Archive for January, 2009

នាយទាហាន​ជាន់ខ្ពស់​ស្និទ្ធ​ កែ​ គឹមយ៉ាន​ ច្រើន​នាក់​ទៀត​ ប្រឈម​នឹង​ការ​ដកហូត​តំណែង​ ឧត្ដមសេនីយ៍​តាម​យោធភូមិភាគ​ និង​ កងពល​កំពុង​ជ្រួលច្របល់​ – ថ្ងៃ​ សៅរ៍​ ទី​ ៣១​ មករា​ ២០០៩

Posted on Saturday, 31 January 2009. Filed under: សប្ដាហ៍ទី ៥៣៤ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៤

ថ្មី​ៗ​នេះ​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ បាន​បញ្ជាក់​ថា​ កងទ័ព​កម្ពុជា​មាន​សភាព​នឹងន​ធម្មតា​ ក្រោយពេល​មាន​ការផ្លាស់ប្ដូរ​អគ្គ​មេបញ្ជាការ​កងទ័ព​ កាលពី​ថ្ងៃ​ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ យ៉ាងណាក្ដី​ ។ ការ​អះអាង​របស់​ ទៀ​ បាញ់​ បែបនេះ​បាន​កើតឡើង​ក្រោយពេល​ នាយ​ឧត្ដមសេនីយ៍​ កែ​ គឹមយ៉ាន​ ត្រូវ​បាន​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ សម្រេច​ដកចេញ​ពី​មុខតំណែង​អគ្គ​មេបញ្ជាការ​កងទ័ព​ កាលពី​ថ្ងៃ​ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ក្នុង​ខណៈ​ដែល​បញ្ហា​ជម្លោះ​ព្រំដែន​ ខ្មែរ​ – សៀម​ នៅ​មិន​ទាន់​ដោះស្រាយ​ឲ្យ​បាន​ជ្រះស្រឡះ​ ហើយ​កងទ័ព​ខ្មែរ​ និង​ ទាហាន​សៀម​ឈ្លានពាន​ នៅតែ​ប្រឈមមុខ​ដាក់​គ្នា​យ៉ាង​តានតឹង​នៅ​ឡើយ​ ។

នាយ​ឧត្ដមសេនីយ៍​ ប៉ុល​ សារឿន​ អតីត​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ​ និង​ ជា​នាយសេនាធិការ​ចម្រុះ​ ត្រូវ​បាន​តែងតាំង​ជា​អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​ជំនួស​នាយ​ឧត្ដមសេនីយ៍​ កែ​ គឹមយ៉ាន​ យ៉ាង​តក់ក្រហល់​ កាលពី​ថ្ងៃ​ទី​ ២២​ ខែ​ មករា​ ។ ការផ្លាស់ប្ដូរ​អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​នេះ​ បង្ក​ឲ្យ​មាន​សេចក្ដី​ព្រួយបារម្ភ​នៅ​ក្នុង​ជួរ​នាយទាហាន​ថ្នាក់​ឧត្ដមសេនីយ៍​មួយ​ចំនួន​តាម​ភូមិភាគ​ និង​ តាម​កងពល​ ដោយ​ភ័យខ្លាច​ថា​ពួកគេ​អាច​ត្រូវ​ដកហូត​មុខតំណែង​ជាបន្តបន្ទាប់​ ។ ជាពិសេស​នាយទាហាន​ថ្នាក់​ឧត្ដមសេនីយ៍​ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​នាយ​ឧត្ដមសេនីយ៍​ កែ​ គឹមយ៉ាន​ កំពុងតែ​មាន​សេចក្ដី​ព្រួយបារម្ភ​ចំពោះ​ការបាត់បង់​តួនាទី​ និង​ មុខតំណែង​របស់​ពួកគេ​ ។

ពាក់ព័ន្ធ​នឹង​សេចក្ដី​ព្រួយបារម្ភ​របស់​នាយទាហាន​ថ្នាក់​ឧត្ដមសេនីយ៍​ដូច​ខាងលើ​នេះ​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ បាន​បញ្ជាក់​ថា​ ពុំ​មាន​ការផ្លាស់ប្ដូរ​របៀប​នោះ​កើតឡើង​ទេ​ ។ រីឯ​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការពារជាតិ​មួយ​រូប​ផ្សេង​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ក៏​បាន​និយាយ​ដែរ​ថា​ រហូតមកដល់​ពេលនេះ​រដ្ឋាភិបាល​ពុំ​មាន​គំរោងការ​ផ្លាស់ប្ដូរ​នាយទាហាន​ឡើយ​ ហើយ​កិច្ចប្រជុំ​កន្លងមក​ថ្មី​ៗ​នេះ​ និង​ របៀប​វារៈ​នៃ​កិច្ចប្រជុំ​កងទ័ព​ទៅ​មុខ​ទៀត​ ក៏​មិន​ឃើញ​លើកឡើង​អំពី​រឿង​ដោះដូរ​នោះ​ដែរ​ ។ ប៉ុន្តែ​ប្រភព​ក្រៅ​ផ្លូវការ​ខ្លះ​បាន​និយាយ​ថា​ អាច​មាន​ការផ្លាស់ប្ដូរ​តំណែង​នាយទាហាន​ថ្នាក់​ឧត្ដមសេនីយ៍​ជាច្រើន​នាក់​ទៀត​នា​ពេល​ខាងមុខ​ ជាពិសេស​នាយទាហាន​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នាយ​ឧត្ដមសេនីយ៍​ កែ​ គឹមយ៉ាន​ ។

ទោះជា​យ៉ាងណា​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការពារជាតិ​មួយ​ចំនួន​បាន​បញ្ជាក់​ថា​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​ បាន​តែងតាំង​ឧត្ដមសេនីយ៍​ និង​ នាយទាហាន​ជាន់ខ្ពស់​រាប់​សិប​នាក់​ ជា​ទីប្រឹក្សា​របស់​ខ្លួន​ បន្ថែម​ពីលើ​មុខងារ​បច្ចុប្បន្ន​ ក្រោយពេល​ដក​នាយ​ឧត្ដមសេនីយ៍​ កែ​ គឹមយ៉ាន​ ។ ក្រុម​អ្នកវិភាគ​ស្ថានការណ៍​មួយ​ចំនួន​បាន​វាយតម្លៃ​ថា​ ការ​ដែល​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ តែងតាំង​ឧត្ដមសេនីយ៍​ និង​ នាយទាហាន​ជាន់ខ្ពស់​រាប់​សិប​នាក់​ជា​ទីប្រឹក្សា​របស់​ខ្លួន​នោះ​ គឺជា​ការ​ខិតខំ​ប្រមូល​អំណាច​យោធា​ឲ្យ​បាន​រឹងមាំ​ ប៉ុន្តែ​អាច​ធ្វើឲ្យ​ខាតបង់​ថវិកា​ជាតិ​អស់​យ៉ាង​ច្រើន​ផង​ដែរ​ ។ ហេតុ​នេះ​ហើយ​ទើប​នាយទាហាន​ថ្នាក់​ឧត្ដមសេនីយ៍​ និង​ នាយទាហាន​ជាន់ខ្ពស់​តាម​យោធភូមិភាគ​ និង​ តាម​កងពល​មួយ​ចំនួន​ មាន​ភាព​រំជើបរំជួល​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង​ក្រោយពេល​ ហ៊ុន​ សែន​ ដកហូត​ កែ​ គឹមយ៉ាន​ ចេញពី​តំណែង​អគ្គ​មេបញ្ជាការ​កងទ័ព​យ៉ាង​តក់ក្រហល់​ ។

តាម​ប្រភព​ពី​មន្ត្រី​ជាន់ខ្ពស់​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា​ ក្នុង​ពេល​ដកហូត​តំណែង​នាយ​ឧត្ដមសេនីយ៍​ កែ​ គឹមយ៉ាន​ កាលពី​ថ្ងៃ​ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ នោះ​ គឺ​មាន​មន្ត្រី​ទាហាន​ ៥០៧​នាក់​ ត្រូវ​បាន​ដក​ចេញពី​កង​អង្គរក្ស​របស់​ ជា​ ស៊ីម​ ប្រធាន​ព្រឹទ្ធសភា​ និង​ ជា​ប្រធាន​គណបក្ស​ប្រជាជន​ ហើយ​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​បន្ទាយ​របស់​ពួកគេ​វិញ​ ។ ក្នុងចំណោម​មន្ត្រី​ទាហាន​ដែល​ត្រូវ​ដក​ចេញពី​កង​អង្គរក្ស​ ជា​ ស៊ីម​ នោះ​ គឺ​មាន​ឧត្ដមសេនីយ៍​ត្រី​ ២​នាក់​ ហើយ​បច្ចុប្បន្ន​កម្លាំង​កង​អង្គរក្ស​សម្រាប់​ការពារ​ ជា​ ស៊ីម​ ត្រូវ​បាន​កាត់បន្ថយ​ឲ្យ​នៅ​ត្រឹមតែ​ចំនួន​ប្រហែល​ ១០០​នាក់​ប៉ុណ្ណោះ​ ។ ប្រការ​នេះ​ធ្វើឲ្យ​មជ្ឈដ្ឋាន​ជាតិ​ និង​ អន្តរជាតិ​ មាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ព្រោះ​គេ​យល់​ថា​ជា​ល្បិច​របស់​ ហ៊ុន​ សែន​ ក្នុង​ការកាត់បន្ថយ​កម្លាំង​កង​អង្គរក្ស​ការពារ​ ជា​ ស៊ីម​ ទៅ​តាម​ឧបាយកល​ដែល​ ហ៊ុន​ សែន​ បាន​រៀបចំ​ទុក​ ។

ប្រតិកម្ម​នឹង​ករណី​ខាងលើ​នេះ​ នាយ​ឧត្ដមសេនីយ៍​ ប៉ុល​ សារឿន​ អគ្គ​មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​ ដែល​ទើប​តែងតាំង​ថ្មី​ បាន​អះអាង​កាលពី​ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៩​ ខែ​ មករា​ ថា​ ការផ្លាស់ប្ដូរ​កន្លែង​អង្គរក្ស​កងទ័ព​នេះ​មិនមែន​ជា​ផ្នែក​នៃ​ការ​ដកចេញ​ទេ​ ហើយ​ថា​ទាហាន​ទាំងនោះ​មិន​ត្រូវ​បាន​ផ្លាស់ប្ដូរ​កន្លែង​រហូត​ទេ​ ។ នាយ​ឧត្ដមសេនីយ៍​ ប៉ុល​ សារឿន​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ “យើង​គ្រាន់តែ​នាំ​ពួកគេ​ត្រឡប់​ទៅ​ហ្វឹកហ្វឺន​ថែមទៀត​ប៉ុណ្ណោះ​” ។ អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​រូប​នេះ​បាន​បញ្ជាក់​ថា​ មាន​កម្លាំង​ ១០០​នាក់​ទៀត​ ដើម្បី​ការពារ​ ជា​ ស៊ីម​ ព្រោះអី​ ជា​ ស៊ីម​ ជា​មេដឹកនាំ​ជាន់ខ្ពស់​បំផុត​ ។ ដោយឡែក​ កាលពី​ថ្ងៃ​ពុធ​ ទី​ ២៨​ មករា​ ឆ្នាំ​ ២០០៩​ នាយ​ឧត្ដមសេនីយ៍​ ប៉ុល​ សារឿន​ បាន​ព្យាយាម​ទប់ស្កាត់​ព័ត៌មាន​ចចាមអារ៉ាម​នៅ​ក្នុង​កងកម្លាំង​ប្រដាប់​អាវុធ​អំពី​ការ​ដកហូត​តំណែង​មន្ត្រី​យោធា​ជាន់ខ្ពស់​មួយ​ចំនួន​ថែមទៀត​ ក្រោយពេល​ដកហូត​តំណែង​នាយ​ឧត្ដមសេនីយ៍​ កែ​ គឹមយ៉ាន​ យ៉ាង​ទាន់ហន់​រួចមក​ ។

កាលពី​ថ្ងៃ​ ព្រហស្បតិ៍​ អ្នកយកព័ត៌មាន​មិន​អាច​ទាក់ទង​ឧត្ដមសេនីយ៍​ ឈឿន​ ចន្ថន​ ប្រធាន​អង្គរក្ស​កងទ័ព​របស់​ ជា​ ស៊ីម​ ដើម្បី​សុំ​ការ​បំភ្លឺ​បាន​ឡើយ​ ។ ប៉ុន្តែ​នាយ​ឧត្ដមសេនីយ៍​ ប៉ុល​ សារឿន​ អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​ បាន​បញ្ជាក់​ថា​ ឧត្ដមសេនីយ៍​ ឈឿន​ ចន្ថន​ នឹង​មិន​ត្រូវ​បញ្ចុះ​ស័ក្ដិ​ ឬ​ ដកហូត​ចេញ​ទេ​ ។ រីឯ​វរសេនីយ៍ត្រី​ ហែម​ សាវី​ ជា​មន្ត្រី​ក្នុង​កង​អង្គរក្ស​របស់​ ជា​ ស៊ីម​ បាន​បញ្ជាក់​ថា​ បញ្ជា​សម្រាប់​នាយទាហាន​ចំនួន​ ៥០៧​នាក់​ ឲ្យ​វិលត្រឡប់​ទៅ​មូលដ្ឋាន​កងទ័ព​ជើងគោក​នៃ​កងពលតូច​លេខ​៧០​ បាន​កើតឡើង​កាលពី​ថ្ងៃ​អាទិត្យ​ ទី​ ២៥​ ខែ​ មករា​ ហើយ​នឹង​មាន​ការ​ដក​បន្ថែម​ទៀត​ ។ វរសេនីយ៍ត្រី​ ហែម​ សាវី​ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ “យើង​ត្រូវ​បាន​ដកចេញ​តាម​បញ្ជា​របស់​រដ្ឋាភិបាល​” ។

តាម​ប្រភព​ដែល​ស្និទ្ធ​នឹង​នាយ​ឧត្ដមសេនីយ៍​ ប៉ុល​ សារឿន​ អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ព្រលយ​ពាក្យ​ថា​ មេទ័ព​ដែល​ស្និទ្ធ​ជាមួយ​ កែ​ គឹមយ៉ាន​ និង​ ស្និទ្ធ​ជាមួយ​ ជា​ ស៊ីម​ ប្រមាណ​ ១០​នាក់​ទៀត​ អាច​ត្រូវ​ប្រឈមមុខ​នឹង​ការ​ដកហូត​ពី​តំណែង​ ប្រសិនបើ​ពួកគេ​មិន​ងាក​ទៅ​គាំទ្រ​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ អនុប្រធាន​គណបក្ស​ប្រជាជន​ដ៏​មាន​អំណាច​ទេ​នោះ​ ។ ទន្ទឹម​នឹង​នេះ​ ហ៊ុន​ សែន​ អាច​រៀបចំ​យុទ្ធសាស្ត្រ​ដកហូត​ ជា​ ស៊ីម​ ចេញពី​តំណែង​ប្រធាន​គណបក្ស​ប្រជាជន​ផង​ដែរ​ ព្រោះ​បច្ចុប្បន្ន​នេះ​ ហ៊ុន​ សែន​ បាន​ក្ដោបក្ដាប់​អំណាច​កងទ័ព​ទាំងស្រុង​ទៅ​ហើយ​ ។

អ្នក​តាមដាន​បញ្ហា​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​ បាន​កត់សម្គាល់​ថា​ នៅ​មុន​ពេល​ដក​នាយ​ឧត្ដមសេនីយ៍​ កែ​ គឹមយ៉ាន​ ពី​តំណែង​អគ្គ​មេបញ្ជាការ​កងទ័ព​ គឺ​ ហ៊ុន​ សែន​ ក្ដោបក្ដាប់​អំណាច​រដ្ឋ​ប្រមាណ​ត្រឹមតែ​ ៦០​ភាគរយ​ប៉ុណ្ណោះ​ ។ ប៉ុន្តែ​នៅ​ក្រោយពេល​ដក​ កែ​ គឹមយ៉ាន​ ចេញពី​តំណែង​រួចមក​ គឺ​ ហ៊ុន​ សែន​ ក្ដោបក្ដាប់​អំណាច​រដ្ឋ​ ១០០​ភាគរយ​តែម្ដង​ ទោះបី​ ស​ ខេង​ កំពុង​កាន់​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​យ៉ាងណាក្ដី​ ។ ហើយ​បើ​តាម​ពិនិត្យ​ជាក់ស្ដែង​ តំណែង​ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​របស់​ ស​ ខេង​ ក៏​កំពុង​ស្ថិតនៅ​ក្នុង​ស្ថានភាព​គួរឲ្យ​ព្រួយបារម្ភ​ដែរ​ ព្រោះ​ ហ៊ុន​ សែន​ អាច​ដកហូត​តំណែង​នេះ​បាន​គ្រប់ពេលវេលា​ ។

