ថ្ងៃ​ ចន្ទ​ ទី​ ១៨​ កុម្ភៈ​ ២០០៨៖​​ អតីត​មេ​ខ្មែរ​ក្រហម​ប្រចាំ​ភ្នំ​វល្លិ​ស្លាប់​ហើយ

Posted on Monday, 18 February 2008. Filed under: សប្ដាហ៍ទី ៤៨៦ |

Dear Readers,
If you have difficulties with the Khmer UNICODE installation, please feel free to contact us at 012-859935 from within Cambodia or at +855-12-859935 from abroad.
We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.
Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៤៨៦

ភ្នំពេញ​ ៖​ លោក​សំ​ ប៊ិត​ អតីត​មេ​ខ្មែរក្រហម​ដ៏​កាច​សាហាវ​បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​កាល់​ម៉ែត​បន្ទាប់​ពី​ចាប់​ខ្លួន​កាល​ពី​ឆ្នាំ​២០០២​ពី​បទ​បាន​សម្លាប់​ជនបរទេស​ចំនួន​៣​នាក់​ ហើយ​តុលាការ​បាន​សំរេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត​ ។

ភរិយា​លោក​សំ​ ប៊ិត​ ឈ្មោះ​ឃឹម​ រ៉ី​ ដែល​មាន​អាយុ​៥៦​ឆ្នាំ​បាន​ប្រាប់​កម្ពុជា​ថ្មី​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦​កុម្ភៈ​ ឆ្នាំ​២០០៨​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ថា​ ប្ដី​របស់​គាត់​ត្រូវ​បាន​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​កាល់ម៉ែត​នេះ​អស់​ជាង​មួយ​ខែ​ហើយ​ ប៉ុន្តែ​ដោយ​សារ​ជំងឺ​គាត់​ធ្ងន់ធ្ងរ​ពេក​គាត់​ក៏​ស្លាប់​ទៅ​ ។​ អ្នក​ស្រី​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ ប្ដី​របស់​គាត់​មាន​ជំងឺ​លើសឈាម​ ទឹកនោមផ្អែម​ និង​ដួល​ស្លាប់​មួយ​ចំហៀង​ខ្លួន​មិន​អាច​ធ្វើ​អ្វី​កើត​អស់​រយៈ​ពេល​៣​ឆ្នាំ​កន្លង​មក​ហើយ​ សូម្បី​តែ​បត់​ជើង​តូច​ -​ ធំ​ ក៏​នៅ​លើ​គ្រែ​ដែរ​ មិន​អាច​ចុះ​ដើរ​ធម្មតា​ដូច​មនុស្ស​ផ្សេងៗ​នោះ​ទេ​ ។

អ្នក​ស្រី​បន្ត​ថា​ប្ដី​របស់​អ្នកស្រី​ចាប់​តាំង​ពី​មាន​ជំងឺ​ទាំងនោះ​មក​បាន​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ជា​ញឹកញាប់​ ។​ ពេល​ខ្លះ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះមុនីវង្ស​នៅ​ក្បែរ​ផ្សារ​ថ្មី​ ហើយ​ពេល​ខ្លះ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ ។​ ប៉ុន្តែ​ដោយសារ​ជំងឺ​គាត់​ធ្ងន់​ពេក​មិន​អាច​ជួយ​បាន​ក៏​ស្លាប់​តែ​ម្ដង​កាល​ពី​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​ ១៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៨​ នៅ​ក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត​ ។​ លោក​ស្រី​ឃឹម រ៉ី​ ដែល​ជា​ប្រពន្ធ​របស់​សំ​ ប៊ិត​ បាន​បញ្ជាក់​ដែរ​ថា​ អ្នក​ស្រី​គ្មាន​អ្វី​ត្រូវ​តវ៉ា​ទេ​ ការ​ស្លាប់​នេះ​ដោយសារ​រោគាពាធ​របស់​គាត់​ ។

