀត​ៗ​ជាច្រើន​ ។

កាលពី​សម័យ​មុន​ ការ​ដឹកជញ្ជូន​តាម​ផ្លូវគោក​បាន​ប្រព្រឹត្ត​ទៅ​នៅ​តែ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ និង​ ដោយ​មធ្យោបាយ​ដែល​គេ​បាន​ចាត់​ទុក​ថា​មិន​ទំនើប​ឡើយ​ ។ ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​ ជាពិសេស​ក្នុង​សមាហរណកម្ម​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​តំបន់​ ការ​ដឹកជញ្ជូន​តាម​ផ្លូវគោក​បាន​លាតសន្ធឹង​ហួស​ដែនដី​របស់​ប្រទេស​ទៅទៀត​ ដែល​បាន​បង្ក​លក្ខណៈ​ងាយស្រួល​ ជាពិសេស​ដល់​ការផ្លាស់ប្ដូរ​ទំនិញ​ និង​ អ្នកដំណើរ​-អ្នក​ទេសចរ​ រវាង​ប្រទេស​និង​ប្រទេស​ រវាង​ប្រទេស​និង​តំបន់​ទាំងមូល​ ។

ប្រទេស​កម្ពុជា​ជា​សមាជិក​មួយ​នៃ​មហា​អនុ​តំបន់​មេគង្គ​ (សមាជិក​) មាន​ប្រទេស​កម្ពុជា​ ប្រទេស​ចិន​ ប្រទេស​ភូមា​ ប្រទេស​ថៃ​ ប្រទេស​ឡាវ​ និង​ ប្រទេស​វៀតណាម​ ដែល​បាន​និង​កំពុង​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​អនុវត្ត​ការងារ​ដឹកជញ្ជូន​ទំនិញ​ និង​ ពលរដ្ឋ​ឆ្លងកាត់​ព្រំដែន​រវាង​បណ្ដា​ប្រទេស​ទាំងនេះ​ ។ ការ​អនុវត្តន៍​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​ជា​លក្ខណៈ​តំបន់​នេះ​ មិន​ទាន់​បាន​អនុវត្ត​ពេញលេញ​នៅ​ឡើយ​ទេ​ ។
កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ផ្លូវគោក​ កម្ពុជា​-វៀតណាម

ប្រទេស​កម្ពុជា​ និង​ ប្រទេស​វៀតណាម​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ស្ដីពី​ការ​ដឹកជញ្ជូន​តាម​ផ្លូវគោក​នៅ​ឆ្នាំ​ ១៩៩៨​ ហើយ​បាន​ចាប់ផ្ដើម​អនុវត្ត​ការងារ​នេះ​នៅ​ចុង​ឆ្នាំ​ ២០០៦​ ។ រហូតមកដល់​ពេលនេះ​មាន​រថយន្ត​ពាណិជ្ជកម្ម​ចំនួន​៤០​គ្រឿង​ សម្រាប់​ភាគី​នីមួយ​ៗ​បាន​ទទួល​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ប្រតិបត្តិការ​ដឹកជញ្ជូន​ទំនិញ​ និង​ អ្នកដំណើរ​រវាង​ប្រទេស​ទាំងពីរ​ ដោយ​ឆ្លងកាត់​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​មួយ​ចំនួន​ ដូចជា​ច្រក​បាវិត​ នៅ​ខេត្ត​ស្វាយរៀង​ ផ្លូវជាតិ​លេខ​១​ ច្រក​ភ្នំដិន​ នៅ​ខេត្ត​តាកែវ​ ផ្លូវជាតិ​លេខ​២​ និង​ ច្រក​ត្រពាំង​ផ្លុង​ នៅ​ខេត្ត​កំពង់ចាម​ ផ្លូវជាតិ​លេខ​៧​ និង​ ៧២​ ។ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​មួយ​ចំនួន​ទៀត​ដូចជា​ ច្រក​ព្រែក​ចាប​ នៅ​ខេត្ត​កំពត​ ផ្លូវជាតិ​លេខ​៣​ និង​ ៣៣​ ច្រក​ត្រពាំង​ស្រែ​ នៅ​ខេត្ត​ក្រចេះ​ ផ្លូវជាតិ​លេខ​៧​ និង​ ៧៨​ ច្រក​អូរ​រាំង​ នៅ​ខេត្ត​មណ្ឌលគិរី​ ផ្លូវជាតិ​លេខ​៧៦​ និង​ ច្រក​អូរយ៉ាដាវ​ ផ្លូវជាតិ​លេខ​៧៨​ ក៏​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ផង​ដែរ​ ប៉ុន្តែ​ស្ថានភាព​ផ្លូវ​នៅ​មាន​កម្រិត​នៅ​ឡើយ​ ។