ក្រុម​អ្នក​តាមដាន​ស្ថានការណ៍​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​បាន​បញ្ជាក់​ថា​ បន្ទាប់ពី​ ហ៊ុន​ សែន​ បោសសំអាត​មេទាហាន​ មេ​ប៉ូលិស​ស្និទ្ធ​ជាមួយ​ ជា​ ស៊ីម​ រួចរាល់​ហើយ​ គឺ​ ហ៊ុន​ សែន​ អាច​រៀបចំ​សមាសភាព​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​ថ្មី​ រួច​បង្ខំ​ឲ្យ​ ជា​ ស៊ីម​ ចុះចេញ​ពី​តំណែង​ប្រធាន​គណបក្ស​ ហើយ​ខ្លួន​គាត់​ជា​អ្នក​ឡើង​ជំនួស​វិញ​ ។ មិនតែប៉ុណ្ណោះ​ ហ៊ុន​ សែន​ អាច​កាត់បន្ថយ​អំណាច​របស់​ សាយ​ ឈុំ​ អគ្គលេខាធិការ​បក្ស​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ​ ដោយ​ឲ្យ​ សុខ​ អាន​ ដន្លង​របស់​គាត់​ជា​អ្នក​ជំនួស​ ។ រីឯ​តំណែង​របស់​ ស​ ខេង​ នោះ​ គឺ​ ហ៊ុន​ សែន​ ចង់​ដក​ម៉ោង​ណា​ក៏បាន​ដែរ​ ប៉ុន្តែ​ឥឡូវ​នេះ​បើ​ដក​ កែ​ គឹមយ៉ាន​ ហើយ​ដក​ ស​ ខេង​ ថែមទៀត​នោះ​ គឺ​អាច​ធ្វើឲ្យ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​ជ្រួលច្របល់​ជាមិនខាន​ ។

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​បាន​អះអាង​ថា​ ឥឡូវនេះ​អំណាច​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​ ត្រូវ​បាន​ ហ៊ុន​ សែន​ ក្ដោបក្ដាប់​ស្ទើរតែ​ទាំងស្រុង​ ហើយ​បើ​ ហ៊ុន​ សែន​ មាន​មហិច្ឆតា​ចង់​ធ្វើ​ជា​ប្រធាន​គណបក្ស​ពិតមែន​នោះ​ គឺជា​រឿង​ងាយស្រួល​បំផុត​ ។ ពីព្រោះ​ថា​ ក្រោយពេល​ ហ៊ុន​ សែន​ សម្រេច​ដក​ កែ​ គឹមយ៉ាន​ ចេញពី​តំណែង​អគ្គ​មេបញ្ជាការ​នៃ​កងយោធពលខេមរភូមិន្ទ​ ហើយ​លើក​បន្តុប​ ប៉ុល​ សារឿន​ ជំនួស​រួចមក​ គឺ​មិន​ឃើញ​ក្រុម​ ជា​ ស៊ីម​ និង​ ស​ ខេង​ មាន​ប្រតិកម្ម​អ្វី​ទាំងអស់​ ហើយ​នាំគ្នា​សម្ងំ​ស្ងាត់ឈឹង​ ទុកឲ្យ​ ហ៊ុន​ សែន​ ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ស្រេច​តែ​អំពើ​ចិត្ត​ ។

ក្រុម​អ្នក​វិភាគ​បាន​និយាយ​ថា​ បើ​ទោះបីជា​ ទៀ​ បាញ់​ អះអាង​ថា​ ផ្ទៃក្នុង​កងទ័ព​គ្មាន​អ្វី​ប្រែប្រួល​ក៏ដោយ​ ក៏​ព័ត៌មាន​ស្ដីពី​ការ​ដកហូត​តំណែង​នាយទាហាន​ស្និទ្ធ​នឹង​នាយ​ឧត្ដមសេនីយ៍​ កែ​ គឹមយ៉ាន​ ត្រូវ​បាន​គេ​ទម្លាយ​ឲ្យ​ដឹង​ជាបន្តបន្ទាប់​ ។ ការ​ទម្លាយ​ព័ត៌មាន​នេះ​បាន​ធ្វើឲ្យ​ឧត្ដមសេនីយ៍​ និង​ នាយទាហាន​ជាន់ខ្ពស់​នៅ​តាម​ភូមិភាគ​ និង​ តាម​កងពល​នានា​ មាន​ការ​ជ្រួលច្របល់​យ៉ាង​ខ្លាំង​ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​មុខតំណែង​របស់​ពួកគេ​ ។ មានន័យថា​ ការ​ដកហូត​តំណែង​ កែ​ គឹមយ៉ាន​ កំពុងតែ​ធ្វើឲ្យ​ផ្ទៃក្នុង​គណបក្ស​ប្រជាជន​មាន​វិបត្តិ​ធ្ងន់ធ្ងរ​ ជាពិសេស​កំពុង​ធ្វើឲ្យ​ស្ថានភាព​ក្នុង​ជួរ​កងទ័ព​រំជើបរំជួល​យ៉ាង​ពេញ​បន្ទុក​ ដោយ​គ្មាន​អ្វី​អាច​ទប់ស្កាត់​បាន​ឡើយ​ ៕ កាសែត​មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៧៥​ ថ្ងៃ​ទី​ ៣១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សៅរ៍​ ទី​ ៣១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៦១​ ថ្ងៃ​ សៅរ៍​ ទី​ ៣១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សាលា​ខណ្ឌ​ឫស្សីកែវ​ ចុះ​បណ្ដេញ​ផ្ទះ​ក្បូន​បណ្ដែត​ទឹក​ [ប្រមាណ​ ២០​ខ្នង​] នៅ​តាម​ច្រាំង​ទន្លេសាប​ [ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សង្គម​]
  • ចោរ​សមុទ្រ​សូម៉ាលី​ប្លន់​នាវា​ដឹក​ឧស្ម័ន​របស់​ប្រទេស​អាល្លឺម៉ង់​ និង​ ចាប់​នាវិក​ ១៣​នាក់
  • មន្ត្រី​ អ.ស.ប​ [អង្គការ​សហប្រជាជាតិ​] បាន​ចូល​ជួប​ជន​តាម​ទូក​ដែល​ជាប់ឃុំ​នៅ​ក្នុង​ប្រទេស​ថៃ


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៣២​ ថ្ងៃ​ សៅរ៍​ ទី​ ៣១​ ខែ​ មករា​ – ថ្ងៃ​ ចន្ទ​ ទី​ ២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​ឆ្នាំ​ ២០០៨​ មាន​ការ​កើន​ឡើង​ [បាន​កើន​ឡើង​ ២៥​%​ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​ ២០០៧​ ហើយ​បើ​តាម​របាយការណ៍​របស់​អង្គការ​លីកាដូ​ បាន​ឲ្យ​ដឹង​ថា​ មាន​សកម្មភាព​រំលោភ​សិទ្ធិមនុស្ស​នៅ​តាម​បណ្ដា​ខេត្ត​ ក្រុង​ចំនួន​១៧​ មាន​ចំនួន​ ៣៨១​ករណី​ ក្នុង​ឆ្នាំ​ ២០០៨​ ដែល​២១២​ករណី​ ទាក់ទង​នឹង​បញ្ហា​ទំនាស់​ដីធ្លី​ ដោយ​ក្នុង​នោះ​មាន​ជនរងគ្រោះ​ចំនួន​ ១៦.៧២៥​នាក់​ ហើយ​អ្នក​ប្រព្រឹត្ត​ការ​រំលោភសិទ្ធិ​មនុស្ស​មាន​ចំនួន​ ២.៦៦៩​នាក់​ ដែល​ ៩,១៩​%​ ប្រព្រឹត្ត​ដោយ​យោធា​, ៥,២៥​%​ដោយ​កងរាជអាវុធហត្ថ​, ១៧,៥៩​%​ ដោយ​នគរបាល​, ១៦,៨០​%​ ដោយ​មន្ត្រីរាជការ​, ៣,៤១​%​ ដោយ​មន្ត្រី​តុលាការ​, ៦,៨២​%​ ដោយ​ក្រុមហ៊ុន​, ១២,០៧​%​ ដោយ​ជនស៊ីវិល​, ៨,៩២​%​ ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​, ១,០៥​%​ ប្រព្រឹត្ត​ដោយ​ហ្វូង​មនុស្ស​ និង​ ១៨,៩០​%​ ប្រព្រឹត្ត​ដោយ​ក្រុម​ចម្រុះ​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣៣៤​ ថ្ងៃ​ សៅរ៍​ ទី​ ៣១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ដក​ផ្កាយ​មាស​៤​ ម៉ឹង​ សំផន​ និង​ ប្រមូល​អាវុធ​ពី​អ្នកគាំទ្រ​ [អតីត​អគ្គ​មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​] កែ​ គឹមយ៉ាន​ បាន​ជាង​ ៣​ពាន់​ដើម
  • គណបក្ស​ សម​ រង្ស៊ី​ ធ្វើ​សមាជ​វិសាមញ្ញ​ថ្ងៃ​នេះ


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៩៤​ ថ្ងៃ​ សៅរ៍​ ទី​ ៣១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • គណបក្ស​ នរោត្ដម​ រណឫទ្ធិ​ នឹង​ត្រូវ​ប្ដូរ​ទៅជា​ រណសិរ្ស​ជនជាតិ​ខ្មែរ​ បើ​គ្មាន​ដំណោះស្រាយ​ [ចំពោះ​ការ​បណ្ដេញ​សមាជិក​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​របស់​គណបក្ស​ទេ​នោះ​]
  • ប្រជាពលរដ្ឋ​ ៣​រូប​ ជាប់​ពន្ធនាគារ​ដោយសារ​វិវាទ​ដីធ្លី​ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ [បន្ទាប់ពី​គ្រួសារ​ប្រមាណ​ ១៤០​ បាន​តវ៉ា​អស់​ចាច្រើន​ថ្ងៃ​ដើម្បីឲ្យ​ដោះលែង​ពួកគេ​ទាំង​បី​ – ខេត្ត​សៀមរាប​]
  • កម្ពុជា​រំពឹង​ថា​ ប្រេសិត​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នឹង​សហការ​ល្អ​ជាមួយ​រដ្ឋាភិបាល​ [ដើម្បី​លើកកម្ពស់​បញ្ហា​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៦៦​ ថ្ងៃ​ សៅរ៍​ ទី​ ១​ ខែ​ មករា​ – ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • ក្រុម​អាវ​ក្រហម​ថៃ​ ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​ស្ថានទូត​កម្ពុជា​ [ដើម្បី​ដាក់​ជូន​លិខិត​ដែល​និយាយ​ថា​ រដ្ឋាភិបាល​ថៃ​ និង​ រដ្ឋមន្ត្រីក្រសួងការបរទេស​ លោក​ កាស៊ីត​ ភិរ៉ុម៉្យា​ ដែល​កំពុង​គ្រប់គ្រង​ប្រទេស​នេះ​ គឺ​មិន​យុត្តិធម៌​ និង​ មិនមែន​ជា​តំណាង​របស់​ប្រជាជន​ពិតប្រាកដ​ទេ​ ហើយ​បន្ទាប់មក​ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅកាន់​ស្ថានទូត​ឡាវ​ និង​ វៀតណាម​]
  • អគ្គីភ័យ​ឆេះ​លំនៅឋាន​អ្នកនេសាទ​ជាង​ ៥០​ខ្នង​ នៅ​តំបន់​ទំនប់​រលក​ [ខេត្ត​ព្រះសីហនុ​]
  • ធនាគារ​ជាតិ​នៃ​កម្ពុជា​ ចុះហត្ថលេខា​ជាមួយ​ធនាគារ​ជាតិ​ឡាវ​ [ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ធនាគារ​]
  • មូលនិធិ​ជា​ទឹកប្រាក់​ ១,៥​លាន​ដុល្លារ​ [ដែល​ផ្ដល់​ដោយ​ធនាគារ​ពិភពលោក​ និង​ គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ជំនួញ​ Emerging Markets Consulting​] ជួយ​ក្រុមហ៊ុន​នាំចេញ​ ក្នុង​គំរោង​បើក​ច្រក​នាំចេញ​ EMAPF​ របស់​ក្រសួងពាណិជ្ជកម្ម​ [គម្រោង​នេះ​នឹង​ផ្ដល់​នូវ​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ និង​ ផ្នែក​បច្ចេកទេស​ ដើម្បី​ជួយ​ក្រុមហ៊ុន​នាំចេញ​កម្ពុជា​ឲ្យ​បង្កើន​ការ​លក់​នាំចេញ​ក្នុង​ទីផ្សារ​ថ្មី​]
  • កូរ៉េ​ខាងជើង​លុបចោល​រាល់​កិច្ចព្រមព្រៀង​ជាមួយ​ [កូរ៉េ​] ខាងត្បូង


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៧៥​ ថ្ងៃ​ សៅរ៍​ ទី​ ៣១​ ខែ​ មករា​ – ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • នាយទាហាន​ជាន់ខ្ពស់​ស្និទ្ធ​ កែ​ គឹមយ៉ាន​ ច្រើន​នាក់​ទៀត​ ប្រឈម​នឹង​ការ​ដកហូត​តំណែង​ ឧត្ដមសេនីយ៍​តាម​យោធភូមិភាគ​ និង​ កងពល​កំពុង​ជ្រួលច្របល់


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨០៩​ ថ្ងៃ​ សៅរ៍​ ទី​ ៣១​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សាលាក្រុង​ថ្លែងការណ៍​បដិសេធ​ការចោទប្រកាន់​ [ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ អង្គការ​អន្តរជាតិ​មួយ​ចំនួន​ និង​ គណបក្ស​ប្រឆាំង​] ថា​ប្រើ​កម្លាំង​បណ្ដេញ​ប្រជាជន​ចេញពី​តំបន់​ដីក្រហម
  • ២០០៩​ ៖​ FAO​ [អង្គការ​ស្បៀង​ និង​ កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ​] គ្រោង​ផ្ដល់​ជំនួយ​ ២,២៥​លាន​ដុល្លារ​អាមេរិក​ សម្រាប់​ពង្រឹង​វិស័យ​កសិកម្ម​ [ក្នុង​ប្រទេស​កម្ពុជា​]
  • កម្មវិធី​ធានារ៉ាប់រង​សុខភាព​សហគមន៍​ ជម្រើស​មួយ​ទៀត​សម្រាប់​ប្រជាជន​ក្រីក្រ
  • កម្ពុជា​បន្ត​ជំរុញ​ឲ្យ​ថៃ​ប្រគល់​វត្ថុបុរាណ​ខ្មែរ​ [ដែល​អាជ្ញាធរ​ថៃ​ចាប់​បាន​ពី​ពីការ​ជួញដូរ​ខុសច្បាប់​ពី​ប្រទេស​កម្ពុជា​] ឲ្យ​បាន​លឿន
  • មនុស្ស​ជាង​ ១​លាន​នាក់​ ចូលរួម​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​បារាំង​ [លោក​ នីកូឡាស​ សាកូហ្ស៊ី​ – ចំពោះ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​លោក​ ដែល​គ្រោង​នឹង​កាត់បន្ថយ​ចំនួន​បុគ្គលិក​អចិន្ត្រៃយ៍​ក្នុង​វិស័យ​រដ្ឋ​ ជាពិសេស​នៅ​តាម​សាលារៀន​ ដែល​បាន​ធ្វើឲ្យ​ប្រជាជន​បារាំង​ខកចិត្ត​ និង​ ខឹង​សម្បារ​ជា​ខ្លាំង​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

រដ្ឋសភា​ស្នើ​សុំ​អ្នកឯកទេស​អាល្លឺម៉ង់​មក​កម្ពុជា​ដើម្បី​ជួយ​រៀបចំ​ច្បាប់​ពាក់ព័ន្ធ​ទៅ​នឹង​ប្រេងឥន្ធនៈ​ – ថ្ងៃ​ សុក្រ​ ទី​ ៣០​ មករា​ ២០០៩​

