Archive for August, 2008

សប្ដាហ៍ទី ៥១៣ ថ្ងៃទី​​ ៣១​ សីហា​​ ២០០៨៖​ បឹង​កក់​៖ អនុសាសន៍​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ – កង្វល់​បន្ទាន់​ៗ​របស់​មនុស្ស​ និង​ ខាង​បរិស្ថាន​

Posted on Sunday, 31 August 2008. Filed under: *វិចារណកថា* |

ព្រឹត្តិបត្រ​ The Mirrors មាន​ព្រំដែន​ក្នុង​ការ​ឆ្លុះ​បញ្ចាំង​ហើយ​ពុំ​អាច​បង្ហាញ​អ្វី​ៗ​សព្វសារពើ​ទេ​ ។ ព្រឹត្តិបត្រ​ The Mirrors នេះ​នៃ​សារព័ត៌មាន​ខ្មែរ​ក៏​មាន​កំហឹង​ដូចគ្នា​ដែរ​ ពីព្រោះ​សារព័ត៌មាន​ខ្លួន​ឯង​ផ្ទាល់​មិន​បាន​រាយការណ៍​អ្វី​ៗ​សព្វសារពើ​ទេ​ ហើយ​យើង​ចាំបាច់​ត្រូវ​តែ​ជ្រើសរើស​ ។ យើង​បាន​ខិតខំ​ដោះស្រាយ​ព្រំដែន​កំណត់​ទាំងនេះ​ដោយ​ធ្វើការ​ជ្រើសរើស​ព័ត៌មាន​ផ្សេង​ៗ​យ៉ាង​ច្រើន​ក្នុង​ពេល​កន្លង​មក​ យើង​ក៏​បាន​គួបផ្សំ​ជម្រៅ​របស់​អត្ថបទ​បកប្រែ​ដោយ​មាន​សេចក្ដី​សង្ខេប​ក្នុង​ចំណង​ជើង​បកប្រែ​ ដោយ​ដាក់​បន្ថែម​សេចក្ដី​ពន្យល់​និង​ព័ត៌មាន​នៅ​ក្នុង​ [វង់​ដង្កៀប​ជ្រុង​] និង​គូស​បន្ទាត់​ពីក្រោម​ links ព័ត៌មាន​បន្ថែម​ដែល​អាច​មាន​តាម​អ៊ីនធឺណិត​ និង​ដោយ​ប្រមែប្រមូល​ឡើង​វិញ​នូវ​ព័ត៌មាន​ពីមុន​ៗ​ដែល​ទាក់ទង​នឹង​ហេតុការណ៍​នា​បច្ចុប្បន្ន​នេះ​ ។

ព្រឹត្តិការណ៍​កើតមាន​ក្នុង​សប្ដាហ៍​នេះ​ទាមទារ​ត្រូវ​រំលឹក​ឡើង​វិញ​នូវ​ក្ដី​កង្វល់​ និង​អនុសាសន៍​ដែល​មាន​ក្នុង​ពេល​កន្លង​មក​ថ្មី​ៗ​នេះ​ ។​

កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ​ យើង​បាន​ចេញផ្សាយ​អត្ថបទ​បកប្រែ​មួយ​ដ៏​វែង​ក្រោម​ចំណង​ជើង​ថា​ “អ្នក​រស់​នៅ​បឹង​កក់​នាំ​គ្នា​ទៅ​ផ្ដិត​មេដៃ​ទទួល​យក​លុយ​នឹង​លំនៅស្ថាន​ថ្មី​” ។​

អត្ថបទ​នេះ​បាន​និយាយ​ថា​ “គ្រួសារ​ចំនួន​ ៥០០​ បាន​ព្រមព្រៀង​ … ទទួល​យក​ប្រាក់​ផ្ដល់​ឱ្យ​ ពីព្រោះ​ពួក​គាត់​ចង់​ទៅ​ប្រកប​មុខរបរ​រកស៊ី​នៅ​កន្លែង​ថ្មី​រស់​នៅ​កន្លែង​ថ្មី​ ដែល​មាន​បរិស្ថាន​ល្អ​ មិន​ចង់​រស់​នៅ​លើ​ទឹក​ស្អុយ​ភក់ជ្រាំ​ ដែល​ធ្វើ​ឱ្យ​ខូច​សុខភាព​បន្ត​ទៀត​ទេ​” – ប៉ុន្តែ​អត្ថបទ​នេះ​មិន​បាន​និយាយ​ថា​គ្រួសារ​ ៤០០០​គ្រួសារ​បាន​ទទួល​រង​ផល​ប៉ះពាល់​នោះ​ទេ​ ។​

“ប្រជាពលរដ្ឋ​ទាំងអស់​និយាយ​ថា​ គេ​ចង់​ឃើញ​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​បឹង​កក់​ក្នុង​ពេល​ឆាប់​ៗ​នេះ​ ដោយ​មាន​សំណូមពរ​ថា​ក្រុមហ៊ុន​ត្រូវ​តែ​ដំណើរការ​ឱ្យ​បាន​ឆាប់​ព្រម​ទាំង​ធ្វើ​ការ​អភិវឌ្ឍន៍​បាន​ល្អ​ ដើម្បី​កុំ​ឱ្យ​តំបន់​នេះ​ត្រូវ​ទុក​ចោល​ ឬ​ លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ដទៃ​ទៀត​” ។ – ប៉ុន្តែ​ ចំណែក​ឯ​អ្នក​ដែល​ត្រូវ​ចាកចេញ​ទៅ​ បាន​និយាយ​ជូនពរ​ឱ្យ​ក្រុមហ៊ុន​ទទួល​បាន​ជោគជ័យ​ល្អ​ប្រសើរ​បំផុត​ គេ​មិន​បាន​និយាយ​ពី​ឈ្មោះ​ក្រុមហ៊ុន​ និង​ពី​អ្វី​ជា​ហេតុការណ៍​ដែល​សាធារណជន​មិន​បាន​ឃើញ​ផែនការ​ណាមួយ​ជា​រួម​ ។​

“ប្រជាពលរដ្ឋ​ភាគច្រើន​បាន​សុខចិត្ត​ទទួល​យក​ប្រាក់​ ៨.០០០ដុល្លារ​អាមេរិក​ និង​ ២លាន​រៀល​ ពីព្រោះ​ពួក​គេ​ចង់​រើស​រក​ទីតាំង​មួយ​ថ្មី​ដោយ​ខ្លួន​ឯង​ត្រង់​កន្លែង​ណា​ដែល​មាន​ការ​ងាយ​ស្រួល​ដល់​គេ​ក្នុង​ការ​ប្រកបរបរ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​គេ​” ។​ ភាគច្រើន​នៃ​ចំនួន​ ៥០០​គ្រួសារ​ ក្នុង​ចំណោម​គ្រួសារ​ចំនួន​ ៤.០០០​នោះ​ ឥឡូវ​នេះ​បាន​រើ​ទៅ​ចោមចៅ​ ឯនាយ​ចំណត​យន្តហោះ​ជា​តំបន់​ជាយក្រុង​ចម្ងាយ​ ១៥​គម​ ពី​មណ្ឌល​ទីក្រុង​ ។

“រី​ឯ​ការ​អភិវឌ្ឍ​តំបន់​បឹង​កក់​វិញ​ គេ​ឃើញ​ថា​ក្រុមហ៊ុន​បាន​ចាប់ផ្ដើម​បូម​ខ្សាច់​បញ្ចូល​បឹង​ជា​បណ្ដើរ​ៗ​ ចាប់​ពី​ថ្ងៃ​ទី​ ២៦​ ខែ​ សីហា​ ឆ្នាំ​ ២០០៨​ មក​ហើយ​” ។

កាលពី​ខែ​ មីនា​ ឆ្នាំ​ ២០០៧​ កន្លង​ហើយ​នេះ​ កាសែត​សម្លេង​យុវជន​ខ្មែរ​ បាន​រាយការណ៍​ព័ត៌មាន​ថា​ ប្រហែល​ជា​អាច​មាន​ទំនាស់​លើ​រឿង​អភិវឌ្ឍន៍​នៅ​តំបន់​បឹង​កក់​ ។ ក្នុង​ពេល​នោះ​ គេ​បាន​រាយការណ៍​ព័ត៌មាន​ថា​ សាលាក្រុង​ភ្នំពេញ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ទី​នោះ​ថា​ នឹង​មាន​ដំណើរការ​រៀបរយ​ធ្វើ​អភិវឌ្ឍន៍​ហើយ​ មាន​ន័យ​ថា​ ជា​ផ្នែក​មួយ​របស់​គម្រោង​អភិវឌ្ឍន៍​ ប្រជាពលរដ្ឋ​នឹង​ត្រូវ​បាន​ឧបត្ថម្ភ​ឱ្យ​មាន​លំនៅស្ថាន​ថ្មី​ក្នុង​តំបន់​ដដែល​នោះ​ ។​ សេចក្ដី​លំអិត​ខ្លះ​ត្រូវ​បាន​រាយការណ៍​ ៖

“បច្ចុប្បន្ន​នេះ​ តំបន់​បឹង​កក់​មាន​ផ្ទៃ​ក្រឡា​ចំនួន​ ១៣៣​ហិកតារ​ ដែល​ក្រុមហ៊ុន​មួយ​បាន​ជួល​ពី​រដ្ឋាភិបាល​ក្នុង​តម្លៃ​ ០,៦​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ម៉ែត្រ​ការ៉េ​សម្រាប់​ពេល​មួយ​ឆ្នាំ​ៗ​ ដោយ​យោង​តាម​កិច្ចសន្យា​មាន​រយៈពេល​ ៩៩​ឆ្នាំ​ ។​ ក្រុមហ៊ុន​ត្រូវ​បង់លុយ​ប្រហែល​ ៧៩​លាន​ដុល្លារ​អាមេរិក​ជា​តម្លៃ​ជួល​តំបន់​នេះ​ ។​ ឥឡូវ​នេះ​ មាន​គ្រួសារ​ចំនួន​ ៤.០១២​គ្រួសារ​ កំពុង​រស់​នេះ​តំបន់​នេះ​ ហើយ​ប្រជាពលរដ្ឋ​បាន​មក​រស់​នៅ​ក្នុង​តំបន់​នេះ​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​ ១៩៨០​ ឬ​ ឆ្នាំ​ ១៩៩០​ មក​ម្ល៉េះ​ ។​ ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នេះ​ ភាគច្រើន​នៃ​ពួកគេ​បាន​គាំទ្រ​ឱ្យ​គម្រោង​រៀបរយ​ធ្វើ​អភិវឌ្ឍន៍​ ពោល​គឺ​ ពួក​អ្នក​ទាំង​នេះ​មិន​ត្រូវ​បាន​តម្រូវ​ឱ្យ​ប្ដូរ​ទីតាំង​ទៅ​ឯ​តំបន់​ជាយក្រុង​ក្នុង​អំឡុង​ពេល​ធ្វើការ​សាងសង់​ទេ​ ។​

ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​នៅ​តែ​ភ័យ​ខ្លាច​ថា​គម្រោង​អភិវឌ្ឍន៍​នឹង​នាំ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​លំនៅស្ថាន​របស់​គេ​ ។​ ទោះ​ជា​សាលាក្រុង​ភ្នំពេញ​ធានា​ចំពោះ​ពួកគេ​អំពី​អភិវឌ្ឍន៍​ដូច​ម្ដេចម្ដា​ក្ដី​ ក៏​ពួកគេ​នៅ​តែ​ព្រួយ​ ហើយ​មិន​ទុក​ចិត្ត​ចំពោះ​រដ្ឋអំណាច​ក្រុង​ភ្នំពេញ​ និង​អភិបាល​ក្រុង កែប​ ជុតិមា​ ឡើយ​ ពីព្រោះ​រដ្ឋអំណាច​នេះ​មិន​បាន​គិតគូរ​ចាត់​ទុក​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ជា​សំខាន់​ទេ​ “។​

ឥឡូវ​ វា​ហាក់​ដូច​ជា​ គំនិត​ដែល​ថា​ អភិវឌ្ឍន៍​ “នឹង​ត្រូវ​រៀបរយ​” នោះ​ត្រូវ​បាន​បោះបង់​ចោល​ ។​

ក្នុង​ខែ​ មករា​ ឆ្នាំ​ ២០០៨​ អត្ថបទ​មួយ​ក្នុង​កាសែត​ ខ្មែរ​ម្ចាស់​ស្រុក​ បាន​ឆ្លុះ​បញ្ចាំង​ពី​ក្ដី​កង្វល់​ផង​ដែរ​អំពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ និង​ របៀប​បញ្ចប់​កិច្ច​សន្យា​ស្ងាត់​ៗ​ដោយ​លាក់​កំបាំង​

“សាជីវកម្ម​ ស៊ូកាគុ​ កំពុង​តែ​បាន​រៀបចំ​ភ្ជាប់​បំពង់​លូ​មួយ​ដើម្បី​បូម​ខ្សាច់​ចេញ​ពី​ទន្លេសាប​ នៅ​មុខ​វាំង​ ដើម្បី​ចាក់​បំពេញ​បឹង​កក់​ … ។​

មុន​នឹង​អនុញ្ញាត​ឱ្យ​សាជីវកម្ម​ ស៊ូកាគុ​ បូម​ខ្សាច់​ពី​ទន្លេ​មក​ចាក់​បំពេញ​បឹង​កក់​ដែល​មាន​ផ្ទៃ​ ១៣៣​ហិកតារ​នោះ​ ក្រសួង​ធនធាន​ទឹក​ និង​ ឧតុនិយម​ … ក្រសួង​បរិស្ថាន​ … ក៏​ដូចជា​ស្ថាប័ន​ទាក់ទិន​ដទៃ​ទៀត​ត្រូវ​ជួប​ប្រជុំ​គ្នា​ដើម្បី​សិក្សា​ស្រាវជ្រាវ​ដោយ​ប្រយ័ត្ន​ប្រយែង​លើ​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន​ បើសិនជា​ក្រុមហ៊ុន​នេះ​បូម​ខ្សាច់​ចាក់​បំពេញ​បឹង​កក់​ ដោយ​ទុក​ឱ្យ​ផ្ទៃ​បឹង​នៅ​សល់​តែ​ ១០​ហិកតារ​ប៉ុណ្ណោះ​សម្រាប់​ទប់ស្កាត់​ការ​ខូចខាត​ ។​

[កាសែត​] បាន​ចាត់​ទុក​ការ​ចុះហត្ថលេខា​ផ្ដល់​សម្បទាន​បឹង​កក់​ទៅ​ឱ្យ​សាជីវកម្ម​ ស៊ូកាគុ​ ថា​ជា​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​ ដោយ​មាន​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រដ្ឋាភិបាល​ និង​ក្នុង​គណបក្ស​ប្រជាជន​ចូលរួម​ពាក់ព័ន្ធ​ ដោយ​មិន​គិត​អំពី​ផល​ប្រយោជន៍​សាធារណៈ​ និង​ផល​ប៉ះពាល់​ដល់​បរិស្ថាន​ឡើយ​ ។​ គម្រោង​ផែនការ​អភិវឌ្ឍន៍​ដ៏​ធំធេង​នេះ​មិន​ត្រូវ​បាន​ប្រកាស​ផ្សព្វផ្សាយ​ជា​សាធារណៈ​ដើម្បី​ឱ្យ​ក្រុមហ៊ុន​ដទៃ​ទៀត​អាច​បាន​ចូល​រួម​ក្នុង​ការ​ដេញថ្លៃ​សម្រាប់​ការ​អភិវឌ្ឍន៍​តំបន់​បឹង​កក់​នេះ​ផង​ទេ​ … ។

“សាជីវកម្ម​ ស៊ូកាគុ​ ជា​របស់​យាយ​ភូ​ [“យាយ​ភូ​” លោកស្រី​ ជឹង​ សុភាព​ ជា​អគ្គនាយក​ក្រុមហ៊ុន​ ភាពីម៉ិច​] និង​ប្ដី​របស់​គាត់​ លោក​ ឡាវ​ ម៉េងឃីន​ ទីប្រឹក្សា​សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ខាង​កិច្ចការ​អន្តរជាតិ​ … ដែល​បាន​សុំ​អាជ្ញាប័ណ្ណ​ធ្វើ​វិនិយោគ​នៅ​តំបន់​បឹង​កក់​ … ដោយ​មាន​កិច្ច​សន្យា​ជួល​មាន​រយៈ​ពេល​ ៩៩​ឆ្នាំ​ ក្នុង​តម្លៃ​ជាង​ ៧០​លាន​ដុល្លារ​អាមេរិក​ ។​ តម្លៃ​នៃ​ការ​ជួល​នេះ​ត្រូវ​បាន​អ្នក​សេដ្ឋកិច្ច​ចាត់​ទុក​ថា​ជា​តម្លៃ​យ៉ាង​សែន​ទាប​ ។​ លើ​ពី​នេះ​កិច្ច​សន្យា​ត្រូវ​បាន​ចុះហត្ថលេខា​យ៉ាង​ស្ងាត់​ៗ​និង​ យ៉ាង​អាថ៌កំបាំង​រវាង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ សាលាក្រុង​ និង​ សាជីវកម្ម​ ស៊ូកាគុ​” ។​

ក្រោយ​មក​ទៀត​ក្នុង​ ខែ​ មករា​ ឆ្នាំ​ ២០០៨​ កាសែត​ អរិយធម៌​ បាន​រាយការណ៍​ព័ត៌មាន​ថា​ សម្ដេច​ ហេង​ សំរិន​ ប្រធាន​រដ្ឋ​សភា​ – ហើយ​ក៏​ជា​ប្រធាន​កិត្តិយស​របស់​គណបក្ស​ប្រជាជន​ផង​ដែរ​ បាន​ចុះហត្ថលេខា​លើ​លិខិត​មួយ​ ដែល​សុំ​ផ្អាក​ការ​បូម​ដី​ចាក់​បំពេញ​បឹង​កក់​ ហើយ​កាសែត​ក៏​បាន​រាយការណ៍​ព័ត៌មាន​ថា​អភិបាល​ និង​ អភិបាល​រង​ក្រុង​ភ្នំពេញ​ត្រូវ​បាន​គេ​និយាយ​ចោទ​ថា​មិន​ព្រមព្រៀង​គ្នា​លើ​ការ​ចាក់​បំពេញ​បឹង​កក់​ ។​

គួរ​ឱ្យ​កត់​សំគាល់​ថា​សូម្បី​តែ​សេចក្ដី​ព្រមាន​ធ្ងន់​ៗ​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​ហាក់​ដូចជា​ត្រូវ​បាន​គេ​មិន​យក​ចិត្ត​ទុកដាក់​គិតគូរ​រឿង​នេះ​ដែរ​ ។ ព្រឹត្តិបត្រ​ The Mirror បាន​សួរ​រួច​ហើយ​កាល​ពី​ ខែ​ មីនា​ ឆ្នាំ​ ២០០៧​ ៖ “តើ​សាលាក្រុង​ភ្នំពេញ​ធ្វើ​មិន​ដឹង​មិន​ឮ​ដល់​អនុសាសន៍​របស់​នាយករដ្ឋមន្ត្រី​មែន​ឬ​ ?” យើង​សូម​រំលឹក​ពាក់​សំដី​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ដូច​ខាងក្រោម​នេះ​ – “អនុសាសន៍​ ១១​ចំណុច​សម្រាប់​បរិស្ថាន​ ៖ ការ​ទាញ​យក​ផល​ប្រយោជន៍​ហួស​ប្រមាណ​នូវ​ធនធាន​ធម្មជាតិ​បណ្ដាល​ពី​សកម្មភាព​ជំនួញ​នឹង​នាំ​មក​នូវ​ការ​បាត់បង់​ឱកាស​នៃ​ធម្មជាតិ​” ៖

(ជា​អនុសាសន៍​១១​ចំណុច​របស់​នាយករដ្ឋមន្ត្រី​ ដែល​ត្រូវ​បាន​ដកស្រង់​សំដី​ជា​ផ្នែក​ក្នុង​សេចក្ដី​ដែល​ពណ៌​លឿង​ – លោក​អ្នក​ត្រូវ​ព្រីន​ចេញ​ទាំង​ពីរ​មក​លើ​ក្រដាស​វា​ច្បាស់​)

នៅ​ថ្ងៃ​ទី​ ២០​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៨​ ព្រឹត្តិបត្រ​ The Mirror បាន​រាយការណ៍​ព័ត៌មាន​ស្ដីពី​អនុសាសន៍​ដប់​មួយ​ចំណុច​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ និង​ ការ​ព្រួយបារម្ភ​ដែល​ថា​ការ​ទាញ​យក​ផល​ប្រយោជន៍​ច្រើន​ហួស​ប្រមាណ​ពី​ធនធាន​ធម្មជាតិ​បណ្ដាល​មក​ពី​សកម្មភាព​ជំនួញ​នឹង​នាំ​មក​នូវ​ការ​បាត់បង់​នូវ​ការ​បាត់បង់​ឱកាស​ និង​ការ​ការពារ​ធម្មជាតិ​ ។ មាន​សេចក្ដី​ព្រមាន​ធ្ងន់​ៗ​អំពី​ផលវិបាក​អវិជ្ជមាន​យូរ​អង្វែង​ចំពោះ​អនាគត​ប្រទេស​ជាតិ​ បើ​សិន​ជា​ផល​ប្រយោជន៍​រយៈពេល​ខ្លី​ត្រូវ​ស្វែង​រក​ដោយ​មាន​ការ​ធ្វេសប្រហែស​មិន​បាន​គិត​ល្អិតល្អន់​ ដោយ​គ្មាន​កង្វល់​ប្រាកដ​ប្រជា​សម្រាប់​អនាគតកាល​ ។ គេ​អាច​ត្រឹមតែ​ឆ្ងល់​ថា​តើ​កង្វល់​ទាំង​នេះ​មិន​ត្រូវ​បាន​គេ​គិត​ទាល់​តែ​សោះ​ទេ​ឬ​ក្នុង​ផែន​ការ​ឆ្ពោះ​ទៅ​មុខ​ដោយ​បង្ខំ​ដោយ​រដ្ឋបាល​សាលាក្រុង​ភ្នំពេញ​ ចំពោះ​តំបន់​បឹង​កក់​នេះ​ ។​