នៅ​ពេល​ខាងមុខ​ដ៏​ខ្លី​នេះ​ ប្រទេស​កម្ពុជា​និង​វៀតណាម​នឹង​សម្រេច​បើក​បន្ថែម​ចំនួន​កូតា​រថយន្ត​សម្រាប់​ភាគី​នីមួយ​ៗ​រហូតដល់​១៥០​គ្រឿង​ ដែល​ធ្វើឲ្យ​ការ​ដឹកជញ្ជូន​ទំនិញ​ និង​ អ្នកដំណើរ​ ឬ​ អ្នក​ទេសចរ​ មាន​លក្ខណៈ​កាន់តែ​ប្រសើរ​ឡើង​ៗ​សម្រាប់​ការអភិវឌ្ឍន៍​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ជាតិ​ ។

កិច្ចព្រមព្រៀង​ដឹកជញ្ជូន​ផ្លូវគោក​ កម្ពុជា​-ឡាវ
ប្រទេស​កម្ពុជា​ និង​ ប្រទេស​ឡាវ​ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ដឹកជញ្ជូន​តាម​ផ្លូវគោក​នៅ​ឆ្នាំ​ ១៩៩៩​ ។ ការ​អនុវត្តន៍​កិច្ចព្រមព្រៀង​នេះ​អាច​ប្រព្រឹត្ត​ទៅ​បាន​ដរាប​ណា​មាន​ពិធីសារ​ ដែល​ចែង​អំពី​បញ្ញត្តិ​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ ។ ពិធីសារ​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​រួច​ហើយ​នៅ​ចុង​ឆ្នាំ​ ២០០៧​ ។ បន្ថែម​លើ​នេះ​ទៀត​ អនុស្សរណៈ​មួយ​ដែល​ចែង​លំអិត​អំពី​ការ​សម្រួល​អនុវត្ត​កិច្ចព្រមព្រៀង​នេះ​ក៏​ត្រូវ​បាន​ចុះហត្ថលេខា​ដែរ​ ដោយ​ភាគី​ទាំងពីរ​នៅ​ដើម​ឆ្នាំ​ ២០០៨​ ។

ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​គឺជា​លើក​ទី​១​ រវាង​ភាគី​ទាំងពីរ​ នៅ​ថ្ងៃ​ទី​ ១៤​ – ១៦​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ នៅ​ខេត្ត​ស្ទឹងត្រែង​ និង​ ដោយ​មាន​ចំណាត់​ការ​ជា​បន្តបន្ទាប់​របស់​ភាគី​នីមួយ​ៗ​ ការ​ដឹកជញ្ជូន​ទំនិញ​ និង​ អ្នកដំណើរ​រវាង​ប្រទេស​ទាំងពីរ​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅ​ដើម​ខែ​មេសា​ ឆ្នាំ​ ២០០៩​ នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​ ខេត្ត​ស្ទឹងត្រែង​ ។

