Posted on Monday, 16 March 2009. Filed under: Uncategorized |

ជូន​ចំពោះ​មិត្ត​អ្នក​អាន​ កញ្ចក់​សង្គម

ដូច​ដែល​យើង​បាន​ប្រកាស​នា​កន្លង​មក​ យើង​កំពុង​តែ​ឆ្ពោះ​ទៅ​រក​ការ​បិទ​ជា​ចុង​ក្រោយ​នូវ​ការ​ចេញ​ផ្សាយ​ជា​ទៀង​ទាត់​អំពី​ការ​ឆ្លុះ​បញ្ចាំង​ពី​សារព័ត៌មាន​ខ្មែរ​ ។

ជា​រឿង​ដែល​គួរឲ្យ​ក្រៀមក្រំ​ដែល​ខ្ញុំ​ត្រូវ​ចែករំលែក​នូវ​ព័ត៌មាន​មិន​ល្អ​ជាមួយ​លោកអ្នក​ គឺ​យើង​មិន​អាច​បន្ត​ការផ្សាយ​ កញ្ចក់​សង្គម​ ឲ្យ​លើស​ពី​ថ្ងៃ​ សៅរ៍​ ទី​ ២៨​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​នោះ​ទេ​​ ។

ការ​ចេញផ្សាយ​ កញ្ចក់​សង្គម​ កាលពី​ពេល​កន្លងទៅ​តាម​គេហទំព័រ​បច្ចុប្បន្ន​ លោកអ្នក​នឹង​នៅតែ​អាច​អាន​បាន​បន្ត​ទៅទៀត​ លោកអ្នក​អាច​អាន​ឡើងវិញ​នូវ​ព័ត៌មាន​មួយ​ចំនួន​ ឬក៏​ធ្វើការ​ស្វែងរក​ព័ត៌មាន​មួយ​ចំនួន​ ។

ការ​ចេញផ្សាយ​ជា​ភាសា​អង់គ្លេស​ The Mirror​ នឹង​បន្ត​ទៅទៀត​ ។ លោកអ្នក​អាច​អាន​បាន​នៅ​ទី​នេះ​ ៖

http://cambodiamirror.wordpress.com

យើង​សង្ឃឹម​ថា​ចំណោម​មិត្ត​អ្នក​អាន​ កញ្ចក់​សង្គម​ របស់​យើង​ ដែល​អាច​អាន​ភាសា​អង់គ្លេស​បាន​ នឹង​ប្ដូរ​ទៅ​អាន​ The Mirror ជា​ភាសា​អង់គ្លេស​វិញ​ ។

ចំនួន​អ្នក​អាន​ កញ្ចក់​សង្គម​ ជា​ភាសា​ខ្មែរ​ មិន​បាន​កើន​ឡើង​ច្រើន​នោះ​ទេ​ ។ ជា​ការ​ពិត​ណាស់​ កាល​ពី​យើង​នៅ​មាន​មធ្យោបាយ​ហិរញ្ញវត្ថុ​ក្នុង​ការ​ផ្សាយ​នៅ​លើ​ក្រដាស​ ហើយ​បញ្ជូន​ ព្រឹត្តិបត្តិ​កញ្ចក់​សង្គម​ ទៅ​កាន់​បណ្ដា​ខេត្ត​ អ្នក​អាន​ព្រឹត្តិបត្តិ​ជា​ភាសា​ខ្មែរ​គឺ​មាន​ចំនួន​ច្រើន​ជាង​អ្នក​អាន​ជា​ភាសា​អង់គ្លេស​ ដែល​ព្រឹត្តិបត្តិ​ចំលង​ជាង​២០០០​ច្បាប់​ជា​ភាសាខ្មែរ​ត្រូវ​បាន​ចែក​ចាយ​ទៅ​កាន់​បណ្ដាខេត្ត​ជា​រៀង​រាល់​សប្ដាហ៍​ ។ តែ​ជា​អកុសល​ ប្រាក់​ជំនួយ​ដែល​បាន​មក​ការ​ស្នើ​សុំ​ និង​ការ​ផ្ដល់​សម្រាប់​ កញ្ចក់​សង្គម​ ដើម្បី​ធ្វើ​ការ​ផ្ដល់​សេវា​កម្ម​ទៅ​កាន់​​អ្នក​អាន​នៅ​តាម​ខេត្ត​ដែល​ជា​ទី​ដែល​កាសែត​ពិបាក​នឹង​ទៅ​ដល់​ ត្រូវ​បាន​កាត់​ផ្ដាច់​នៅ​ឆ្នាំ​ ២០០៦​ ។