Posted on Friday, 30 January 2009. Filed under: សប្ដាហ៍ទី ៥៣៤ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៤

បើ​តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា​ លោក​បណ្ឌិត​ អេច​ ស៊ីវូគេនស៊ែក​ អនុប្រធាន​សភា​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ គ្រោង​មក​ប្រទេស​កម្ពុជា​នៅ​ចុង​ខែ​មករា​នេះ​ ដើម្បី​ជួប​ពិភាក្សា​ និង​ ពង្រឹង​នូវ​មិត្តភាព​ និង​ ការ​វិនិយោគ​វិស័យ​ទេសចរណ៍​ទៅ​តាម​ការ​ស្នើសុំ​របស់​រដ្ឋសភា​កម្ពុជា​សុំ​ឲ្យ​អ្នក​ជំនាញ​របស់​អាល្លឺម៉ង់​មក​ជួយ​ធ្វើការ​ និង​ រៀបចំ​ច្បាប់​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ប្រេងឥន្ធនៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។

ការ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ និង​ មិត្តភាព​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ៣១​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ នេះ​ របស់​ លោក​បណ្ឌិត​ អេច​ ស៊ីវូគេនស៊ែក​ អនុប្រធាន​សភា​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ និង​ អញ្ជើញ​មក​ទស្សនកិច្ច​ និង​ ដើម្បី​ទៅ​សហប្រតិបត្តិ​នៃ​ប្រទេស​ទាំងពីរ​នៅ​ក្នុង​ការ​វិនិយោគ​ទេសចរ​ពី​ប្រទេស​អាល្លឺម៉ង់​មក​កម្ពុជា​ ហើយ​ប្រទេស​កម្ពុជា​បាន​ថវិកា​ធ្វើ​ស្នើសុំ​ និង​ អញ្ជើញ​នូវ​អ្នកឯកទេស​របស់​អាល្លឺម៉ង់​មក​ដើម្បី​ជួយ​ដល់​រដ្ឋសភា​កម្ពុជា​ និង​ ជួយ​ធ្វើការ​រៀបចំ​ច្បាប់​ចំនួន​៣​ ដើម្បី​ធ្វើការ​គ្រប់គ្រង​ប្រេងឥន្ធនៈ​នៅ​ក្នុង​កម្ពុជា​ ។

លោក​ ជាម​ យៀប​ ប្រធាន​គណៈកម្មការ​ទទួលបន្ទុក​ផ្នែក​ហិរញ្ញវត្ថុ​ក្នុង​រដ្ឋសភា​ ដែល​បាន​ការ​ចាត់តាំង​ពី​សម្ដេច​ ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​ ត្រូវ​ធ្វើ​ជា​ប្រធាន​ប្រតិភូ​កម្ពុជា​ដែល​ធ្វើការ​ដឹកនាំ​សមាជិក​រដ្ឋសភា​ចំនួន​ ១៥​រូប​ មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ ១០​រូប​ និង​ មកពី​គណបក្ស​ប្រឆាំង​ ៥​រូប​ ដើម្បី​ជួប​ជាមួយ​ លោក​បណ្ឌិត​ អេច​ ស៊ីវូគេចស៊ែក​ អនុប្រធាន​សភា​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ ដែល​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ និង​ មិត្តភាព​នៅ​កម្ពុជា​ នា​ចុង​ខែ​ មករា​ ឆ្នាំ​ ២០០៩​ នេះ​ ថា​ កិច្ចប្រជុំ​ជំនួប​នេះ​ គឺ​ទី​១​. ដើម្បី​ធ្វើការ​ និង​ រឹតចំណង​មិត្តភាព​ និង​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​ និង​ អាល្លឺម៉ង់​ ទី​២​. គឺ​ធ្វើការ​ដើម្បី​ផ្សព្វផ្សាយ​គោលការណ៍​ដើម្បី​បង្កើន​នូវ​ភាព​ជឿជាក់​មក​លើ​ប្រទេស​កម្ពុជា​លើ​ការ​ធ្វើ​វិនិយោគ​របស់​អ្នក​វិនិយោគ​របស់​អាល្លឺម៉ង់​ ហើយ​ទី​៣​. វិស័យ​ទេសចរណ៍​របស់​អាល្លឺម៉ង់​មក​ប្រទេស​កម្ពុជា​ដែល​មាន​នូវ​សម្បត្តិ​វប្បធម៌​ និង​ ប្រាង្គ​ប្រាសាទ​ជាច្រើន​នៅ​ទូទាំង​ផ្ទៃ​ប្រទេស​កម្ពុជា​នោះ​ ។

លោក​ ជាម​ យៀប​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ក្នុង​ឱកាស​នេះ​ កម្ពុជា​នឹង​ស្នើ​អញ្ជើញ​ឲ្យ​មាន​អ្នក​ជំនាញ​ឯកទេស​ផ្នែក​ច្បាប់​របស់​ប្រទេស​អាល្លឺម៉ង់​មក​ជួយ​ដល់​រដ្ឋសភា​កម្ពុជា​ ដោយ​រៀបចំ​ច្បាប់​៣​ ដោយ​ ទី​១​. ច្បាប់​ស្ដីពី​ការគ្រប់គ្រង​ប្រេងឥន្ធនៈ​ ទី​២​. ច្បាប់​ស្ដីពី​ការ​យក​ពន្ធដារ​នៅ​កម្ពុជា​ និង​ ទី​៣​. ច្បាប់​ស្ដីពី​ការ​យក​ពន្ធដារ​លើ​ប្រាក់ចំណេញ​ ចំពោះ​ការ​ធ្វើ​អាជីវកម្ម​លើ​ប្រេងឥន្ធនៈ​នៅ​ប្រទេស​កម្ពុជា​ ។

គូស​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​នឹង​ទទួល​បាន​នូវ​ការ​ចំណាយ​ប្រាក់​ និង​ ប្រេង​ យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នៅ​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ​ ។

កន្លងមក​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​កម្ពុជា​ និង​ អាល្លឺម៉ង់​ គឺ​ធ្លាប់​បាន​ធ្វើការ​ផ្លាស់ប្ដូរ​គ្នា​រាល់​ទំនិញ​ជាច្រើន​ ហើយ​កម្ពុជា​ធ្លាប់​បាន​ទទួល​ជំនួយ​ពី​ប្រទេស​អាល្លឺម៉ង់​ជាច្រើន​ផង​ដែរ​ ។

បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​ នៅ​ថ្ងៃ​ទី​ ២៨​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ បាន​ឲ្យ​ដឹង​ថា​ លោក​បណ្ឌិត​ អេច​ ស៊ីវូគេនស៊ែក​ អនុប្រធាន​សភា​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ នឹង​អញ្ជើញ​មក​ទស្សនកិច្ច​ជា​ផ្លូវការ​ និង​ មិត្តភាព​នៅ​ប្រទេស​កម្ពុជា​នៅ​ចុង​ខែ​ មករា​ នា​ពេល​ខាងមុខ​នេះ​ រហូតដល់​ ថ្ងៃ​ទី​ ៤​ ខែ​ កុម្ភៈ​ ទៅ​តាម​ការ​ស្នើ​អញ្ជើញ​របស់​ សម្ដេច​ ហេង​ សំរិន​ ប្រធាន​រដ្ឋសភា​កម្ពុជា​ ។

លោក​បណ្ឌិត​ អេច​ ស៊ីវូគេនស៊ែក​ នឹង​ធ្វើការ​ចូល​ជួប​ សម្ដេច​ ជា​ ស៊ីម​ ប្រធាន​ព្រឹទ្ធសភា​ និង​ សម្ដេច​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ ជួប​ជាមួយ​គណបក្ស​នយោបាយ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​ និង​ ធ្វើការ​ជួប​ជាមួយ​តំណាង​ផ្សេង​ៗ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ជាច្រើន​ទៀត​ ៕ កាសែត​ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៩៣​ ថ្ងៃ​ទី​ ៣០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សុក្រ​ ទី​ ៣០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១១០​ ថ្ងៃ​ សុក្រ​ ទី​ ៣០​ ខែ​ មករា​ – ថ្ងៃ​ ចន្ទ​ ទី​ ២​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • បាតុករ​ [ជាង​ ១០០​នាក់​] ឡោមព័ទ្ធ​ និង​ បង្ខាំង​មន្ត្រី​តុលាការ​នៅ​ក្នុង​សាលាដំបូង​ខេត្ត​សៀមរាប​ [នៅ​ពេល​ដែល​មន្ត្រី​ទាំងនោះ​កំពុង​ប្រជុំ​ – បាតុករ​ទាំងនោះ​បាន​បើក​សោ​វិញ​បន្ទាប់ពី​ អភិបាល​ខេត្ត​ លោក​ ស៊ូ​ ភិរិន្ទ​ បាន​សន្យា​ដោះលែង​អ្នកតំណាង​របស់​ពួកគេ​ចំនួន​ ៣​នាក់​ ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ជម្លោះ​ដីធ្លី​]
  • មូលនិធិ​អារ៉ាប់​ ផ្ដល់​ជំនួយ​ ៥០​លាន​ដុល្លារ​ ក្នុង​១​ឆ្នាំ​ ដល់​វិស័យ​ធនធាន​ទឹក​ក្នុង​ប្រទេស​កម្ពុជា​ [នេះ​បើ​យោង​តាម​ការ​សន្យា​របស់​ប្រធាន​មូលនិធិ​នៃ​សហភាព​អារ៉ាប់​សម្រាប់​ការអភិវឌ្ឍន៍​]
  • អង្គការ​សហប្រជាជាតិ​ស្នើ​សុំ​ឲ្យ​បណ្ដា​ប្រទេស​អ្នកមាន​បង្កើន​ការទប់ស្កាត់​ភាព​ក្រីក្រ​ [នេះ​បើ​យោង​តាម​អង្គការ​ Oxfam​ បាន​ឲ្យ​ដឹង​ថា​ មាន​មនុស្ស​ប្រមាណ​ ១​កោដិ​នាក់​ កំពុងតែ​ប្រឈមមុខ​នឹង​ការ​ខ្វះ​ស្បៀងអាហារ​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៦០​ ថ្ងៃ​ សុក្រ​ ទី​ ៣០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • [អគ្គ​មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​​] គន់​ គីម​ ៖​ មិន​មាន​បញ្ចប់​តំណែង​មេ​ទាហាន​ទៀត​ទេ​ តែ​មាន​ការ​កែសំរួល​ខ្លះ
  • ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​របស់​ [ប្រធានាធិបតី​គុយបា​] លោក​ រ៉ាអ៊ូល​ កាស្ត្រូ​ ទៅកាន់​ប្រទេស​រុស្ស៊ី


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៣១​ ថ្ងៃ​ សុក្រ​ ទី​ ៣០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • មេដឹកនាំ​រដ្ឋាភិបាល​ [នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​] ព្រមាន​អ្នកនយោបាយ​កម្ពុជា​មិន​ឲ្យ​ទៅកាន់​កោះ​តៃវ៉ាន់​ [ហើយ​មន្ត្រី​នយោបាយ​តៃវ៉ាន់​នឹង​មិន​អនុញ្ញាត​ឲ្យ​ចូល​មក​ទឹកដី​នៃ​ប្រទេស​កម្ពុជា​នោះ​ឡើយ​]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣៣៣​ ថ្ងៃ​ សុក្រ​ ទី​ ៣០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • នាយករដ្ឋមន្ត្រី​អះអាង​ថា​ ជម្លោះ​ព្រំដែន​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ ផ្ដើម​ចេញពី​ជំហរ​យោធា​សៀម​តឹងរ៉ឹង​ជាង​រដ្ឋាភិបាល​សៀម​ពេក​ [លោក​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ទៅ​សភាជាតិ​ ដោយ​និយាយ​ថា​មិន​ត្រូវ​បន្ទោស​រដ្ឋាភិបាល​ថៃទែ​​ ប៉ុន្តែ​គួរតែ​បន្ទោស​យោធា​ថៃ – តែ​ទោះជា​យ៉ាងណា​ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ថៃ​ លោក​ វីរៈឈុន​ ស៊ូគុន​ដា​ ប៉ាទីប៉ាក់​ បាន​ច្រានចោល​ការ​ចោទប្រកាន់​របស់​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​]
  • [អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ ជា​នាយករដ្ឋមន្ត្រី​] ហ៊ុន​ សែន​ កាត់បន្ថយ​អង្គរក្ស​ [ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ ជា​ប្រធាន​ព្រឹទ្ធសភា​] ជា​ ស៊ីម​ ពី​ជាង​ ៦០០​នាក់​ ទុក​តែ​ជាង​ ១០០​នាក់​ បន្ទាប់ពី​ដក​ កែ​ គឹមយ៉ាន​ [ពី​អគ្គ​មេបញ្ជាការ​កងទ័ព​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៩៣​ ថ្ងៃ​ សុក្រ​ ទី​ ៣០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • រដ្ឋសភា​ស្នើ​សុំ​អ្នកឯកទេស​អាល្លឺម៉ង់​មក​កម្ពុជា​ដើម្បី​ជួយ​រៀបចំ​ច្បាប់​ពាក់ព័ន្ធ​ទៅ​នឹង​ប្រេងឥន្ធនៈ
  • លោក​ សម​ រង្ស៊ី​ ប្ដឹង​ឧទ្ធរណ៍​ ពេល​ចាញ់​ [រដ្ឋមន្ត្រីក្រសួងការបរទេស​ និង​ សហប្រតិបត្តិការ​អន្តរជាតិ​] លោក​ ហោ​ ណាំហុង​ នៅ​បារាំង​ [ពី​បទ​បរិហារកេរ្តិ៍​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៦៥​ ថ្ងៃ​ សុក្រ​ ទី​ ៣០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ឯកអគ្គរដ្ឋទូត​ថ្មី​សហរដ្ឋអាមេរិក​ [លោកស្រី​ ការ៉ូល​ អេរ៉ូដលី​ ] សន្យា​កែប្រែ​គំនិត​ក្រុង​វ៉ាស៊ីនតោន​ឲ្យ​មើល​កម្ពុជា​ក្នុង​រូបភាព​ល្អ


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៧៤​ ថ្ងៃ​ សុក្រ​ ទី​ ៣០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ការ​ជ្រើសរើស​ចៅក្រម​បំរុង​ [បរទេស​] សម្រាប់​សាលាក្ដី​ខ្មែរក្រហម​ [ដើម្បី​បំពេញ​កិច្ចការ​នៅ​ក្នុង​សាលាក្ដី​ខ្មែរក្រហម​ដែល​កំពុង​មមាញឹក​ក្នុង​រឿង​ដោះស្រាយ​ការ​ខ្វែង​គំនិត​គ្នា​ និង​ បញ្ហា​ស្មុគស្មាញ​ជាច្រើន​ទៀត​] គឺជា​រឿង​ថ្មី​មួយទៀត