សម្ដេច​នាយករដ្ឋមន្ត្រី​បាន​បញ្ជាក់​ច្បាស់​ថា​ចាំបាច់​ត្រូវ​តែ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​នៅ​ពេល​ដែល​គេ​ឈាន​ដល់​ការ​គិត​ពិចារណា​អំពី​បរិស្ថាន​ធម្មជាតិ​ ដោយ​សម្រេច​ថា​យុទ្ធសាស្ត្រ​ និង​ផែនការ​សកម្មភាព​ចាំបាច់​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​រៀងរាល់​បី​ឆ្នាំ​ម្ដង​ ។ ការ​យល់​ជ្រួតជ្រាប​របស់​មនុស្ស​អំពី​តុល្យភាព​ធម្មជាតិ​នៃ​កត្តា​បរិស្ថាន​ដែល​ចាំបាច់​ត្រូវ​យក​ចិត្ត​ដោះស្រាយ​ដោយ​ប្រុងប្រយ័ត្ន​នោះ​នៅ​តែ​ថ្មី​ទាំងស្រុង​ ហើយ​ដូច្នេះ​ផែនការ​ទាំងឡាយ​ចាំបាច់​ត្រូវតែ​កែ​តម្រូវ​ឱ្យ​បាន​ទៀងទាត់​ដើម្បី​កុំ​ឱ្យ​វា​ខ្វះ​ចន្លោះ​ចំណុច​សំខាន់​ៗ​ខ្លះ​ៗ​នោះ​ … ។

សម្ដេច​នាយករដ្ឋមន្ត្រី​បាន​សង្កត់​ធ្ងន់​ថា​ វា​លំបាក​នឹង​ការពារ​ធនធាន​ធម្មជាតិ​ដែល​ត្រូវ​រងគ្រោះ​ជិត​ផុត​ពូជ​ ។​ សំឡេង​ជា​ច្រើន​ត្រូវ​បាន​រាយការណ៍​ព័ត៌មាន​ដែល​ព្រមាន​អំពី​ទឹក​ជំនន់​ធ្ងន់ធ្ងរ​ចំពោះ​ទីក្រុង​ភ្នំពេញ​ បើសិនជា​អាងស្តុកទឹក​សំខាន់​ៗ​ ដែល​ជា​កន្លែង​ទទួល​ទឹក​ភ្លៀង​ច្រើន​លើស​លុប​បាន​ – ដូច​ជា​បឹង​កក់​ជា​ដើម​ – ត្រូវ​ចាក់​ដី​បំពេញ​យ៉ាង​ធំ​ល្ហល្ហេវ​ ។​ តើ​នរណា​ទៅ​ជា​អ្នក​ទទួល​ខុសត្រូវ​ – ហើយ​តើ​នរណា​ជា​អ្នក​ទូទាត់​បង់​ប្រាក់​ជា​តម្លៃ​ខូចខាត​ដ៏​ធំធេង​ដោយ​ទឹក​ជំនន់​នោះ​ – តើ​ពេល​ណា​ទៅ​ទើប​សេចក្ដី​ព្រមាន​នោះ​ក្លាយ​ជា​ការ​ពិត​ ? សម្ដេច​នាយករដ្ឋមន្ត្រី​បាន​សង្កត់​ធ្ងន់​ថា​ជន​ល្មើស​ត្រូវ​តែ​ដាក់​ឱ្យ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ចំពោះ​ផលវិបាក​នៃ​អំពើ​របស់​ខ្លួន​ ។​ តើ​ធ្វើ​ដូចម្ដេច​ទើប​សម្រេច​បញ្ហា​នេះ​បាន​ កាល​បើ​ផែនការ​នៅ​តែ​អនុវត្ត​ និង​ បើ​សិន​ជា​វា​មាន​ផលវិបាក​អវិជ្ជមាន​ធ្ងន់​ៗ​ថែម​ទៀត​នោះ​ ?​

សម្ដេច​នាយករដ្ឋមន្ត្រី​ក៏​បាន​សង្កត់​ធ្ងន់​ដែរ​ថា​ ការ​ត្រួត​ពិនិត្យ​ធនធាន​ធម្មជាតិ​បាន​ជោគជ័យ​និង​មាន​ប្រសិទ្ធភាព​អាច​ត្រូវ​សម្រេច​បាន​ល្អ​បំផុត​ក្នុង​ពេល​ដែល​ប្រជាជន​មូលដ្ឋាន​ដែល​ទទួល​រង​ផល​ប៉ះពាល់​ចូលរួម​ក្នុង​ការ​អនុវត្ត​កម្មវិធី​នានា​ដែល​ជាប់​ទាក់ទិន​ ។​ រហូត​មក​ដល់​ពេល​នេះ​ មាន​តែ​មតិ​ខ្លះ​ៗ​ប៉ុណ្ណោះ​អំពី​អនាគត​ត្រូវ​បាន​រួម​ចំណែក​ដោយ​សាធារណជន​ ហើយ​ការ​សាកសួរ​ដោយ​ប្រព័ន្ធ​ឃោសនា​អំពី​សេចក្ដី​លំអិត​មិន​បាន​នាំ​មក​នូវ​ការ​បំភ្លឺ​ច្រើន​ទេ​ ពីព្រោះ​មន្ត្រី​ទទួល​បន្ទុក​ ‘មាន​ការ​មមាញឹក​ខ្លាំង​ពេក​មិន​អាច​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​បាន​ទេ​’ ។​ ពុំ​មាន​របាយការណ៍​សារព័ត៌មាន​ណាមួយ​ដែល​យើង​បាន​ដឹង​ថា​បាន​និយាយ​អំពី​អ្វី​មួយ​ណា​ស្ដីពី​អនុសាសន៍​ដ៏​សំខាន់​បំផុត​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​នោះ​ទេ​ ៖​ ក្នុង​ករណី​នៃ​ដំណើរ​អភិវឌ្ឍ​ដែល​មាន​ចំណុច​រសើប​ទាក់ទង​នឹង​បរិស្ថាន​ ក្រសួង​បរិស្ថាន​គួរ​តែ​ធ្វើ​ការ​ជាមួយ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​ដើម្បី​បង្កើត​លក្ខន្តិកៈ​សហគមន៍​ដែល​ធានា​ផល​ប្រយោជន៍​បាន​ពី​អភិវឌ្ឍន៍​ផ្អែក​លើ​ការ​ប្រើ​ធម្មជាតិ​គួរ​តែ​ត្រូវ​ចែក​ស្មើ​គ្នា​ ។​

សម្ដេច​នាយករដ្ឋមន្ត្រី​បាន​បន្ថែម​ថា​ផល​ប៉ះពាល់​ដែល​អាច​មាន​ត្រូវតែ​មាន​ការ​វាយ​តម្លៃ​ដោយ​ក្រសួង​បរិស្ថាន​ និង​ថា​ការ​វាយ​តម្លៃ​បែប​នេះ​ត្រូវ​តែ​មាន​ការ​អនុវត្ត​ដោយ​តម្លាភាព​ … ។​ វា​ជា​ការ​ពិត​ដែល​មាន​ការ​ទាមទារ​ថា​ការ​វាយ​តម្លៃ​នោះ​ត្រូវ​តែ​មាន​តម្លាភាព​ – ជា​ពិសេស​ចំពោះ​ប្រជាជន​ដែល​រស់​នៅ​ក្នុង​តំបន់​នេះ​ហើយ​ដែល​ត្រូវ​ទទួល​រង​ផល​ប៉ះពាល់​ – ត្រូវ​បាន​គេ​មិន​យក​ចិត្ត​ទុកដាក់​ ។​

នៅ​ទី​បំផុត​ វា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដែល​ផែនការ​ធំធេង​យ៉ាង​នេះ​ត្រូវ​បាន​អនុវត្ត​ដោយ​ពុំ​មាន​ដំណើរការ​ដេញថ្លៃ​តាម​រយៈ​សេចក្ដី​ប្រកាស​ជូន​ដំណឹង​ចំហ​ជា​សាធារណៈ​ ។​ វា​ហួស​និស្ស័យ​នឹង​គិត​ថា​ក្រុមហ៊ុន​ដែល​ស្ទើរ​តែ​គ្មាន​នរណា​ស្គាល់​ ដែល​បាន​បញ្ជាក់​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ខ្លះ​ថា​ជា​ក្រុមហ៊ុន​ជប៉ុន​ និង​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត​ថា​ជា​ក្រុមហ៊ុន​កូរ៉េ​ បែរ​ជា​បាន​ទទួល​កិច្ច​ព្រមព្រៀង​ជួល​ឱ្យ​រយៈពេល​ ៩៩​ឆ្នាំ​ ដែល​នឹង​មាន​ផល​វិបាក​ជា​សារវន្ត​ ចំពោះ​រាជធានី​របស់​កម្ពុជា​សម្រាប់​សតវត្ស​ក្រោយ​នេះ​ – ដោយ​ពុំ​មាន​ការ​ពិភាក្សា​ដេញ​ដោល​ជា​សាធារណៈ​ឡើយ​ ។ គេ​អាច​សង្ឃឹម​បាន​ត្រឹម​តែ​ថា​កង្វល់​ដ៏​ជ្រាលជ្រៅ​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​នឹង​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់​មុន​នឹង​មាន​ការ​ខូចខាត​ធ្ងន់ធ្ងរ​បាន​កើត​ឡើង​ ៕

Read Full Post | Make a Comment ( 3 so far )

ថ្ងៃ​ សៅរ៍ ទី​ ៣០​ ខែ​ សីហា​ ឆ្នាំ​ ២០០៨​ ; អាជ្ញាធរ​ខ្មែរ​ ចាប់​ដៃ​ជាមួយ​ FBI អាមេរិក​ បើក​ការ​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​អ្នក​កាសែត​ មនសិការ​ខ្មែរ​

Posted on Saturday, 30 August 2008. Filed under: សប្ដាហ៍ទី ៥១០ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥១០​

ករណី​បាញ់​សម្លាប់​លោក​ឃឹម​ សម្បូរណ៍​ អ្នក​និពន្ធ​កាសែត​ មនសិការ​ខ្មែរ​ និង​កូន​ប្រុស​ឈ្មោះ​ ខាត់​ សារិន្ទភាតា​ ពី​សំណាក់​ឃាតក​ដ៏​សាហាវ​យង់​ឃ្នង​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កក្កដា​រហូត​មក​ដល់​ពេល​នេះ​ អាជ្ញាធរ​ក្រុង​ភ្នំពេញ នៅ​មិន​ទាន់​ស្វែង​រក​ចាប់​ខ្លួន​ឃាតក​ និង​អ្នក​ដែល​នៅ​ពី​ក្រោយ​ខ្នង​យក​មក​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​នៅ​ឡើយ​ទេ​។​ ដោយ​សារ​តែ​ភាព​កម្សោយ​របស់​អាជ្ញាធរ​សមត្ថកិច្ច​ក្នុង​ការ​តាម​វែក​មុខ​ឃាតក​យក​មក​ផ្ដន្ទាទោស​នោះ​បាន​ធ្វើ​ឱ្យ​សាធារណជន​ និង​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​មួយ​ចំនួន​បាន​ធ្វើ​ការ​រិះគន់​ទៅ​លើ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​យ៉ាង​ខ្លាំង​ ព្រោះ​អី​រហូត​មក​ដល់​ពេល​នេះ​ ឃាតក​នៅ​មាន​សេរីភាព​ដើរ​ហើរ​ និង​កំពុង​តែ​ស្ថិត​នៅ​ក្រៅ​សំណាញ់​ច្បាប់​។​

ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ និង​មជ្ឈដ្ឋាន​ទូទៅ​ ជំរុញ​ឱ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ ធ្វើ​ការ​ពន្លឿន​ការ​ស៊ើបអង្កេត​វែក​មុខ​ឃាតក​ ដែល​បាន​បាញ់​សម្លាប់​អ្នក​កាសែត​មនសិការ​ខ្មែរ​ និង​កូន​ប្រុស​យក​មក​ផ្ដន្ទា​ទោស​ឱ្យ​ខាង​តែ​បាន​ ហើយ​ស្វែង​រក​អ្នក​ដែល​នៅ​ពី​ក្រោយ​ខ្នង​ក្នុង​ការ​បាញ់​សម្លាប់​នេះ​ផង​។​ ម៉្យាង​ទៀត​ ដើម្បី​ឱ្យ​បាន​ដឹង​ច្បាស់​ថា​ តើ​ករណី​បាញ់​សម្លាប់​ឪពុក​ និង​កូន​ទាំង​ពីរ​នេះ​ បណ្ដាល​មក​ពី​មូលហេតុ​អ្វី ?​ ជា​រឿង​នយោបាយ​ ឫ​ក៏​ជា​រឿង​អ្វី​ដែល​ផ្សេង​ពី​នេះ​ ដើម្បី​ឱ្យ​សាធារណ​ជន​ និង​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​បាន​ដឹង​អំពី​ដំណើរ​រឿង​ដើម​ចម​ដែល​នាំ​ឱ្យ​មាន​ការ​បាញ់​សម្លាប់​យ៉ាង​សាហាវ​បែប​នេះ។​

ការ​បាញ់​សម្លាប់​លោក​ ឃឹម សម្បូរណ៍​ អ្នក​និពន្ធ​កាសែត​មនសិការ​ខ្មែរ​ និង​កូន​ប្រុស​ឈ្មោះ​ខាត់ សារិន្ទភាតា ពី​សំណាក់​ឃាតក​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កក្កដា​នៅ​ជិត​ស្តាត​អូឡាំពិក​ ខណៈ​ដែល​ឪពុក​ និង​កូន​ចេញ​ពី​ហាត់​ប្រាណ​នោះ​ គេ​នៅ​ពុំ​ទាន់​ដឹង​ថា​ បណ្ដាល​មក​ពី​បញ្ហា​អ្វី​ឱ្យ​បាន​ច្បាស់​លាស់​នៅ​ឡើយ​ទេ​ពី​ព្រោះ​កំពុង​តែ​ស្ថិត​ក្នុង​ការ​ស្រាវជ្រាវ​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ហើយ​ពេល​ដែល​ចាប់​ឃាតក​ បាន​យក​មក​ផ្ដន្ទាទោស​ ទើប​អាច​ដឹង​ថា​ អំពើ​បាញ់​សម្លាប់​នេះ​ជា​រឿង​អ្វី​ពិត​ប្រាកដ​។​ ក៏​ប៉ុន្តែ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​មិន​ទាន់​មាន​ពន្លឺ​ច្បាស់លាស់​ ដែល​អាច​ឈាន​ទៅ​ដល់​ការ​កំណត់​មុខ​សញ្ញា​នៅ​ឡើយ​ទេ​ ពី​ព្រោះ​វា​មិន​ងាយ​ស្រួល​។​

ដោយ​សារ​តែ​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការ​តាម​វែក​មុខ​ឃាតក​នោះ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​សម្រេច​សហការ​ជាមួយ​ភ្នាក់ងារ​ស៊ើបអង្កេត​សហព័ន្ធ​អាមេរិក​ FBI ប្រចាំ​នៅ​កម្ពុជា​ដើម្បី​រួម​គ្នា​ពន្លឿន​ឈាន​ទៅ​រក​ការ​វែក​មុខ​ឃាតក​ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ យក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់។​ ការ​សហការ​គ្នា​នេះ​ គេ​សង្ឃឹម​ថា​ ឃាតក​ពិត​ប្រាកដ​នឹង​អាច​ត្រូវ​បាន​ចាប់​ខ្លួន​ យក​មក​ផ្ដន្ទា​ទោស​នា​ពេល​ខាង​មុខ​ជាក់​ជា​ពុំ​ខាន​។​ ពី​ព្រោះ​ FBI មាន​ជំនាញ​ខ្ពស់​ក្នុង​ការ​ស៊ើប​អង្កេត​ហើយ​អាច​ជួយ​ផ្ដល់​ជា​គំនិត​ស្មារតី​ដល់​អាជ្ញាធរ​កម្ពុជា​ដើម្បី​ ស្វែងរក​មុខ​ឃាតក​ ដែល​បាន​បាញ់​សម្លាប់​លោក​ ឃឹម សម្បូរណ៍​និង​កូន​ប្រុស​។​

មន្ត្រី​ជាន់​ខ្ពស់​នគរបាល​មួយ​រូប​ ដែល​សុំ​មិន​ឱ្យ​បញ្ចេញ​អត្តសញ្ញាណ​ បាន​ឱ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​២៩​ ខែ​សីហា​ ម្សិលមិញ​នេះ​ភ្នាក់ងារ​ស៊ើប​អង្កេត​ FBI នៅ​កម្ពុជា​ បាន​ជួប​គ្នា​ជា​លើក​ទី​១​ជា​មួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​ ដើម្បី​លើក​ឡើង​អំពី​កិច្ចសហការ​គ្នា​ក្នុង​ការ​ស៊ើប​អង្កេត​ស្វែង​រក​មុខ​ឃាតក​ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​ក្នុង​ការ​បាញ់​សម្លាប់​លោក​ ឃឹម​ សម្បូរណ៍​អ្នក​និពន្ធ​កាសែត​មនសិការ​ខ្មែរ​ និង​កូន​ប្រុស​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​កក្កដា​ ឆ្នាំ​២០០៨​។​ សមត្ថកិច្ច​ខ្មែរ​ជួប​គ្នា​ជា​លើក​ដំបូង​ជា​មួយ​ FBI មាន​ទូច​ ណារ៉ុថ ស្នង​ការ​ក្រុង​ភ្នំពេញ​ និង​មន្ត្រី​មួយ​ចំនួន​ទៀត​និង​ លោក​ Laro Tan ប្រធាន​ការិយាល័យ​ FBI ​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។​ ភាគី​ទាំង​ពីរ​ផ្ដោត​ទៅ​លើ​ឃាតកម្ម​បាញ់​សម្លាប់​លោក​ ឃឹម​ សម្បូរណ៍​អ្នក​កាសែត​មនសិការ​ខ្មែរ​ និង​កូន​ប្រុស​ពី​សំណាក់​ជន​មិន​ស្គាល់​អត្តសញ្ញាណ​។

មន្ត្រី​នគរបាល​រូប​នោះ​ បាន​បន្ត​ឱ្យ​ដឹង​ថា​ ក្នុង​ការ​ជួប​គ្នា​រវាង​លោក​ Laro Tan ប្រធាន​ការិយាល័យ​ FBI អាមេរិក​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ជា​មួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​ កាល​ពី​ម្សិល​មិញ​នេះ​ ទូច​ ណារ៉ុថ​ ស្នងការ​ក្រុង​ប៉ូលិស​ភ្នំពេញ​បាន​លើក​ឡើង​អំពី​របាយការណ៍​លំអិត​ជុំវិញ​ករណី​នៃ​ការ​បាញ់​សម្លាប់​លោក​ ឃឹម​ សម្បូណ៍​និង​កូន​ប្រុស​ ឈ្មោះ​ ខាត់​ សារិន្ទភាតា ​ប្រាប់​ទៅ​ប្រធាន​ការិយាល័យ​ FBI ដែល​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​បាន​ធ្វើ​ការ​ស្រាវជ្រាវ​ស៊ើប​អង្កេត​កន្លង​មក​។​ លោក​ Laro Tan ក៏​បាន​ឯកភាព​ចំពោះ​របាយការណ៍​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​កម្ពុជា​ ហើយ​ភ្នាក់ងារ​ស៊ើប​អង្កេត​ FBI ក៏​សហការ​ជា​មួយ​អាជ្ញាធរ​កម្ពុជា​ដែរ​។​

មន្ត្រី​នគរបាល​ដដែល​ បាន​ឱ្យ​ដឹង​ទៀត​ថា​លោក​ Laro Tan ក៏​បាន​លើក​ឡើង​តប​វិញ​ថា​ លោក​នឹង​ស្នើ​ទៅ​ប្រធាន​ធំ​ FBI នៅ​សហរដ្ឋ​អាមេរិក​ ដើម្បី​ស្នើ​សុំ​មន្ត្រី​ជំនាញ​២​នាក់​ គឺ​ម្នាក់​ផ្នែក​ស៊ើប​អង្កេត​ និង​ម្នាក់​ទៀត​ផ្នែក​គូរ​រូប​ និង​ធ្វើ​កោសល្យ​វិច័យ​។

ចំពោះ​ការ​ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ សហការ​ជាមួយ​ភ្នាក់ងារ​ស៊ើប​អង្កេត​ FBI អាមេរិក​ដើម្បី​សហការ​គ្នា​ ធ្វើការ​ស៊ើប​អង្កេត​រឿង​ឃាតក​បាញ់​សម្លាប់​លោក​ ឃឹម​ សម្បូរណ៍​អ្នក​និពន្ធ​កាសែត​មនសិការ​ខ្មែរ​ និង​កូន​ប្រុស​ឈ្មោះ​ ខាត់​ សារិន្ទភាតា​ ត្រូវ​បាន​មន្ត្រី​សង្គម​ស៊ីវិល​ និង​មជ្ឈដ្ឋាន​ទូទៅ​ សង្ឃឹម​ថា​នឹង​ឈាន​ទៅ​ដល់​ការ​វែក​មុខ​ឃាតក​ និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​យក​មក​ផ្ដន្ទា​ទោស​តាម​ផ្លូវ​ច្បាប់​ក្នុង​ពេល​ឆាប់​ៗ​។ មនសិការ​ខ្មែរ​​​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៥៥២​ ថ្ងៃ​ សៅរ៍ ​ទី​ ៣០​ ខែ​សីហា​ ឆ្នាំ​ ២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ សៅរ៍ ទី​ ៣០​ ខែ​ សីហា​ ឆ្នាំ​ ២០០៨​

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ០៧​ លេខ​ ១៧៣៣​ ថ្ងៃ​ សៅរ៍ ​ទី​ ៣០​ ខែ​ សីហា​ ឆ្នាំ​ ២០០៨