អ្នក​ស្រី​ប៊ិត​ រ៉េម​ អាយុ​៤០​ឆ្នាំ​ត្រូវ​ជា​កូន​ស្រី​របស់​សំ​ ប៊ិត​អតីត​មេ​ខ្មែរក្រហម​ប្រចាំ​ទិស​និរតី​ (ភ្នំ​វល្លិ)​ បាន​ប្រាប់​កម្ពុជា​ថ្មី​ឲ្យ​ដឹង​ដែរ​ថា​ ឪពុក​របស់​គាត់​ត្រូវ​បាន​គេ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០០២​ នៅ​ខេត្ត​បាត់ដំបង​ ត្រូវ​តុលាការ​កាត់​ឲ្យ​ជាប់​ទោស​អស់​មួយ​ជីវិត​ពី​បទ​សម្លាប់​ជនបរទេស​៣​នាក់​ប៉ុន្តែ​ឪពុក​របស់​គាត់​មិន​បាន​សម្លាប់​ជន​បរទេស​ដូច​ជា​ការ​ចោទប្រកាន់​នោះ​ទេ​ ។

លោកស្រី​ ប៊ិត​ រ៉េម​ បាន​បន្ត​ថា​ការ​ចាប់​ខ្លួន​ឪពុក​របស់​គាត់​ ខណៈ​ដែល​ពេល​នោះ​ឪពុក​របស់​គាត់​កំពុង​មាន​តួនាទី​ជា​ទីប្រឹក្សា​ក្រសួង​ការពារ​ជាតិ​ឋានៈ​ជា​ឧត្ដមសេនីយ៍ទោ​ ដែល​ផ្ដល់​ឲ្យ​ដោយ​រាជរដ្ឋាភិបាល​ ក្រោយ​ពី​ធ្វើ​សមាហរណកម្ម​នៅ​ឆ្នាំ​១៩៩៦​ ។​ អ្នក​ស្រី​បញ្ជាក់​ថា​ ក្រោយ​ពី​ធ្វើ​សមាហរណកម្ម​ឆ្នាំ​១៩៩៦​នោះ​ឪពុក​របស់​គាត់​ក៏​បាន​ទទួល​តំណែង​នៅ​ក្នុង​ក្រសួង​ការពារ​ជាតិ​ ហើយ​ក៏​ធ្វើ​ការ​រហូត​មក​ ។​ ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០០២​ ឪពុក​របស់​គាត់​ក៏​ត្រូវ​ចាប់​ខ្លួន​ដោយ​កំលាំង​រដ្ឋាភិបាល​តែ​ម្ដង​ ដោយ​ចោទប្រកាន់​ពី​បទ​ថា​បាន​សម្លាប់​ជនបរទេស​ចំនួន​៣​រូប​ ។

អ្នកស្រី​ឃឹម​ រ៉ី​ ប្រពន្ធ​របស់​ សំ​ ប៊ិត​ បាន​រៀបរាប់​ថា​អ្នក​ស្រី​មិន​ចាំ​ថ្ងៃ​ខែ​ឆ្នាំ​ទេ​ ប៉ុន្តែ​អ្នក​ស្រី​នៅ​ចាំ​ថា​ប្ដី​របស់​គាត់​សំ​ ប៊ិត​ និង​រូប​គាត់​បាន​រៀបការ​មុន​សម័យ​ខ្មែរ​ក្រហម​នៅ​ភូមិ​ដំណាក់​ស្នួល​ ឃុំ​ស្រែ​ក្នុង​ ស្រុក​ឈូក​ ខេត្ត​កំពត​ ។​ ក្រោយ​ពី​រៀបការ​អ្នក​ស្រី​មាន​តែ​កូន​ស្រី​ម្នាក់​ប៉ុណ្ណោះ​ឈ្មោះ​ប៊ិត​ រ៉េម​ ។​ ក្រោយ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដួល​រលំ​អ្នក​ស្រី​បាន​ទៅ​រស់​នៅ​ព្រំដែន​ថៃ​ម្ដុំ​សំឡូត​ ។​ ចំណែក​ឯ​ប្ដី​របស់​គាត់​បាន​តស៊ូ​រហូត​ហើយ​គេ​បាន​ឲ្យ​ធ្វើ​ជា​ប្រធាន​ប្រចាំ​ទិស​និរតី​ (ភ្នំ​វល្លិ)​ ។