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨០៨​ ថ្ងៃ​ សុក្រ​ ទី​ ៣០​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ស្ពាន​មុនីវង្ស​ថ្មី​សម្ពោធ​មុន​ចូលឆ្នាំ​ខ្មែរ​ ហើយ​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ហោះ​នៅ​ថ្ងៃ​ជាមួយ​គ្នា
  • កម្ពុជា​ត្រូវ​បាន​ចាត់​ទុក​ជា​ប្រទេស​ដែល​រស់​បាន​អាយុ​តិច​បំផុត​មួយ​នៅ​ក្នុង​តំបន់​ [បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ ស្ត្រី​នៅ​កម្ពុជា​អាច​មាន​អាយុ​មធ្យម​ ៦៥​ឆ្នាំ​ ខណៈ​បុរស​អាច​មាន​អាយុ​ត្រឹមតែ​ ៥៩​ឆ្នាំ​]
  • សៀម​សន្យា​ឲ្យ​កសិផល​ខ្មែរ​ចូល​ស្រុក​ខ្លួន​នៅ​ដើម​ខែ​កុម្ភៈ
  • គម្រោង​ខ្សែកាប្លិ៍​អុបទិក​ ១៨​លាន​ដុល្លារ​ នឹង​ជួយ​ឲ្យ​សេវា​អ៊ីនធឺណិត​លឿន​ និង​ ថោក​ [នេះ​បើ​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ ទូរគមនាគមន៍​ លោក​ សូរ​ ឃុន​]
  • បន្លែ​នៅ​ក្នុង​ស្រុក​អាច​កាន់កាប់​ទីផ្សារ​បាន​ពី​ ៦០​ ទៅ​ ៧០​ភាគរយ​ [បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រធាន​ផ្សារ​ច្បារ​អំពៅ​ ពី​មុន​មាន​ការ​នាំ​ចូល​បន្លែ​ពី​វៀតណាម​រហូត​ដល់​ទៅ​៩០%​ តែ​ទោះ​បី​ជា​យ៉ាង​ណា​លោក​ យ៉ង់​ សាំង​កុមារ​ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​បាន​អះអាង​ថា​ តួលេខ​នេះ​វា​អាច​បាន​ តែ​គឺ​ជា​តួលេខ​តាម​រដូវ​តែ​ប៉ុណ្ណោះ​ ។ ប្រទេស​កម្ពុជា​កម្ពុជា​មាន​ដីធ្លី​គ្រប់គ្រាន់​អាច​ដាំ​ដំណាំ​យក​មក​ផ្គត់ផ្គង់​ទីផ្សារ​បាន​មែន​ តែ​បើ​និយាយ​អំពី​បច្ចេកទេស​ ទុន​ និង​ជំនាញ​នៅ​ក្នុង​ការ​សិក្សា​ពី​ទីផ្សារ​គឺ​មិន​ទាន់​អាច​ឱ្យ​កសិករ​ឈាន​ដល់​ថ្នាក់​នេះ​បាន​ឡើយ​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

ផែនការ​កាត់បន្ថយ​សំណង់​ខុសច្បាប់​នៅ​ក្នុង​រាជធានី​របស់​សាលាក្រុង​ – ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៩​ មករា​ ២០០៩​

Posted on Thursday, 29 January 2009. Filed under: សប្ដាហ៍ទី ៥៣៤ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៤

កាលពី​ព្រឹក​ថ្ងៃ​ទី​ ២៨​ មករា​ អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​នៅ​ក្នុង​សាល​ប្រជុំ​សាលាក្រុង​ ក្រោម​អធិបតីភាព​ លោក​ ម៉ប់​ សារិន​ អភិបាលរង​ក្រុងភ្នំពេញ​ ទទួលបន្ទុក​ការងារ​សុរិយោដី​ និង​ សំណង់​ក្រុង​ ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ លោក​ កើត​ ឆែ​ នាយករង​ខុទ្ទកាល័យ​សាលាក្រុង​ភ្នំពេញ​ លោក​ ឆាយ​ ឫទ្ធីសែន​ នាយក​មន្ទីរ​រៀបចំ​ដែនដី​នគរោបនីយកម្ម​ និង​ សំណង់​ អភិបាលរង​គ្រប់​ខណ្ឌ​ទទួល​ការងារ​សំណង់​ និង​ ប្រធាន​ភូមិបាល​ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ ។ គោលបំណង​សំខាន់​នៃ​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ដើម្បី​ដាស់​ និង​ ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​សុរិយោដី​ និង​ សំណង់​ អាជ្ញាធរ​ខណ្ឌ​ ឲ្យ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ទប់ស្កាត់​រាល់​សំណង់​ខុសច្បាប់​ដែល​កើត​មាន​ ព្រមទាំង​ដាក់​វិធានការ​ជា​ដំណោះស្រាយ​ក្នុង​ការកាត់បន្ថយ​សំណង់​ខុសច្បាប់​ ធ្វើ​យ៉ាងណា​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ ។

លោក​ ម៉ប់​ សារិន​ អភិបាលរង​ក្រុង​ បាន​លើកឡើង​ថា​ យើង​ពិតជា​មាន​ការ​អៀនខ្មាស​ត្រង់​ថា​យើង​មាន​អាជ្ញាធរ​សង្កាត់​ ខណ្ឌ​ និង​ មន្ត្រី​ជំនាញ​សព្វគ្រប់​ទាំងអស់​ តែ​ពុំ​មាន​អ្នកណា​ដឹង​ពី​សំណង់​ខុសច្បាប់​ដែល​បាន​កើត​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ រហូតដល់​គេ​សង់​រួច​ មាន​ប្រជាពលរដ្ឋ​ប្ដឹង​ទើប​មាន​ការ​ភ្ញាក់ផ្អើល​ ។ យើង​អត់​ជឿ​ថា​រាល់​សំណង់​អត់​ច្បាប់​ទាំងឡាយ​ អាជ្ញាធរ​មិន​ដឹង​នោះ​ទេ​ ព្រោះ​រាល់​ការសាងសង់​គ្មាន​នរណា​ដឹង​ជាង​មន្ត្រី​មូលដ្ឋាន​នោះ​ទេ​ ដូច្នេះ​យើង​ជួប​ពិភាក្សា​គ្នា​នេះ​ដើម្បី​រក​វិធានការ​ដោះស្រាយ​ និង​ ត្រូវ​មាន​ការទទួលខុសត្រូវ​ចំពោះ​មុខ​បញ្ហា​ បើ​អស់លោក​នៅតែ​ឆ្លើយ​ថា​មិន​ដឹង​ទៀត​ អស់លោក​នឹង​ត្រូវ​ទទួល​ពិន័យ​ផ្នែក​រដ្ឋបាល​ ឬ​ ផ្លាស់ប្ដូរ​ពី​ការងារ​ ។

លោក​ ម៉ប់​ សារិន​ បាន​បញ្ជាក់​ថា​ យើង​ធ្វើ​ដូចនេះ​ដើម្បី​កាត់បន្ថយ​សំណង់​ខុសច្បាប់​ ហើយ​អាជ្ញាធរ​ក៏​មិន​ចង់​បង្ក​ទំនាស់​ជាមួយ​អ្នកណា​ដែរ​ ពោល​គឺ​អាជ្ញាធរ​ត្រូវ​អនុវត្ត​តាម​ច្បាប់​របស់​រដ្ឋ​ដែល​បាន​កំណត់​ ។ កន្លងមក​មាន​សំណង់​ខ្លះ​ត្រូវ​បាន​ចេញ​លិខិត​ហាមឃាត់​ ប៉ុន្តែ​ទំរាំតែ​មាន​ដំណោះស្រាយ​ សំណង់​នោះ​ត្រូវ​បាន​បន្ត​លួច​សាងសង់​ជិត​រួច​ទៅ​ហើយ​ ហើយ​ការងារ​រដ្ឋបាល​នេះ​គឺ​មាន​ការ​យឺតយ៉ាវ​ដោយសារ​ភូមិបាល​ និង​ អាជ្ញាធរ​ខណ្ឌ​តែម្ដង​ ។

លោក​ ឆាយ​ ឫទ្ធីសែន​ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរោបនីយកម្ម​សំណង់​ និង​ សុរិយោដី​ ក្រុងភ្នំពេញ​ បាន​សារភាព​ថា​ មន្ត្រី​របស់​លោក​មួយ​ចំនួន​ពិតជា​ខ្លាច​ញញើត​ក្នុង​ការ​ចុះ​ហាមឃាត់​សំណង់​ខុសច្បាប់​របស់​អ្នកមាន​អំណាច​បុណ្យស័ក្ដិ​ ព្រោះ​ពេល​ខ្លះ​នៅ​ពេល​ចុះ​ហាមឃាត់​ក៏​មាន​ការ​ប្ដឹងផ្ដល់​ទៅ​តុលាការ​ ហើយ​ទីបំផុត​មន្ត្រី​ទាំងនោះ​ក្លាយ​ជា​ជនជាប់ចោទ​ទៅវិញ​ ។ លោក​ក៏​បាន​សំណូមពរ​ថា​ បញ្ហា​ខាងលើ​នេះ​គួរតែ​សាលាក្រុង​បង្កើត​ជា​គណៈកម្មការ​ចំរុះ​ថ្នាក់​ក្រុង​ ដូច​គណៈកម្មការ​ចុះ​ត្រួតពិនិត្យ​រណ្ដៅ​ដី​ដែល​មាន​កំលាំង​ចំរុះ​រួម​ទាំង​កំលាំង​ប្រដាប់​អាវុធ​ចូលរួម​ផង​ ទើប​មាន​ប្រសិទ្ធភាព​ ព្រោះ​កន្លងមក​ពេល​យើង​ពិនិត្យ​សំណង់​ខុសច្បាប់​ ពេល​ចូល​ទៅ​ ត្រូវ​អង្គរក្ស​ម្ចាស់​សំណង់​ឃាត់​ខ្លួន​មន្ត្រី​ភូមិបាល​យើង​ក៏​មាន​ ។

ចំពោះ​លោក​ កើត​ ឆែ​ នាយករង​ខុទ្ទកាល័យ​សាលាក្រុង​ភ្នំពេញ​ បាន​លើកឡើង​ថា​ កន្លងមក​ទាំង​មន្ត្រី​ជំនាញ​ភូមិបាល​ និង​ អាជ្ញាធរ​ថ្នាក់​ខណ្ឌ​ ពេល​ចុះ​ទៅ​អនុវត្ត​ ឬ​ ហាមឃាត់​សំណង់​ខុសច្បាប់​ ហាក់​មាន​ការ​ “កែក​នឹម​” ដោយ​មិន​មាន​កិច្ច​សហប្រតិបត្តិការ​គ្នា​ទាល់តែសោះ​ ពេល​ខ្លះ​អាជ្ញាធរ​ចុះ​ហាមឃាត់​ ឬ​ បង្ក្រាប​សំណង់​ខុសច្បាប់​ អ្នកមាន​បុណ្យស័ក្ដិ​ទាំងនោះ​បែរជា​មាន​លិខិត​អនុញ្ញាត​ឲ្យ​សាងសង់​ឡើងវិញ​ពី​ថ្នាក់លើ​ទៅវិញ​ តែ​សំរាប់​អាជ្ញាធរ​ក្រុងភ្នំពេញ​យើង​មាន​លទ្ធភាព​គ្រប់គ្រាន់​ឲ្យតែ​យើង​មាន​ឆន្ទៈ​ចង់​ធ្វើ​ ហើយ​បើ​មាន​បញ្ហា​ទៅ​តុលាការ​ យើង​ក៏​មាន​មេធាវី​ចំនួន​ពីរ​រូប​សំរាប់​កិច្ចការ​តុលាការ​ដែរ​ ។

លោក​ កើត​ ឆែ​ បាន​បញ្ជាក់​ថា​ ចាប់ពី​ពេលនេះ​តទៅ​ អាជ្ញាធរ​ក្រុង​នឹង​ចុះ​ពិនិត្យ​ជា​ប្រចាំ​ដល់​មូលដ្ឋាន​ ហើយ​មូលដ្ឋាន​នោះ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​សំណង់​ខុសច្បាប់​ទាំងឡាយ​ ហើយ​ផែនការ​នេះ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ ពោល​គឺ​យើង​មិន​ត្រូវ​បណ្ដោយឲ្យ​សំណង់​ខុសច្បាប់​រីក​ដូច​ផ្សិត​នោះ​ទេ​ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ទទួលខុសត្រូវ​តាម​មូលដ្ឋាន​រៀង​ៗ​ខ្លួន​ ។

សំណង់​ដែល​សាងសង់​ខុសច្បាប់​មិន​ត្រឹមតែ​ជា​ភាព​អនាធិបតេយ្យ​ទេ​ តែ​បាន​ប៉ះពាល់​ដល់​សោភ័ណភាព​ថែមទៀត​ ៕ កាសែត​កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៦៤​ ថ្ងៃ​ទី​ ២៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៥៩​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សម​ រង្ស៊ី​ ចាញ់​ក្ដី​ ហោ​ ណាំហុង​ នៅ​ប្រទេស​បារាំង​ [តុលាការ​ប្រទេស​បារាំង​បាន​សម្រេច​ផ្ដន្ទាទោស​ លោក​ សម​ រង្ស៊ី​​ ពី​បទ​បរិហារកេរ្តិ៍​ លោក​​ ហោ​ ណាំហុង​ ថា​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​របប​ខ្មែរក្រហម​ និង​ ធ្លាប់​ជា​អតីត​មេ​គុក​បឹងត្របែក​]
  • សម្ដេច​ក្រុមព្រះ​បំភ្លឺ​ចំពោះ​សេចក្ដីថ្លែងការណ៍​របស់​រណសិរ្ស​ប្រជាធិបតេយ្យ​និស្សិត​បញ្ញវន្ត​ខ្មែរ​ [ព្រះអង្គ​សូម​រក្សា​សិទ្ធិ​ស្របច្បាប់​ប្ដឹង​ និង​ មាន​វិធានការ​ចំពោះ​បុគ្គល​ ឬ​ ក្រុម​ណាមួយ​ដែល​និយាយ​ ឬ​ សរសេរ​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​ព្រះអង្គ​]
  • រថយន្ត​គ្លីនិក​បុប្ផា​មាស​ ដណ្ដើម​អ្នករបួស​ពី​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​ព្រះកុសុមៈ​ ដូច​តាក់ស៊ី​ដណ្ដើម​ម៉ូយ​ [នៅ​ពេល​រថយន្ត​សង្គ្រោះ​មន្ទីរពេទ្យ​ព្រះកុសុមៈ​មកដល់​កន្លែង​កើតហេតុ​ បុគ្គលិក​រថយន្ត​សង្គ្រោះ​បុប្ផា​មាស​បាន​ចាប់​លើក​ស្ត្រី​រងគ្រោះ​បញ្ចូល​ក្នុង​រថយន្ត​របស់​ខ្លួន​ ហើយ​បើក​ចេញ​ទៅ​បាត់​]
  • ស៊ុន​ ចាន់ថុល​ [អតីត​រដ្ឋមន្ត្រី​ក្រសួងសាធារណការ​ និង​ ដឹកជញ្ជូន​] និង​ នាវ​ ស៊ីថុង​ [អតីត​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​] ចាកចេញ​ពី​ហ៊្វុន​ស៊ិនប៉ិច​ មក​ចូល​គណបក្ស​ប្រជាជន​កម្ពុជា