  • ករណី​ស៊ើប​អង្កេត​បឋម​ឃាតក​បាញ់​សម្លាប់​អ្នក​កាសែត​មនសិការ​ជា​គំនុំ​កូន​ប្រុស​
  • ពេល​ទំនិញ​ឡើង​ថ្លៃ​សាច់​កណ្ដុរ​ខ្មែរ​ត្រូវ​ប៉ាន់​
  • ព្រៃឈើ​ និង​សត្វ​ព្រៃ​គ្រប់​ប្រភេទ​លើ​ឧទ្យាន​ជាតិ​គិរីរម្យ​កំពុង​ឈាន​ទៅ​រក​ការ​បាត់បង់​ [ដោយសារ​តែ​មន្ត្រី​អនុរក្ស​បរិស្ថាន​ដែល​ឈរ​ជើង​ក្នុង​តំបន់​នោះ​បើក​ដៃ​ឲ្យ​មាន​ការ​បំផ្លាញ​ព្រៃ​ឈើ​ព្រម​ទាំង​ឲ្យ​មាន​ការ​បរបាញ់​សត្វ​យ៉ាង​អានាធិបតេយ្យ​ – កំពង់ស្ពឺ​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ០១​ លេខ​ ៨៦​ ថ្ងៃ​ សៅរ៍ ទី​ ៣០​ ខែ​ សីហា​ ឆ្នាំ​ ២០០៨

  • ប៉ូលិស​ចរាចរ​ក្រុង​មិន​ចាត់​ការ​ភាព​អនាធិបតេយ្យ​ការ​កក​ស្ទះ​ចរាចរណ៍​


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ០២​ លេខ​ ២៣៣​ ថ្ងៃ​ សៅរ៍ ទី​ ៣០​ ខែ​ សីហា​ ឆ្នាំ​ ២០០៨

  • អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ស្នើ​សុំ​ការ​អនុញ្ញាត​ពី​ស្ថានទូត​យួន​ទៅ​សួរ​សុខទុក្ខ​លោក​ទឹម សាខន​
  • បុរស​ខ្លាំង​រុញ​ទ្រង់​នរោត្តម​រណឫទ្ធិ​អោយ​ទ័ល​ច្រក​ និង​បង្ខំ​ឱ្យ​សោយ​ព្រះ​កំហាក​ខ្លួនឯង​ [ដោយ​ឲ្យ​ទ្រង់​ រណឫទ្ធិ​វិល​មក​ធ្វើ​ជា​ប្រធាន​គណបក្ស​ ហ្វ៊ុនស៊ិនប៉ិច​ វិញ​]


កោះសន្តិភាព​ ឆ្នាំ​ទី​ ៤១​ លេខ​ ៦៤៣៧​ ថ្ងៃ​ សៅរ៍-​អាទិត្យ ​ទី​ ៣០-៣១​ ខែ​ សីហា​ ឆ្នាំ​ ២០០៨

  • អាជ្ញាធរ​រើស​កង​ជីវពល​៣០​នាក់​ការពារ​ភូមិ​ជប់​គគីរ​ [ខេត្ត​ឧត្តរមានជ័យ]
  • ជំរុញ​ការ​ចរចា​ឱ្យ​បាន​ឆាប់​ ថៃ​លុប​ចោល​កិច្ច​ចរចា​ដោយ​សំអាង​ថា​មាន​វិបត្តិ​នោះ​ កម្ពុជា​ទទួល​យក​មិន​បាន​
  • សំណង់​នានា​កំពុង​រាលដាល​លើ​តំបន់​ដែល​ត្រូវ​ហាម​ឃាត់​នៅ​ជាប់​របង​ព្រលាន​យន្តហោះ​ [អន្តរជាតិ​ភ្នំពេញ​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៥៥២​ ថ្ងៃ​ សៅរ៍ ​ទី​ ៣០​ ខែ​ សីហា​ ឆ្នាំ​ ២០០៨

  • អាជ្ញាធរ​ខ្មែរ​ ចាប់​ដៃ​ជាមួយ ​FBI អាមេរិក​ បើក​ការ​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​អ្នក​កាសែត​ មនសិការ​ខ្មែរ​
  • សង្គម​ស៊ីវិល​ ចង់​ឱ្យ​រក្សា​ការិយាល័យ​ឧត្ដមស្នងការ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ ប្រចាំ​កម្ពុជា​


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៦​ លេខ​ ៤៦៨១​ ថ្ងៃ​ សៅរ៍ ​ទី​ ៣០​ ខែ​ សីហា​ ឆ្នាំ​ ២០០៨

  • ប៉ូលិស​សៀម​បរាជ័យ​បង្ក្រាប​បាតុករ​ បាតុកម្ម​កាន់​តែ​ពុះ​កញ្ជ្រោល​
  • ក្មេង​កម្ពុជា​៤​នាក់​ត្រូវ​បាន​សៀម​ដោះលែង​ឯ​ពលរដ្ឋ​សៀម​២​នាក់​ត្រូវ​បាន​កម្ពុជា​ដោះលែង​ជា​ថ្នូរ​វិញ​ដែរ​


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៥​ លេខ​ ៣៣៩៧​ ថ្ងៃ​ សៅរ៍ ​ទី​ ៣០​ ខែ​ សីហា​ ឆ្នាំ​ ២០០៨

  • ជម្លោះ​រវាង​ប្រជារាស្ត្រ​ និង​ក្រុមហ៊ុន​នៅ​កំពត​ជុំវិញ​ការ​ចាក់​ខ្សាច់​លុប​ផ្ទៃ​សមុទ្រ​ [ការ​បូម​ខ្សាច់​ធ្វើ​អោយ​ប៉ះពាល់​ដល់​ ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជា​នេសាទ​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

´nwgcUlrkva

Read Full Post | Make a Comment ( None so far )

​​ថ្ងៃ​សុក្រ ទី​២៩​ ខែ​សីហា​ ឆ្នាំ​២០០៨​ ៖ អ្នក​រស់​នៅ​លើ​ទឹក​បឹង​កក់​នាំ​គ្នា​ទៅ​ផ្ដិត​មេដៃ​ទទួល​យក​លុយ​ និង​លំនៅ​ស្ថាន ថ្មី

Posted on Friday, 29 August 2008. Filed under: សប្ដាហ៍ទី ៥១០ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥១០

ភ្នំពេញៈ នៅ​ស្នាក់​ការ​របស់​ក្រុមហ៊ុន​ដែល​បាន​ច្បាប់​អភិវឌ្ឍន៍​បឹង​កក់​កាល​ពី​ថ្ងៃ​ទី​២៧​ ខែ​សីហា​ ឆ្នាំ​២០០៨​តាំង​ពី​ព្រលឹម​រហូត​ដល់​យប់​ គេ​បាន​ឃើញ​ ប្រជាពលរដ្ឋ​ជាច្រើន​នាក់ មាន​ប្តី​ប្រពន្ធ​និង​កូន​អាយុ​១៨​ឆ្នាំ​ ទៅ​ផ្ដិត​មេដៃ​ព្រម​ចាក​ចេញ​ពី​តំបន់​បឹង​កក់​ដោយ​ទទួល​យក​លុយ​គោល​នយោបាយ​ និង​លំនៅ​ស្ថាន ថ្មី​យ៉ាង​ស ស្រាក​សស្រាំ​រៀង​ៗ​ខ្លួន​។

លោក​ ម៉ាន់ ឈឿន​ អភិបាលរង​ក្រុង​ភ្នំពេញ​ដែល​ទទួល​បន្ទុក​ការងារ​នេះ​ជាមួយ​នឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​នៅ​តំបន់​បឹង​កក់​បាន​ឱ្យ​ដឹង​ថា​ មាន​ប្រជាពលរដ្ឋ​ចំនួន​៥០០​គ្រួសារ​ហើយ​ដែល​បាន​យល់​ព្រម​ទៅ​ទទួល​យក​លុយ​គោលនយោបាយ​ចំនួន​៨​ពាន់​ដុល្លារ​ និង​លាន​រៀល​ឫ​លំនៅ​ស្ថាន​ថ្មី​ និង​២​លាន​រៀល​ តាម​ការ​ដោះស្រាយ​ក្នុង​តម្លៃ​ខ្ពស់​របស់​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​។

រីឯ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ដែល​បាន​ព្រម​ទទួល​យក​លុយ​គោល​នយោបាយ​ឫ​លំនៅ​ស្ថាន​ថ្មី​ដែរ​នោះ​ ខាង​ក្រុមហ៊ុន​នឹង​ធ្វើ​ជូន​ និង​រៀបចំ​ជូន​ជា បន្ត​បន្ទាប់​ទៀត​រហូត​ទាល់​តែ​អស់​។

នៅ​ស្នាក់​ការ​របស់​ក្រុមហ៊ុន​ប្រជាពលរដ្ឋ​ដែល​ទៅ​ទទួល​យក​លុយ​គោលនយោបាយ​ ឫ​លំនៅ​ស្ថាន​ថ្មី​ដើម្បី​ចាក​ចេញ​ពី​ទីតាំង​ចាស់​បាន​ឱ្យ​ដឹង​ថា​ អ្នក​យក​លុយ​គឺ​ពួក​គាត់​ចង់​ទៅ​ប្រកប​មុខ​របរ​រកស៊ី​នៅ​កន្លែង​ថ្មី​រស់នៅ​កន្លែង​ថ្មី​ ដែល​មាន​បរិស្ថាន​ល្អ​ មិន​ចង់​រស់​នៅ​លើ​ទឹក​ស្អុយ​ភក់​ជ្រាំ​ ដែល​ធ្វើ​ឱ្យ​ខូច​សុខភាព​បន្ត​ទៀត ទេ។

រីឯ​អ្នក​ទទួល​យក​លំនៅ​ស្ថាន​ថ្មី​គឺ​ជា​ ផ្ទះ​សង់​ថ្មី​អាច​ធ្វើ​ឡើង​លើ​បាន​មួយ​ជាន់​ទៀត​ស្ថិត​នៅ​ក្នុង​ភូមិ​ដំណាក់​ត្រយឹង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ដង្កោ​។ បន្ទាប់​ពី​បាន​នាំ​ប្ដី​ប្រពន្ធ​កូន​ទៅ​ពិនិត្យ​ឃើញ​ផ្ទះ​ថ្មី​ហើយ ពួក​គាត់​ក៏​នាំ​គ្នា​ទៅ​ផ្ដិត​មេ​ដៃ​ព្រម​ៗ​ គ្នា​ដើម្បី​ទទួល​យក​ ព្រោះ​ពួក​គាត់​ពេញ​ចិត្ត​លំនៅ​ស្ថាន​ថ្មី​នេះ។ ប្រជាពលរដ្ឋ​បាន​និយាយ​គ្រប់​ៗ​គ្នា​ថា ពួក​គាត់​ក៏​ចង់​ឃើញ​ក្រុមហ៊ុន​អភិវឌ្ឍន៍​តំបន់​បឹង​កក់​នេះ​ឱ្យ​បាន​ឆាប់ៗ​ ដោយ​សំណូមពរ​ដល់​ក្រុមហ៊ុន​ថា​ ត្រូវ​តែ​អភិវឌ្ឍន៍​តំបន់​បឹង​កក់​នេះ​ឱ្យ​បាន​ឆាប់ៗ​ដោយ​សំណូមពរ​ដល់​ក្រុមហ៊ុន​ថា​ ត្រូវ​តែ​អភិវឌ្ឍន៍​ឱ្យ​បាន​លឿន​ហើយ​ល្អ​បំផុត​ មិន​ត្រូវ​ទុក​ចោល​ឫ​លក់​បន្ត​ឱ្យ​ទៅ​ក្រុមហ៊ុន​ផ្សេង​ៗ​ឡើយ​។

ខណៈ​ពេល​ប្រគល់​ទទួល​ គេ​សង្កេត​ឃើញ​ខាង​ក្រុមហ៊ុន​បាន​រៀបចំ​ឯកសារ​យ៉ាង​ផ្ចិតផ្ចង់​បំផុត​ ដោយ​ឱ្យ​ចាប់​ឆ្នោត​ប្រកប​ដោយ​ភាព​យុត្តិធម៌​ និង​ឱ្យ​ផ្ដិត​មេដៃ​ចូលរួម​ដោយ​ប្រពន្ធ​ប្ដី​និង​កូន​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​ និង​ជម្រាប​ឱ្យ​ដឹង​ពី​លក្ខខណ្ឌ​ច្បាស់លាស់​ក្នុង​កិច្ចសន្យា​ចៀសវាង​មាន​បញ្ហា​ស្មុគស្មាញ​នៅ​ពេល​ក្រោយ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ខាង​ក្រុមហ៊ុន​បាន​ជូន​ដំណឹង​ល្អ​មួយ​ទៀត​គឺ​ខាង​ក្រុមហ៊ុន​មាន​ប្រាក់​ឥណទាន​មុខ​របរ​ខ្នាត​តូច​១០០​លាន​រៀល​សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​តំបន់​បឹង​កក់​ ដែល​ទៅ​រស់​នៅ​លើ​ទីតាំង​ថ្មី​ ដោយ​យក​ការ​ប្រាក់​យ៉ាង​ទាប​បំផុត​។

ឥឡូវ​នេះ​គេ​បាន​ឃើញ​ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​លើ​ទឹក​បឹង​កក់​នាំ​គ្នា​ទៅ​ផ្ដិត​មេដៃ​ទទួល​យក​លុយ​គោលនយោបាយ​និង​លំនៅឋាន​ថ្មី​ជា​បន្តបន្ទាប់​ រីឯ​ខាង​ក្រុមហ៊ុន​វិញ​ក៏​បាន​ខិតខំ​ប្រឹងប្រែង​រៀបចំ​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិត​ពី​ពេល​វេលា​សម្រាក​ឡើយ​។

ភាគ​ច្រើន​ គេ​ឃើញ​ប្រជាពលរដ្ឋ​ព្រម​ទទួល​យក​លុយ​៨០០០​ដុល្លារ​ និង​២​លាន​រៀល​ ព្រោះ​ពួក​គាត់​ចង់​បាន​ទីតាំង​ថ្មី​ដែល​ជ្រើសរើស​ដោយ​ខ្លួន​ឯង​ និង​ងាយ​ស្រួល​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត​របស់​ពួក​គាត់​។

ក្នុង​ការ​អភិវឌ្ឍន៍​តំបន់​បឹង​កក់​នេះ​គេ​បាន​ឃើញ​ក្រុមហ៊ុន​បាន​ដំណើរ​ការ​បូម​ខ្សាច់​ដាក់​ចាប់​តាំង​ពី​ថ្ងៃ​ទី​២៦​ ខែ​សីហា​ ឆ្នាំ​២០០៨​ជា​បណ្ដើរៗ​ហើយ​។​ រស្មី​កម្ពុជា​​​ ឆ្នាំ​ទី​១៦​ លេខ​៤៦៨០​ ថ្ងៃ​សុក្រ ​ទី​២៩​ ខែ​សីហា​ ឆ្នាំ​២០០៨

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​សុក្រ ទី​២៩​ ខែ​សីហា​ ឆ្នាំ​២០០៨

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​០៧​ លេខ​១៧៣២​ ថ្ងៃ​សុក្រ ​ទី​២៩​ ខែ​សីហា​ ឆ្នាំ​២០០៨

  • មេ​ដឹកនាំ​បាតុកម្ម​នៅ​ប្រទេស​សៀម​អាច​មាន​ទោស​ប្រហារជីវិត


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​០២​ លេខ​២៣២​ ថ្ងៃ​សុក្រ ទី​២៩​ ខែ​សីហា​ ឆ្នាំ​២០០៨

  • សុន ឆ័យ៖​ គណបក្ស​សម រង្សី​មិន​ចូលរួម​ប្រជុំ​សភា​លើក​ដំបូង​ដើម្បី​បំពេញ​មុខ​ឱ្យ​ស៊ីភីភី​ទេ សម រង្សី៖ ការ​តស៊ូ​តាម​ផ្លូវ​ច្បាប់​ចុង​ក្រោយ​ គឺ​យើង​ប្ដឹង​ អ.​ស.ប​ និង​សហប្រធាន​សន្និសីទ​ក្រុង​ប៉ារីស​
  • ផ្ទុះ​រឿង​ពុក​រលួយ​ជំនួយ​ដល់​កង​ទ័ព​ឈរ​ជើង​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ


កោះ​សន្តិភាព​​ ឆ្នាំ​ទី​៤១​ លេខ​៦៤៣៦​ ថ្ងៃ​សុក្រ ​ទី​២៩​ ខែ​សីហា​ ឆ្នាំ​២០០៨

  • ប៉ូលិស​ថៃ​បង្ក្រាប​បាតុករ​ចេញ​ពី​វិមាន​រដ្ឋាភិបាល


មនសិការ​ខ្មែរ​​​ ឆ្នាំ​ទី​១៥​ លេខ​៣៥៥១​ ថ្ងៃ​សុក្រ ​ទី​២៩​ ខែ​សីហា​ ឆ្នាំ​២០០៨

  • អង្គការ​សហ​ប្រជាជាតិ​រិះគន់​របាយការណ៍​សិទ្ធិ​មនុស្ស​របស់​រដ្ឋាភិបាល​កម្ពុជា
  • សម រង្សីៈ​ ប្រទេស​យើង​ឃា្លត​កាន់​តែ​ឆ្ងាយ​ទៅ​ៗ​ពី​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​គ្រោះ​ថ្នាក់​ធំ​ណាស់
  • លោក​ យឹម​ សុវណ្ណ​ គាំទ្រ​សំណើ​ប្រេសិត​ អ.ស.ប.​ជំរុញ​ឱ្យ​មាន​ភាគី​ទី​៣​ ត្រួត​ពិនិត្យ​ការ​បោះឆ្នោត​នៅ​កម្ពុជា


រស្មី​កម្ពុជា​​​ ឆ្នាំ​ទី​១៦​ លេខ​៤៦៨០​ ថ្ងៃ​សុក្រ ​ទី​២៩​ ខែ​សីហា​ ឆ្នាំ​២០០៨

  • អ្នក​រស់​នៅ​លើ​ទឹក​បឹង​កក់​នាំ​គ្នា​ទៅ​ផ្ដិត​មេដៃ​ទទួល​យក​លុយ​ និង​លំនៅ​ស្ថាន ថ្មី
  • សង្ឃ​មួយ​អង្គ​រំលោភ​សម្លាប់​ក្មេង​ស្រី​អាយុ​១០​ឆ្នាំ
  • រដ្ឋ​មន្ត្រី​រៀប​ចំ​ដែន​ដីៈ​ ចំណុច​ដី​ដែល​សៀម​ឈ្លាន​ពាន​ស្ថិត​ក្នុង​ទឹក​ដី​កម្ពុជា


យុវជន​ខ្មែរ​​​ ឆ្នាំ​ទី​១៥​ លេខ​៣៣៩៦​ ថ្ងៃ​សុក្រ ​ទី​២៩​ ខែ​សីហា​ ឆ្នាំ​២០០៨

  • គណបក្ស​ប្រជាជន​កាន់កាប់​តំណែង​ប្រធាន​គណៈកម្មការ​ទាំងអស់​នៃ​រដ្ឋសភា
  • សៀម​សុំ​ផ្អាក​ចរចា​តែ​ទាហាន​នៅ​តែ​រុល​ចូល​ដី​ខ្មែរ

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

´nwgcUlrkva

Read Full Post | Make a Comment ( 1 so far )

ថ្ងៃ​ព្រហស្បត៍ ទី​២៨​ ខែ​សីហា​ ឆ្នាំ​២០០៨​ ៖ ក្មួយ​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ធ្វើ​ឱ្យ​មនុស្ស​៥​នាក់​ស្លាប់​ នៅ​ក្នុង​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៣​

Posted on Thursday, 28 August 2008. Filed under: សប្ដាហ៍ទី ៥១០ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥១០​

ក្មួយ​ប្រុស​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ​បាន​ធ្វើ​អោយ​មនុស្ស​ស្លាប់​ចំនួន​៤​នាក់​ ក្នុង​ឧប្បត្តិហេតុ​ គ្រោះ​ថ្នាក់​ចរាចរ​នៅ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​៣​ ដែល​នឹង​បញ្ចប់​ នៅ​ខែ​ក្រោយ​នេះ​។ ជន​ស្លូត​ត្រង់​ដែល​ស្លាប់​ក្មួយ​ប្រុស​ លោក​ហ៊ុន​ សែន​នេះ​ សុទ្ធ​តែ​ទទួល​បាន​សំណង​ជា​ប្រាក់​ ៤.០០០​ដុល្លារ​អាមេរិក​ ជា​ថ្នូរ​និង​មិន​ឱ្យ​ជន​ល្មើស​ទទួល​ទោស​។​

កាល​ពី​ដើម​ឆ្នាំ​២០០៤​​ក្មួយ​ប្រុស​លោក​ ហ៊ុន​ សែន ​ក៏​ជាប់​ពាក់​ព័ន្ធ​ នឹង​គ្រោះថ្នាក់​ចរាចរ​នៅ​ក្បែរ​ របង​ស្តាត​អូឡាំពិក​ជាមួយ​នឹង​បក្ខពួក​ ជា​កូន​អ្នក​មាន​ប៉ុន្មាន​នាក់​ទៀត​ បណ្ដាល​ឱ្យ​ជន​ស្លូតត្រង់​ចំនួន​៤​នាក់​បាន​ស្លាប់​ ដោយសារ​តែ​ក្រុម​ល្មើស​បាញ់​ប្រហារ​ យ៉ាង​សាហាវ​បំផុត​។​ ព្រឹត្តិការណ៍​កាល​ណោះ​ក្មួយ​លោក​ហ៊ុន​ សែន​ត្រកូល​ហ៊ុន​ និង​បក្ខពួក​បាន​បើក​រថយន្ត​បុក​មនុស្ស​នៅ​ក្បែរ​នឹង​របង​ស្តាត​អូឡាំពិក​ ប៉ុន្តែ​មិន​បណ្ដាល​គ្រោះថ្នាក់​ដល់​មនុស្ស​អ្វី​ទេ​។​ ក្រោយ​ពី​និយាយ​គ្នា​មួយ​សន្ទុះ​ ក៏​ស្រាប់​តែ​ឮ​ផ្ទុះ​អាវុធ​លាន់​ដូច​លាច​ផ្ទុះ គឺ​ក្រុម​បក្ខពួក​ក្មួយ​លោក​ហ៊ុន​ សែន​បាន​បាញ់​អ្នក​លក់​លត ឆា​ និង​អ្នក​លក់​ដូង​ បណ្ដាល​ឱ្យ​ស្លាប់​ចំនួន​៤​នាក់​ ហើយ​ជន​ល្មើស​ និង​បក្ខពួក​បង់​ប្រាក់​អោយ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក្នុង​ម្នាក់​ៗ​៤.០០០​ដុល្លារ​អាមេរិក​។​