ការ​ដឹកជញ្ជូន​អ្នកដំណើរ​នៅ​តាម​ច្រក​នេះ​ នៅ​ក្នុង​ពេល​បើក​ប្រតិបត្តិការ​ដឹកជញ្ជូន​ឆ្លងកាត់​ គឺ​ស្ថិតនៅ​ជា​ដំណាក់​កាល​សាកល្បង​នៅ​ឡើយ​ ក្នុង​នោះ​ភាគី​នីមួយ​ៗ​បាន​អនុញ្ញាត​ឲ្យ​រថយន្ត​ដឹក​អ្នកដំណើរ​ចំនួន​៥​គ្រឿង​ ធ្វើដំណើរ​នៅ​ក្នុង​កំណាត់​ផ្លូវ​នីមួយ​ៗ​ ជាអាទិ៍​ រថយន្ត​កម្ពុជា​ចំនួន​៥​គ្រឿង​ សម្រាប់​ធ្វើដំណើរ​លើ​កំណាត់ផ្លូវ​ប៉ាក់សេ​ (ខេត្ត​ចំប៉ាសាក់​ ប្រទេស​ឡាវ​) – ខេត្ត​ស្ទឹងត្រែង​ រថយន្ត​កម្ពុជា​ចំនួន​៥​គ្រឿង​ សម្រាប់​ធ្វើដំណើរ​លើ​កំណាត់ផ្លូវ​ប៉ាក់សេ​ – ខេត្ត​សៀមរាប​ រថយន្ត​កម្ពុជា​ចំនួន​៥​គ្រឿង​ សម្រាប់​ធ្វើដំណើរ​លើ​កំណាត់ផ្លូវ​ប៉ាក់សេ​ រាជធានី​ភ្នំពេញ​ និង​ រថយន្ត​កម្ពុជា​ចំនួន​៥​គ្រឿង​ សម្រាប់​ធ្វើដំណើរ​លើ​កំណាត់ផ្លូវ​រាជធានី​ភ្នំពេញ​ – ទីក្រុង​វៀងចន្ទន៍​ ។ជា​សរុប​ក្នុង​ប្រតិបត្តិការ​ដឹកជញ្ជូន​អ្នកដំណើរ​ រថយន្ត​ដឹក​អ្នកដំណើរ​របស់​កម្ពុជា​អាច​មាន​រហូតដល់​២០​គ្រឿង​ សម្រាប់​ការងារ​ប្រតិបត្តិការ​សាកល្បង​នេះ​ ។

ប្រតិបត្តិ​ករ​ ឬ​ សហគ្រាស​ដឹកជញ្ជូន​អ្នកដំណើរ​ ឬ​ ក្រុមហ៊ុន​អ្នកដំណើរ​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ ឬ​ បាន​ទទួល​ការ​អនុញ្ញាត​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​កន្លងមក​ ជាពិសេស​បាន​ធ្វើ​ប្រតិបត្តិការ​ដឹកជញ្ជូន​អ្នកដំណើរ​ឆ្លងកាត់​ព្រំដែន​ នឹង​មាន​ឱកាស​ដើម្បី​ចូលរួម​ក្នុង​ប្រតិបត្តិការ​នេះ​ ។ គួរ​កត់សម្គាល់​ថា​ ចាប់ពី​ពេលនេះ​តទៅ​រហូតដល់​ពេលវេលា​បើក​ប្រតិបត្តិការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​ក្រៀល​ នៅ​មាន​ពេល​តិចតួច​ប៉ុណ្ណោះ​សម្រាប់​ក្រុមហ៊ុន​ ឬ​ ប្រតិបត្តិ​ករ​ដែល​មាន​បំណង​ប្រកប​មុខរបរ​ដឹក​អ្នកដំណើរ​នៅ​តាម​ច្រក​នេះ​ ដើម្បី​ធ្វើការ​ស្វែងយល់​បន្ថែម​អំពី​ស្ថានភាព​ទីផ្សារ​នៅ​ខេត្ត​ចំប៉ាសាក់​ និង​ ទីក្រុង​វៀងចន្ទន៍​ និង​ បំពេញ​តាម​លក្ខណៈសម្បត្តិ​ដែល​កំណត់​នៅ​ក្នុង​ច្បាប់​ និង​ បទបញ្ជា​ជា​ធរមាន​នានា​ដើម្បីឲ្យ​ដំណើរការ​របស់​ខ្លួន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​ មាន​ភាព​ឈ្នះ​លើ​ការងារ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​នេះ​ ។

លេខាធិការដ្ឋាន​បច្ចេកទេស​របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​សម្រួល​ការ​ដឹកជញ្ជូន​ឆ្លងកាត់​ដែល​មាន​ទីតាំង​នៅ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​នៃ​ក្រសួងសាធារណការ​ និង​ ដឹកជញ្ជូន​ នឹង​ជួយ​សម្រួល​រាល់​ការងារ​ចាំបាច់​របស់​ប្រតិបត្តិការ​ស្រប​តាម​នីតិវិធី​ច្បាប់​ ។