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៩២​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ប្រជាពលរដ្ឋ​ដីក្រហម​ដាក់​ញត្តិ​ទៅ​ព្រះមហាក្សត្រ​ និង​ រដ្ឋសភា​ ជួយ​អន្តរាគមន៍​ទាមទារ​សំណង​មួយ​គ្រួសារ​ពីរ​ម៉ឺន​ដុល្លារ
  • មន្ត្រី​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ [លោក​ មឿង​ សុន​ ជា​ប្រធាន​អង្គការ​ទ្រទ្រង់​អារ្យធម៌​ខ្មែរ​] ព្រួយបារម្ភ​ពី​វប្បធម៌​ចិន​គ្របដណ្ដប់​លើ​វប្បធម៌​ខ្មែរ​ [បើ​ទោះ​ជា​គេ​ឃើញ​មាន​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​បាន​បិទទ្វារ​នៅ​ពិធី​បុណ្យ​ចូលឆ្នាំ​ចិន លោក​ ខៀវ​ កាញារិទ្ធិ​ បាន​មាន​ប្រសាសន៍​ថា​ មិន​មាន​មន្ត្រី​រដ្ឋាភិបាល​ណា​ម្នាក់​សម្រាក​មិន​ធ្វើការ​នោះ​ទេ​]
  • បី​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ចិន​ មាន​ភ្ញៀវ​ទេសចរ​ជាង​ពីរ​ម៉ឺន​នាក់​ មក​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ និង​ មាន​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​ ៤​នាក់
  • អាមេរិក​នឹង​ដាក់​ពង្រាយ​កង​ម៉ារីន​ ២​ម៉ឺន​នាក់​ នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ [នៅ​ក្នុង​រយៈពេល​ពី​ ៦​ ទៅ​ ៨​ខែ​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៦៤​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ផែនការ​កាត់បន្ថយ​សំណង់​ខុសច្បាប់​នៅ​ក្នុង​រាជធានី​របស់​សាលាក្រុង
  • បញ្ជាការ​កងទ័ព​កម្ពុជា​មិន​សប្បាយចិត្ត​ ខណៈ​មេទ័ព​សៀម​នាំ​ទ័ព​ចូល​វត្ត​កែវសិក្ខាគីរីស្វារៈ​មិន​បាន​ប្រាប់​មុន
  • ឯកអគ្គរដ្ឋទូត​ប្រទេស​ប៉េរូ​ ចាប់អារម្មណ៍​ពី​សក្ដានុពល​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​លេខ​ ៤៨០៧​ ថ្ងៃ​ ព្រហស្បតិ៍​ ទី​ ២៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • វិបត្តិ​ហិរញ្ញវត្ថុ​អាច​ឲ្យ​កម្ពុជា​ប្រឈមមុខ​នឹង​បញ្ហា​ជួញដូរ​មនុស្ស​ [អ្នក​សម្របសម្រួល​នៃ​គម្រោង​អន្តរ​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ លោក​ លឹម​ ទិត្យ​ បាន​និយាយ​ថា​ ក្នុង​ចំណោម​ពលករ​ដែល​បាត់បង់​ការងារ​ មួយ​ចំនួន​មិន​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ​ ព្រោះ​ពួកគេ​ត្រូវការ​ស្វែងរក​ប្រាក់​ចំណូល​សម្រាប់​ចិញ្ចឹម​គ្រួសារ​ និង​ កិត្តិយស​​ ដូច្នេះ​ហេតុផល​ទាំងនេះ​នាំឲ្យ​ពួកគេ​ងាយ​ធ្លាក់​ខ្លួន​ទៅ​ក្នុង​អំពើ​ជួញដូរ​មនុស្ស​]
  • មេព្រៃ​ប្រមាថ​វ៉ៃ​ក្បាល​អ្នកកាសែត​ [ថ្ងៃ​នេះ ] នឹង​ពិល​ – ប៉េអិម​បាញ់​គំរាម​មិន​ឲ្យ​ថត​ពេល​លើក​ឈើ​ឡើង​រថភ្លើង​ [ខេត្ត​ កំពង់ឆ្នាំង​]
  • សម្ដេច​តេជោ​ ៖​ វិធានការ​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​កម្ពុជា​ធ្វើ​រួចហើយ​ [សម្ដេច​បាន​និយាយ​ថា​ រដ្ឋាភិបាល​បាន​រៀបចំ​កញ្ចប់​ទឹកប្រាក់​ច្រើនជាង​ ៥០០​លាន​ដុល្លារ​ ដែល​ស្នើ​ឡើង​ដោយ​ គណបក្ស​ សម​ រង្ស៊ី​ សម្រាប់​ទប់ទល់​នឹង​វិបត្តិ​សេដ្ឋកិច្ច​]
  • នាយករដ្ឋមន្ត្រី​ហាម​មិន​ឲ្យ​ក្រុមប្រឹក្សា​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ភ្ជាប់​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់​ [ដើម្បី​ប្រកាន់​យក​នយោបាយ​ចិន​តែ​មួយ​]
  • ចោរប្លន់​ទូ​មាស​ល្បី​ឈ្មោះ​នៅ​ច្រើន​ខេត្ត​ [ចំនួន​ ៤​នាក់​] ត្រូវ​ប៉េអិម​បន្ទាយមានជ័យ​បង្ក្រាប
  • ឆ្នាំ​ ២០០៨​ ស្ថានទូត​បារាំង​បាន​ផ្ដល់​ទិដ្ឋាការ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ ៣.២០៨​នាក់​ ទៅ​រស់នៅ​បារាំង
  • ថៃ​ហាម​ការ​ចេញផ្សាយ​ទស្សនាវដ្ដី​ Economist​ ដោយសារ​សរសេរ​ទាក់ទង​នឹង​រាជវង្ស

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

ការ​រង់ចាំ​ទទួល​បាន​យុត្តិធម៌​នៅ​កម្ពុជា​ – ថ្ងៃ​ ពុធ​ ទី​ ២៨​ មករា​ ២០០៩​

Posted on Wednesday, 28 January 2009. Filed under: សប្ដាហ៍ទី ៥៣៤ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៤

បន្ទាយមានជ័យ​ ៖​ មីង​ អ៊ឹម​ សាវឿន​ នៅ​ចាំ​បាន​នូវ​អ្វី​ដែល​ខ្លួន​គាត់​ឈឺចាប់​ខ្លោចផ្សា​បំផុត​នា​ពេល​ចុងក្រោយ​គឺ​ការ​បាត់បង់​ប្ដី​ ក្រោយពី​ការ​ធ្វើ​ទារុណកម្ម​ពី​ពួក​ខ្មែរក្រហម​ ។ ប្ដី​របស់​គាត់​បាន​លួច​ដំឡូង​មួយ​ដុំ​ត្រូវ​គេ​វាយដំ​យ៉ាង​ធ្ងន់ធ្ងរ​ ហើយ​ថែមទាំង​បង្អត់​អាហារ​រហូត​ស្លាប់​ ។

អ្នកស្រី​ត្រូវ​លោក​ Denis D.Gray​ នៃ​ទីភ្នាក់ងារ​ AP​ ស្រង់​សម្ដី​ដែល​និយាយ​ថា​ “ខ្ញុំ​មិន​អាច​ជួយ​ប្ដី​ខ្ញុំ​បាន​ទេ​ ត្បិត​គ្មាន​ថ្នាំ​ព្យាបាល​ ។ អ្វី​ដែល​អាច​ជួយ​បាន​គឺ​មានតែ​ភាព​អាណោចអាធ័ម​ និង​ សម្រក់​ទឹកភ្នែក​ប៉ុណ្ណោះ​” ។

ស្ត្រី​អាយុ​ ៦៤​ឆ្នាំ​ ម្នាក់​នេះ​ក៏​ដូច​ស្ត្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​រង​នូវ​ការឈឺចាប់​ស្ទើរតែ​ពាក់កណ្ដាល​ជីវិត​នៃ​ការ​ឈឺចាប់​បាន​រង់ចាំ​ទទួល​បាន​យុត្តិធម៌​ ។ ការ​រង់ចាំ​នេះ​នៅ​កម្ពុជា​គឺ​នៅ​ក្រោយ​ការ​បញ្ចប់​នៃ​នយោបាយ​ខ្មែរ​ដែល​បាន​បំផ្លាញ​ច្បាប់​ និង​ ប្រព័ន្ធ​យុត្តិធម៌​ ។

អង្គការ​សហប្រជាជាតិ​ (អ.ស.ប)​ បាន​គាំទ្រ​សេចក្ដី​ប្រកាស​ពី​តុលាការ​ថ្មី​ៗ​នេះ​ដែល​ត្រូវតែ​នាំ​យក​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​ចំនួន​ ៥​នាក់​ ដើម្បី​យក​មក​វិនិច្ឆ័យ​ទោស​ ។ ប៉ុន្តែ​នៅ​ថ្ងៃ​ទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​ ខាងមុខ​នេះ​ អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​នឹង​បើក​សវនាការ​បឋម​កាត់ទោស​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​របស់​ខ្មែរក្រហម​ម្នាក់​ ។ ជន​នោះ​ត្រូវ​ចោទ​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ។ ការ​វិនិច្ឆ័យ​ទោស​ជន​៤​នាក់​ទៀត​ ដើម្បី​បាន​យុត្តិធម៌​ និង​ សុខភាព​ផ្លូវចិត្ត​ដល់​ជនរងគ្រោះ​ គឺ​វា​ពុំ​គួរ​ទុកចិត្ត​បាន​រហូត​ដល់​ឆ្នាំ​ ២០១០​ ។ គេ​រៀប​កៅអី​នៅ​សាល​សវនាការ​ចំនួន​ ៥០៤​កៅអី​ សម្រាប់​អ្នក​ចូលរួម​ស្ដាប់​សវនាការ​របស់​ ឌុច​ (កាំង​ ហ្គេចអ៊ាវ​) ដែល​ជា​អតីត​មេ​មណ្ឌល​ធ្វើ​ទារុណកម្ម​ (គុក​ទួលស្លែង​) ។ ចំពោះ​អ្នកដទៃ​ទៀត​មាន​ ខៀវ​ សំផន​ អតីត​ប្រមុខរដ្ឋ​ អៀវ​ សារី​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ និង​ ភរិយា​គាត់​ អៀង​ ធីរិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ និង​ នួន​ ជា​ អតីត​ប្រធាន​ចលនា​អ្នក​ប្រកាន់​តឹងរ៉ឹង​ គឺ​ជីវិត​ពួកគេ​នឹង​ត្រូវ​ដាក់​គុក​ជា​អតិបរមា​ ។ និង​មាន​តំណាង​ប្រទេស​ចូលរួម​ ។ ដំណើរការ​សាលាក្ដី​នេះ​ត្រូវ​គេ​រង់ចាំ​ ហើយ​កំពុង​ដំណើរការ​ តែ​លំបាក​យ៉ាងណាក្ដី​ក៏​វា​នឹង​ជួយ​កំណត់​បញ្ឈប់​នូវ​អំពើ​ខ្មៅ​ងងឹត​ពី​អតីតកាល​ ។

មីង​ សាវឿន​ និយាយ​ថា​ ព្រឹត្តិការណ៍​កាត់ទោស​នេះ​ បើសិនជា​យើង​មើល​លើ​សាលាក្ដី​នេះ​ វា​មាន​តែ​ ៥​-១០​នាក់​ប៉ុណ្ណោះ​ ដែល​វា​មិន​ធានា​តុល្យភាព​ឡើយ​ ។ ព្រោះ​ពួក​ខ្មែរក្រហម​ទាំងនោះ​គេ​បាន​សម្លាប់​មនុស្ស​រាប់​លាន​នាក់​ ។ គាត់​បាត់បង់​សមាជិក​ ៤​នាក់​ ហើយ​គ្រួសារ​ដទៃ​ទៀត​ក៏​បាត់បង់​សមាជិក​ខ្លួន​ដែរ​ ។ “ប្ដី​របស់​ខ្ញុំ​ និង​ កូនប្រុស​ជា​ទី​ស្រឡាញ់​ ពួកគេ​មិន​អាច​វិលត្រឡប់​មក​ជួប​ខ្ញុំ​វិញ​ទេ​ តែ​ពួកគេ​ត្រូវតែ​ទទួល​បាន​យុត្តិធម៌​” ។

ការ​បង្កាត់​ភ្លើង​ដោយ​លទ្ធិ​កុម្មុយនិស្ត​ជា​ចក្ខុវិស័យ​របស់​ខ្មែរក្រហម​ បាន​ធ្វើឲ្យ​ឈឺចាប់​ និង​ បំផ្លិចបំផ្លាញ​ប្រពៃណី​កម្ពុជា​ និង​ សង្គម​ ។ ហើយ​វា​បាន​ចាប់ផ្ដើម​ប្រឆាំង​រហូត​គ្មាន​សល់​អ្វី​ក្រៅពី​ធ្លាក់​ដល់​សូន្យ​ ។ ខ្មែរក្រហម​បាន​ធ្វើឲ្យ​ប្រទេស​នេះ​ក្រឡាប់ចាក់​ ក្លាយ​ជា​កន្លែង​នៃ​ទាសករ​ និង​ ទី​រហោឋាន​ដោយ​ការ​បំបិទ​នូវ​សិទ្ធិ​សេរីភាព​ ។ យ៉ាង​តិច​ណាស់​មនុស្ស​ ១,៧​លាន​នាក់​ ឬ​ ខ្លះ​ថា​ជាង​ ២​លាន​នាក់​ បាន​ស្លាប់​ដោយ​ការ​សម្លាប់​គ្មាន​អាហារ​ និង​ ដោយ​ជំងឺ​ ។

សំណើ​មួយ​របស់​សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ រ៉ូប៊ែរ​ ប៉ឺទី​ នៃ​ អ.វ.ត.ក​ សម្រាប់​អ្នក​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​គឺ​ប្រឹងប្រែង​មួយ​ទៀត​លើ​ការ​កំណត់​សមាសធាតុ​ ។

លោក​ Broad Adam​ មន្ត្រី​អង្គការ​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស​ មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក​ បាន​និយាយ​ថា​ “អ្នក​មិន​អាច​ឲ្យ​មនុស្ស​ជាង​ ២​លាន​នាក់​ ស្លាប់​ ហើយ​មនុស្ស​ ៥​-១០​នាក់​ ជា​អ្នក​ប្រព្រឹត្ត​ជាមួយ​ករណី​ជាច្រើន​ដែល​ត្រូវ​និយាយ​តែ​ក្នុង​ពេល​មួយ​ថ្ងៃ​នោះ​ឡើយ​” ។

ហេតុផល​ដែល​យើង​ចង់បាន​គឺ​ឲ្យ​ជនរងគ្រោះ​ និង​ គ្រួសារ​ស្លាប់​រាប់​ពាន់​នាក់​របស់​គេ​ ទទួល​យក​យុត្តិធម៌​មួយ​ដែល​អាច​ទទួល​យក​បាន​ គឺ​អាន​នាំ​មេ​ខ្មែរក្រហម​ពី​ ១០​-១២​នាក់​ ប្រឈម​ ។

លោក​ Adam​ សញ្ជាតិ​អាមេរិកាំង​ជា​អ្នក​តាមដាន​នូវ​ភាព​ជឿនលឿន​របស់​ អ.វ.ត.ក​ តាំងពី​មុន​បង្កើត​ ដែល​លោក​ធ្វើការ​ពី​ ១៣​ឆ្នាំ​មុន​ ព្រោះ​ដំណើរការ​ចូលរួម​ក្នុង​ដំណើរការ​នេះ​គឺ​យឺតយ៉ាវ​ ។ វា​សំខាន់​ដូច​ទ្រនិច​នាឡិកា​ដែល​អាច​ធ្វើ​ទៅ​បាន​ ។ ចុងចោទ​ខ្លះ​ស្លាប់​ ខ្លះ​ឈឺ​ និង​ ខ្លះ​ចាស់ជរា​ ៕ កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨០៦​ ថ្ងៃ​ទី​ ២៨​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ពុធ​ ទី​ ២៨​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៥៨​ ថ្ងៃ​ ពុធ​ ទី​ ២៨​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • បក្ស​ប្រឆាំង​ [គណបក្ស​សម​ រង្ស៊ី​ និង​ គណបក្ស​សិទ្ធិមនុស្ស​] ស្នើ​ [រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​] គាត​ ឈន់​ ចូល​បំភ្លឺ​រឿង​វិបត្តិ​សេដ្ឋកិច្ច​]
  • រណសិរ្ស​ប្រជាធិបតេយ្យ​និស្សិត​បញ្ញវន្ត​ខ្មែរ​ ព្យួរ​ការ​គាំទ្រ​ផ្នែក​នយោបាយ​ចំពោះ​ សម្ដេច​ក្រុមព្រះ​ [នរោត្ដម​ រណឫទ្ធិ​ ដោយ​មើល​ឃើញ​ការដឹកនាំ​របស់​ព្រះអង្គ​មិន​មាន​ភាព​ច្បាស់លាស់​ ស្ដាប់​តែ​មន្ត្រី​ដែល​នៅ​ក្បែរ​ព្រះអង្គ​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៦៣​ ថ្ងៃ​ ពុធ​ ទី​ ២៨​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • បង្ក្រាប​ប្រមាត់​ប្រមង់​ [២​នាក់​] នាំ​ក្មេង​ប្រុស​ ១០​នាក់​ ឆ្លងដែន​ទៅ​លក់​ឲ្យ​ថៅកែ​ថៃ​ [ឪពុក​ម្ដាយ​របស់​ពួកគេ​ត្រូវ​បាន​មេខ្យល់​បញ្ចុះបញ្ចូល​ឲ្យ​យក​កូន​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ព្រោះ​អាច​រក​ប្រាក់​បាន​ច្រើន​ ហើយ​ពួកគេ​ក៏​បាន​បង់​ប្រាក់​ឲ្យ​មេខ្យល់​ចំនួន​ ២៥០.០០០​រៀល​សម្រាប់​នាំ​កូន​​របស់​ពួកគេ​ម្នាក់​ៗ​ទៅ​ប្រទេស​ថៃ​ – ខេត្ត​កោះកុង​]
  • តុលាការ​ [ខេត្ត​កំពង់ឆ្នាំង​] កោះហៅ​ ៤​នាក់​ លើក​គ្នា​មក​ចំនួន​ ៧០​នាក់​ [ដើម្បី​ការពារ​តំណាង​របស់​ពួក​គេ​ដែល​ត្រូវ​បាន​កោះ​ហៅ​ទាក់​ទឹន​នឹង​ជម្លោះ​ដី​ធ្លី​]
  • កសិផល​ដំឡូងមី​ខ្មែរ​រាប់​សិប​តោន​ត្រូវ​កកស្ទះ​ ខណៈ​អាជ្ញាធរ​សៀម​បិទ​មិន​ឲ្យ​ឈ្មួញ​របស់​ខ្លួន​ចូល​មក​ទិញ
  • ក្រុមហ៊ុន​ 7NG​ ជូន​ដំណឹង​ [ដល់​ប្រជាជន​នៅ​តំបន់​ដីក្រហម​] ប្រញាប់​ចុះឈ្មោះ​ទទួល​ផ្ទះ​ និង​ ទទួលយក​តូប​លក់ដូរ​ [ហើយ​រហូត​មក​ទល់​ពេល​នេះ​គ្រួសារ​ចំនួន​៣១​ ក្នុង​ចំណោម​គ្រួសារ​ដែល​នៅ​សេសសល់​សរុប​៩១​បាន​យល់​ព្រម​ទទួល​យក​សំណង​ជា​ផ្ទះ​នៅ​សង្កាត់​ចោមចៅ​ ខណ្ឌ​ ដង្កោ​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨០៦​ ថ្ងៃ​ ពុធ​ ទី​ ២៨​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ការ​រង់ចាំ​ទទួល​បាន​យុត្តិធម៌​នៅ​កម្ពុជា
  • ក្មេង​ស្រី​ [អាយុ​ ១៨​ឆ្នាំ​] ត្រូវ​គេ​រំលោភ​ អំពាវនាវ​រក​យុត្តិធម៌​នៅ​ពេល​បុរស​រំលោភ​នាង​ត្រូវ​តុលាការ​ដោះលែង​ [ដោយ​តុលាការ​ខេត្ត​ពោធិ៍សាត់​ បន្ទាប់ពី​ជាប់​ឃុំ​អស់​រយៈពេល​បី​ខែ​]
  • ពិនិត្យ​ចំណុច​ព្រំដែន​ខាងជើង​ប៉ោយប៉ែត​គ្រោង​បើក​ច្រក​សម្រាប់​រទេះអូស
  • ក្រុម​បាតុករ​អាវ​ក្រហម​ [ប្រឆាំង​រដ្ឋាភិបាល​ថៃ​] ព្រមាន​ព័ទ្ធ​វិមាន​រដ្ឋាភិបាល​ ថ្ងៃ​ទី​ ៣១​ មករា
  • ស្ត្រី​សម្រាល​បាន​កូនភ្លោះ​ ៨​នាក់​ នៅ​ឡូសអេនជើឡេស
  • ជនជាតិ​អាមេរិក​កាន់តែ​ច្រើន​ចូល​ធ្វើ​ទាហាន​ នៅ​ពេល​ការងារ​ថយ​ចុះ