ដូច​គ្នា​នេះ​ កាល​ពី​សប្ដាហ៍​មុន​ក្មួយ​ប្រុស​លោក​ ហ៊ុន​ សែន​ ឈ្មោះ ​ហ៊ុន​ ជា ​បាន​បើក​រថយន្ត​បុក​មនុស្ស​ស្លាប់​ នៅ​ក្នុង​ក្រុង​ភ្នំពេញ​ ហើយ​ជន​ប្រព្រឹត្ត​បទល្មើស​បាន​សង​ជា​ប្រាក់​ចំនួន​៤.០០០​ដុល្លារ​ ដូច​ការ​សម្លាប់​មនុស្ស​៤​នាក់​កាល​ពី​ឆ្នាំ​២០០៤​ដែរ​។​

ប៉ុន្តែ​ការ​ធ្វើ​ឱ្យ​ មនុស្ស​ស្លាប់​លើក​នេះ​ បណ្ដាល​ឱ្យ​កក្រើក​ពិភព​អ្នក​ច្បាប់​ ព្រម​ទាំង​សារ​ព័ត៌មាន​ដ៏​ល្បី​ឈ្មោះ​មួយ​ នៅ​សហរដ្ឋ​អាមេរិក​ផង​ដែរ​។​ ជាង​នេះ​ទៅ​ទៀត​នោះ​ គឺ​មន្ត្រី​រដ្ឋាភិបាល​និយាយ​ថា​ អ្នក​ដែល​ធ្វើ​ឱ្យ​គេ​ស្លាប់​បែប​នេះ​ មិន​អាច​គេច​ផុត​ពី​ការ​ទទួល​ទោស​តាម​ផ្លូវ​ច្បាប់​នោះ​ទេ។​

មេធាវី​ និង​ជា​មន្ត្រី​នៅ​ក្នុង​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ប្រាប់​កាសែត​ The Cambodia Dialy កាល​ថ្ងៃ​ពុធ​ថា​ បណ្ដា​អ្នក​បើកបរ​ដែល​ជាប់​ពាក់ព័ន្ធ​ នឹង​គ្រោះ​ថ្នាក់​ចរាចរ​បណ្ដាល​ឱ្យ​ មនុស្ស​ស្លាប់​នោះ​មិន​អាច​គេច​ដោយ​ស្រប​ច្បាប់​ពី​ការ​កាត់​ទោស​ ពី​បទ​ព្រហ្មទណ្ឌ​តាម​រយៈ​ផ្ដល់​សំណង​ដល់​គ្រួសារ​អ្នក​ស្លាប់​បាន​ទេ​។

ប៉ុន្តែ​លោក​ ខៀវ​ កាញារីទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​អះអាង​ ប្រៀប​ដូច​ការពារ​ ជន​ល្មើស​ក្មួយ​លោក​ ហ៊ុន​ សែន ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​។​

មាន​សេចក្ដី​ រាយ​ការណ៍​ថា​ លោក​ ហ៊ុន​ ជា​ ក្មួយ​លោក​ ហ៊ុន​ សែន ​បាន​សង​ប្រាក់​ចំនួន​៤​ពាន់​ដុល្លារ​អាមេរិក​ដល់​គ្រួសារ​អ្នក​បើក​បរ​ម៉ូតូ​ដែល​ស្លាប់​ក្នុង​ពេល​បុក​គ្នា​នោះ​ ប៉ុន្តែ​មិន​មាន​ការ​ចាត់​វិធាន​ការ​ តាម​ផ្លូវ​ច្បាប់​ណា​មួយ​ទេ​។​ លោក​ខៀវ កាញារីទ្ធ​បាន​ថ្លែង​ថា​ការ​ អនុវត្តន៍​បែប​នេះ​ គឺ​ស្រប​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

លោក​មេធាវី​ គា​ អ៊ីវ​ និង​ក៏​ជា​អ្នក​ជំនាញ​ច្បាប់​ ចរាចរ​ផង​នោះ​ និង​លោក​ អឹង ជុនហួរ​ អគ្គនាយក​ នៃ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ នៅ​ក្រសួង​សាធារណការ​បាន​ថ្លែង​ថា​ អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​គ្រោះថ្នាក់​បុក​គ្នា​ ដែល​បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ មិន​អាច​គេច​ដោយ​ស្រប​ច្បាប់​ ពី​ការ​កាត់​ទោស​ពី​បទ​ព្រហ្មទណ្ឌ​ និង​ការ​ស៊ើប​អង្កេត​តាម​រយៈ​ដំណោះ​ស្រាយ​តាម​រដ្ឋប្បវេណី​បាន​ទេ​។​ ពួក​គាត់​ទទួល​ស្គាល់​ថា​ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​ជា​រឿយ​ៗ​ច្បាប់​នេះ​ មិន​ត្រូវ​បាន​គេ​ប្រតិបត្តិ​ទេ​។​ លោក​គា​ អ៊ីវ​បាន​រិះ​គន់​សម្ដី​ របស់​លោក​រដ្ឋមន្ត្រី​ ខៀវ​ កាញារីទ្ធ​ ថា​ពិត​ជា​ច្រឡំ​ហើយ​ គឺ​វា​ខុស​ច្បាប់​ចំពោះ​ក្រុម​អាជ្ញាធរ​ ដែល​បណ្ដោយ​ករណី​បែប​នេះ​ធ្លាក់​មក​នៅ​លើ​មូលដ្ឋាន​សំណង​។​ លោក​បាន​បន្ថែម​ថា​ «គ្រោះ​ថ្នាក់​បណ្ដាល​អោយ​មាន​អ្នក​ស្លាប់​ គឺ​ជា​បទល្មើស​ព្រហ្មទណ្ឌ​ ដោយ​មិន​គិត​ពី​សំណង​ឡើយ​។ សំណង​មិន​អាច​បញ្ឈប់​ នីតិវិធី​ព្រហ្មទណ្ឌ​បាន​ទេ​»​។​

លោក​ អឹង​ ជុនហួរ ​ដែល​ជា​សហ​ អ្នក​តាក់​តែង​ច្បាប់​ចរាចរណ៍​ថ្មី​បាន​ថ្លែង​ថា​ ជា​រឿយៗ​ក្រុម​អាជ្ញាធរ​ ធ្វើ​វិទ្ធង្សនា​ផ្នែក​ច្បាប់​នេះ​ ដោយ​ដោះស្រាយ​បញ្ហា​តាម​រយៈ​សំណង​ក្រៅ​ប្រព័ន្ធ​តុលាការ​។​ លោក​បាន​បន្ត​ថា​ «ពួក​គេ​ខុស​ នៅ​ពេល​ពួក​គេ​មិន​ប្រើ​ប្រព័ន្ធ​តុលាការ​ ហើយ​ជា​រឿយ​ៗ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ក៏​ចង់​គេច​ពី​នីតិវិធី​តុលាការ​ ដែល​មាន​រយៈពេល​យូរ​ ក្នុង​ការ​ទទួល​បាន​ដំណោះស្រាយ​ផង​ដែរ​»​។

លោក​ចេហ្វ​ កាហាន​ជា​ទី​ប្រឹក្សា​ផ្នែក​ច្បាប់​ និង​អភិវឌ្ឍ​នៅ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា​បាន​ថ្លែង​ថា​ មាន​ខ​មួយ​នៅ​ក្នុង​ក្រម​នីតិវិធី​ ព្រហ្មទណ្ឌ​ដែល​អនុញ្ញាត​ ឱ្យ​មាន​សំណង​បញ្ឈប់​នីតិវិធី​ព្រហ្មទណ្ឌ​ ជាក់​លាក់​ណាមួយ​។​

ច្បាប់​ចរាចរ​ បាន​ចែង​ថា​ «អ្នក​ដែល​បង្ក​អោយ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ បណ្ដាល​អោយ​មាន​អ្នក​ស្លាប់​ ដោយ​អចេតនា​នឹង​ត្រូវ​ដាក់​ទោស​ ជាមួយ​នឹង​ការ​កាត់​ទោស​ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​ទៅ​៦​លាន​រៀន​ ។ ខ​នោះ​មិន​បាន​និយាយ​អំពី​ការ​ផ្ដល់​សំណង​ទេ​»។​

លោក​ Joel Brinkley អ្នក​និពន្ធ​ដ៏​មាន​ថ្វី​ដៃ​មួយ​ របស់​កាសែត​ Modesto Bee នៃ​រដ្ឋ​កាលីហ្វ័រនីញ៉ា​ សហរដ្ឋ​អាមេរិក​បាន​សរសេរ​អត្ថបទ​មួយ​ ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២២​ សីហា​ ឆ្នាំ​២០០៨​ មាន​ចំណង​ជើង​ថា​ «អ្នក​នាំ​មុខ​គេ​ ខាង​ពុក​រលួយ​លើ​ពិភព​លាក​គឺ​ កម្ពុជា​»។ ការ​ចុះ​ផ្សាយ​របស់​កាសែត​នេះ​ដោយ​លើក​ហេតុផល​មួយ​ នៃ​គ្រោះ​ថ្នាក់​ចរាចរ​ ដែល​ផ្ដើម​ចេញ​ពី​ក្មួយ​ លោក​ ហ៊ុន​ សែន ​បុកជន​ស្លូត​ត្រង់​ស្លាប់​ កាល​ពី​សប្ដាហ៍​មុន​គេច​ផុត​ពី​សំណាញ់​ច្បាប់​។​ កាសែត Modesto Bee នេះ​ក៏​បាន​ធ្វើ​អោយ​មន្ត្រី​រដ្ឋាភិបាល​រសើប​ ហើយ​លោក​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ឆ្លើយ​បំភ្លឺ​នៅ​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ថ្ងៃ​អាទិត្យ។​

ទោះ​យ៉ាង​ណា​ នៅ​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ទី​៤​នេះ​ ក្មួយ​ប្រុស​លោក​ ហ៊ុន​ សែន​ បាន​ធ្វើ​ឱ្យ​មនុស្ស​ស្លាប់​៤​ នាក់​ហើយ​ដែល​នេះ​នៅ​មិន​ទាន់​គិត​អំពី​ ឧកញ៉ា​ ហ៊ុន​ តូ​ បញ្ជា​ឱ្យ​កង​ការពារ​ វាយ​ដំ​លើ​លោក​ នួន​ វុទ្ធី​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សម​ រង្សី​មុន​បោះឆ្នោត​ប៉ុន្មាន​ថ្ងៃ​នៅ​កំពង់​ចម្លង​ព្រែក​ក្ដាម​នៅ​ឡើយ​ទេ​។​ ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​០២​ លេខ​២៣១​ ថ្ងៃ​ព្រហស្បត៍ ទី​២៨​ ខែ​សីហា​ ឆ្នាំ​២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ព្រហស្បត៍ ទី​២៨​ ខែ​សីហា​ ឆ្នាំ​២០០៨​

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​០៧​ លេខ​១៧៣១​ ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៨​ ខែ​សីហា​ ឆ្នាំ​២០០៨

  • សៀម​ប្រកាស​លុប​ចោល​កិច្ច​ចរចា​នៅ​សៀមរាប​ថ្ងៃ​ទី​២៩​ ខែ​សីហា​
  • តុលាការ​ព្រហ្មទណ្ឌ​សៀម​ត្រៀម​ចេញ​ដីកា​ចាប់​ខ្លួន​មេ​ដឹក​នាំ​មហា​បាតុកម្ម​​
  • គ្រឿង​បរិក្ខារ​សង្កេត​ការណ៍​បោះឆ្នោត​មាន​តម្លៃ​ប្រមាណ​ជាង​១៨​ម៉ឺន​ដុល្លារ​អាមេរិក​ត្រូវ​បាន​សហគមន៍​អឺរ៉ុប​ផ្ទេរ​ជូន​អង្គការ​មិន​មែន​រដ្ឋាភិបាល​កម្ពុជា​ចំនួន​១៧
  • ផ្អើល​នាំ​គ្នា​យក​ទឹក​រំអិល​ស្រោម​អនាម័យ​ Number One​លាប​មុខ​ដើម្បី​បំបាត់​មុន​


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​០២​ លេខ​២៣១​ ថ្ងៃ​ព្រហស្បតិ៍ ទី​២៨​ ខែ​សីហា​ ឆ្នាំ​២០០៨

  • ក្មួយ​នាយក​រដ្ឋមន្ត្រី​ខ្មែរ​ធ្វើ​ឱ្យ​មនុស្ស​៤​នាក់​ស្លាប់​នៅ​ក្នុង​រាជ​រដ្ឋាភិបាល​អាណត្តិ​ទី​៣


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​០១​ លេខ​៨៤​ ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៨​ ខែ​សីហា​ ឆ្នាំ​២០០៨

  • កម្ពុជា​និង​ថៃ​នឹង​រួម​គ្នា​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ​[យោង​តាម​ The Nation of Thailand]


កោះ​សន្តិភាព​​ ឆ្នាំ​ទី​៤១​ លេខ​៦៤៣៥​ ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៨​ ខែ​សីហា​ ឆ្នាំ​២០០៨

  • គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា​មាន​មនុស្ស​ជាង​៤​នាក់​ស្លាប់​ក្នុង​១​ថ្ងៃ​ឆ្នាំ​២០០៧​មាន​មនុស្ស​ស្លាប់​ជាង​១​ពាន់​នាក់​ និង​របួស​ជាង​៧​ពាន់​នាក់​


មនសិការ​ខ្មែរ​​​ ឆ្នាំ​ទី​១៥​ លេខ​៣៥៥០​ ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៨​ ខែ​សីហា​ ឆ្នាំ​២០០៨

  • FBI ត្រៀម​ខ្លួន​បំបែក​ក្ដី​ ករណី​ឃាតកម្ម​បាញ់​សម្លាប់​អ្នក​កាសែត​ មនសិការ​ខ្មែរ​


រស្មី​កម្ពុជា​​​ ឆ្នាំ​ទី​១៦​ លេខ​៤៦៧៩​ ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៨​ ខែ​សីហា​ ឆ្នាំ​២០០៨

  • កម្ពុជា-​វៀតណាម​ និង​ឡាវ​ ចុះ​កិច្ច​ព្រមព្រៀង​អំពី​ព្រំដែន​នៅ​ចំណុច​ប្រសព្វ​បី​ប្រទេស​


យុវជន​ខ្មែរ​​​ ឆ្នាំ​ទី​១៥​ លេខ​៣៣៩៥​ ថ្ងៃ​ព្រហស្បតិ៍ ​ទី​២៨​ ខែ​សីហា​ ឆ្នាំ​២០០៨

  • ចៅហ្វាយ​ខេត្ត​សៀមរាប​ អនុញ្ញាត​ឱ្យ​ឈ្មួញ​កាប់​ព្រៃ​លិច​ទឹក ​៦០​ហិចតា​ដែល​ជា​តំបន់​ជម្រក​ត្រី​ពង​
  • អ្នក​បឹង​កក់​ជ្រួល​ច្របល់​ពេល​ដែល​ក្រុមហ៊ុន​សាកល្បង​បូម​ដី​ជា​លើក​ដំបូង​ [ភ្នំពេញ​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ពុធ​ ទី​ ២៧​ ខែ​ សីហា​ ឆ្នាំ​ ២០០៨​ ៖ ​​សេង​ ធារី​ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​តែ​មាន​អ្នក​កាង​

Posted on Wednesday, 27 August 2008. Filed under: សប្ដាហ៍ទី ៥១០ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥១០​

ភ្នំពេញៈ ​កញ្ញា​ សេង ធារី​ ប្រធាន​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ត្រូវ​បាន​​ក្រុមប្រឹក្សាភិបាល​បញ្ឈប់​ពី​ការងារ​ចំនួន​ពីរ​លើក​រួច​មក​ហើយ​ ដោយសារ​តែ​មិន​គោរព​ទៅ​តាម​កិច្ចសន្យា​ដែល​បាន​ទទួល​ខុស​ត្រូវ​ចំពោះ​ក្រុមប្រឹក្សាភិបាល​ ហើយ​នៅ​តែ​បន្ត​ការងារ​ទៅទៀត​មិន​ខ្វល់​ចំពោះ​ការ​បញ្ឈប់​របស់​ក្រុមប្រឹក្សាភិបាល​ដែល​ជា​អ្នក​ផ្ដល់​កំណើត​ឱ្យ​ខ្លួន​ឡើយ​។​

កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​សីហា​ មាន​អ្នក​សារព័ត៌មាន​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ដោយ​សារ​ព័ត៌មាន​ទាំង​នោះ​បាន​ទទួល​ទូរស័ព្ទ​ថា​ មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​មាន​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​ប៉ុន្តែ​នៅ​ពេល​អ្នក​សារព័ត៌មាន​ទៅ​ដល់​បែរ​ជា​ឃើញ​មាន​ការ​រារាំង​មិន​ឱ្យ​អ្នក​កាសែត​ចូល​ទៅ​វិញ។​

លោក​ វីហុយ ប្រធាន​ក្រុមប្រឹក្សាភិបាល​បាន​ប្រាប់​កម្ពុជា​ថ្មី​កាល​ពី រសៀល​ថ្ងៃ​ទី​២៦​ ខែ​សីហា​ថា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​សីហា​នេះ​ក្រុមប្រឹក្សាភិបាល​មាន​បំណង​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ស្ដី​អំពី​ការ​បញ្ឈប់​កញ្ញា​ សេង​ ធារី ពី​ការងារ​ប៉ុន្តែ​មាន​ការ​សំណូម​ពរ​តើ​អ្នក​គាំទ្រ​កញ្ញា​ សេង​ ធារី​ឱ្យ​ពិភាក្សា​ ហើយ​ទុក​កញ្ញា​ សេង​ ធារី ជា​ប្រធាន​មជ្ឈមណ្ឌល​ត​ទៅ​ទៀត​។​

លោក​វី​ ហុយ​បន្ត​ថា កញ្ញា សេង​ ធារី​ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ជាង​៦០​ថ្ងៃ​ហើយ​ ប៉ុន្តែ​គេ​មិន​ព្រម​ចេញ​ឡើយ​។​ លោក​បញ្ជាក់​ថា ខាង​ក្រុមប្រឹក្សាភិបាល​បាន​ទាក់ទង​ទៅ​កាន់​ម្ចាស់​ជំនួយ​មួយ​ចំនួន​ប៉ុន្តែ​ខាង​ម្ចាស់​ជំនួយ​បាន​ប្រាប់​ថា​នៅ​ក្នុង​ដំណាក់​កាល​នេះ​សូម​ឱ្យ​ស្ងប់ស្ងាត់​សិន​ហើយ​បើ​សេង ធារី​មិន​ព្រម​រួបរួម​ជាមួយ​ក្រុមប្រឹក្សាភិបាល​នោះ​ទេ​ និង​អត់ លុយ​ឱ្យ​ប្រាក់​ខែ​បុគ្គលិក​ព្រម​ទាំង​ថ្លៃ​ផ្ទះ​។

នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ ខែ​សីហា​នេះ​បន្ទាប់​ពី​មាន​បុគ្គលិក​ចេញ​មក​ចែក​ឯកសារ​ដល់​អ្នក​កាសែត​ និង​ប្រាប់​ឱ្យ​អ្នក​កាសែត​អង្គុយ​ចាំ​នៅ​ក្រៅ​របង​នោះ​មិន​ឃើញ​អ្នក​ណា​អើត​ក្បាល​ចេញ​មក​ប្រាប់​ឫ​ផ្ដល់​បទ​សម្ភាសន៍​ឱ្យ​អ្នក​កាសែត​ទេ​ធ្វើ​ឱ្យ​អ្នក​យក​ព័ត៌មាន​ទាំង​ខ្មែរ​ និង​បរទេស​អង្គុយ​ចាំ​រហូត​ដល់​ម៉ោង​ជាង​១១​ទើប​នាំ​គ្នា​ចាក​ចេញ។​

ក្រុម​អ្នក​សារព័ត៌មាន​ទាំង​នោះ​បាន​នាំ​គ្នា​និយាយ​ថា​ ប្រហែល​ជា​បុគ្គលិក​មជ្ឈមណ្ឌល​សង្គម​ទាំង​នោះ​ហៅ​អ្នក​កាសែត​ទៅ​ឱ្យ​អង្គុយ​ចាំ​ស្ដាប់​ពួក​គេ​ឈ្លោះ​គ្នា​បាន​ជា​ពួក​គេ​មិន​ព្រម​ផ្ដល់​បទ​សម្ភាសន៍​ហើយ​មិន​និយាយ​អ្វី​ទាំង​អស់​។​

តាម​ការ​ឱ្យ​ដឹង​ពី​បុគ្គលិក​មួយ​ចំនួន​បាន​លើក​ឡើង​ថា មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​ចាប់​ផ្ដើម​មាន​រឿងរ៉ាវ​ជម្លោះ​ផ្ទៃ​ក្នុង​តាំង​ពី​ក្រោយ​ការ​ក្ដោប​អំណាច​រឹងមាំ​របស់​កញ្ញា​សេង​ ធារី​ម្ល៉េះ​។​ ពួក​គេ​បន្ត​ថា​ក្រោយ​ពី​ក្រុមប្រឹក្សាភិបាល​តែង​តាំង​សេង​ ធារី​ឡើង​ ជា​ប្រធាន​ភ្លាម​កញ្ញា​សេង​ ធារី​ចាប់​ផ្ដើម​ក្ដោប​អំណាច​ហើយ​នៅ​ពេល​បាន​រឹងមាំ​ក៏​ទាត់​ក្រុមប្រឹក្សា​ដែល​តែងតាំង​ខ្លួន​ឱ្យ​ឡើង​ជា​ប្រធាន​នោះ​ចោល​ហើយ​បង្កើត​ក្រុម​មួយ​ទៀត​ដែល​គាំទ្រ​ខ្លួន​ជា​ក្រុមប្រឹក្សាភិបាល​ធ្វើ​ឱ្យ​មាន​ការ​ប្រេះ​ឆា​ និង​ច្របូក​ច្របល់​យ៉ាង​ខ្លាំង​។​

http://www.csdcambodia.org/pdf/2008/PressRelease-30-June-08.pdf/

អ្នក​វិភាគ​ជា​ច្រើន​បាន​លើក​ឡើង​ថា​ បើ​គ្រាន់​តែ​ដឹកនាំ​នៅ​ក្នុង​មជ្ឈមណ្ឌល​ដ៏​តូច​មួយ​យក​លុយ​ពី​បរទេស​សោះ​ធ្វើ​ឱ្យ​មាន​ការ​បែកបាក់​មិន​ចុះ​សម្រុង​គ្នា​ទៅ​ហើយ​ចុះ​ទម្រាំ​ទៅ​អប់រំ​ច្បាប់​ដល់​ប្រជាពលរដ្ឋ​តើ​ឱ្យ​ប្រជាពលរដ្ឋ​យក​ជា​គតិ​ម្ដេច​កើត​។ ប្រជាពលរដ្ឋ​ខ្មែរ​សព្វ​ថ្ងៃ​មាន​ចំណេះ​វិជ្ជា​មិន​ចាញ់​ សេង ធារី​ប៉ុន្មាន​ទេ​គ្រាន់​តែ​ឱ្យ​ធ្វើ​ជា​ប្រធាន​មជ្ឈមណ្ឌល​ចេះ​ក្រាញ​អំណាច​ទៅ​ហើយ​ចុះ​ទម្រាំ​ឱ្យ​ដឹក​នាំ​ប្រទេស​តើ​នឹង​ទៅ​ជា​យ៉ាងណា?​