ទាក់​ទង​ទៅ​នឹង​ការ​សម្លាប់​ជនបរទេស​ចំនួន​៣​នាក់​នោះ​ អ្នក​ស្រី​បាន​អះអាង​ថា​ នៅ​ពេល​មាន​គេ​សម្លាប់​ជនបរទេស​នោះ​ប្ដី​របស់​គាត់​ (សំ​ ប៊ិត)​ នៅ​ព្យាបាល​ជំងឺ​ឯ​ប្រទេស​ថៃ​មិន​បាន​ដឹង​រឿង​នោះ​ទេ​ ។​ គាត់​ក៏​បាន​ដេញដោល​សួរ​ដែរ​ថា​ តើ​មាន​បញ្ជា​ឲ្យ​កូនចៅ​សម្លាប់​ជនបរទេស​ទាំង​នោះ​ដែរ​ឬ​ទេ​ ?​ ប្ដី​របស់​គាត់​ឆ្លើយ​ថា​អត់​មាន​បាន​បញ្ជា​អ្វី​ទាំងអស់​ ទើប​នៅ​ពេល​ចាប់​ខ្លួន​ប្ដី​របស់​គាត់​ បាន​ជំរុញ​ឲ្យ​គាត់​ជួយ​ធ្វើ​ការ​តវ៉ា​ ។

គួរ​បញ្ជាក់​ថា​ សំ​ ប៊ិត​ ត្រូវ​បាន​កំលាំង​រដ្ឋាភិបាល​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​ឧសភា​ ឆ្នាំ​២០០២​នៅ​ភូមិ​ស្ដៅ​ ឃុំ​ស្ដៅ​ ស្រុក​រតនៈ​មណ្ឌល​ ខេត្ត​បាត់ដំបង​ ជា​ទីកន្លែង​ដែល​សំ​ ប៊ិត​ និង​ភរិយា​រស់​នៅ​ហើយ​ត្រូវ​បាន​តុលាការ​សំរេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត​ រួម​ជាមួយ​មេ​ខ្មែរ​ក្រហម​២​នាក់​ទៀត​គឺ​ឈូក​ រិន​ និង​នួន​ ប៉ែត​ (សព្វ​ថ្ងៃ​នៅ​ក្នុង​គុក​ព្រៃ​ស​)​ ពី​បទ​ថា​បាន​សម្លាប់​ជន​បរទេស​៣​នាក់​គឺ​លោក​ David Wilson​ លោក​ Briton Mark Slater​ ជា​ជន​ជាតិ​អូស្ត្រាលី​ និង​លោក​ Jean Michel Braquel​ ជា​ជនជាតិ​បារាំង​នៅ​អំឡុង​ឆ្នាំ​១៩៩៤​ខណៈ​ពេល​ដែល​ជន​បរទេស​ទាំង​៣​នាក់​ធ្វើ​ដំណើរ​តាម​រថភ្លើង​កាត់​តាម​តំបន់​ភ្នំ​វល្លិ​ ។​ នួន​ ប៉ែត​ និង​ឈូក​ រិន​ព្រម​ទាំង​សំ​ ប៊ិត​ ត្រូវ​បាន​គេ​និយាយ​ថា​ជា​មេ​ខ្មែរ​ក្រហម​ខ្លាំង​ពូកែ​នៅ​តំបន់​ភ្នំ​វល្លិ​ ។​ គេ​បញ្ជា​ឲ្យ​កូនចៅ​វាយ​ប្រហារ​លើ​ខ្សែ​រថភ្លើង​ស្ទើរ​រាល់​ថ្ងៃ​ ហើយ​ក៏​ឈាន​ទៅ​សម្លាប់​ជនបរទេស​ទាំង​៣​នាក់​នោះ​ ។