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

ការ​ទូទាត់​សាច់ប្រាក់​ក្រៅ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​មាន​រហូតដល់​ទៅ​ ៨០០​កោដិ​ដុល្លារ​ – ថ្ងៃ​ អង្គារ​ ទី​ ២៧​ មករា​ ២០០៩​

Posted on Tuesday, 27 January 2009. Filed under: សប្ដាហ៍ទី ៥៣៤ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៤

ភ្នំពេញ​ ៖​ របាយការណ៍​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ធនាគារ​អេអិនហ្សិត​ (ANZ)​ បាន​ឲ្យ​ដឹង​ថា​ ការ​ទូទាត់​សាច់ប្រាក់​ក្រៅ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​មាន​តម្លៃ​រហូត​ដល់​ទៅ​ ៨០០​កោដិ​ដុល្លារ​ ។

របាយការណ៍​មួយ​ដែល​គេ​ផ្សព្វផ្សាយ​នៅ​ក្នុង​ពិធី​ប្រកាស​បើក​ក្រុមហ៊ុន​ វិង​ (Wing)​ កាលពី​ដើម​សប្ដាហ៍​កន្លងទៅ​នេះ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេលនេះ​នៅ​ក្នុងចំណោម​ប្រជាពលរដ្ឋ​ចំនួន​ជាង​ ១៤​លាន​នាក់​ ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ ឬ​ មាន​គណនី​នៅ​តាម​ធនាគារ​ មាន​ត្រឹមតែ​ ៥០០.០០០​នាក់​តែប៉ុណ្ណោះ​ ។ នៅ​ក្នុង​នោះ​ របាយការណ៍​នេះ​បាន​ធ្វើការ​អះអាង​ថែមទៀត​ថា​រហូតមកដល់​ពេលនេះ​វិធី​ដែល​ប្រជាពលរដ្ឋ​កំពុងតែ​ប្រើប្រាស់​នៅ​ក្នុង​ការ​ទូទាត់​សាច់ប្រាក់​របស់​ពួកគាត់​ គឺ​ប្រព្រឹត្តទៅ​នៅ​ក្រៅ​ប្រព័ន្ធ​ធនាគារ​ ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ​ ៨០០​កោដិ​ដុល្លារ​ ។

លោក​ ប៊ុន​ មុនី​ ប្រធាន​ក្រុមហ៊ុន​ស្ថាបនា​លីមីធីត​ បាន​អះអាង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​ ២៤​ ខែ​ មករា​ ថា​ លោក​មិន​ដែល​បាន​ធ្វើការ​សិក្សា​ផ្នែក​នេះ​ទេ​ ប៉ុន្តែ​លោក​ទទួលស្គាល់​ថា​រហូត​មកទល់​ពេលនេះ​ការ​ទូទាត់​សាច់ប្រាក់​ក្រៅ​ប្រព័ន្ធ​ធនាគារ​គឺជា​ទម្លាប់​របស់​ប្រជាជន​ភាគច្រើន​ទៅ​ហើយ​ ។

លោក​បាន​បញ្ជាក់​ថា​ “ខ្ញុំ​មិន​ហ៊ាន​អះអាង​ទៅលើ​តួលេខ​នេះ​ទេ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ការ​ទូទាត់​សាច់ប្រាក់​ក្រៅ​ប្រព័ន្ធ​ធនាគារ​គឺ​វា​ក្លាយទៅជា​វប្បធម៌​នៃ​ការ​ទូទាត់​សាច់ប្រាក់​របស់​ពលរដ្ឋ​កម្ពុជា​ភាគច្រើន​” ។

លោក​បាន​ឲ្យ​ដឹង​ថា​ ទម្លាប់​ ឬក៏​វប្បធម៌​នេះ​គួរតែ​ផ្លាស់ប្ដូរ​ ហើយ​គួរតែ​នាំគ្នា​ចាប់ផ្ដើម​គិតគូរ​អំពី​ការ​ទូទាត់​តាម​ប្រព័ន្ធ​ធនាគារ​ ឬ​ ផ្លូវការ​វិញ​ ពីព្រោះ​វា​អាច​មាន​ផលប្រយោជន៍​ច្រើន​សម្រាប់​សេដ្ឋកិច្ច​ជាតិ​ ។

លោក​បាន​បញ្ជាក់​ថា​ “បើ​ពលរដ្ឋ​គ្រប់គ្នា​ឈប់​លាក់​លុយ​នៅ​ក្រោម​ខ្នើយ​ យក​ទៅ​ដាក់​នៅ​ធនាគារ​ទាំងអស់​គ្នា​នោះ​ លុយ​ទាំងអស់​នោះ​នឹង​ប្រមូលផ្ដុំ​គ្នា​នៅ​កន្លែង​មួយ​ ដូច្នេះ​វា​មាន​ភាព​ងាយស្រួល​សម្រាប់​ការ​បង្វិល​ និង​ ចាត់ចែង​សកម្មភាព​ពាណិជ្ជកម្ម​ផ្សេង​ៗ​បាន​ ហើយ​រដ្ឋ​យើង​ក៏​មិន​ចាំបាច់​គិតគូរ​ពី​រឿង​បោះ​លុយ​ថ្មី​ទៀត​រហូត​ដែរ​” ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា​ ទុក​លុយ​នៅ​ក្រោម​ខ្នើយ​វា​មិន​ចំណេញ​ទេ​ ហើយ​វា​អាច​ជួប​នូវ​ហានិភ័យ​ច្រើន​ តែ​បើ​យក​លុយ​ទៅ​ដាក់​នៅ​ធនាគារ​វា​អាច​មាន​សុវត្ថិភាព​ ហើយ​វា​អាច​ចំណេញ​ការប្រាក់​ ហើយ​ធនាគារ​ក៏​អាច​ចាត់ចែង​សម្រាប់​ផ្ដល់​ទុន​ទៅ​អ្នក​ដែល​ត្រូវការ​ដែរ​ ៕ កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨០៥​ ថ្ងៃ​ទី​ ២៧​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ អង្គារ​ ទី​ ២៧​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៥៧​ ថ្ងៃ​ អង្គារ​ ទី​ ២៧​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • រថយន្ត​លុចស៊ីស​កូន​លោក​ស្នងការ​ [ខេត្ត​កំពង់ឆ្នាំង​] បុក​មនុស្ស​ [ជា​ស្ត្រី​មាន​ផ្ទៃពោះ​៦​ខែ​] ស្លាប់​ ត្រូវ​គេ​អន្តរាគមន៍​ដោះលែង​ [ខេត្ត​ពោធិ៍សាត់​]
  • ប្រទេស​ស្វីស​ផ្ដល់​ប្រាក់​ ១​លាន​ហ្វ្រង់ស្វីស​ សំរាប់​ជួសជុល​ប្រាសាទ​បន្ទាយស្រី
  • ស្លាប់​ ២​នាក់​ របួស​ធ្ងន់​ម្នាក់​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មុន​ថ្ងៃ​ចូលឆ្នាំ​ចិន​ [ខេត្ត​បន្ទាយមានជ័យ​]
  • លិច​នាវា​ចម្លង​នៅ​ភាគ​កណ្ដាល​ប្រទេស​វៀតណាម​ មនុស្ស​៤០​នាក់​ លង់ទឹក​ស្លាប់​ [ព្រោះ​តែ​នាវា​នោះ​ផ្ទុក​មនុស្ស​លើស​ចំណុះ​ – អ្នក​ស្លាប់​ភាគច្រើន​ជា​ស្ត្រី​ និង​ កុមារ​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៦២​ ថ្ងៃ​ អង្គារ​ ទី​ ២៧​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ទាហាន​ឈុត​ខ្មៅ​សៀម​ ជ្រៀត​ចូល​តំបន់​ហាមឃាត់​ក្បែរ​ប្រាសាទ​តា​មាន់​ធំ​ ជាន់​មីន​ផ្ទុះ​ដាច់​ជើង​ [ខេត្ត​ឧត្ដរមានជ័យ​]
  • អ្នកភូមិ​ក្រាញននៀល​ចាំ​ដោះស្រាយ​នៅ​មុខ​សាលាដំបូង​អាជ្ញាធរ​ខេត្ត​សន្យា​ដោះស្រាយ​ការ​ទាមទារ​ [ឲ្យ​ដោះលែង​អ្នកតំណាង​របស់​ពួកគេ​ចំនួន​ ៣​នាក់​ ដែល​ត្រូវ​បាន​ចាប់ខ្លួន​ជុំវិញ​បញ្ហា​ជម្លោះ​ដីធ្លី​] ថ្ងៃ​ ២៩​ មករា
  • ភារធារី​ស្ថានទូត​សាធារណរដ្ឋ​វៀតណាម​សង្គមនិយម​ ចុះ​សួរសុខទុក្ខ​អ្នកជំងឺ​នៅ​មន្ទីរពេទ្យ​ពហុ​ព្យាបាល​បុប្ផា​មាស
  • ស្ពាន​ [ពីកំពង់សោម​] ឆ្ពោះ​ទៅកាន់​កោះពស់​ សាងសង់​ហើយ​ក្នុង​រយៈពេល​១៤​ខែ​ទៀត


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨០៥​ ថ្ងៃ​ អង្គារ​ ទី​ ២៧​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ការ​ទូទាត់​សាច់ប្រាក់​ក្រៅ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា​មាន​រហូតដល់​ទៅ​ ៨០០​កោដិ​ដុល្លារ
  • កម្ពុជា​ និង​ ថៃ​ ព្រមព្រៀងគ្នា​ពន្លឿន​ការចរចា​ព្រំដែន​, គណៈកម្មាធិការ​ព្រំដែន​ចម្រុះ​ នឹង​ជួប​គ្នា​ពី​ថ្ងៃ​ទី​ ២​ ដល់​ ៤​ ខែ​ កុម្ភៈ​, រដ្ឋមន្ត្រី​ការពារ​ប្រទេស​ថៃ​នឹង​មក​កម្ពុជា​ថ្ងៃ​ ៦​ ខែ​ កុម្ភៈ​ និយាយ​ពី​ការ​ដកទ័ព
  • ក្មេង​ស្ទាវ​៥​នាក់​ ចាប់​រំលោភ​នារី​ម្នាក់​យ៉ាង​ព្រៃផ្សៃ​ [ជន​ល្មើស​ទាំង​៥​ត្រូវ​បាន​ចាប់ខ្លួន​ – ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​]
  • អតីត​អ្នក​ដី​ក្រហម​ “ដែល​គ្មាន​ជម្រក​” មក​តវ៉ា​នៅ​រដ្ឋសភា​ជាតិ
  • យប់​ថ្ងៃ​ចិន​សែន​នៅ​ក្រុងភ្នំពេញ​ មាន​គ្រោះថ្នាក់​ចរាចរ​ ៣៨​ករណី​, ស្លាប់​ ៥​នាក់​ របួស​ធ្ងន់​ស្រាល់​ជាច្រើន​នាក់
  • ពេទ្យ​សត្វ​កំពង់​ឆ្នាំង​ត្អូញត្អែរ​ពី​ការ​លំបាក​ក្នុង​ការ​ត្រួត​ពិនិត្យ​ជ្រូក​នាំ​ចូល​ពី​ប្រទេស​ថៃ​ [ដោយសារ​ឈ្មួញ​រក​ស៊ី​ជ្រូក​មួយ​ចំនួន​មិន​គោរព​តាម​គោលការណ៍​និង​ការ​ណែនាំ​របស់​ក្រសួង​កសិកម្ម​ និង​មាន​មន្ត្រីជំនាញ​ពេទ្យ​សត្វ​មួយ​ចំនួន​ទៀត​នៅ​ខាង​ដើម​ខ្សែ​ធ្វើការ​មិន​ច្បាស់​លាស់​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ​ជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

ដំណើរការ​ជ្រើសរើស​អ្នកផ្ដល់​ចម្លើយ​ដោយ​ចៃដន្យ​នៅ​ក្នុង​ការ​ស្ទាបស្ទង់​មតិ​ – ថ្ងៃ​ ចន្ទ​ ទី​ ២៦​ មករា​ ២០០៩​

Posted on Monday, 26 January 2009. Filed under: សប្ដាហ៍ទី ៥៣៤ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៤