នៅ​ក្នុង​លិខិត​ប្រកាស​ធ្វើ​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​ទី​២៦​ ខែ​សីហា​របស់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​សង្គម​បាន​និយាយ​ថា កញ្ញា សេង​ ធារី​ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​ជា​លើក​ទី​១​ នៅ​ថ្ងៃ​ទី​២០​ ខែ​ឧសភា​ ឆ្នាំ​២០០៨​ និង​ជា​លើក​ទី​២​ដោយ​ក្រុមប្រឹក្សាភិបាល​ ម.អ.ស​នា​ថ្ងៃ​ទី​២៣​ ខែ​មិថុនា​ ឆ្នាំ​២០០៨​។​

ក្រុមប្រឹក្សាភិបាល ម.អ.ស ​ក៏​ធ្លាប់​បាន​ព្រមាន​កញ្ញា​សេង ធារី​ចំនួន​ពីរ​លើក​មក​ហើយ​។​ លើក​ទី​១​នៅ​ថ្ងៃ​ទី​១៨​ ខែ​កក្កដា​ ឆ្នាំ​២០០៧​ និង​លើក​ទី​២​នៅ​ថ្ងៃ​ទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០០៧។​

កញ្ញា​សេង ធារី​ត្រូវ​បាន​ជួល​ឱ្យ​មក​ធ្វើ​ការ​នា​ខែ​មីនា​ ឆ្នាំ​២០០៦​។ ក្នុង​អំឡុង​ពេល​ធ្វើ​ការងារ​នៅ​ម.អ.ស​កញ្ញា​សេង​ ធារី​បាន​ចូល​រួម​ប្រជុំ​ជាមួយ​ក្រុមប្រឹក្សាភិបាល​តែ​៤​ដង​ប៉ុណ្ណោះ​ក្នុង​ចំណោម​អង្គ​ប្រជុំ​ក្រុមប្រឹក្សាភិបាល​ចំនួន​៩​ដង​។​

កញ្ញា​សេង​ ធារី​មិន​គោរព​កិច្ចសន្យា​ដែល​កញ្ញា​បាន​ទទួល​ខុសត្រូវ​ដោយ​ផ្ទាល់​ចំពោះ​ក្រុមប្រឹក្សាភិបាល​នៃ​ម.អ.ស​។

កញ្ញា​សេង​ ធារី​បាន​បង្កើត​ក្រុមប្រឹក្សាភិបាល​ដោយ​ខ្លួន​ឯង​មួយ​ក្រុម​នៅ​ពេល​ដែល​កញ្ញា​កំពុង​នៅ​ធ្វើ​ការ​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុមប្រឹក្សាភិបាល​នៃ​ម.អ.ស។​ សមាជិក​ក្រុមប្រឹក្សាភិបាល​ថ្មី​ចំនួន​១១​រូប​ដែល​កញ្ញា​បាន​ចុះផ្សាយ​នៅ​ទំព័រ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ ឆ្នាំ​២០០៨​។

កញ្ញា​សេង​ ធារី​បាន​ច្រាន​ចោល​នូវ​អនុសាសន៍​មួយ​ដែល​សុំ​ឱ្យ​មាន​ការ​រៀបចំ​រចនា​សម្ព័ន្ធ​លក្ខន្តិកៈ​នៃ​ម.អ.ស​ដែល​បាន​ឧបត្ថម្ភ​ដោយ​អង្គការ​អុកស្វាម​អាមេរិក​។​ សកម្មភាព​របស់​កញ្ញា​បាន​ធ្វើ​ឱ្យ​បាត់បង់​នូវ​មូលនិធិ​អង្គការ​អុកស្វាម​អាមេរិក​ល។​

កញ្ញា​សេង​ ធារី​មិន​បាន​សហការ​ដោយ​ពេញលេញ​ជាមួយ​នឹង​អាជ្ញា​កណ្ដាល​២​រូប​ ១​រូប​អញ្ជើញ​មក​ពី​ម្ចាស់​ជំនួយ​សំខាន់​មួយ​និង​១​រូប​ទៀត​ជា​ស្ថាបនិក​ម.អ.ស​។​ ជា​លទ្ធផល​ម.អ.ស​បាន​បាត់​បង់​ថវិកា​ពី​ម្ចាស់​ជំនួយ​សំខាន់​មួយ​។​

កញ្ញា​សេង​ ធារី​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​សម្របសម្រួល​ ប៉ុន្តែ​ការ​ស្នើ​សុំ​នោះ​គឺ​ដើម្បី​ឱ្យ​ក្រុមប្រឹក្សាភិបាល​ធ្វើ​ទៅ​តាម​អ្វី​ដែល​កញ្ញា​សេង​ ធារី​ចង់​បាន​តែ​ប៉ុណ្ណោះ​កញ្ញា ​បាន​ឱ្យ​ក្រុមប្រឹក្សាភិបាល​ជ្រើស​រើស​នូវ​ជម្រើស​ពីរ​គឺ​«ព្រម​»​ឫ​«មិន​ព្រម»។ ក្រុមប្រឹក្សាភិបាល​បាន​ស្នើ​ទៅ​វិញ​ថា​ឱ្យ​មាន​ការ​ជួប​ប្រជុំ​ចំពោះ​មុខ​ដើម្បី​ដោះស្រាយ​សំណើ​របស់​កញ្ញា​សិន​ក៏​ប៉ុន្តែ​កញ្ញា​បាន​ចាត់​ទុក​សំណើ​នោះ​ជា​ចម្លើយ​ថា​ ​«មិន​ព្រម» ​ហើយ​បន្ត​ធ្វើ​សកម្មភាព​តាម​របៀប​របប​របស់​កញ្ញា​គឺ​បាន​ផ្សព្វ​ផ្សាយ​ក្រុមប្រឹក្សាភិបាល​ថ្មី​មួយ​ក្រុម​ទៀត​នៅ​ក្នុង​វេបសាយ​របស់​ម.អ.ស។​

អស់​រយៈ​ពេល​៦៣​ថ្ងៃ​ហើយ​ដែល​ក្រុម​ប្រឹក្សា​បាន​បញ្ឈប់​កញ្ញា​សេង​ ធារី។​ ការ​មិន​ព្រម​ចាក​ចេញ​ពី​តំណែង​ដ៏​យូរ​លង់​នេះ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​កិត្យានុភាព​ម.អ.ស​ និង​ប្រភព​មូលនិធិ​។​ មិន​តែ​ប៉ុណ្ណោះ​មូលនិធិ​ឯ​ទៀតៗ​នឹង​មិន​ត្រូវ​បាន​គេ​បន្ត​ឱ្យ​សា​ជា​ថ្មី​ទៀត​ចាប់​ពី​ខែ​តុលា​ ឆ្នាំ​២០០៨​ខាង​មុខ​នេះ​។​ កម្ពុជា​ថ្មី​ ឆ្នាំ​ទី​៧​ លេខ​១៧៣០​ ថ្ងៃ​ពុធ ​ទី​២៧​ ឆ្នាំ​២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ ពុធ​ ទី​ ២៧​ ខែ​ សីហា​ ឆ្នាំ​ ២០០៨​

ដើម​អម្ពិល​​ ឆ្នាំ​ទី​០៣ លេខ​៨៣​ ថ្ងៃពុធ​ ទី​២៧​ ខែ​សីហា​ ឆ្នាំ​២០០៨

  • លោក​ ហ៊ុន ជា​រក​មេធាវី​ប្ដឹង​កាសែត​អាមេរិក​សរសេរ​បង្ខូច​កេរ្តិ៍​ឈ្មោះ
  • ចូសេហ្វៈ​ ទំនាស់​ព្រះ​វិហារ​អាស៊ាន​អាច​ដោះស្រាយ​បាន


កម្ពុជា​ថ្មី​​ ឆ្នាំ​ទី​០៧ លេខ​១៧៣០​ ថ្ងៃពុធ​ ទី​២៧​ ខែ​សីហា​ ឆ្នាំ​២០០៨

  • សេង​ ធារី​ ត្រូវ​បាន​បញ្ឈប់​ពី​ការងារ​តែ​មាន​អ្នក​កាង
  • សាម៉ាក់​៖ ការ​ធ្វើ​បាតុកម្ម​តវ៉ា​មិន​អាច​បង្ខំ​ឱ្យ​លោក​ចុះ​ចេញ​ពី​តំណែង​បាន​ឡើយ​​ [​ប៉ូលិស​សៀម​ត្រៀម​ទប់​ទល់​នឹង​ក្រុម​បាតុករ​៣៥០០០​នាក់]
  • ផ្អើល​នៅ​ពោធិសាត់​មេទ័ព​ឃ្លាំងមឿង​ចូល​សណ្ឋិត​ឱ្យ​អ្នក​ឆ្នាំ​ខាល​ និង​ឆ្នាំ​វក​ស្រោច​ទឹក​ទើប​រួច​ផុត​គ្រោះ​អាក្រក់​


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​០២ លេខ​២៣០​ ថ្ងៃពុធ​ ទី​២៧​ ខែ​សីហា​ ឆ្នាំ​២០០៨

  • សុន ឆ័យ​ថា​កាសែត​អាមេរិក​បាន​សរសេរ​ឆ្លុះ​បញ្ចាំង​ការ​ពិត​នៅ​ប្រទេស​កម្ពុជា​
  • សម​ រង្សី​ថា​ រដ្ឋាភិបាល​ហ៊ុន​ សែន​ខ្លាច​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ព្រោះ​ខ្លាច​បាត់បង់​អំណាច​


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​០១ លេខ​៨៣​ ថ្ងៃពុធ​ ទី​២៧​ ខែ​សីហា​ ឆ្នាំ​២០០៨

  • ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បដិសេធ​មិន​រាប់​សន្លឹក​ឆ្នោត​ឡើង​វិញ​តាម​បណ្ដឹង​គណបក្ស​សម រង្សី​


កោះ​សន្តិភាព​​ ឆ្នាំ​ទី​៤១ លេខ​៦៤៣៤​ ថ្ងៃពុធ​ ទី​២៧​ ខែ​សីហា​ ឆ្នាំ​២០០៨

  • អព្ភូត​ហេតុ​មុន​សៀម​ឈ្លានពាន​ថ្ម​ភ្នំ​ត្បែង​បាន​បាក់​ និង​មាន​ដុំ​ភ្លើង​ហោះ​ពេល​រាត្រី​នា​ខែ​មករា​កន្លង​មក​​


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​១៥ លេខ​៣៥៤៩​ ថ្ងៃពុធ​ ទី​២៧​ ខែ​សីហា​ ឆ្នាំ​២០០៨

  • លោក​ សម​ រង្សី​រិះគន់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ និង​គ.​ជ.​ប ថា​ជា​អាយ៉ង​គណបក្ស​ប្រជាជន​

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ អង្គារ​ ទី​ ២៦​ ខែ​ សីហា​ ឆ្នាំ​ ២០០៨៖ វៀតណាម​នឹង​ផ្ដល់​​សេវា​ផ្កាយ​រណប​ទូរ​គមនាគមន៍​ដល់​ប្រទេស​នានា

Posted on Tuesday, 26 August 2008. Filed under: សប្ដាហ៍ទី ៥១០ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥១០​

កាសែត​វៀតណាម​សៃហ្គន​រំដោះ​ SAIGON LIBERATION បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ទី​២២​ សីហា​ ថា​ក្រុម​ហ៊ុន​រដ្ឋ​វៀតណាម​ TELECOM INTERNATIONAL ដែល​ទទួល​បន្ទុក​គ្រប់​គ្រង​ផ្កាយ​រណប​ទូរគមនាគមន៍​ដំបូង​គេ​របស់​វៀតណាម​ឈ្មោះ​ VINASAT-1 កំពុង​តែ​ពិភាក្សា​ជា​មួយ​អតិថិជន​បរទេស​ទាំងឡាយ​ពី​លទ្ធភាព​នៃ​ការ​ផ្ដល់​សេវា​ទាំងឡាយ​ឱ្យ​ដល់​អតិថិជន​ទាំង​នោះ​។

បណ្ដា​ដៃ​គូ​សំខាន់ៗ​រួម​មាន​ក្រុមហ៊ុន ASIA BROADCAST SATELLITE (ABS) ជា​ក្រុម​ហ៊ុន​ធំ​មួយ​របស់​អាស៊ី​ក្នុង​វិស័យ​ទូរគមនាគមន៍​មាន​មូលដ្ឋាន​នៅ​ហុងកុង​ក្រុមហ៊ុន​ UNIVERSAL TELECOM SERVICES របស់​សហរដ្ឋ​អាមេរិក​ ក្រុមហ៊ុន​ PROTOSTAR របស់​សិង្ហបុរី និង​ក្រុមហ៊ុន​THAICOM របស់​ថៃ​។​

ក្រុមហ៊ុន​វៀតណាម​ TELECOM INTERNATIONAL​និង​ABS បាន​ចុះ​ហត្ថលេខា​លើ​ពិធី​សារ​មួយ​ស្ដីពី​សមត្ថភាព​នៃ​ការ​ផ្លាស់​ប្ដូរ​គ្នា​រវាង ​VINASAT-1 និង​ ABS-1 ។​ ឯកសារ​នេះ​ប្រើ​ជា​ចំណុច​ចេញ​ដំណើរ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុម​ហ៊ុន​ទាំង​២​ក្នុង​វិស័យ​ទូរគមនាគមន៍ និង​សេវាកម្ម​ផ្កាយ​រណប​។​

ផ្កាយ​រណប VINASAT-1 ទំហំ​មធ្យម​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ខែ​មេសា​ កន្លង​មក​នេះ​ជាមួយ​នឹង​ការ​បោះ ទុន​វិនិយោគ​ចំនួន​៣០០​លាន​ដុល្លារ​អាច​បំរើ​សេវាកម្ម​គ្រប​ដណ្ដប់​លើ​អាស៊ីអាគ្នេយ៍​ មួយ​ផ្នែក​នៃ​ប្រទេស​ ចិន​ ឥណ្ឌា​ កូរ៉េ​ខាងត្បូង​ ជប៉ុន​ អូស្ត្រាលី​ និង​កោះ​ហាវ៉ៃ​។​ ផ្កាយ​រណប​នេះ​អាច​មាន​អាយុ​កាល​រវាង​ពី​១៥​ ទៅ​២០​ឆ្នាំ​ ។​ សមត្ថភាព​បញ្ជូន​របស់​ផ្កាយរណប​​ VINASAT-1 ស្មើ​នឹង​បណ្ដាញ​ទូរស័ព្ទ​១០.០០០​ខ្សែ​ឫ​ប៉ុស្តិ៍​ទូរទស្សន៍​ចំនួន​១២០​។​

មុន​ពេល​មាន​ផ្កាយ​រណប​ទូរគមនាគមន៍​ផ្ទាល់​របស់​ខ្លួន​វៀតណាម​ត្រូវ​ចំណាយ​ប្រាក់​១៥​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ​សម្រាប់​ជួល​សេវាកម្ម​ផ្កាយ​រណប​របស់​បរទេស​ដូចជា​របស់​រុស្សី​ អូស្ត្រាលី​ និង​ថៃ​ជាដើម​។​កោះ​សន្តិភាព​ លេខ​៦៤៣៣​ ថ្ងៃអង្គារ​ ទី​២៦​ ខែ​សីហា​ ឆ្នាំ​២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ អង្គារ​ ទី​ ២៦​ ខែ​ សីហា​ ឆ្នាំ​ ២០០៨​

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​៧ លេខ​១៧២៩​ ថ្ងៃអង្គារ​ ទី​២៦​ ខែ​សីហា​ ឆ្នាំ​២០០៨

  • សៀម​បាក់​មុខ​ខ្លាំង​ណាស់​នៅ​ក្នុង​កិច្ច​ប្រជុំ​ AIPA [មហា​សន្និបាត​លើក​ទី​២៩​នៃ​អន្តរ​សភា​អាស៊ាន​ដែល​ហៅ​កាត់​ថា​ AIPA ដែល​រៀប​ចំ​កាល​ពី​ថ្ងៃ​ទី​១៨-២៤​ សីហា​ នៅ​ប្រទេស​សិង្ហបុរី​ ប្រទេស​ជាច្រើន​បាន​គាំទ្រ​ចំពោះ​គោលការណ៍​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​កុំ​ឱ្យ​មាន​ការ​ឈ្លាន​ពាន​ឫ​ផ្ទុះ​អាវុធ​ពី​ប្រទេស​មួយ​ទៅ​លើ​ប្រទេស​មួយ​ទៀត​]
  • ស្ថាបនា​របង​បេតុង​តាម​ព្រំ​ដែន​ជា​ផែន​ការ​អាទិភាព​របស់​រដ្ឋាភិបាល​ថ្មី​


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​១ លេខ​៨២​ ថ្ងៃអង្គារ​ ទី​២៦​ ខែ​សីហា​ ឆ្នាំ​២០០៨

  • ការ​បង្កើត​រដ្ឋសភា​ និង​រដ្ឋាភិបាល​នឹង​អាច​ធ្វើ​ឡើង​ដោយ​បោះឆ្នោត​ជា​កញ្ចប់​ [ យោង​តាម​មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ខៀវ​ កាញារីទ្ធ ]


កោះ​សន្តិភាព​ ឆ្នាំ​ទី​៤១​ លេខ​៦៤៣៣​ ថ្ងៃអង្គារ​ ទី​២៦​ ខែ​សីហា​ ឆ្នាំ​២០០៨

  • ខ្មែរ​ថា​«​របង​» សៀម​ថា​ «កំផែង​»​ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ច្រាន​ចោល​ការ​ប្រើ​ពាក្យ​មាន​ន័យ​ផ្សេង​របស់​កាសែត​បាងកក​ប៉ុស្តិ៍
  • សម្ដេច​ឳៈ រាជវង្សានុវង្ស​ និង​នយោបាយ​ព្រះ​អង្គ​មាន​បន្ទូល​ថា​ ព្រះ​អង្គ ម្ចាស់​-​ម្ចាស់​ក្សត្រី​ទី​បំផុត​បរាជ័យ​
  • វៀតណាម​នឹង​ផ្ដល់​សេវា​ផ្កាយ​រណប​ទូរ​គមនាគមន៍​ដល់​ប្រទេស​នានា​ [ យោង​តាម​ Saigon Liberation ]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​១៥​ លេខ​៣៥៤៨​ ថ្ងៃអង្គារ​ ទី​២៦​ ខែ​សីហា​ ឆ្នាំ​២០០៨

  • គណបក្ស​ប្រឆាំង​ ប្ដឹង​ទៅ​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​ ពី​ការ​បោះឆ្នោត​មិន​ត្រឹម​ត្រូវ​នៅ​កម្ពុជា​
  • យួន​ នៅ​តែ​អាច​ចូល​មក​ធ្វើ​ស្រែ​លើ​ទឹកដី​ខ្មែរ​តាម​តំបន់​ព្រំដែន​ ដោយ​គ្មាន​ការ​ទប់​ស្កាត់​
  • យោធា​ខ្មែរ​ ការពារ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​កំពុង​មាន​ជំងឺ​គ្រុនចាញ់​ និង​ជំងឺ​ផ្លូវ​ដង្ហីម​


រស្មី​កម្ពុជា​ ឆ្នាំ​ទី​១៦​ លេខ​៤៦៧៧​ ថ្ងៃអង្គារ​ ទី​២៦​ ខែ​សីហា​ ឆ្នាំ​២០០៨

  • គណបក្ស​សម រង្សី និង​សិទ្ធិ​មនុស្ស​មាន​ជំហរ​មិន​ចូល​រួម​ប្រជុំ​រដ្ឋសភា​ បើ មិន​មាន​ដំណោះ​ស្រាយ​
  • ការ​ប្រមូល​ពន្ធ​ផ្លូវ​ចាប់​ផ្ដើម​១៥​ សីហា . បញ្ចប់​១៥​វិច្ឆិកា​

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ ចន្ទ​ ទី​ ២៥​ ខែ​ សីហា​ ឆ្នាំ​ ២០០៨៖​ អាមេរិក​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​ជាង​៣៤​លាន​ដុល្លារ​សម្រាប់​គម្រោង​ផ្នែក​សុខភាព​ និង​អប់រំ​នៅ​កម្ពុជា​

Posted on Monday, 25 August 2008. Filed under: សប្ដាហ៍ទី ៥១០ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥១០​

ភ្នំពេញ​៖ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ និង​រាជ​រដ្ឋាភិបាល​កម្ពុជា​នឹង​ចុះ​ហត្ថលេខា​លើ​វិសោធនកម្ម​ លើ​កិច្ច​ព្រមព្រៀង​ទ្វេ​ភាគី​ចំនួន​ពីរ​ ដែល​មាន​ថវិកា​សរុប​ចំនួន​៣៤.៣​លាន​ដុល្លារ​អាមេរិក​ ជា​ជំនួយ​សម្រាប់​ឆ្នាំ​ ២០០៨​ពី​ទី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID)​ សម្រាប់​គាំទ្រ​វិស័យ​ជា​អាទិភាព​នៅ​កម្ពុជា​គឺ​ វិស័យ​សុខាភិបាល​ និង​វិស័យ​អប់រំ​។​