កិច្ចព្រមព្រៀង​ដឹកជញ្ជូន​តាម​ផ្លូវគោក​ កម្ពុជា​-ថៃ

ប្រទេស​កម្ពុជា​ និង​ ប្រទេស​ថៃ​ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​ស្ដីពី​ការផ្លាស់ប្ដូរ​សិទ្ធិ​ធ្វើ​ចរាចរ​នៅ​ដើម​ឆ្នាំ​ ២០០៩​ ។ ក្នុង​អនុស្សរណៈ​នោះ​ ភាគី​ទាំងពីរ​នឹង​អនុញ្ញាត​ឲ្យ​យានយន្ត​ពាណិជ្ជកម្ម​ចំនួន​ ៤០​ លិខិត​អនុញ្ញាត​ដើម្បី​ធ្វើដំណើរ​ដឹកជញ្ជូន​ទំនិញ​ និង​ អ្នកដំណើរ​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​ ។ ការ​ដឹកជញ្ជូន​ឆ្លងកាត់​ជា​លក្ខណៈ​ទ្វេភាគី​នៅ​តាម​ច្រក​នេះ​នៅ​មិន​ទាន់​បាន​អនុវត្ត​នៅ​ឡើយ​ទេ​ ដោយសារ​មូលហេតុ​មួយ​ចំនួន​ ៕ កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨៨០​ ថ្ងៃ​ទី​ ២២​ – ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ចន្ទ​ ទី​ ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

បាគង​ ឆ្នាំ​ទី​ ១០​ លេខ​ ២៥៤​ ថ្ងៃ​ ចន្ទ​ – អង្គារ​ ទី​ ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ព្រៃ​លិច​ទឹក​ត្រី​ពង​ [ប្រមាណ​ជា​ ២០០​ហិកតារ​] ត្រូវ​បាន​ក្រុមហ៊ុន​ ខូវជឺលី​ អភិវឌ្ឍន៍​ឈូស​ឆាយ​បំផ្លាញ​នៅ​ខេត្ត​សៀមរាប​ [ដើម្បី​ទន្ទ្រាន​យក​ដី​]


ជាតិ​ខ្មែរ​ ឆ្នាំ​ទី​ ១​ លេខ​ ២៣​ ថ្ងៃ​ ចន្ទ​ ទី​ ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • លោក​ សម​ រង្ស៊ី​ ៖​ រដ្ឋសភា​មិន​ថោក​កោះ​ប្រជុំ​ដក​អភ័យឯកសិទ្ធិ​ករណី​លុយ​ ១០​លាន​រៀល​ [នៃ​​បណ្ដឹង​របស់​គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ចំពោះ​ការ​ប្រមាថ​មេដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​] ទេ
  • សាលាក្ដី​ខ្មែរក្រហម​ល្បី​ពុករលួយ​ ប្រកាស​រក​ជំនួយ​ ៥​លាន​ដុល្លារ


ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១២២​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ២២​ – ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • វៀតណាម​បាន​ជួយ​ហ្វឹកហ្វឺន​ទាហាន​កម្ពុជា​ជាង​ ៤​ពាន់​នាក់​ នា​ពេល​កន្លងមក
  • ឥណ្ឌា​ពន្យារពេល​ចុះ​កិច្ចសន្យា​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អាស៊ាន​ [ដោយសារ​តែ​ទទួលរង​នូវ​ការ​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​វិបត្តិ​ហិរញ្ញវត្ថុ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​]


ដើម​ត្នោត​ ឆ្នាំ​ទី​ ២​ លេខ​ ៥៨​ ថ្ងៃ​ ចន្ទ​ – អង្គារ​ ទី​ ២៣​ – ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ចៅក្រម​ និង​ ព្រះរាជអាជ្ញា​ដែល​ដល់​អាយុ​ចូលនិវត្តន៍​ ប៉ុន្តែ​មិន​ត្រូវ​បាន​ដាក់​ឲ្យ​ចូលនិវត្តន៍​ ក្លាយ​ជា​មុខសញ្ញា​នៃ​ការ​រិះគន់