នៅ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​ ២០០៨​ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​របស់​សកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​ បាន​ដំណើរការ​ស្ទាបស្ទង់​មតិ​មួយ​ដែល​មាន​ចំណងជើង​ថា​ “ការ​ស្ទាបស្ទង់​មតិ​អំពី​អត្តចរិត​ទាក់ទិន​នឹង​ការ​កសាង​សង្គម​ឡើងវិញ​ និង​ អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​” ។ លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ​នេះ​ត្រូវ​បាន​ប្រកាស​ផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​ ២១​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ នៅ​សណ្ឋាគារ​សាន់វ៉េ​ ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​គណៈកម្មការប្រព្រឹត្តកម្ម​នៃ​អង្គការ​ សមាគម​ការពារ​សិទ្ធិមនុស្ស​ (CHRAC)​ ។ វិធីសាស្ត្រ​នៃ​ការ​ជ្រើសរើស​អ្នក​ឆ្លើយ​សំណួរ​ ត្រូវ​បាន​ធ្វើឡើង​តាម​ប្រព័ន្ធ​វិទ្យាសាស្ត្រ​ស្តង់ដារ​ទូទៅ​ដើម្បី​ស្ទាបស្ទង់​មតិ​ប្រជាជន​ ។ សម្រាប់​ការ​ស្ទាបស្ទង់​មតិ​នេះ​ អ្នកស្រាវជ្រាវ​បាន​ជ្រើសរើស​ឃុំ​ចំនួន​១២៥​ ដោយ​ចៃដន្យ​ពី​ឃុំ​ទាំងអស់​ចំនួន​១.៦២១​ ទូទាំង​ប្រទេស​ ។ ការ​ជ្រើសរើស​នេះ​គឺ​សមាមាត្រ​ទៅ​នឹង​សម្ពាធ​ប្រជាជន​នៅ​តាម​ឃុំ​ ។ បន្ទាប់មក​អ្នកស្រាវជ្រាវ​ជ្រើសរើស​បាន​ ២៥០​ភូមិ​ ទូទាំង​ប្រទេស​ ។ នៅ​ក្នុង​ឃុំ​នីមួយ​ៗ​មាន​បួន​គ្រួសារ​ត្រូវ​បាន​ជ្រើស​ដោយ​ចៃដន្យ​ ហើយ​នៅ​ក្នុង​គ្រួសារ​នីមួយ​ៗ​មាន​សមាជិក​ម្នាក់​ត្រូវ​បាន​ជ្រើសរើស​ ។ នៅទីបញ្ចប់​អ្នកស្រាវជ្រាវ​ជ្រើសរើស​បាន​អ្នក​ឆ្លើយ​សំណួរ​ ១.០០០​នាក់​ នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​ក្នុង​កម្ពុជា​ ។ ទិន្នន័យ​ដែល​ប្រមូល​បាន​ត្រូវ​បាន​វិភាគ​ដោយ​ប្រើ​កម្មវិធី​កញ្ចប់​ស្ថិតិ​សម្រាប់​វិទ្យាសាស្ត្រ​សង្គម​ ។

នៅ​ក្នុង​ការ​ស្ទាបស្ទង់​មតិ​នីមួយ​ៗ​ក្នុង​ប្រទេស​កម្ពុជា​ បាន​ជួប​ឧបសគ្គ​ជាច្រើន​ ។ ឧបសគ្គ​ចម្បង​បំផុត​ដែល​ខ្ញុំ​យល់​ថា​ពិបាក​ដោះស្រាយ​ជាង​គេ​គឺ​ការ​ជ្រើសរើស​អ្នក​ឆ្លើយ​សំណួរ​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​ធ្វើ​យ៉ាងណា​ចៀសវាង​កុំឲ្យ​មាន​ភាព​លម្អៀង​ និង​ ដើម្បីឲ្យ​បាន​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​ដែល​ឆ្លុះបញ្ចាំង​តថភាព​ជាក់ស្ដែង​នៅ​ក្នុង​សង្គម​ ។ នៅ​ក្នុង​ការ​ស្ទាបស្ទង់​មតិ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ខាងលើ​មាន​កត្តា​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​ ។ កត្តា​ទី​មួយ​គឺថា​ ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​យក​បុរស​ជា​ធំ​ និង​ មាន​គម្លាត​យ៉ាង​ធំធេង​រវាង​ក្រុម​ប្រជាជន​ ។​ យើង​សង្កេត​ឃើញ​ថា​ មាន​គម្លាត​ដ៏​ធំ​រវាង​អ្នកមាន​ និង​ អ្នកក្រ​ អ្នក​ដែល​មាន​ការអប់រំ​ខ្ពង់ខ្ពស់​ និង​ អ្នក​មិន​ចេះ​អក្សរ​ រវាង​ប្រជាជន​រស់នៅ​តាម​ទីក្រុង​ និង​ រស់នៅ​តាម​ជនបទ​ (ភាព​ខុសគ្នា​រវាង​ក្រុម​ទាំងពីរ​មាន​លក្ខណៈ​ច្រើន​ ដូចជា​ការ​យល់ដឹង​អំពី​សង្គម​ កម្រិត​ជីវភាព​ ការអប់រំ​ សម្ពាធ​ប្រជាជន​ និង​ របៀបរបប​នៃ​ការ​រស់នៅ​…) ហេតុដូច្នេះ​វា​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ក្នុង​ការ​សន្និដ្ឋាន​ឲ្យ​បាន​ច្បាស់លាស់​ថា​តើ​អ្នកស្រាវជ្រាវ​ត្រូវ​កំណត់​ថា​តើ​អ្វី​ជា​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​ ពីព្រោះ​ប្រទេស​កម្ពុជា​មាន​ភាព​ខុសគ្នា​ជាច្រើន​រវាង​សហគមន៍​ទាំងឡាយ​ ព្រមទាំង​មាន​ជាតិ​ពន្ធ​ច្រើន​ ។ ការ​ស្ទាបស្ទង់​ដែល​ធ្វើឡើង​ដោយ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​មកពី​សកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​ មាន​បំណង​ចង់​ស្ទាបស្ទង់​មតិ​របស់​ប្រជាជន​កម្ពុជា​ទាំងអស់​ ក៏ប៉ុន្តែ​ការ​ពន្យល់​ថា​តើ​ប្រជាជន​កម្ពុជា​ទាំងអស់​នោះ​ជា​អ្វី​ គឺជា​ការពិបាក​ ។ ទោះជា​យ៉ាង​នេះ​ក៏ដោយ​ វិធីសាស្ត្រ​ក្នុង​ការ​ជ្រើសរើស​អ្នក​ឆ្លើយ​សំណួរ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ត្រូវ​បាន​ធ្វើឡើង​យ៉ាង​ម៉ត់ចត់​ ដោយ​មាន​ការ​រៀន​សូត្រ​ពី​ការ​ស្ទាបស្ទង់​មុន​ៗ​របស់​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​ខ្មែរ​ វិទ្យាស្ថាន​សាធារណរដ្ឋ​អន្តរជាតិ​ និង​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ រួមបញ្ចូល​ទាំង​ការប្រើប្រាស់​វិធីសាស្ត្រ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ ។ ទោះជា​យ៉ាង​នេះ​ក៏ដោយ​ ខ្ញុំ​យល់​ថា​ យើង​ត្រូវ​ស្ទាបស្ទង់​មតិ​របស់​ក្រុម​នីមួយ​ៗ​ឲ្យ​ដាច់​ដោយ​ឡែក​ពី​គ្នា​ ជា​ជាង​ស្ទាបស្ទង់​មតិ​ប្រជាជន​របស់​ប្រទេស​កម្ពុជា​ទាំងមូល​ ។ ការ​ធ្វើ​បែបនេះ​អនុញ្ញាត​ឲ្យ​យើង​ដឹង​ឲ្យ​បាន​ច្បាស់​ថា​តើ​ក្រុម​ប្រជាជន​នីមួយ​ៗ​មាន​ការ​យល់ដឹង​អំពី​របប​ខ្មែរក្រហម​ និង​ តុលាការ​ខ្មែរក្រហម​កម្រិត​ណា​ ។ នៅ​ពេល​ដែល​យើង​ទទួល​បាន​ព័ត៌មាន​ យើង​នឹង​មាន​ការ​ងាយស្រួល​ក្នុង​ការ​បង្កើត​កម្មវិធី​ចុះ​តាម​ភូមិ​ ដើម្បី​ធ្វើការ​អប់រំ​បន្ថែម​ទៅលើ​ប្រជាជន​ទាំងនោះ​ ។

ចំណុច​ទី​ពីរ​គឺ​ទាក់ទង​ទៅ​នឹង​សម្ពាធ​ប្រជាជន​នៅ​ក្នុង​ខេត្ត​នីមួយ​ៗ​ ។ ប្រសិនបើ​យើង​ធ្វើការ​ស្ទាបស្ទង់​មតិ​តាមរយៈ​ការ​ជ្រើសរើស​ភូមិ​ ឃុំ​ ដោយ​កត្តា​ចៃដន្យ​ និង​ មិន​បាន​គិត​អំពី​ដង់ស៊ីតេ​ប្រជាជន​ យើង​នឹង​មាន​ភាព​លម្អៀង​ទៅលើ​ខេត្ត​ដែល​មាន​ប្រជាជន​តិច​ ។ ហេតុនេះ​នៅ​ក្នុង​ការ​ស្ទាបស្ទង់​ខាងលើ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​ ក៏​បាន​បញ្ចូល​ការ​ជ្រើសរើស​ភូមិ​ឃុំ​ដែល​មាន​លក្ខណៈ​សមាមាត្រ​ទៅ​នឹង​ដង់ស៊ីតេ​ប្រជាជន​នៅ​តាម​ខេត្ត​ ។ នេះ​ជា​កត្តា​សំខាន់​ដែល​គួរឲ្យ​កត់សម្គាល់​របស់​ការ​ស្ទាបស្ទង់​ខាងលើ​ ។

ចំណុច​ទី​បី​ ការ​ស្ទាបស្ទង់​មួយ​ត្រូវ​ពិចារណា​អំពី​ទ្រឹស្ដី​នៃ​រង្វង់​ប្រជាជន​ដែល​ចែង​ថា​ កាលណា​ប្រជាជន​រស់នៅ​កាន់តែ​ឆ្ងាយ​ពី​ទីប្រជុំជន​ ចំណេះដឹង​របស់​គាត់​ទាក់ទង​នឹង​ស្ថានភាព​សង្គម​កាន់តែ​ធ្លាក់​ចុះ​ ។ នៅ​ក្នុង​ទ្រឹស្ដី​គេ​បែងចែក​សម្ពាធ​ប្រជាពលរដ្ឋ​ជា​បី​ផ្នែក​ធំ​ៗ​ គឺ​ផ្នែក​ស្នូល​ ផ្នែក​កណ្ដាល​ និង​ ផ្នែក​ខាងក្រៅ​ ។ ជាទូទៅ​ប្រជាជន​ដែល​រស់នៅ​ក្នុង​ផ្នែក​ស្នូល​ជា​ក្រុម​ដែល​ទទួល​បាន​ការអប់រំ​ខ្ពស់​ មាន​ជីវភាព​ធូរធារ​ យល់ដឹង​ពី​កត្តា​សង្គម​ច្រើន​ និង​ ជះឥទ្ធិពល​ទៅលើ​ក្រុម​ប្រជាជន​ដែល​រស់នៅ​ផ្នែក​កណ្ដាល​ និង​ ផ្នែក​ខាងក្រៅ​ ។ មាន​មូលហេតុ​ជាច្រើន​ដែល​ធ្វើឲ្យ​មាន​លទ្ធផល​បែបនេះ​ ។ មូលហេតុ​ទី​មួយ​គឺ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​ ដែល​ជាទូទៅ​ប្រជាជន​នៅ​ផ្នែក​ខាងក្រៅ​ពិបាក​នឹង​ធ្វើ​ទំនាក់ទំនង​ជាមួយ​ផ្នែក​ស្នូល​ ដោយសារ​មូលហេតុ​ជាច្រើន​ ដូចជា​ការ​ខូចខាត​ផ្លូវ​ និង​ ខ្វះ​មធ្យោបាយ​ធ្វើដំណើរ​ ។ មូលហេតុ​ទី​ពីរ​គឺ​ផ្នែក​ទូរគមនាគមន៍​ដែល​ជះឥទ្ធិពល​ទៅលើ​ការ​គិតគូរ​របស់​ប្រជាជន​ដែល​រស់នៅ​ក្នុង​ផ្នែក​ខាងក្រៅ​ ដូចជា​មិន​មាន​ទូរទស្សន៍​ កាសែត​ និង​ វិទ្យុ​ ។ ក៏ប៉ុន្តែ​នៅ​ពេល​បច្ចុប្បន្ន​សេដ្ឋកិច្ច​កម្ពុជា​កំពុង​រីកចម្រើន​ ប្រជាជន​ផ្នែក​ស្នូល​ ផ្នែក​កណ្ដាល​ និង​ ផ្នែក​ក្រៅ​ កាន់តែ​ខិតចូល​ជិត​គ្នា​បន្តិច​ម្ដង​ៗ​ដែល​បង្រួម​គម្លាត​នៃ​ការ​គិតគូរ​របស់​ប្រជាជន​ទាំង​បី​ផ្នែក​ ។

ចំណុច​ទី​៤​ ទាក់ទង​នឹង​ការ​ជ្រើសរើស​អ្នក​ឆ្លើយ​សំណួរ​យ៉ាងណា​ដើម្បីឲ្យ​ក្រុម​មនុស្ស​ដែល​គេ​ជ្រើសរើស​ឆ្លុះបញ្ចាំង​ពី​ប្រជាជន​កម្ពុជា​ជាក់ស្ដែង​ ។ នៅ​ក្នុង​ការ​ស្ទាបស្ទង់​មតិ​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នៃ​សកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​ អ្នកផ្ដល់​ចម្លើយ​មាន​អាយុ​មធ្យម​ ៣៩,៨​ឆ្នាំ​ ។ ហើយ​ចំនួន​បុរស​ និង​ ស្ត្រី​ស្មើ​គ្នា​ ។ អ្នកផ្ដល់​ចម្លើយ​ចំនួន​ ៦៩​ភាគរយ​ បាន​រស់នៅ​ក្រោម​របប​ខ្មែរក្រហម​ ចំណែក​ឯ​អ្នកផ្ដល់​ចម្លើយ​ ៣១​ភាគរយ​ទៀត​ បាន​និយាយ​ថា​ ពួកគាត់​បាន​កើត​ក្រោយ​របប​ខ្មែរក្រហម​ ។ ក៏ប៉ុន្តែ​តាមរយៈ​ស្ថិតិ​របស់​វិទ្យាស្ថាន​ជាតិ​ផ្នែក​ស្ថិតិ​ បាន​បង្ហាញ​ថា​ ប្រជាជន​ខ្មែរ​ចំនួន​ ៦៨​ភាគរយ​ គឺ​មាន​អាយុ​ ២៩​ឆ្នាំ​ ឬ​ ក្មេង​ជាង​ ។ ហេតុនេះ​ប្រជាជន​ចំនួន​ ៣២​ភាគរយ​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺជា​អ្នក​ដែល​បាន​ឆ្លងកាត់​របប​ខ្មែរក្រហម​ ។ ភាព​ផ្ទុយគ្នា​រវាង​ស្ថិតិ​ខាងលើ​អាច​លម្អៀង​ទៅលើ​អ្នក​ដែល​បាន​ឆ្លងកាត់​សម័យ​ខ្មែរក្រហម​ ។ ភាព​លម្អៀង​នេះ​អាច​ជះឥទ្ធិពល​យ៉ាង​ច្រើន​ទៅលើ​ការ​ឆ្លើយ​សំណួរ​ផ្សេង​ៗ​ ពិសេស​ទាក់ទង​ទៅ​នឹង​ភាព​ជា​ជនរងគ្រោះ​ ការ​យល់ដឹង​អំពី​របប​ខ្មែរក្រហម​ ការ​ដឹង​ឮ​ និង​ យល់ដឹង​អំពី​តុលាការ​ខ្មែរក្រហម​ ការផ្សះផ្សា​ និង​ ការ​តបស្នង​ ។

ចំណុច​ទី​ប្រាំ​ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នៅ​សកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​ បាន​ទទួលស្គាល់​ថា​ ភាព​ខ្វះខាត​មួយ​នៃ​ការ​ស្ទាបស្ទង់​មតិ​នេះ​ គឺ​ការ​មិន​បាន​ជួប​អ្នកផ្ដល់​ចម្លើយ​ដែល​ត្រូវ​បាន​ជ្រើសរើស​ដោយ​ចៃដន្យ​ ។​ នៅ​ក្នុង​របាយការណ៍​នៃ​ការ​ស្ទាបស្ទង់​បាន​បង្ហាញ​ថា​ គ្រួសារ​ចំនួន​១៤៧​ ត្រូវ​បាន​លុបចោល​ ដោយ​ជ្រើសរើស​គ្រួសារ​ផ្សេង​ទៀត​ ព្រោះ​មិន​មាន​មនុស្ស​នៅ​ផ្ទះ​ (៧៦​ភាគរយ​) បដិសេធ​មិន​ព្រម​ផ្ដល់​ចម្លើយ​ (៥​ភាគរយ​) និង​ ផ្សេង​ៗ​ទៀត​ (១៩​ភាគរយ​) ។ លើស​ពី​នេះ​អ្នក​ឆ្លើយ​សំណួរ​ចំនួន​២៩៧​នាក់​ ដែល​បាន​ជ្រើសរើស​ហើយ​ ត្រូវ​បាន​លុបចោល​ដែរ​ ដោយសារ​មិន​មាន​មនុស្ស​នៅ​ផ្ទះ​ពេល​ដែល​អ្នកស្រាវជ្រាវ​ទៅ​រក​ (៨៥​ភាគរយ​) ។ ការលុបចោល​ទាំងនេះ​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅលើ​ការ​ជ្រើសរើស​ដោយ​ចៃដន្យ​ ។ មូលហេតុ​មួយ​គឺ​ថា​ អ្នក​ដែល​នៅ​ផ្ទះ​ និង​ អ្នក​ដែល​មិន​បាន​នៅ​ផ្ទះ​ អាច​បង្ហាញ​អំពី​ចំណាប់អារម្មណ៍​របស់​អ្នកនោះ​ ឋានៈ​សង្គម​ និង​ ចំណេះដឹង​ ។ អ្នក​ដែល​ចេញទៅ​បំពេញ​ការងារ​ខាងក្រៅ​អាច​ជា​សមាជិក​គ្រួសារ​ដែល​មាន​កម្លាំង​មាំមួន​ និង​ មាន​ចំណេះដឹង​ច្រើន​ជាង​សមាជិក​គ្រួសារ​ដែល​នៅ​ក្នុង​ផ្ទះ​ ។ ហេតុនេះ​ អ្នកស្រាវជ្រាវ​អាច​ទទួល​ព័ត៌មាន​ថា​ ប្រជាជន​ខ្មែរ​មិន​សូវ​ចាប់​អារម្មណ៍​រឿង​តុលាការ​នេះ​ ។