បន្ទាប់​ពី​បង្កើត​ វិទ្យាស្ថាន​បើក​ទូលាយ​ រួច​មក​ យើង​មាន​មូលដ្ឋាន​ថ្មី​សម្រាប់​សេវា​កម្ម​នេះ​ ប៉ុន្តែ​លែង​មាន​ធនធាន​ហិរញ្ញវត្ថុ​ទៀត​ហើយ​ ។ ដោយសារ​គ្មាន​ធនធាន​ទាំង​នេះ​ដូច្នេះ​ហើយ​ យើង​មិន​អាច​បន្ត​ចេញ​ផ្សាយ​នៅ​លើ​ក្រដាស​ទៀត​ឡើយ​ ប៉ុន្តែ​បាន​ធ្វើ​ការ​ផ្សាយ​តាម​តែ​រយៈ​អ៊ីនធឺណិត​តែ​ប៉ុណ្ណោះ​ គឺ​ផ្សាយ​ជា​ភាសា​អង់គ្លេស​ចាប់​ពី​ឆ្នាំ​ ២០០៧​ និង​ជា​ភាសា​ខ្មែរ​ចាប់​ពី​ឆ្នាំ​ ២០០៨​ ។ វា​ក៏​មាន​ន័យ​ផង​ដែរ​ថា​ យើង​មិន​អាច​ទៅ​ដល់​អតីត​មិត្ត​អ្នក​អាន​របស់​យើង​នៅ​ឯ​តាម​ខេត្ត​ ដែល​ពួក​គេ​មិន​មាន​អ៊ីនធឺណិត​ប្រើប្រាស់​ ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ យើង​រីករាយ​នឹង​រាយការណ៍​ថា​ សេវាកម្ម​ជា​ភាសា​អង់គ្លេស​ The Mirrior គឺ​កំពុង​តែ​ទទួល​បាន​នូវ​ចំណាប់​អារម្មណ៍​កាន់​តែ​ច្រើន​និង​កាន់​តែ​ទូលំទូលាយ​ឡើង​ ដែល​នៅ​ក្នុង​ខែ​ មករា​ ឆ្នាំ​ ២០០៩​ យើង​ទទួលបាន​ជា​លើក​ដំបូង​នូវ​ការ​ចូល​ទស្សនា​ច្រើន​ជាង​៧០០០​តាម​រយៈ​អ៊ីនធឺណិត​ និង​ ការ​ទស្សនា​ ៧៧៥៧​ ត្រូវ​បាន​កត់​ត្រា​ពី​ការ​ទស្សនា​របស់​មិត្ត​អ្នកអាន​ពី​ជាង​១០០​ប្រទេស​ ។ ក្នុង​ចំណោម​ពួក​គេ​ ២៦% ភ្ជាប់​ The Mirror ពី​ប្រទេស​កម្ពុជា​ ហើយ​យើង​សន្និដ្ឋាន​ថា​ចំនួន​​ជា​ច្រើន​នៃ​អ្នក​អាន​នៅ​សហរដ្ឋ​អាមេរិក​ អូស្ត្រាលី​ បារាំង​ និង​ កាណាដា​ ក៏​ជា​ជន​កម្ពុជា​ផង​ដែរ​ ។

ការ​ដែល​មាន​ចំនួន​អ្នក​អាន​ជាច្រើន​ផង​ដែរ​ពី​ប្រទេស​ដទៃ​ទៀត​នៅ​អាស៊ី​ ដូចជា​មកពី​ប្រទេស​ ឥណ្ឌា​ កូរ៉េ​ ម៉ាឡេស៊ី​ ហ្វីលីពីន​ សិង្ហបុរី​ ថៃ​ និង​ វៀតណាម​ ដែល​បង្ហាញពី​អ្នក​អាន​សំខាន់ៗ​ វា​ក៏​ជា​សញ្ញា​មួយ​បង្ហាញ​ថា​ការ​ស្រង់​ព្រឹត្តិការណ៍​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ The Mirror កំពុង​តែ​ទទួល​បាន​នូវ​ការ​ចាប់​អារម្មណ៍​កាន់​តែ​ច្រើន​នៅ​ក្នុង​តំបន់​ ។ នេះ​មិនមែន​ជា​ការ​លួងលោម​ចិត្ត​ទាំង​ស្រុង​ចំពោះ​ការ​ពិត​ដែល​យើង​មិន​អាច​បន្ត​ផ្សាយ​ កញ្ចក់​សង្គម​ នោះ​ទេ​ ប៉ុន្តែ​វា​នៅ​តែ​ជា​ការ​ជម្រុញ​ឱ្យ​បន្ត​ជាមួយ​នឹង​ហិរញ្ញវត្ថុ​ដែល​មាន​កំណត់​របស់​យើង​ដើម្បី​ចែករំលែក​កាន់​តែ​ទូលំទូលាយ​តាម​ដែល​អាច​ធ្វើ​បាន​នូវ​អ្វី​ដែល​កើត​ឡើង​ និង​អ្វី​ដែល​នាំ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​សង្គម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។