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៨០​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ២២​ – ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • [ប្រធាន​រដ្ឋសភា​ជាតិ​] សម្ដេច​ ហេង​ សំរិន​ អំពាវនាវ​ឲ្យ​ប្រទេស​វៀតណាម​បន្ត​ពង្រីក​ការងារ​វិនិយោគ​សេដ្ឋកិច្ច​ទេសចរណ៍​ និង​ យោធា
  • ជនជាតិ​សៀម​ចាប់​ជំរិត​គ្នា​ទារ​ប្រាក់​លើ​ទឹកដី​ខ្មែរ​ [ស្ត្រី​មេខ្លោង​ដែល​ជា​ជនជាតិ​សៀម​នោះ​នៅ​មិន​ទាន់​ចាប់​បាន​នៅ​ឡើយ​ – ខេត្ត​បាត់ដំបង​]
  • ស្ដេច​ថៃ​បាន​អត់​អោន​ទោស​ចំពោះ​អ្នកនិពន្ធ​អូស្ត្រាលី​ [ដែល​បាន​ជាប់​គុក​ពី​បទ​ប្រមាថ​មើលងាយ​ស្ដេច​ថៃ​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣៥០​ ថ្ងៃ​ អាទិត្យ​ – អង្គារ​ ទី​ ២២​ – ២៤​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • គ្មាន​សែ​ ជា​ ស៊ីម​ និង​ ស​ ខេង​ ណា​ម្នាក់​នៅ​ក្នុង​បញ្ជី​សែស្រឡាយ​អ្នក​លួច​ជាតិ​ និង​ ប្រទេស​សំរាប់​លក់​ [របស់​អង្គការ​ Global Witness​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៨៥​ ថ្ងៃ​ ចន្ទ​ ទី​ ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ចាប់​ឧក្រិដ្ឋជន​ក្រុម​ ហេង​ ពៅ​ សំណុំរឿង​ឃាតកម្ម​ [ទៅ​លើ​ចាងហ្វាង​កាសែត​​កោះ​សន្តិភាព​] កាលពី​ ១១​ឆ្នាំ​មុន​ ចាប់ផ្ដើម​បើក​ទំព័រ​ថ្មី​ដើម្បី​យុត្តិធម៌
  • គ្រោះ​មហន្តរាយ​ដោយ​ខ្យល់ព្យុះ​ រលំ​បាក់​ផ្ទះ​ជិត​ ៥០០​ខ្នង​ [បណ្ដាលឲ្យ​មាន​មនុស្ស​របួស​ធ្ងន់​ចំនួន​ ៦​នាក់​ – នៅ​ខេត្ត​សៀមរាប​ បន្ទាយមានជ័យ​ និង​ ប៉ៃលិន​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨២៨​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ២២​ – ២៣​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ការ​ដឹកជញ្ជូន​ផ្លូវគោក​ឆ្លងកាត់​ព្រំដែន​ ៖​ វៀតណាម​ ឡាវ​ ថៃ
  • ពលរដ្ឋ​ខ្មែរ​ពីរ​នាក់​ដែល​ទាហាន​សៀម​ព័ទ្ធ​ចាប់​ក្នុង​ព្រៃ​ភ្នំ​ ត្រូវ​ដោះលែង​ហើយ​ [ថៃ​បាន​ចោទ​ពួកគេ​ថា​បាន​កាប់​ព្រៃឈើ​ខុស​ច្បាប់​ក្នុង​ទឹកដី​ថៃ​ ប៉ុន្តែ​ប្រជាជន​ខ្មែរ​បាន​និយាយ​ថា​វា​មាន​ចម្ងាយ​ ២​គីឡូម៉ែត្រ​ពី​ព្រំប្រទល់​ កម្ពុជា​-ថៃ​ – ខេត្ត​ឧត្ដរមានជ័យ​]
  • ឆ្នាំ​ ២០០៩​នេះ​ ខេត្ត​សៀមរាប​ទទួល​បាន​ជំនួយ​បោសសម្អាត​មីន​ពី​ប្រទេស​អាល្លឺម៉ង់​ចំនួន​ ១.៣៥០.៥២៣​ដុល្លារ
  • មន្ត្រី​អប់រំ​ ៖​ មិន​មាន​ការ​កំណត់​អាយុ​ [សម្រាប់​សិស្ស​] ចូល​ប្រឡង​ [ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​បឋមភូមិ​ និង​ មធ្យមសិក្សា​ទុតិយភូមិ​] ទៀត​ទេ

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( 1 so far )

Liked it here?
Why not try sites on the blogroll...