សព​សំ​ ប៊ិត​ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិច័យ​ទើប​អនុញ្ញាត​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​ឯ​ស្រុក​រតនៈ មណ្ឌល​ខេត្ត​បាត់ដំបង​ ។​ នៅ​សាល​ដាក់​សព​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ សាច់ញាតិ​ប្រពន្ធ​កូន​បាន​អង្គុយ​ដុត​ក្រដាស​តាម​របៀប​អ្នក​ជាប់​សែ​ស្រឡាយ​ចិន​ ហើយ​សព​ត្រូវ​បាន​គេ​ដាក់​នៅ​ក្នុង​បន្ទប់​មិន​អនុញ្ញាត​ឲ្យ​អ្នក​យក​ព័ត៌មាន​ថត​រូប​ឡើយ​ ។​ ចំណែក​ឯ​ក្រុម​អ្នក​យក​ព័ត៌មាន​បាន​ត្រឹម​តែ​អង្គុយ​ចាំ​ខាងក្រៅ​ប៉ុណ្ណោះ​រង់​ចាំ​ថត​យក​រូប​ភាព​ពេល​បញ្ជូន​សព​ចេញ​ ៕​ កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៧​ លេខ​១៥៧០​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ១៧​ -​ ១៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨
កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ចន្ទ​ ទី​ ១៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨

ជួយ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០២​ លេខ​ ៤៥​ ថ្ងៃ​ ចន្ទ​ ទី​ ១៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨

  • លោក​កែវ​ រ៉េមី​ [អនុប្រធាន​ទី​១​ នៃ​គណបក្ស​សិទ្ធិ​មនុស្ស​]៖​ រដ្ឋាភិបាល​យួន​កំពុង​តែ​យក​ចិត្ត​ទុកដាក់​និង​យក​អំណោយ​ចែក​ឲ្យ​ជនជាតិ​យួន​រស់​នៅ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា
  • សាលាក្ដី​ខ្មែរ​ក្រហម​ដែល​ល្បី​ឈ្មោះ​ពុករលួយ​គ្រោង​រក​លុយ​១៧០​លាន​ដុល្លារ​ដំណើរ​ការ​ដល់​ឆ្នាំ​២០១១
  • រណឫទ្ធិ​នឹង​គ្មាន​ឱកាស​ចូល​ស្រុក​ខ្មែរ​បើ​មិន​អង្វរ​លន់​តួ​បុរស​ខ្លាំង​ហ៊ុន​ សែន
  • គណបក្ស​សិទ្ធិ​មនុស្ស​ឈ្នះ​ឆ្នោត​២០០៨​នឹង​បំរើ​ប្រជាពលរដ្ឋ​ដោយ​គ្មាន​លក្ខខណ្ឌ


កម្ពុជា​ថ្មី​ ៖​ ឆ្នាំ​ទី​ ៧​ លេខ​១៥៧០​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ១៧​ -​ ១៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨

  • អតីត​មេ​ខ្មែរ​ក្រហម​ប្រចាំ​ភ្នំ​វល្លិ​ស្លាប់​ហើយ
  • លោក​ជៀម​ ចន្នី​ [តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ ប្រចាំ​មណ្ឌល​ កំពង់ចាម​]​ បដិសេធ​ការ​ចាកចេញ​ពី​គណបក្ស​ប្រឆាំង
  • សាលា​ឧទ្ធរណ៍​តម្កល់​ការ​សំរេច​របស់​តុលាការ​ខេត្ត​សៀមរាប​ជុំវិញ​រឿង​ក្ដី​ដី​ធ្លី​របស់​លោក​សុន​ ឆ័យ​ [តំណាងរាស្ត្រ​គណបក្ស​សម រង្ស៊ី​ ប្រចាំ​មណ្ឌល​ ភ្នំពេញ​]
  • ក្លឹប​សន្តិភាព​អន្តរជាតិ​នៅ​ប្រទេស​ជប៉ុន​ផ្ដល់​រទេះ​រុញ​២០០​គ្រឿង​ដល់​កាកបាទ​ក្រហម​កម្ពុជា
  • សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ទទួល​ជួប​ក្រុមហ៊ុន​សាជីវកម្ម​ INPEX
  • បទល្មើស​ព្រៃឈើ​ស្រុក​ពួក​កើត​ឡើង​ខ្លាំង​ក្លា​ដូច​ព្យុះ​ព្យោមា
  • [យុវតី​ អាយុ​ ១៩​ឆ្នាំ]​ ឪពុក​ម្ដាយ​មិន​ឲ្យ​ទៅ​ថៃ​គិត​ខ្លី​ប្រល័យ​ជីវិត​ខ្លួន​ឯង​ [ដោយ​លេប​ថ្នាំ​បំពុល​សត្វ​សម្លាប់​ខ្លួន​ ហេតុការណ៍​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី​១១​ ខែ​កុម្ភៈ​ ឆ្នាំ​២០០៨​ នៅ​ក្នុង​ភូមិ​ ក្រូចសើច​ ឃុំ​ ខ្នា​ទទឹង​ ស្រុក​ បាកាន​ ខេត្ត​ ពោធិ៍សាត់]
  • ពលរដ្ឋ​ហ្វីលីពីន​រាប់ពាន់​នាក់​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក​ស្រី​អារ៉ូយ៉ូ​ចុះ​ចេញ​ពី​តំណែង​ [ដោយ​ចោទ​ប្រកាន់​ថា​ ពួក​គេ​បាន​ ប្រព្រឹត្ត​អំពើ​ពុករលួយ​យ៉ាង​ធ្ងន់ធ្ងរ]


ខ្មែរ​ម្ចាស់​ស្រុក​ ៖​ ឆ្នាំ​ទី​ ០២​ លេខ​ ១១១​ ថ្ងៃ​ ចន្ទ​ ទី​ ១៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨​

  • សុន​ ឆ័យ​ ៖ រដ្ឋាភិបាល​ ហ៊ុន​ សែន​ ប្រៀបធៀប​ការ​រីកចំរើន​ របស់​ខ្លួន​បាន​តែ​ជាមួយ​ ប៉ុល​ ពត


កោះ​សន្តិភាព​ ៖​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦២៧៤​ ថ្ងៃ​ ចន្ទ​ ទី​ ១៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨​

  • អាមេរិក​ពិភាក្សា​ពី​បំណុល​សម័យ​លន់​ នល់​ ជំពាក់​ មតិ​ទូទៅ​យល់​ថា​អាមេរិក​គួរ​លុប​ចោល​ល្អ​ជាង
  • ក្រសួង​មហាផ្ទៃ​ប្រឡង​ជ្រើសរើស​មន្ត្រី​ក្រប​ខណ្ឌ​ចំនួន​៥៩០​នាក់
  • និស្សិត​ខ្មែរ​នាំ​គ្នា​ជួយ​ផ្ដល់​លទ្ធភាព​ដល់​លោក​ជ័យ​ មង្គល​ គ្រូបង្រៀន​ភាសា​ខ្មែរ​នៅ​សុរិន្ទ​ស្រុក​ថៃ
  • ក្រុម​អ្នក​លេង​ឈាម​រាវ​៥០​នាក់​កាប់​ចាក់​គ្នា​នៅ​បាណន់​ ស្លាប់​២​របួស​៣​ [ខេត្ត​ បាត់​ដំបង]
  • លោក​ពូទីន​អះអាង​ថា​លោក​នឹង​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​របស់​រុស្ស៊ី​ [បាន​អះអាង​នៅ​ ថ្ងៃ​ទី​ ១៤​ ខែ​ កុម្ភៈ​]
  • ប្រទេស​ស៊ែរប៊ី​ និង​រុស្ស៊ី​ព្រមាន​ថា​ នឹង​មិន​ទទួល​ស្គាល់​ឯករាជភាព​របស់​កូសូវ៉ូ​ជា​ដាច់ខាត