ពិធី​នេះ​នឹង​ប្រព្រឹត្តិ​ធ្វើ​នៅ​ថ្ងៃ​ទី​២៥​ ខែ​សីហា​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​លោក​ចូសេហ្វ មូសូមីលី ​ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ លោក​ ហោ​ ណាំហុង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ និង​លោក​ស្រី​អេរីន​ សូតូ​នាយក​បេសកកម្ម​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​​ (USAID) នឹង​ចុះ​ហត្ថលេខា​ក្នុង​នាម​រដ្ឋាភិបាល​របស់​ខ្លួន​។​ ជំនួយ​ឧបត្ថម្ភ​ថ្មី​នេះ​បាន​កើន​ឡើង​ជិត​២០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ហើយ​ដែល​ USAID បាន​ជួយ​ដល់​វិស័យ​សុខាភិបាល​ និង​វិស័យ​អប់រំ​នៅ​កម្ពុជា​ចាប់​ពី​ឆ្នាំ​២០០២​មក។​

សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ថានទូត​អាមេរិក​នៅ​ថ្ងៃ​ទី​២៣​ ខែ​សីហា​នេះ​បាន​ឱ្យ​ដឹង​ថា វិសោធនកម្ម​លើ​កិច្ច​ព្រមព្រៀង​ទី​១​ ផ្ដល់​ថវិកា​សរុប​ចំនួន​៣២​.២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ដើម្បី​ពង្រឹង​បញ្ហា​សុខភាព​ជា​ចម្បង​។​ ជំនួយ​នេះ​នឹង​ប្រើ​សម្រាប់​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​រាល់​សកម្ម​ភាព​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បន្ថយ​អត្រា​ឆ្លង​ និង​ផល​ប៉ះពាល់​នៃ​ជំងឺ​ហ៊ីវ / អេដស៍​ ការ​ការពារ​ និង​កម្ចាត់​ជំងឺ​ឆ្លង​ធំៗ​ដូចជា​ជំងឺ​របេង​ប្រយុទ្ធ​នឹង​ជំងឺ​ផ្ដាសាយ​បក្សី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខភាព​របស់​កុមារ​ មាតា​និង​សុខភាព​បន្ត ពូជ ហើយ​ពង្រឹង​ប្រព័ន្ធ​សុខភាព​សាធារណៈ​ ដោយ​រួម​បញ្ចូល​ទាំង​ការ​ពង្រឹង​បន្ថែម​នូវ​ជំនាញ​បច្ចេកទេស​ សម្រាប់​បុគ្គលិក​សុខាភិបាល​ផង​ដែរ។​

វិសោធនកម្ម​លើ​កិច្ច​ព្រមព្រៀង​ទី​២ ​ផ្ដល់​ថវិកា​សរុប​ចំនួន​ជាង​២​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ ដើម្បី​គាំទ្រ​ដល់​គោល​បំណង​វិស័យ​អប់រំ​រាជរដ្ឋាភិបាល​កម្ពុជា​។​ ជំនួយ​នេះ​នឹង​ប្រើ​សម្រាប់​កម្មវិធី​ដែល​កំពុង​មាន​ជា​បន្ត​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​គុណភាព​នៃ​ការ​អប់រំ​ជា​មូលដ្ឋាន​ និង​ពង្រីក​លទ្ធភាព​ចូលរៀន​កាន់​តែ​ច្រើន​ឡើង​សម្រាប់​កុមារ​កម្ពុជា​រួម​ទាំង​ជនជាតិ​ភាគ​តិច​ អ្នក​បាត់បង់​លទ្ធភាព​ពលកម្ម​ និង​កុមារ​ក្រីក្រ​ខ្លាំង​ផង​ដែរ​។​ សកម្មភាព​នឹង​ផ្ដោត​ទៅ​លើ​ការ​អនុវត្តន៍​កម្មវិធី​សិក្សា​ថ្មី​នៅ​ថ្នាក់​ជាតិ​ និង​ស្តង់ដារ​សិក្សា​ ដែល​នឹង​កាត់​បន្ថយ​អត្រា​ការ​បោះ​បង់ ចោល​សាលា​រៀន និង​ការ​រៀន​ត្រួត​ថ្នាក់​តាម​រយៈ​ការ​បង្កើន​គុណភាព​នៃ​ការ​បង្រៀន​ និង​ការ​វាយ​តម្លៃ​លទ្ធផល​នៃ​ការ​សិក្សា​របស់​សិស្ស​។​

ដោយ​បន្ថែម​ទៅ​លើ​សកម្មភាព​ក្នុង​វិស័យ​អប់រំ​ និង​សុខាភិបាល ​USAID ក៏​បាន​ជួយ​ដល់​កម្មវិធី​មួយ​ចំនួន​ទៀត​សម្រាប់​ជា​ប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ដោយ​រួម​មាន​កម្មវិធី​សិទ្ធិ​មនុស្ស​ នីតិរដ្ឋ​ អភិបាល​កិច្ច​មូលដ្ឋាន​ និង​វិមជ្ឈការ ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ និង​ការអភិវឌ្ឍន៍​វិស័យ​ឯកជន​ និង​ការ​ជួញដូរ​មនុស្ស​។​ USAID រំពឹង​ទុក​ដោយ​ផ្ដល់​ថវិកា​សរុប​ចំនួន​៥៧.៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក​ សម្រាប់​ជា​ជំនួយ​ឧបត្ថម្ភ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០៩​។​រស្មី​កម្ពុជា​ ឆ្នាំ​ទី​១៦​ លេខ​៤៦៧៦​ ថ្ងៃ​អាទិត្យ-​ចន្ទ​ ទី​២៤-​២៥​ ខែសីហា​ ឆ្នាំ​២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ ចន្ទ​ ទី​ ២៥​ ខែ​ សីហា​ ឆ្នាំ​ ២០០៨​


ដើម​ត្នោត​ ឆ្នាំ​ទី​០១​ លេខ​៣២​ ថ្ងៃ​​ចន្ទ-អង្គារ​ ទី​​២៥-២៦​ ខែសីហា​ ឆ្នាំ​២០០៨

  • សម្ដេច​ក្រុម​ព្រះ​នរោត្តម​រណឫទ្ធិ​អតីត​ប្រធាន​រដ្ឋសភា​នីតិកាល​ទី​៣​ និង​សហ​ប្រធាន​ CDC ​មាន​ទី​ប្រឹក្សា​ចំនួន​៥៩​ និង​ឧបការី​ចំនួន​៦៦​ [ ជា​ចំនួន​ដ៏​ច្រើន​ ]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​០៧​ លេខ​១៧២៨​ ថ្ងៃ​អាទិត្យ-​ចន្ទ​ ទី​២៤-​២៥​ ខែសីហា​ ឆ្នាំ​២០០៨

  • គ ជ ប បដិសេធ​សំណើ​សុំ​បង្ហាញ​ភស្តុតាង​របស់​បក្ស​ប្រឆាំង​ [ ភាព​មិន​ប្រក្រតី​ក្នុង​ការ​លុប​ឈ្មោះ​អ្នក​បោះឆ្នោត​ ហើយ គ ជ ប អះអាង​ថា​ ការ លុប​ឈ្មោះ​ពី​បញ្ជី​ត្រូវ​បាន​ធ្វើ​តាំង​ពី​យូរ​ណាស់​មក​ហើយ​ ]
  • ភ្នំ​ជា​ច្រើន​នៅ​ក្រុង​ប៉ៃលិន​រង​ការ​កាប់​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ ​[អ្នក​មាន​អំណាច​ទន្រ្ទាន​​ដណ្តើម​យក​ដី​]​


ខ្មែរ​ម្ចាស់​ស្រុក​​ ឆ្នាំ​ទី​០២​ លេខ​២២៩​ ថ្ងៃ​អាទិត្យ-​អង្គារ​ ទី​២៤-​២៦​ ខែសីហា​ ឆ្នាំ​២០០៨

  • សូរ ឃុន​ ខ្សោយ​ខាង​អច្ចេក​ទេស​ទូរ​គមនាគមន៍​ទើប​មាន​រន្ទះ​បាញ់​អ្នក​និយាយ​ទូរស័ព្ទ​ក្នុង​ពេល​ភ្លៀង​
  • សម​ រង្សី​ និង កឹម​ សុខា​ នាំ​យក​ឯកសារ​ទៅ​ប្ដឹង​អង្គការ​សហ​ប្រជាជាតិ​ជាមួយ​គ្នា​នៅ​ដើម​ខែ​កញ្ញា [ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​]​


កោះ​សន្តិ​ភាព​​​ ឆ្នាំ​ទី​៤១​​ លេខ​៦៤៣២​ ថ្ងៃ​ចន្ទ​ ទី​២៥​ ខែសីហា​ ឆ្នាំ​២០០៨

  • មន្រ្តី​រដ្ឋាភិបាល​ចោទ​កាសែត​អាមេរិក​មួយ​ថា​ ប្រមាថ​កម្ពុជា​


រស្មី​អង្គរ​​​​ ឆ្នាំ​ទី​១១​​ លេខ​១៣៥១​ ថ្ងៃ​ចន្ទ​ ទី​២៥​ ខែសីហា​ ឆ្នាំ​២០០៨

  • ចោរ​បាញ់​ប្លន់​អ្នក​លក់​មាស ​យក​អស់​ជិត​តំណឹង​ ម្ចាស់​រង​របួស​អ្នក​ចូល​ជួយ​ស្លាប់​ [ កាល​ពី​ថ្ងៃទី​២៣​ ខែ​សីហា​​ នៅខណ្ឌដង្កោ ភ្នំពេញ​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​១៦​ លេខ​៤៦៧៦​ ថ្ងៃ​អាទិត្យ-​ចន្ទ​ ទី​២៤-​២៥​ ខែសីហា​ ឆ្នាំ​២០០៨

  • អាមេរិក​ផ្ដល់​ជំនួយ​ឧបត្ថម្ភ​ជាង​៣៤​លាន​ដុល្លារ​សម្រាប់​គម្រោង​ផ្នែក​សុខភាព​ និង​អប់រំ​នៅ​កម្ពុជា
  • សម្ដេច​ក្រុម​ព្រះ​សម្រេច​ព្រះទ័យ​ឈប់​ធ្វើ​នយោបាយ​
  • ក្រុម​ប្រឆាំង​សៀម​ប្រកាស​ធ្វើ​បាតុកម្ម​ធំ​បណ្ដេញ​រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​២៦​ ខែ​សីហា​​

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

សប្ដាហ៍ទី ៥១២ ថ្ងៃទី​​ ២៤​ សីហា​​ ២០០៨៖​ តម្លាភាព​ និង​ ភាព​បើក​ចំហ​

Posted on Sunday, 24 August 2008. Filed under: *វិចារណកថា* |

ដូច​ដែល​វា​បាន​កើតឡើង​ជា​ញឹកញាប់​ទៅ​ហើយ​ – ហើយ​វា​ក៏​ជា​ការ​ធម្មតា​ដែរ​ – មាន​បញ្ហា​ស្មុគស្មាញ​មួយ​ចំនួន​ដែល​ត្រូវ​ប្រឈម​នៅ​ក្នុង​ប្រទេស​ និង​ នៅ​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​របស់​ប្រទេស​ ។​ ទោះ​វា​ជា​អ្វី​ក៏ដោយ​ វា​តែងតែ​តម្រូវឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ – ជាមួយ​មិត្ត​ភក្តិ​ និង​ ជាមួយ​គូ​បដិបក្ខ​ ។​ ហើយ​កិច្ច​សហប្រតិបត្តិការ​បែប​នេះ​ពឹង​អាស្រ័យ​លើ​ការ​យោគយល់​គ្នា​ទៅវិញទៅមក​ ដែល​ជានិច្ចកាល​វា​មិន​អាច​ឲ្យ​គេ​រក​ឃើញ​មូលដ្ឋាន​រួម​ដោយ​ស្មើភាព​គ្នា​ទេ​ ។​ វា​អាច​ជា​ការ​សំខាន់​ជា​ចាំបាច់​ ដែល​ភាគី​មួយ​ ឬ​ ក្រុម​មួយ​ ឬ​ ទីតាំង​មួយ​ ត្រូវ​ត្រៀម​ខ្លួន​ធ្វើ​សម្បទាន​ ដើម្បី​សម្រេច​បាន​ផលប្រយោជន៍​រួម​ខ្លះ​ ។​

ក្នុង​ខណៈ​ដែល​កំពុង​អាន​ព័ត៌មាន​រាយការណ៍​ទូទាំង​សប្ដាហ៍​កន្លងមក​នេះ​ គេ​ពិតជា​ឃើញ​ថា​ នេះ​មិនមែន​ជា​ការ​ងាយស្រួល​ទេ​ ។​ ការ​យោគយល់​គ្នា​ទៅវិញទៅមក​មិន​អាច​ឲ្យ​គេ​ធ្វើ​ទៅ​បាន​ដោយ​ងងឹតងងល់​នោះ​ទេ​ – វា​មិន​អាច​រីកចម្រើន​បាន​ទេ​បើ​កាលណា​ភាគី​មួយ​ព្យាយាម​យក​ប្រៀប​លើ​ភាគី​មួយ​ទៀត​ ព្យាយាម​ដាក់​លក្ខខ័ណ្ឌ​ ឬ​ មាន​គំនិត​លាក់លៀម​មិន​បើក​ចំហ​ ជា​ហេតុ​នាំឲ្យ​រាំងស្ទះ​ដល់​បន្លាស់​ប្ដូរ​នូវ​កង្វល់​ជា​ចំហ​ ។​ ឬ​ បើ​កាលណា​ភាគី​មួយ​មិន​បើក​ចំហ​ដើម្បី​រួម​ចែក​រំលែក​នូវ​សេចក្ដី​ប្រាថ្នា​ និង​ វត្ថុបំណង​ទេ​នោះ​ ធ្វើ​យ៉ាង​នេះ​គ្មាន​តម្លាភាព​ចំពោះ​ភាគី​ម្ខាង​ទៀត​នោះ​ទេ​ ។​ តម្លាភាព​ពេញលេញ​ទាំងស្រុង​មិន​អាច​ឲ្យ​គេ​រំពឹង​ទុក​បាន​ភ្លាម​ៗ​ទេ​ ។​ ប៉ុន្តែ​បើ​ភាព​បើក​ចំហ​មិន​មែន​ជា​គោលដៅ​ទេ​ វា​នឹង​មិន​រីកចម្រើន​ទេ​ កុំ​ថា​ឡើយ​តែ​ក្នុង​ជំហាន​ខ្លី​ៗ​ ។​

មាន​រឿង​មួយ​ដែល​អាច​ឲ្យ​គេ​ឃើញ​ដំណើរការ​នេះ​ ។​

ក្នុង​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ដៃ​ទៅ​លើ​ក្រុម​បាតុករ​ដឹកនាំ​ដោយ​គណបក្ស​ សម​ រង្ស៊ី​ ក្នុង​ខែ​មិនា​ ឆ្នាំ​ ១៩៩៧​ មាន​មនុស្ស​ជាង​ ១០​នាក់​ ត្រូវ​បាន​សម្លាប់​ និង​ ជាង​ ១០០​នាក់​ បាន​រង​របួស​ ក្នុង​នោះ​មាន​ពលរដ្ឋ​អាមេរិក​ម្នាក់​ផង​ ។​ ដូច្នេះ​ការិយាល័យ​ស៊ើបការណ៍​សម្ងាត់​របស់​អាមេរិក​ [FBI] ក៏​បាន​ចូលរួម​ពាក់ព័ន្ធ​ដោយ​ខ្លួនឯង​ ។​ លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​នោះ​មិន​ដែល​ត្រូវ​បាន​បង្ហាញ​ឲ្យ​សាធារណជន​ដឹង​ទេ​ – ទោះ​នៅ​ក្នុង​ប្រទេស​ទាំងពីរ​ក៏​គ្មាន​ដែរ​ ។​

តមកទៀត​ នៅ​ដើម​ឆ្នាំ​ ២០០៧​ អគ្គនាយក​ស្នងការ​ប៉ូលិស​ជាតិ​កម្ពុជា​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​ និង​ FBI​ ហើយ​អគ្គនាយក​ប៉ូលិស​បាន​និយាយ​ទុក​ជាមុន​ថា​ ” យើង​ក៏​ចង់​ធ្វើ​នៅ​កម្ពុជា​នូវ​អ្វី​ដែល​ប្រទេស​មហាអំណាច​បាន​ធ្វើ​បាន​ល្អ​ប្រសើរ​ដែរ​នោះ​ ។​ យើង​មិន​ចង់​ឲ្យ​អ្នក​ដទៃ​រិះគន់​យើង​តទៅ​ទៀត​ឡើយ​…” ទាក់ទង​នឹង​ទស្សនកិច្ច​នេះ​ លោក​អគ្គនាយក​បាន​រំពឹង​ទុក​ថា​ ប៉ូលិស​កម្ពុជា​ និង​ FBI​ នឹង​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ដើម្បី​ទប់ស្កាត់​អំពើ​ភេរវកម្ម​ ការ​ជួញដូរ​គ្រឿងញៀន​ខុស​ច្បាប់​ និង​ ឧក្រិដ្ឋកម្ម​ឆ្លងដែន​ ដែល​ជា​កង្វល់​រួម​នៅ​ក្នុង​តំបន់​ និង​ នៅ​សកលលោក​” ។​

រួច​ហើយ​ ក្នុង​ខែ​ មករា​ ឆ្នាំ​ ២០០៨​ FBI​ បាន​សម្ពោធ​បើក​ការិយាល័យ​អនុព័ន្ធ​ច្បាប់​ ស្ថិតនៅ​ក្នុង​ស្ថានទូត​សហរដ្ឋអាមេរិក​ នៅ​ទីក្រុង​ភ្នំពេញ​ ដឹកនាំ​ដោយ​ជនជាតិ​កម្ពុជា​ម្នាក់​ សញ្ជាតិ​អាមេរិកាំង​ ជា​ប្រធាន​ការិយាល័យ​នៅ​កម្ពុជា​ ។​

ដោយ​ឥឡូវនេះ​មាន​ការិយាល័យ​ FBI​ នៅ​កម្ពុជា​ គណបក្ស​ សម​ រង្ស៊ី​ បាន​អំពាវនាវ​ដល់​ FBI​ ក្នុង​ឱកាស​ ពិធី​រំលឹក​ខួប​លើក​ទី​១១​ នៃ​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ កាលពី​ ខែ​ មិនា​ ឆ្នាំ​ ១៩៩៧​ ដើម្បី​ស៊ើបអង្កេត​រឿង​នេះ​ “ដើម្បី​ធានា​ថា​ឧក្រិដ្ឋជន​ និង​ ជន​ដែល​នៅ​ពីក្រោយ​ការ​វាយប្រហារ​នេះ​មិន​អាច​ជៀស​ផុត​ពី​តុលាការ​ និង​ ដើម្បី​លើក​កម្ពស់​ការ​គោរព​នីតិ​រដ្ឋ​នៅ​កម្ពុជា​” ។​

មក​ទល់​ពេលនេះ​ អាជ្ញាធរ​កម្ពុជា​បាន​ប្រកាស​ស្វាគមន៍​រឿង​នេះ​ បើសិនជា​ គណបក្ស​ សម​ រង្ស៊ី​ នឹង​ផ្ដល់​ភស្តុតាង​ កសិណសាក្សី​ ឬ​ រាល់​ការ​បំផុស​ទឹកចិត្ត​បែប​ណា​ទៀត​ ទាក់ទង​នឹង​រឿង​នេះ​ ។​ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ គេ​បាន​ចង្អុល​បង្ហាញ​លិខិត​មួយ​ពី​ លោក​ សម​ រង្ស៊ី​ ផ្ញើ​ទៅ​ លោក​នាយករដ្ឋមន្ត្រី​ ដោយ​បាន​សូមទោស​ថា​ គាត់​នឹង​លែង​ធ្វើ​ការ​ចោទប្រកាន់​ណា​មួយ​ដែល​គ្មាន​ភស្តុតាង​ថា​រដ្ឋាភិបាល​ជា​អ្នក​នៅ​ពីក្រោយ​ការ​វាយប្រហារ​ទៀត​ហើយ​ ។​

ក្នុង​សប្ដាហ៍​កន្លងទៅ​នេះ​ ដំណាក់កាល​ថ្មី​មួយ​នៃ​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅវិញទៅមក​ ត្រូវ​បាន​ធ្វើឲ្យ​សម្រេច​ ។​ FBI​ និង​ មន្ត្រី​ប៉ូលិស​កម្ពុជា​ កំពុង​ពិភាក្សា​ពី​សេចក្ដី​លំអិត​ដែល​ចាំបាច់​ត្រូវ​ឲ្យ​ច្បាស់លាស់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការស៊ើបអង្កេត​រឿង​ឃាតកម្ម​លើ​អ្នកកាសែត​ មនសិការ​ខ្មែរ​ លោក​ ឃឹម​ សម្បូរណ៍​ និង​ កូន​ប្រុស​របស់​គាត់​ ។​ ការ​ដែល​កិច្ច​សហប្រតិបត្តិការ​ដូចនេះ​ចាំបាច់​ត្រូវ​ផ្អែក​លើ​ភាព​ច្បាស់លាស់​ទៅវិញទៅមក​នោះ​ គឺជា​ការ​ពិត​ ៖​ ស្ថានទូត​អាមេរិក​បាន​ប្រកាស​ថា​ “ក្រសួងមហាផ្ទៃ​កម្ពុជា​ និង​ FBI​ កំពុង​ពិភាក្សា​សម្រេច​ ថា​តើ​ត្រូវ​ធ្វើ​សហប្រតិបត្តិការ​ទៅវិញទៅមក​យ៉ាង​ដូចម្ដេច​ ប៉ុន្តែ​ពុំ​ទាន់​មាន​សេចក្ដី​សម្រេច​ផ្លូវការ​ណា​មួយ​ត្រូវ​បាន​ធ្វើ​នៅ​ឡើយ​ទេ​” ។​