ប្រសិន​ជា​អាច​ទទួល​បាន​នូវ​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដែល​មាន​ស្ថិរភាព​ពិត​ប្រាកដ​ យើង​នឹង​ពិចារណា​ចាប់​ផ្ដើម​ការ​ផ្សាយ​ កញ្ចក់​សង្គម​ ម្ដង​ទៀត​ ។

ណប់បឹត​ ខ្លេន

ចាងហ្វាង​ The Mirror

mirror@gmx.org


Read Full Post | Make a Comment ( None so far )

Recently on កញ្ចក់​សង្គម…

ព្រះមហាក្សត្រ​ផ្ញើ​ព្រះរាជសារ​ទៅ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ – ថ្ងៃ​ សៅរ៍​ ទី​ ២៨​ កុម្ភៈ​ ២០០៩​

Posted on Monday, 2 March 2009. Filed under: សប្ដាហ៍ទី ៥៣៨ |

ក្រសួងការបរទេស​អាមេរិក​បង្ហាញ​របាយការណ៍​រំលោភ​សិទ្ធិមនុស្ស​ ប្រព្រឹត្ត​ឡើង​ដោយ​កម្លាំង​ប្រដាប់​អាវុធ​មក​លើ​ប្រជាពលរដ្ឋ​ – ថ្ងៃ​ សុក្រ​ ទី​ ២៧​ កុម្ភៈ​ ២០០៩​

Posted on Friday, 27 February 2009. Filed under: សប្ដាហ៍ទី ៥៣៨ |

TVK​ និង​ KBI​ ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​ផលិត​អន្តរជាតិ​ – ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៦​ កុម្ភៈ​ ២០០៩

Posted on Thursday, 26 February 2009. Filed under: សប្ដាហ៍ទី ៥៣៨ |

អង្គការ​សហប្រជាជាតិ​ និង​ រដ្ឋាភិបាល​ នឹង​ទំលាយ​អំពើពុករលួយ​នៅ​សាលាក្ដី​ – ថ្ងៃ​ ពុធ​ ទី​ ២៥​ កុម្ភៈ​ ២០០៩​

Posted on Wednesday, 25 February 2009. Filed under: សប្ដាហ៍ទី ៥៣៨ |

កម្ពុជា​គ្រោង​បង្កើត​នូវ​ពន្ធ​ពី​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ ១២,៥​ភាគរយ​ ពីលើ​ពន្ធ​ឆ្នាំ​ ២០០៨​ – ថ្ងៃ​ អង្គារ​ ទី​ ២៤​ កុម្ភៈ​ ២០០៩​

Posted on Tuesday, 24 February 2009. Filed under: សប្ដាហ៍ទី ៥៣៨ |

ការ​ដឹកជញ្ជូន​ផ្លូវគោក​ឆ្លងកាត់​ព្រំដែន​ ៖​ វៀតណាម​ ឡាវ​ ថៃ​ – ថ្ងៃ​ ចន្ទ​ ទី​ ២៣​ កុម្ភៈ​ ២០០៩​

Posted on Tuesday, 24 February 2009. Filed under: សប្ដាហ៍ទី ៥៣៨ |

ភាព​ច្របូកច្របល់​នៃ​ទិវា​វ៉ាឡិនតៃន៍​ – ថ្ងៃ​ អាទិត្យ​ ទី​ ១៥​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​

Posted on Tuesday, 24 February 2009. Filed under: *វិចារណកថា*, សប្ដាហ៍ទី ៥៣៦ |

លីកាដូ​រិះគន់​សាលដីកា​សាលាឧទ្ធរណ៍​ផ្ដន្ទាទោស​ឃាតក​សិប្បនិម្មិត​ ថាច់​ សាវេត​ – ថ្ងៃ​ សៅរ៍​ ទី​ ២១​ កុម្ភៈ​ ២០០៩​

Posted on Saturday, 21 February 2009. Filed under: សប្ដាហ៍ទី ៥៣៧ |

ក្រុមហ៊ុន​ ឆេវរ៉ុន​ ផ្អាក​ការ​រុករក​ប្រេង​ក្នុង​បាត​សមុទ្រ​ខ្មែរ​ – ថ្ងៃ​ សុក្រ​ ទី​ ២០​ កុម្ភៈ​ ២០០៩

Posted on Friday, 20 February 2009. Filed under: សប្ដាហ៍ទី ៥៣៧ |

Liked it here?
Why not try sites on the blogroll...