មនសិការ​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៣៩០​ ថ្ងៃ​ ចន្ទ​ ទី​ ១៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨​

  • តំណាងរាស្ត្រ​ហូរ​ វ៉ាន់​ [​សមាជិក​សភា​គណបក្ស​សម​ រង្ស៊ី​ មណ្ឌល ​ ក្រុង​ ភ្នំពេញ​]គាំទ្រ​ការ​ទាមទារ​ឡើង​ប្រាក់​ខែ​៨០​ដុល្លារ​របស់​កម្មករ​ -​ កម្មការិនី
  • វប្បធម៌​មិន​ទទួល​ខុសត្រូវ​ក្លាយ​ជា​មរតក​ពី​មេ​ខ្មែរក្រហម​ រហូត​មក​ដល់​សព្វ​ថ្ងៃ
  • រដ្ឋាភិបាល​យួន​មក​ចែក​អំណោយ​ឲ្យ​ជន​អន្តោប្រវេសន៍​រស់នៅ​ខុស​ច្បាប់​លើ​ទឹកដី​ខ្មែរ​ ពេល​ដែល​ការ​បោះឆ្នោត​ជិត​ឈាន​មក​ដល់


រស្មី​អង្គរ​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ១២៨០​ ថ្ងៃ​ ចន្ទ​ ទី​ ១៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨​

  • លោក​ផ្កាយ​១​យោធា​ម្នាក់​បាញ់​មនុស្ស​បាក់​ជើង​ [ជម្លោះ​ពាក្យ​សម្ដី​ -​ ខណ្ឌ​ តាកាប​ រាជធានី​ភ្នំពេញ​]


សម្លេង​ យុវជន​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣២៥០​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ១៧​ -​ ១៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨​

  • បំណុល​បរទេស​ជាង​៦​ពាន់​ដុល្លារ​ត្រូវ​ឲ្យ​មេៗ​រដ្ឋាភិបាល​បក្ស​ប្រជាជន​និង​ឈ្មួញ​ជា​បក្ខពួក​ចេញ​សង


ស្នាដៃ​ ក្មេង​វត្ត​ ៖​ ឆ្នាំ​ទី​ ០៨​ លេខ​ ១៣៣​ ថ្ងៃ​ ចន្ទ​ -​ សុក្រ​ ទី​ ១៨​ -​ ២២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨​

  • អ្នក​កាសែត​ [ស្នាដៃ​ក្មេង​វត្ត​]​ នៅ​ខេត្ត​សៀមរាប​ទទួល​រង​ការ​ប្រមាថ​រក​បាញ់​សំលាប់​ពី​សំណាក់​ឈ្មួញ​ឈើ
  • គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ឈ្នះ​ឆ្នោត​ដាច់​គេ​ឆ្នាំ​២០០៨​ សូម្បី​តែ​បង​ធំ​ទី​២​នួន​ ជា​ក៏​កោតសរសើរ​ការ​ដឹកនាំ​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ដែរ


ស្រឡាញ់​ខ្មែរ​ ៖​ ឆ្នាំ​ទី​ ០៣​ លេខ​ ៦២៣​ ថ្ងៃ​ អាទិត្យ​ -​ ចន្ទ​ ទី​ ១៧​ -​ ១៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨​

  • មន្ត្រី​រដ្ឋាភិបាល​ [​លោក​ ខៀវ​ កាញារីទ្ធ​]​ ខឹង​នឹង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ដែល​និយាយ​ការ​ពិត​នៅ​កម្ពុជា
  • ខ្មែរ​នៅ​ន័រវេយ៍​រៃ​អង្គាស​ប្រាក់​ជួយ​ខ្មែរ​សុរិន្ទ​រៀន​ភាសា​ខ្មែរ

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន ​កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ លោក​-អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។
* ត្រឡប់​ទៅ​ខាងលើ​វិញ​

Make a Comment

Leave a comment

Liked it here?
Why not try sites on the blogroll...