សាធារណជន​ឥត​បាន​ដឹង​សេចក្ដី​លំអិត​នៃ​ការ​ចរចា​នេះ​ទេ​ ។​ ប្រហែលជា​វា​ទាក់ទង​ទៅ​នឹង​បញ្ហា​ដែល​ជួនកាល​បាន​បណ្ដោយឲ្យ​ការ​ស៊ើបអង្កេត​មួយ​រលាយ​បាត់​ពី​ភ្នែក​សាធារណជន​ ក្នុង​ពេល​ដែល​គេ​បាន​ចោទប្រកាន់​ពី​និទណ្ឌភាព​ដែល​ត្រូវ​ដាក់​ទណ្ឌកម្ម​ជា​ផ្លូវការ​ ។​ ការ​ចូលរួម​របស់​ FBI​ គួរតែ​ជួយ​សម្រាល​ការ​ភ័យខ្លាច​បែប​នេះ​ ។​ ប៉ុន្តែ​សាធារណជន​នៅតែ​បន្ត​ចាប់អារម្មណ៍​ចង់​ឃើញ​ការ​រីកចម្រើន​ក្នុង​ការ​ស៊ើបអង្កេត​នេះ​ ។​

ការ​ពិនិត្យ​តាមដាន​របស់​សាធារណជន​គឺជា​កត្តា​ដ៏​សំខាន់​នៃ​ការ​គ្រប់គ្រង​រដ្ឋបាល​ និង​ រដ្ឋាភិបាល​ដ៏​មាន​តម្លាភាព​ ។​ វា​ជា​រឿង​នាំឲ្យ​បន្ត​ភ្ញាក់ផ្អើល​ និង​ ជា​អាថ៌កំបាំង​ ដែល​ការ​រាយការណ៍​ព័ត៌មាន​ភាគច្រើន​នៅ​ក្នុង​សារព័ត៌មាន​ខ្មែរ​អំពី​ភាព​តានតឹង​នៅ​ព្រំដែន​ កម្ពុជា​-ថៃ​ ពុំ​មាន​តម្លាភាព​ ។​

ទាំង​ព័ត៌មាន​រាយការណ៍​អំពី​ជំនួប​ប្រជុំ​ស្ដីពី​ប្រាសាទ​ព្រះវិហារ​ រវាង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ និង​ ថៃ​ នៅ​ ហួហ៊ីន​ ទាំង​ព័ត៌មាន​រាយការណ៍​អំពី​ទឹកប្រាក់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ផ្ដល់​ឲ្យ​ដោយ​ខេត្ត​កំពង់ចាម​ ដើម្បី​យក​ទៅ​ជួយ​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​នៅ​ការពារ​ប្រាសាទ​ព្រះវិហារ​ ទាំង​អត្ថបទ​រិះគន់​សកម្មភាព​ការទូត​របស់​រដ្ឋាភិបាល​កម្ពុជា​ ពុំ​មាន​ព័ត៌មាន​រាយការណ៍​ណា​មួយ​អាច​ជា​ឯកសារ​យោង​ច្បាស់លាស់​ដើម្បី​បញ្ជាក់​ឲ្យ​បាន​ជាក់លាក់​នោះ​ទេ​ – ហួស​ពី​ការ​និយាយ​អំពី​ “ព្រំដែន​” ឬ​អំពី​ “តំបន់​ក្នុង​ជម្លោះ​” ។​ នេះ​ជា​បញ្ហា​មួយ​ដែល​កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ថែម​ទៀត​ – បើ​តាម​ដែល​យើង​ដឹង​ – វា​ដូចជា​ផែនទី​ចុងក្រោយ​បង្ហាញ​ដោយ​តំណាង​របស់​រដ្ឋាភិបាល​កម្ពុជា​ នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ​ ទាំង​សេចក្ដី​ប្រកាស​ជា​ផ្លូវការ​របស់​កម្ពុជា​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ ចុះ​ហត្ថលេខា​អម​ដោយ​អង្គការ​យូណេស្កូ​ ដែល​ថា​ “ព្រះរាជាណាចក្រ​កម្ពុជា​យល់ព្រម​ឲ្យ​ដាក់​ប្រាសាទ​ព្រះវិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ ដែល​ក្នុង​ដំណាក់កាល​នេះ​ពុំ​មាន​តំបន់​ទ្រនាប់​នៅ​ភាគ​ខាងជើង​ និង​ ភាគ​ខាងលិច​នៃ​ប្រាសាទ​ព្រះវិហារ​ទេ​នោះ​” មិន​បាន​ចុះផ្សាយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​ទេ​ ។​ តើ​ការ​យោគយល់​គ្នា​ទៅវិញទៅមក​អាច​រីកចម្រើន​បាន​យ៉ាង​ដូចម្ដេច​ កាលបើ​សាធារណជន​កម្ពុជា​មិន​បាន​ដឹង​អំពី​កិច្ចព្រមព្រៀង​ទាំងនេះ​ផង​នោះ​ ក៏​ដូចជា​មិន​បាន​ដឹង​អំពី​កិច្ចព្រមព្រៀង​បន្ថែម​ជាមួយ​អង្គការ​យូណេស្កូ​ ដើម្បី​បង្កើត​ផែនការ​គ្រប់គ្រង​រួម​គ្នា​ – ជាមួយ​ថៃ​ – នៅ​ត្រឹម​ ឆ្នាំ​ ២០១០​ នៅ​ពេល​ដែល​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​យូណេស្កូ​ នឹង​ពិនិត្យ​ឡើងវិញ​នូវ​ការ​ចុះបញ្ជី​ប្រាសាទ​ព្រះវិហារ​ នៅ​ឆ្នាំ​ ២០០៨​ ។​

ការ​សម្រេច​ឲ្យ​បាន​ការ​យោគយល់​គ្នា​ល្អ​ទៅវិញទៅមក​ ដើម្បី​កុំឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ការ​ចុះបញ្ជី​ ព្រោះ​ទីតាំង​ប្រាសាទ​ព្រះវិហារ​នឹង​តម្រូវ​មិន​ត្រឹមតែ​ភាព​បើក​ចំហ​សម្រាប់​ការ​ចរចា​ជាមួយ​អ្នកជិតខាង​ថៃ​នៅ​ភាគ​ខាងជើង​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្តែ​ភាព​បើក​ចំហ​ឆ្ពោះ​ទៅ​រក​សាធារណជន​កម្ពុជា​ផង​ទៀត​ ដែល​នៅ​មិន​ទាន់​បាន​ឃើញ​កិច្ចព្រមព្រៀង​ទាំងនេះ​នៅ​ឡើយ​ – ទាំង​ជា​ភាសា​បរទេស​ ទាំង​ជា​ភាសា​របស់​ប្រទេស​ ក៏​គេ​ឥត​ទាន់​បាន​ឃើញ​ដែរ​ ។​

យើង​សូម​សំដែង​អំណរ​សាទរ​ចំពោះ​រាល់​សារព័ត៌មាន​ដែល​ទទួល​បាន​ពី​អ្នកអាន​របស់​យើង​ ស្ដីពី​ការ​ផ្សព្វផ្សាយ​ដូច​នេះ​ ក្នុង​ករណី​ព័ត៌មាន​របស់​យើង​មិន​ត្រឹមត្រូវ​ ។​ អត្ថបទ​ដដែល​នៃ​សេចក្ដី​ថ្លែងការណ៍​រួម​ ត្រូវ​បាន​ពិភាក្សា​យ៉ាង​ច្រើន​ ក្នុង​ការ​ជជែក​ដេញដោល​រយៈពេល​បី​ថ្ងៃ​ ដោយ​សភា​ថៃ​ ហើយ​ប្រការ​ដែល​វា​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ការបរទេស​ ដោយ​រំលោភ​លើ​រដ្ឋធម្មនុញ្ញ​ថៃ​ ដោយ​ធ្វើ​ដោយ​ពុំ​មាន​ការ​យល់ព្រម​ជាមុន​ពី​រដ្ឋសភា​ បាន​នាំ​ទៅ​ដល់​ការ​លាលែង​ចេញពី​តំណែង​របស់​គាត់​ ។​ វា​ជា​រឿង​គួរឲ្យ​ភ្ញាក់ផ្អើល​ពេញ​ទំហឹង​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​ ក្នុង​ខណៈ​ដែល​ខ្វល់ខ្វាយ​យ៉ាង​ទៀងទាត់​ និង​ យ៉ាង​រំជួលចិត្ត​អំពី​ស្ថានភាព​នៅ​ព្រំដែន​ មិន​បាន​ផ្ដល់​ព័ត៌មាន​មាន​តម្លាភាព​អំពី​ឯកសារ​ចុង​បញ្ចប់​ដែល​ចុះ​ហត្ថលេខា​ដោយ​ទេសរដ្ឋមន្ត្រី​ និង​ ឧបនាយករដ្ឋមន្ត្រី​របស់​ប្រទេស​ នៅ​ឯ​មូលដ្ឋាន​សម្រាប់​រក​ដំណោះស្រាយ​ទំនាស់​ និង​ ដំណោះស្រាយ​នា​ពេល​អនាគត​ ៕​

Read Full Post | Make a Comment ( 2 so far )

ថ្ងៃ​សៅរ៍​ទី​ ២៣​ ខែ​សីហា​ ឆ្នាំ​២០០៨៖ គណបក្ស​ប្រឆាំង​ សុំ​ចូល​គាល់​ព្រះមហាក្សត្រ​ ទួល​ថ្វាយ​ អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត​

Posted on Saturday, 23 August 2008. Filed under: សប្ដាហ៍ទី ៥០៩ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥០៩​

មេ​ដឹក​នាំ​គណបក្ស​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា​ នឹង​មិន​ធ្វើ​សំណើ​ថ្វាយ​ព្រះមហាក្សត្រ​ ដើម្បី​ឱ្យ​ព្រះអង្គ​ប្រោស​ប្រទាន​ពន្យារ​កិច្ច​ប្រជុំ​ស្បថ​ទទួល​តំណែង​សភា​ថ្មី​នោះ​ទេ​ ដោយ​យល់​ថា សំណើ​នោះ​នឹង​មិន​បាន​ទទួល​ជោគ​ជ័យ​ឡើយ​។​ ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ លោក​ កឹម​ សុខា​ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ ដែល​បាន​ផ្សាយ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ កន្លង​ទៅ​នេះ​ថា ក្នុង​ស្ថាន​ភាព​ជាក់​ស្ដែង​ ការ​សុំ​ជំនួយ​ពី​ព្រះ​មហាក្សត្រ​ គឺ​មិន​សូវ​បាន​ឃើញ​លទ្ធផល​ទេ​។​

ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ជា​ដៃ​គូ​ជា​មួយ​គណបក្ស​សម​ រង្សី​ ក្នុង​ការ​បដិសេធ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០០៨​បាន​ថ្លែង​ថា «យើង​មិន​ធ្វើ​សំណើ​ទេ​ កុំ​ឱ្យ​លោក​ទើស​ទាល់​ ព្រោះ​យើង​បាន​ដឹង​ហើយ​ថា​ កន្លង​មក​ទោះ​ជា​យើង​សុំ​អី​លោក​ ច្រើន​ដង​ច្រើន​លើក​មក​ហើយ​ តែ​លោក​ពុំ​មាន​លទ្ធភាព​ជួយ​អី​យើង​ច្រើន​ទេ​ នៅ​តែ​ស្ថិត​លើ​រដ្ឋាភិបាល​សម្រេច​ដដែល​»​។​ ទន្ទឹម​នឹង​នេះ​គណបក្ស​សម​ រង្សី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​ នៅ​តែ​រក្សា​ជំហរ​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​សភា​ដំបូង​ ស្បថ​ទទួល​តំណែង​នៅ​ចុង​ខែ​កញ្ញា ​ឆ្នាំ​២០០៨​ ប្រសិន​បើ​ពុំ​មាន​ដំណោះ​ស្រាយ​បណ្ដឹង​របស់​គណបក្ស​ទាំង​ពីរ​ឱ្យ​បាន​ត្រឹម​ត្រូវ​នោះ​។​ បច្ចុប្បន្ន​នេះ​បណ្ដឹង​របស់​គណបក្ស​សម រង្សី​ កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ដែល​គេ​ស្គាល់​ថា ជា​ឧបករណ៍​របស់​ គណបក្ស​កាន់​អំណាច​ ដូច​គណៈ​ធម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​(គ ជ​ ប )​ដែរ​។​

លោក​សម រង្សី​ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដ៏​ល្បី​ឈ្មោះ​ក្នុង​ប្រទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា រហូត​មក​ដល់​ពេល​នេះ​ គណបក្ស​សម្ព័ន្ធ​ភាព​ទាំង​ពីរ​ មិន​ទាន់​ពិចារណា​អំពី​ការ​ចូលរួម​ ឫ​មិន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ស្បថ​ទទួល​តំណែង​សភា​អាណត្តិ​ទី​៤​នោះ​ទេ​ ហើយ​កំពុង​ស្វះ​ស្វែង​ឱ្យ​មាន​ដំណោះស្រាយ​បណ្ដឹង​អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​ឆ្នោត​។ លោក​បាន​ឱ្យ​ដឹង​ទៀត​ថា​គណបក្ស​ប្រឆាំង​កំពុង​រង់​ចាំ​ការ​ប្រទាន​របស់​ព្រះ​មហាក្សត្រ ដើម្បី​ចូល​គាល់​រាយ​ការណ៍​ថ្វាយ​លោក​អំពី​បញ្ហា​កើត​ឡើង​ ក្នុង​ពេល​បោះ​ឆ្នោត​កន្លង​មក​នេះ​។​

លោក​សម​ រង្សី​បាន​មាន​ប្រសាសន៍​ថា​ «យើង​បាន​សរសេរ​លិខិត​មួយ​ទៅ​ថ្វាយ​ព្រះ​មហាក្សត្រ​ ដើម្បី​សុំ​គាល់​ព្រះ​អង្គ​ ហើយ​មិន​ទាន់​ទទួល​បាន​ចម្លើយ​ពី​ព្រះ​បរម​រាជវាំង​ទេ​ប៉ុន្តែ​យើង​នឹង​ទួល​ថ្វាយ​ព្រះ​អង្គ​ផ្ទាល់​ពេល​ណា​យើង​មាន​ឱកាស​មាន​កិត្តិយស​បាន​ទៅ​ថ្វាយ​បង្គំ​ព្រះ​អង្គ​»។​ ពាក់​ពន្ធ័​នឹង​បញ្ហា​នេះ​ ប្រភព​ស្និទ្ធ​នឹង​ព្រះ​មហាក្សត្រ​ បាន​ឱ្យ​ដឹង​ថា សំណើ​របស់​គណបក្ស​ប្រឆាំង​នោះ​មិន​យូរ​មិន​ឆាប់​ ព្រះ​មហាក្សត្រ​នឹង​ព្រះ​រាជទាន​ឱ្យ​ចូល​គាល់​។​ ពាក្យ​មិន​យូរ​មិន​ឆាប់​នេះ​ មិន​ដឹង​ថា​ រយៈពេល​ប៉ុន្មាន​ថ្ងៃ​នោះ​ទេ​ ក្នុង​ខណៈ​ដែល​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​គ្រោង​ប្រកាស​លទ្ធផល​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៤ ​ជា​ផ្លូវ​ការ នៅ​ថ្ងៃ​ទី​០៧​ ខែ​កញ្ញា​ ឆ្នាំ​២០០៨។​

បើ​តាម​លទ្ធផល​បណ្ដោះ​អាសន្ន​ គ ជ ប ប្រកាស​កាល​ពី​ថ្ងៃ​ទី​០៩​ ខែ​សីហា​ ឆ្នាំ​២០០៨​ គឺ​គណបក្ស​ប្រជាជន​ទទួល​បាន​៩០​អាសនៈ​ គណបក្ស​សម​ រង្សី​ ទទួល​បាន​២៦​អាសនៈ​ គណបក្ស​សិទ្ធិ​មនុស្ស​ទទួល​បាន​៣​អាសនៈ​ គណបក្ស​នរោត្តម​ រណឫទ្ធិ​ទទួល​បាន​២​អាសនៈ​ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ទទួល​បាន​២​អាសនៈ​ ។​ កាល​ពី​ដើម​ខែ​សីហា​​កន្លង​ទៅ​នេះ​ នាយក​រដ្ឋ​មន្រ្តី​ហ៊ុន​ សែន​អនុ​ប្រធាន​គណបក្ស​ប្រជាជន​ធ្លាប់​បាន​គំរាម​លោក​ សម​ រង្សី​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ថា មិន​អាច​រារាំង​កិច្ច​ប្រជុំ​ដើម្បី​បង្កើត​រដ្ឋសភា​ថ្មី​ ដោយ​ធ្វើ​ពហិការ​នោះ​ទេ​ ហើយ​ថា​បើ​ហ៊ាន​ធ្វើ​ពហិការ​មែន​នោះ​ នឹង​ធ្វើ​ឱ្យ​អស់​សុពល​ភាព​តំណាង​រាស្ត្រ​របស់​ខ្លួន​។​ ការ​ព្រមាន​បែប​ នេះ​បាន​ធ្វើ​ឱ្យ​លោក​ សម រង្សី​បញ្ចេញ​ប្រតិកម្ម​តបត​ភ្លាម​ៗ​ ពី​ព្រោះ​គេ​លួច​ប្លន់​សន្លឹក​ឆ្នោត​ហើយ​ ចង់​ឆក់​ប្លន់​អាសនៈ​របស់​គណបក្ស​សម​ រង្សី​ នៅ​ក្នុង​រដ្ឋសភា​ដោយ​គ្មាន​សេចក្ដី​អៀន​ខ្មាស​ថែម​ទៀត​។​

ទោះ​ជា​យ៉ាង​ណា​ ក្រុម​អ្នក​ច្បាប់​បាន​លើក​ឡើង​ថា​ តាម​មាត្រា​៧៦​នៃ​រដ្ឋ​ធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ គឺ​សភា​ថ្មី​អាច​បើក​កិច្ច​ប្រជុំ​របស់​ខ្លួន​បាន​ ទាល់​តែ​មាន​អ្នក​តំណាង​រាស្ត្រ​១២០​រូប​ចូលរួម​បើ​មិន​អ៊ីចឹង​ទេ​ សភា​ថ្មី​នឹង​ត្រូវ​ជាប់​គាំង​ ហើយ​រដ្ឋាភិបាល​ថ្មី​ក៏​មិន​អាច​បង្កើត​ឡើង​បាន​ដែរ​។​ ដូច្នេះ​បើ​គណបក្ស​ប្រជាជន​ក្រុម​ហ៊ុន​ សែន​ ហ៊ាន​បើក​កិច្ច​ប្រជុំ​រដ្ឋសភា​ថ្មី​ ផ្ទុយ​ពី​មាត្រា​៧៦​នៃ​រដ្ឋ​ធម្មនុញ្ញ​ ដោយ​អាង​ខ្លួន​មាន​សម្លេង​ច្រើន​លើស​លប់​ ក្នុង​រដ្ឋ​សភា​នោះ​ មាន​ន័យ​ថា​ គណបក្ស​ប្រជាជន​ជាន់​ឈ្លី​ច្បាប់​កំពូល​របស់​ជាតិ​យ៉ាង​កំរោល​។​ លើស​នេះ​ទៅ​ទៀត​ បើ​គណបក្ស​ប្រជាជន​ហ៊ាន​ដណ្ដើម​យក​អាសនៈ​របស់​គណបក្ស​ប្រឆាំង​ទៅ​ហែក​ចែក​គ្នា​ជាមួយ​គណបក្ស​ផ្សេង​ពិត​មែន​ គឺ​ពាក្យ​ «ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​» ពុំ​មាន​ន័យ​អ្វី​ត​ទៅ​ទៀត​ឡើយ​។​

ពាក់​ព័ន្ធ​នឹង​រឿង​ គ ជ ប ​គ្រោង​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជា​ផ្លូវ​ការ​ នៅ​ថ្ងៃ​ទី​០៧​ ខែ​កញ្ញា​ ខាង​មុខ​នេះ​ ក្រុម​អ្នក​ច្បាប់​បាន​ផ្ដល់​អនុសាសន៍​ទៅ គ ជ​ ប ថា​គួរ​តែ​ពិនិត្យ​ដោះ​ស្រាយ​ឱ្យ​បាន​រួច​រាល់​សិន​ចំពោះ​ពាក្យ​បណ្ដឹង​យ៉ាង​ច្រើន​របស់​គណបក្ស​ប្រឆាំង​ ដែល​ប្ដឹង​ជំទាស់​អំពី​ភាព​មិន​ប្រក្រតី​កើត​ឡើង​ នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​នៅ​ថ្ងៃ​បោះ​ឆ្នោត​ និង​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត​។​ ការ​ដោះ​ស្រាយ​បណ្ដឹង​តវ៉ា​របស់​គណបក្ស​ប្រឆាំង​ឱ្យ​បាន​ចប់​សព្វ​គ្រប់​មុន​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៤​ គឺ​ដើម្បី​ចៀសវាង​នូវ​ការ រិះ​គន់​ជុំ​ទិស​ពី​មជ្ឈដ្ឋាន​ជាតិ​ និង​អន្តរ​ជាតិ​។​ ជាក់​ស្ដែង​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ បាន​រិះ​គន់​ចំៗ​រួច​មក​ហើយ​ថា​ ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៧​ ខែ​កក្កដា​ ឆ្នាំ​២០០៨​ ប្រព្រឹត្តិ​ទៅ​មិន​ស្រប​តាម​បទដ្ឋាន​អន្តរ​ជាតិ មិន​ត្រឹម​ត្រូវ​មិន​យុត្តិធម៌​ ដែល​កំពុង​តែ​ធ្វើ​ឱ្យ គ ជ ប​ ទទួល​រង​នូវ​សេចក្ដី​អាម៉ាស់​យ៉ាង​ខ្លាំង​ ហើយ​កំពុង​ប្រើ​វិធី​សព្វ​បែប​យ៉ាង​ ដើម្បី​បិទ​បាំង​មុខ​មាត់​អាក្រក់​របស់​ខ្លួន​។​

តាម​មន្ត្រី​ជាន់​ខ្ពស់​ គ ជ ប​ បាន​អះអាង​ថា​ ទោះ​បី​ជា​មាន​បណ្ដឹង​មក​ គ ជ ប​ ឫ​បណ្ដឹង​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក្ដី​ ការ​ប្រកាស​លទ្ធ​ផល​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៤​នឹង​ធ្វើ​ឡើង​ជា​ផ្លូវ​ការ​តាម​ពេល​វេលា​ដែល​បាន​កំណត់​ទុក​គឺ​យ៉ាង​យូរ​បំផុត​ ត្រឹម​ថ្ងៃ​ទី​០៧​ ខែ​កញ្ញា​ ហើយ​រាល់​បណ្ដឹង​ ត្រូវតែ​ដោះ​ស្រាយ​ឱ្យ​បាន​ចប់​សព្វ​គ្រប់​ នៅ​មុន​ថ្ងៃ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​។​ ប៉ុន្តែ​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ បាន​អះអាង​ថា​ ការ​ប្រកាស​លទ្ធផល​ជា​ផ្លូវការ​នៃ​ការ​បោះ​ឆ្នោត​ អាច​ប្រព្រឹត្តិ​ទៅ​បាន​ លុះ​ត្រា​តែ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ដោះ​ស្រាយ​រាល់​បណ្ដឹង​ជំទាស់​របស់​គណបក្ស​នយោបាយ​ ប្រសិន​បើ​រាល់​បណ្ដឹង​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់​ទេ​នោះ​លទ្ធផល​បោះ​ឆ្នោត​នឹង​មិន​អាច​ត្រូវ​បាន​ប្រកាស​ទៅ​តាម​ពេល​វេលា​ដែល​ គ ជ ប​ បាន​កំណត់​ឡើយ​។​

នៅ​ថ្ងៃ​ទី​២៤​ ខែ​កញ្ញា​ ឆ្នាំ២០០៨​ខាង​មុខ​នេះ​គណបក្ស​សម​ រង្សី​និង​គណបក្ស​សិទ្ធិ​មនុស្ស​ បាន​ប្រកាស​ធ្វើ​ពហិការ​មិន​ចូល​រួម​ប្រជុំ​សភា​លើក​ដំបូង​ឡើយ​ដោយ​គណបក្ស​ទាំង​ពីរ​ទាមទារ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១​លាន​នាក់​ដែល​បាត់​បង់​សិទ្ធិ​បោះឆ្នោត​។​ លើស​នេះ​ទៅ​ទៀត​ មេ​ដឹក​នាំ​គណបក្ស​ទាំង​២​ បាន​ប្រមូល​ភស្តុតាង​ និង​ឯកសារ​ជា​ច្រើន​ពាក់​ព័ន្ធ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ ត្រៀម​ប្ដឹង​ទៅ​អង្គការ​សហ​ប្រជាជាតិ​ និង​សហគមន៍​អឺរ៉ុប​ ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​។​ ដោយ​ហេតុ ថា​ការ​ដែល​ប្រជាពលរដ្ឋ ខ្មែរ​រាប់​លាន​នាក់​ បាត់​បង់​សិទ្ធិ​បោះឆ្នោត​ គឺ​ជា​ភាព​មិន​ប្រក្រតី​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​លទ្ធផល​បោះឆ្នោត​ដែល​ប្រកាស​ដោយ​ គ ជ​ ប​ នៅ​ថ្ងៃ​ទី​០៧ ខែ​កញ្ញា​នោះ​ មិន​ស្រប​តាម​ឆន្ទៈ ប្រជាពលរដ្ឋ​ខ្មែរ ឡើយ​។​ មនសិការ​ខ្មែរ​ឆ្នាំ​ទី​១៥​ លេខ​៣៥៤៦​ ថ្ងៃ​សៅរ៍​-អាទិត្យ​ទី​ ២៣​-២៤ ខែ​សីហា​ ឆ្នាំ​២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ សៅរ៍​ ទី​ ២៣​ ខែ​ សីហា​ ឆ្នាំ​ ២០០៨​

ចក្រវាឡ ឆ្នាំ​ទី​១៦​ លេខ​២៨០៤​ ថ្ងៃ​សៅរ៍​ទី​ ២៣​ ខែ​សីហា​ ឆ្នាំ​២០០៨

  • មន្ទីរ​ពេទ្យ​កាល់​ម៉ែត​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អគារ​វះ​កាត់​ប្រព័ន្ធ​ប្រសាទ​ និង​អាគារ​ព្យាបាល​បេះដូង​កុមារ


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​០៧​ លេខ​១៧២៧​ ថ្ងៃ​សៅរ៍​ទី​ ២៣​ ខែ​សីហា​ ឆ្នាំ​២០០៨

  • ទូក​អូស​គូរ​វៀតណាម​ខុស​ច្បាប់​នៅ​តែ​ចូល​លុក​លុយ​ក្នុង​ដែន​សមុទ្រ​ខ្មែរ​​ [ក្រុង​កែប​​]


ខ្មែរ​ម្ចាស់​ស្រុក​​ ឆ្នាំ​ទី​០២​ លេខ​២២៨​ ថ្ងៃ​សៅរ៍​ទី​ ២៣​ ខែ​សីហា​ ឆ្នាំ​២០០៨

  • ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ជំទាស់​នឹង​គម្រោង​របស់​រដ្ឋាភិបាល​ ហ៊ុន​ សែន ក្នុង​ការ​ដក​ពាក្យ​បណ្ដឹង​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ [រឿងប្រាសាទ​ព្រះវិហារ​]
  • ហ៊ុន សែន​ អត់​ហ៊ាន ទៅ​ពិនិត្យ​ប្រាសាទ​តាមាន់​ធំ​ដូច​សាម៉ាក់​ ព្រោះ​ខ្លាច​ទាហាន​ឈុត​ខ្មៅ​សៀម​បោះត្រា​
  • លិខិត​ស្នើ​ព្រះមហាក្សត្រ​ប្រទាន​ការ​លើកលែង​ទោស​សម្ដេច​ក្រុម​ព្រះ​ដល់​ព្រះ​បរម​រាជ​វាំង​ហើយ
  • ឪពុក​ដ៏​ចាស់​ជរា​របស់​ព្រះសង្ឃ​ ទឹម សាខន​ អង្វរ​ព្រះមហាក្សត្រ​ឱ្យ​ជួយ​អន្តរាគមន៍​ [ដើម្បី​បាន​ជួប​កូន​របស់​គាត់​នៅ​កម្ពុជា​]
  • សាលាក្ដី​ខ្មែរ​ក្រហម​មិន​អាច​ទៅ​ដល់​គោលដៅ​បាន​ទេ​ខណៈ​ដែល​អតីត​មេ​ដឹកនាំ​វាល​ពិឃាដ​កាន់​តែ​ជរា​ហើយ​នោះ​


ខ្មែរ​ស្ថាបនា​ឆ្នាំ​ទី​០១​ លេខ​៨០​ ថ្ងៃ​សៅរ៍​ទី​ ២៣​ ខែ​សីហា​ ឆ្នាំ​២០០៨

  • កងទ័ព​ថៃ​នៅ​តែ​បន្ត​ទន្ទ្រាន​ចូល​ដី​ខ្មែរ​នៅ​ប្រាសាទ​តាមាន់​ធំ


កោះ​សន្តិភាព​​ឆ្នាំ​ទី​៤១​ លេខ​៦៤៣១​ ថ្ងៃ​សៅរ៍​ទី​ ២៣​ ខែ​សីហា​ ឆ្នាំ​២០០៨

  • សារលិខិត​នាយករដ្ឋមន្ត្រី​កម្ពុជា​ប្រកាន់​ជំហរ​កម្រិត​ស្ថានការណ៍​ឱ្យ​នៅ​នឹង​ដដែល​ និង​ជំរុញ​ឱ្យ​សៀម​ដក​ទ័ព
  • ក្ដៅ​ក្រហាយ​កូន​យំ​កណ្ដាល​យប់​ទាស់​ជាមួយ​ប្រពន្ធ​ អារក​ កូន​ស្រី​អាយុ​២​ឆ្នាំ​និង​៣​ឆ្នាំ​ស្លាប់​ ប្រពន្ធ​រត់​រួច​ ខ្លួន​ឯង​ចង​ក [កាល​ពីថ្ងៃ​ទី​២១​ សីហា​ នៅខេត្ត​សៀមរាប​]​


មនសិការ​ខ្មែរ​ឆ្នាំ​ទី​១៥​ លេខ​៣៥៤៦​ ថ្ងៃ​សៅរ៍​-អាទិត្យ​ទី​ ២៣​-២៤ ខែ​សីហា​ ឆ្នាំ​២០០៨

  • គណបក្ស​ប្រឆាំង​ សុំ​ចូល​គាល់​ព្រះមហាក្សត្រ​ ទួល​ថ្វាយ​ អំពី​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះឆ្នោត
  • សហ មេធាវី​ការពារ​ក្ដី​ ខៀវ​ សំផន នៅ​តែ​ទាម​ទារ​ឱ្យ​សាលាក្ដី​ខ្មែរ​ក្រហម​ បក​ប្រែ​ឯកសារ​រាប់​ម៉ឺន​ទំព័រ​ជា​ភាសា​បារាំង​


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​១៥​ លេខ​៣៣៩១​ ថ្ងៃ​សៅរ៍​ទី​ ២៣​ ខែ​សីហា​ ឆ្នាំ​២០០៨

  • គណបក្ស​សម រង្សី​កំពុង​តថ្លៃ​យក​ក្រសួង​មហាផ្ទៃ​ សេដ្ឋកិច្ច ​និង​ក្រុង​ភ្នំពេញ

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

ថ្ងៃ​ សុក្រ​ ទី​ ២២​ ខែ​ សីហា​ ឆ្នាំ​ ២០០៨ ៖ ទូត​អាមេរិក​​ ៖​ មាន​អ្នក​នយោបាយ​កម្ពុជា​តែ​ពីរ​បី​នាក់​ដែល​ប្ដេជ្ញា​ចិត្ត​ជួយ​ប្រជាជន​កម្ពុជា

Posted on Friday, 22 August 2008. Filed under: សប្ដាហ៍ទី ៥០៩ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១០​ លេខ​ ៥០៩​

ភ្នំពេញ​: ​ឯកអគ្គរដ្ឋទូត​អាមេរិក​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ បាន​រិះ​គន់​អ្នក​នយោបាយ​ប្រទេស​កម្ពុជា​ភាគ​ច្រើន​ដែល​មិន​បាន​តម្កល់​ផល​ប្រយោជន៍​ជាតិ​ និង​ប្រជាជន​ជា​ធំ​ប៉ុន្តែ​ពួក​គេ​បាន​ចូល​ទៅ​ក្នុង​ឆាក​នយោបាយ​ដោយ​គ្រាន់​តែ​ចាប់​អារម្មណ​ទៅ​ នឹង​ការ​ចង់​បាន​មុខ​តំណែង​ប៉ុណ្ណោះ។​ ក្រៅ​ពី​នេះ​លោក​ក៏​បាន​អះអាង​អំពី​ភាព​ចាំ​បាច់​ដែល​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​រួមគ្នា​ទៅ​ជា​កម្លាំង​តែ​មួយ​ ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​។​

​ នៅ​ក្នុង​ការ​សម្ភាសន៍​ជា​មួយ​កាសែត​រស្មី​កម្ពុជា​ លោក​ ចូសេហ្វ​ មូសូមេលី​ បាន​និយាយ​ថា​«មាន​អ្នក​នយោបាយ​កម្ពុជា​ដែល​លោក​បាន​ជួប​តែ​ពីរ​បី​នាក់​ប៉ុណ្ណោះ​ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ជួយ​ដល់​ប្រជាជន​កម្ពុជា។​ ប៉ុន្តែ​មាន​អ្នក​នយោបាយ​ច្រើន​ពេក​ណាស់​ដែល​គ្រាន់​តែ​ចាប់​អារម្មណ​នឹង​ការ​ទទួល​បាន​មុខ​តំណែង​ប៉ុណ្ណោះ​​»។

លោក​បាន​និយាយ​បន្ត​ទៀត​ថា​ បញ្ហា​របស់​អ្នក​នយោបាយ​នោះ​ គឺ​ថា​ពួក​គេ​ភ្លេច​គិត​ថា​ ពួក​គេ​ត្រូវ​បំរើ​ដល់​ប្រជាជន​កម្ពុជា​។​ ទោះ​បី​ជា​បញ្ហា​បែប​នេះ​កើត​មាន​ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក​ក្ដី​ លោក​ចូសេហ្វ​យល់​ថា​ បញ្ហា​ធ្ងន់​ធ្ងរ​ជាង​នៅ​ប្រទេស​កម្ពុជា​ បើ​ប្រៀប​ធៀប​ទៅ​នឹង​សហរដ្ឋ​អាមេរិក​។​ លោក​ក៏​បាន​លើក​ឡើង​នូវ​ភាព​ចាំ​បាច់​ដែល​ប្រទេស​កម្ពុជា​ត្រូវ​មាន​ប្រព័ន្ធ​យុត្តិធម៌​មួយ​ដែល​ឯករាជ្យ​គ្រប់​គ្រាន់​ ដើម្បី​ចាប់​មនុស្ស​ពុក​រលួយ​ ពិសេស​អ្នក​នយោបាយ​មក​ធ្វើ​ការ​កាត់​ទោស​តាម​ផ្លូវ​ច្បាប់​។

អ្នក​សង្កេត​ការណ៍​ម្នាក់​និយាយ​ថា​ នៅ​ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​មុន​ការ​បោះឆ្នោត​ អ្នក​នយោបាយ​កម្ពុជា​នាក់​បាន​ចាក​ចេញ​ពី​គណបក្ស​សម​ រង្សី​ មក​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ធ្វើ​ឲ​រូបភាព​ដ៏​បែក​បាក់​មួយ​នៃ​គណបក្ស​ប្រឆាំង​បាន​កើត​ឡើង​។​ អ្នក​នយោបាយ​ទាំង​នោះ​បាន​ចាក​ចេញ​ហើយ​បាន​ទទួល​មុខ​តំណែង​សំខាន់​ៗ​មួយ​ចំនួន​នៅ​ក្នុង​រដ្ឋាភិបាល​ ដូច​ជា​តំណែង​ជា​រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ ​និង​ទី​ប្រឹក្សា​រដ្ឋាភិបាល​ជា​ដើម​​ ដែល​ធ្វើ​ឲ​អស់​លោក​ទាំង​នោះ​លំបាក​នឹង​ការពារ​ខ្លួន​ថា​ ការ​ផ្លាស់​ប្ដូរ​គណបក្ស​នយោបាយ​របស់​ពួក​គាត់​គឺ​ដោយ​សារ​តែ​គិត​គូរ​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​។​

ទាក់​ទង​ទៅ​នឹង​បញ្ហា​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ដែរ​នោះ​ លោក​ទូត​អាមេរិក​ក៏​បាន​យល់​ឃើញ​ថា​ ប្រទេស​កម្ពុជា​មាន​គណបក្ស​ប្រឆាំង​ច្រើន​ពេក​។​ លោក​និយាយ​ថា​ ដរាប​ណា​ប្រទេស​កម្ពុជា​មាន​គណបក្ស​ប្រឆាំង​ច្រើន​ដល់​ទៅ​៥ ឫ​៦​នោះ ​គេ​មិន​អាច​ប្រកួត​ប្រជែង​ជា​មួយ​គណបក្ស​កាន់​អំណាច​បាន​ទេ​។​ លោក​បាន​និយាយ​ថា​ពួក​គេ​គួរ​តែ​បង្កើត​ជា​សម្ព័ន្ធ​ភាព​មួយ​។​​ «ក្រុម​ប្រឆាំង​តែ​មួយ​នឹង​ខ្លាំង​ជាង​ ហើយ​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពី​ប្រជាជន​កម្ពុជា​​»។​

ចំណែក​លោក​ស្រី​ ជា វណ្ណាត​ដែល​ជា​សង្កេត​ការណ៍​នយោបាយ​មួយ​រូប​បាន​និយាយ​ថា​ ការ​រួប​រួម​គ្នា​ឫ​មិន​រួប​រួម​នោះ​មិន​ជា​បញ្ហា​ទេ​។​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ខាង​ប្រឆាំង​មិន​មាន​សំឡេង​គ្រប់​គ្រាន់​ឡើយ​ដើម្បី​ទប់​នឹង​ការ​សម្រេច​ចិត្ត​របស់​គណបក្ស​កាន់​អំណាច​។​ លោក​ស្រី​បាន​បន្ត​ទៀត​ថា​ បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​មាន​ប្រជាធិបតេយ្យ​នៅ​ឡើយ​ ដោយ​សារ​ការ​គ្រប់​គ្រង​នៅ​មាន​ការ​ប្រកាន់​បក្ខ​ពួក​ មិត្ត ភក្តិ​និយម ​ក្រុម​គ្រួសារ​និយម​ ដែល​ចាំបាច់​ត្រូវ​តែ​កាត់​បន្ថយ​ដើម្បី​លើក​តម្កើង​អ្នក​ថ្មី​៕​រស្មី​កម្ពុជា​​ ឆ្នាំ​ទី​១៦​ លេខ​៤៦៧៤​ ថ្ងៃ​សុក្រ​ទី​ ២២​ ខែ​សីហា​ ឆ្នាំ​២០០៨

កាសែត​ដែល​ចេញ​លក់​នៅ​
ថ្ងៃ​ សុក្រ​ ទី​ ២២​ ខែ​ សីហា​ ឆ្នាំ​ ២០០៨​

កម្ពុជា​ថ្មី​​ ឆ្នាំ​ទី​០៧​ លេខ​១៧២៦​ ថ្ងៃ​សុក្រ​ទី​ ២២​ ខែ​សីហា​ ឆ្នាំ​២០០៨

  • កម្ពុជា​ស្នើ​ឲ​ប្រទេស​គុយវ៉ែត​ផ្ដល់​ជំនួយ​ខាង​ធារា​សាស្ត្រ​ និង​គមនាគមន៍
  • ស្ត្រី​ម្នាក់​ត្រូវ​គេ​រឹត​ក​សម្លាប់​នៅ​ក្នុង​ផ្ទះ​សំណាក់​​ «ជា គង់»​​[កាល​ពី​ថ្ងៃ​ទី ២១ ខែ​សីហា​ នៅ​ខណ្ឌ​ចំការមន​ក្រុង​ភ្នំពេញ​​]
  • នាង​ក្រមុំ​ស្រុក​ស្រែ​ចម្ការ​ម្នាក់​ត្រូវ​អា ស្ទាវ​វាយ​សន្លប់​រួច​ចាប់​រំលោភ ​[កាល​ពី​ថ្ងៃ​ទី ១៨ ខែ​សីហា​ នៅ​ស្រុកភ្នំ​ព្រឹក​ ខេត្ត​បាត់​ដំបង​​​]
  • ប្រទេស​កូរ៉េ​ខាង​ជើង​ប្ដេជ្ញា​ពង្រឹង​កម្លាំង​​ប្រដាប់​អាវុធ​ធ្វើ​សង្គ្រាម


ខ្មែរ​ម្ចាស់​ស្រុក​​ ឆ្នាំ​ទី​០២​ លេខ​២២៧​ ថ្ងៃ​សុក្រ​ទី​ ២២​ ខែ​សីហា​ ឆ្នាំ​២០០៨

  • ភាគី​សៀម​ស្នើ​ភាគី​ខ្មែរ​ឲ​ដក​ទ័ព​ខ្មែរ​ពី​លើ​ទឹក​ដី​ខ្មែរ​នៅ​តាម​បណ្ដោយ​ព្រំដែន


ខ្មែរ​ស្ថាបនា​ឆ្នាំ​ទី​០១​ លេខ​៧៩​ ថ្ងៃ​សុក្រ​ទី​ ២២​ ខែ​សីហា​ ឆ្នាំ​២០០៨

  • ធ្លាក់​យន្តហោះ​នៅ​អេស្ប៉ាញ​សម្លាប់​មនុស្ស​១៥៣​នាក់


កោះ​សន្តិភាព​​ឆ្នាំ​ទី​៤១​ លេខ​៦៤៣០​ ថ្ងៃ​សុក្រ​ទី​ ២២​ ខែ​សីហា​ ឆ្នាំ​២០០៨

  • ព្រឹត្តិការណ៍​លើ​ប្រាសាទ​តាមាន់​ធំ​ទាហាន​សៀម​ចាប់​ម៉ាស៊ីន​GPSរបស់​មន្ត្រី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ


មនសិការ​ខ្មែរ​ឆ្នាំ​ទី​១៥​ លេខ​៣៥៤៥​ ថ្ងៃ​សុក្រ​ទី​ ២២​ ខែ​សីហា​ ឆ្នាំ​២០០៨

  • គ ជ ប ​ផ្ដល់​ភ្លើង​ខៀវ​ឲ​ក្រសួង​មហាផ្ទៃ​ចាត់​ការ​ ហ៊ឹង​ ពន្លក​​ ចៅ​សង្កាត់​រង​ទី​២​ សង្កាត់​បឹង​សាឡាង​ និង​ចៅ​សង្កាត់​បឹង​ទំពុន
  • ព្រះ​មហាក្សត្រ​ គ្រោង​យាង​ចូល​រួម​បើក​សម័យ​ប្រជុំ​រដ្ឋសភា​ នៅ​ចុង​ខែ​កញ្ញា​ គណ​បក្ស​សម​ រង្សី​ នៅ​តែ​រក្សា​ជំហរ​មិន​ទទួល​ស្គាល់​លទ្ធ​ផល​ឆ្នោត
  • យឹម សុវណ្ណ​៖​ គណបក្ស​ សម​ រង្សី​ បដិសេធន៍​លទ្ធផល​រហូត​ទាល់​តែ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ


រស្មី​អង្គរ​ឆ្នាំ​ទី​១១​ លេខ​១៣៥០​ ថ្ងៃ​សុក្រ​ទី​ ២២​ ខែ​សីហា​ ឆ្នាំ​២០០៨

  • សម រង្សី​​ ចែក​អំណាច​តំណាង​រាស្ត្រ​ដល់​សមាជិក​ខ្លួន​ម្នាក់​កន្លះ​អាណត្តិ
  • អ៊ីម៉េល​គំរាម​ដល់​អាយុ​ជីវិត​លោក​ជា​មុនី​ ប្រធាន​សហជីព​សេរី​កម្មករ


រស្មី​កម្ពុជា​​ ឆ្នាំ​ទី​១៦​ លេខ​៤៦៧៤​ ថ្ងៃ​សុក្រ​ទី​ ២២​ ខែ​សីហា​ ឆ្នាំ​២០០៨

  • ទូត​អាមេរិក​​ ៖​ មាន​អ្នក​នយោបាយ​កម្ពុជា​តែ​ពីរ​បី​នាក់​ដែល​ប្ដេជ្ញា​ចិត្ត​ជួយ​ប្រជាជន​កម្ពុជា

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

« Previous Entries

Liked it here?
Why not try sites on the blogroll...