ចំណុច​ទាំងឡាយ​ខាងលើ​ជា​កត្តា​សំខាន់​ៗ​ដែល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​នៅ​សកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​បាន​រៀន​សូត្រ​ និង​ ជា​អ្វី​ដែល​អង្គភាព​ផ្សេង​ៗ​ដែល​មាន​បំណង​ស្ទាបស្ទង់​មតិ​គួរ​ពិចារណា​ ។ លើស​ពី​នេះ​មាន​ឧបសគ្គ​ផ្សេង​ៗ​ទៀត​ ដូចជា​ការ​បកប្រែ​សំណួរ​ជា​ភាសា​អង់គ្លេស​ទៅជា​ភាសា​ខ្មែរ​ និង​ ការ​យល់ដឹង​ខុសគ្នា​រវាង​អ្នកស្រាវជ្រាវ​ និង​ អ្នកផ្ដល់​ចម្លើយ​ទាក់ទង​ទៅ​នឹង​គំនិត​សំខាន់​ៗ​ ដូចជា​ការផ្សះផ្សា​ ការ​ចងចាំ​ អ្វី​ជា​ជនរងគ្រោះ​ អ្វី​ជា​ជន​ដៃដល់​ អ្វី​ជា​ការ​យល់ដឹង​អំពី​តុលាការ​ខ្មែរក្រហម​ និង​ របប​ខ្មែរក្រហម​ ។ ចំណុច​ចុងក្រោយ​ អ្នកស្រាវជ្រាវ​ទាំងឡាយ​ក៏​គួរតែ​យល់ដឹង​ថា​មតិ​របស់​ប្រជាជន​គឺ​ទទួល​ឥទ្ធិពល​ពី​ព្រឹត្តិការណ៍​ផ្សេង​ៗ​នៅ​តាម​ភូមិ​ និង​ មកពី​ខាងក្រៅ​ដែល​កំពុងតែ​កើតឡើង​ ។ នេះ​ជា​មូលហេតុ​មួយ​ដែល​ធ្វើឲ្យ​មាន​គម្លាត​រវាង​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​នៅ​ពេល​មុន​ និង​ ក្រោយ​ ៕ កាសែត​រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨០៤​ ថ្ងៃ​ទី​ ២៥​ – ២៦​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ ចន្ទ​ ទី​ ២៦​ ខែ​ មករា​ ឆ្នាំ​ ២០០៩

អំណាច​រាស្ត្រ​ ឆ្នាំ​ទី​ ២​ លេខ​ ៣៨​ ថ្ងៃ​ ចន្ទ​ ទី​ ២៦​ ខែ​ មករា​ – ថ្ងៃ​ អាទិត្យ​ ទី​ ១​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩

  • មន្ត្រី​យោធា​ក្រសួងការពារជាតិ​ដែល​ចូលនិវត្តន៍​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជំរុញ​ប្រាក់បៀវត្សរ៍​ [មន្ត្រី​យោធា​ជាង​៦.០០០​នាក់​ បាន​ចូលនិវត្តន៍​តាំងពី​ថ្ងៃ​ទី​ ២០​ ខែ​ មេសា​ ឆ្នាំ​ ២០០៨​ ប៉ុន្តែ​រហូត​មកដល់​ពេលនេះ​ ពួកគេ​នៅ​មិន​ទាន់​បាន​ទទួលប្រាក់បៀវត្សរ៍​នៅឡើយ​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៥៦​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ២៥​ – ២៦​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • កែ​ គឹមយ៉ាន​ ស្រក់​ទឹកភ្នែក​នៅ​ក្នុង​ពិធី​ផ្ទេរ​តំណែង​ [ក្នុង​ពេល​ដែល​គាត់​ឡើង​ថ្លែង​នៅ​ពេល​បញ្ចប់​តំណែង​ ហើយ​លោក​បាន​និយាយ​ថា​ លោក​បាន​ស្នើ​សុំ​ នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដើម្បី​ឈប់​ពី​អគ្គ​មេបញ្ជាការ​កងយុទ្ធពល​ខេមរៈភូមិន្ទ​​តាំងពី​៦​ខែ​មុន​មក​ម្ល៉េះ​ ដោយសារតែ​លោក​មាន​សុខភាព​មិនសូវ​ល្អ​មិន​អាច​ស៊ូទ្រាំ​នឹង​ការងារ​នេះ​តទៅទៀត​បាន​]
  • កម្មករ​រោងចក្រ​ [កាត់​ដេរ​] អិល​អេ​ជិត​២​ពាន់​នាក់​ ធ្វើ​កូដកម្ម​ដោយសារ​ថៅកែ​អត់​បើក​ប្រាក់ខែ​ឲ្យ​២​ខែ​ [ភ្នំពេញ​]
  • លឹម​ ម៉ារ៉ាជិត​ ជនជាតិ​ខ្មែរ​នៅ​អាមេរិក​ រក​ឃើញ​ថ្នាំ​សម្លាប់​ដើម​ “បន្លា​យួន​” [រឺ​ក៏​ហៅ​ថា​អូសយ៉ាស​] មុន​គេ​ មកដល់​ស្រុក​ខ្មែរ​ហើយ


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៩១​ ថ្ងៃ​ អាទិត្យ​ ទី​ ២៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ក្រុម​សិទ្ធិមនុស្ស​ថ្កោលទោស​អាជ្ញាធរ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​គ្រឿងចក្រ​បំផ្លាញ​បណ្ដេញ​ប្រជាជន​ពី​ដី​ក្រហម
  • វិស័យ​ទាំង​៣​របស់​កម្ពុជា​ មិន​អាច​គេច​ផុត​ពី​ការ​គំរាមកំហែង​ដោយ​វិបត្តិ​សេដ្ឋកិច្ច​បាន​ឡើយ​ [ដោយ​ក្នុង​នោះ​ គម្រោង​សាងសង់​ធំ​ៗ​ជាង​ ៣០​%​ ដែល​វិនិយោគ​នៅ​ក្រោម​ទឹកប្រាក់​រាប់​លាន​ដុល្លារ​ ត្រូវ​បាន​ផ្អាក​ និង​ លុបចោល​ ការ​នាំចេញ​នូវ​វិស័យ​កាត់​ដេរ​បាន​ធ្លាក់​ចុះ​ ២​%​ និង​ ចំនួន​អ្នក​ទេសចរ​មកពី​អាមេរិក​ និង​ អឺរ៉ុប​ខាងលិច​ បាន​ធ្លាក់​ចុះ​ ៣៩​%​]
  • កម្ពុជា​ចាប់​យក​ប្រទេស​រុស្ស៊ី​ និង​ គុយវ៉ែត​ ជា​ទិសដៅ​ទេសចរណ៍​ថ្មី
  • ផ្សារ​ធំ​ថ្មី​សម្ពោធ​បើក​ការដ្ឋាន​ជួសជុល​ជា​ផ្លូវការ​ [ភ្នំពេញ​]
  • លោក​ អូបាម៉ា​ បញ្ជា​ឲ្យ​បិទ​គុក​ហ្គាន់តាណាម៉ូ​ [ក្នុង​ប្រទេស​គុយបា​] ជា​ស្ថាពរ


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៦១​ ថ្ងៃ​ ចន្ទ​ ទី​ ២៦​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ដោះស្រាយ​ព្រំដែន​ជាប់​គាំង​ ៖​ រដ្ឋមន្ត្រីការបរទេស​ កម្ពុជា​-ថៃ​ ធ្វើការ​ជួប​ពិភាក្សា​គ្នា​ជា​ផ្លូវការ​ថ្ងៃ​នេះ
  • សិក្ខាកាម​ចំនួន​១៨​នាក់​ ទទួល​វិញ្ញាបនបត្រ​អ្នកនាំពាក្យ​ក្នុង​វគ្គ​លើក​ទី​១
  • បណ្ដា​ស្រុក​ទីរួមខេត្ត​ប្ដូរ​ឈ្មោះ​ជា​ក្រុង​ និង​ ក្រុង​ធំ​៣​ ត្រូវ​ប្ដូរ​ឈ្មោះ​ជា​ខេត្ត​ [បង្កើត​ក្រុង​ស្មើ​ស្រុក​ចំនួន​៣​ គឺ​រួមមាន​ ក្រុង​ប៉ោយប៉ែត​នៃ​ខេត្ត​បន្ទាយមានជ័យ​ ក្រុង​សួង​នៃ​ខេត្ត​កំពង់ចាម​ និង​ ក្រុង​បាវិត​នៃ​ខេត្ត​ស្វាយរៀង​ និង​ ក្រុង​ធំ​ៗ​ចំនួន​៣​ដែល​បាន​ប្ដូរ​ទៅជា​ខេត្ត​ រួមមាន​ ខេត្ត​កែប​ ខេត្ត​ព្រះសីហនុ​ និង​ ខេត្ត​ប៉ៃលិន​ ]
  • [នាយករដ្ឋមន្ត្រី​បណ្ដេញ​ចេញ​] លោក​ ថាក់ស៊ីន​ ប្រកាស​ថា​ប្ដេជ្ញា​បន្ត​ការ​តស៊ូ​នយោបាយ​នៅ​ថៃ​តទៅទៀត​ មិន​ឈប់​ឡើយ​ [លោក​បាន​ថ្លែង​តាម​ទូរទស្សន៍​ខ្សែកាប​​មួយ​ដែល​ប្រឆាំង​រដ្ឋាភិបាល​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨០៤​ ថ្ងៃ​ អាទិត្យ​ – ចន្ទ​ ទី​ ២៥​ – ២៦​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ដំណើរការ​ជ្រើសរើស​អ្នក​ផ្ដល់​ចម្លើយ​ដោយ​ចៃដន្យ​នៅ​ក្នុង​ការ​ស្ទាបស្ទង់​មតិ
  • និស្សិត​កម្ពុជា​២​នាក់​ ឈ្នះ​ការ​ប្រកួត​ជំនាញ​ច្បាប់​ និង​ ទៅ​ប្រកួត​អន្តរជាតិ​នៅ​អាមេរិក

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅជា​ភាសា​អង់គ្លេស​!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

ក្រុង​សិទ្ធិ​មនុស្ស​ថ្កោលទោស​អាជ្ញាធរ​ប្រើ​កម្លាំង​ប្រដាប់​អាវុធ​ គ្រឿងចក្រ​ បំផ្លាញ​បណ្ដេញ​ប្រជាជន​ដី​ក្រហម​ ៖​ ថ្ងៃ​អាទិត្យ​ ទី​ ២៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩​

Posted on Monday, 26 January 2009. Filed under: Uncategorized |

អាជ្ញាធរ​ក្រុងភ្នំពេញ​ និង​ ក្រុមហ៊ុន​ 7NG​ បាន​ប្រើប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ មាន​កងរាជអាវុធហត្ថ​ នគរបាល​ និង​ ក្រុម​កម្មករ​ស៊ីឈ្នួល​រាប់​រយ​នាក់​ រួម​ទាំង​គ្រឿងចក្រ​ បាន​ប្រើ​អំពើ​ហិង្សា​រំលោភ​សិទ្ធិមនុស្ស​ បណ្ដេញ​ក្រុម​ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ​ នៅ​តំបន់​ដី​ក្រហម​ កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ដោយ​យកលេស​អនុវត្ត​តាម​សាលក្រម​ស្ថាពរ​របស់​តុលាការ​ ដើម្បី​យក​ដី​ប្រគល់ឲ្យ​ក្រុមហ៊ុន​ 7NG​ តែ​ក្រុម​មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​បាន​ថ្កោលទោស​រាល់​អំពើ​ហិង្សា​របស់​អាជ្ញាធរ​ និង​ ក្រុមហ៊ុន​នេះ​ ថា​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ និង​ រំលោភ​សិទ្ធិ​តាំង​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ ពុំ​បាន​ទទួល​សំណង​សមរម្យ​ពីសំណាក់​ក្រុមហ៊ុន​ឡើយ​ ។

ប្រជាពលរដ្ឋ​ចំនួន​ ៩១​គ្រួសារ​ ដែល​មាន​លំនៅឋាន​ធំ​ៗ​នោះ​ គឺ​ពួកគាត់​ទាមទារ​តម្លៃ​ដី​លំនៅឋាន​របស់​ពួកគាត់​គឺ​ ១​ម៉ែត្រ​ការ៉េ​តម្លៃ​ ៥.០០០​ដុល្លារ​ ប៉ុន្តែ​ក្រុមហ៊ុន​ 7NG​ ពុំ​បាន​ចរចា​ទិញ​ដី​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​ឡើយ​ គឺ​បែរជា​ប្រើប្រាស់​សាលក្រម​ស្ថាពរ​របស់​តុលាការ​ស្ថាពរ​ក្នុង​បណ្ដេញ​ដោយ​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ចាកចេញ​ពី​តំបន់​ដី​ក្រហម​ទាំង​ព្រឹក​ព្រលឹម​ ថ្ងៃ​ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ដោយ​មាន​ការ​ដាក់​ពង្រាយ​កម្លាំង​ប្រដាប់​អាវុធ​ និង​ ក្រុម​កម្មករ​ស៊ីឈ្នួល​ តាំងតែពី​ម៉ោង​៣​ទៀបភ្លឺ​ ថ្ងៃ​ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ហើយ​ការ​បណ្ដេញ​ អនុវត្ត​នៅ​ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ដើម្បី​កុំឲ្យ​មាន​ការរិះគន់​ថា​អាជ្ញាធរ​រំលោភ​ច្បាប់​ ។

លោក​ ចាន់​ សាវេត​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ បាន​មាន​ប្រសាសន៍​ថា​ កម្លាំង​ប្រដាប់​អាវុធ​ប្រមាណ​ ៣០០​នាក់​ និង​ កម្មករ​ស៊ីឈ្នួល​ប្រមាណ​ ២០០​នាក់​ បាន​ប្រើ​អំពើ​ហិង្សា​បំផ្លាញ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ចំនួន​ ៩១​គ្រួសារ​ នៅ​តំបន់​ដី​ក្រហម​ ក្រោម​លេស​អនុវត្ត​សាលក្រម​តុលាការ​ដែល​ចូល​ជា​ស្ថាពរ​ ។

លោក​ ចាន់​ សាវេត​ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​បាន​ប្រើ​គ្រាប់បែកផ្សែង​បាញ់​ទៅលើ​ប្រជាពលរដ្ឋ​ កាលពី​វេលា​ម៉ោង​ ៦​ព្រឹក​ ថ្ងៃ​ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ហើយ​បន្ទាប់ពី​គ្រឿងចក្រ​អាប៊ុល​ និង​ កម្មករ​ស៊ីឈ្នួល​សំរុក​ចូល​ទៅ​វាយ​កម្ទេច​ផ្ទះ​ប្រជាពលរដ្ឋ​ទាំងនោះ​ ។

លោក​ ចាន់​ សាវេត​ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ លោក​ ម៉ាន់​ ឈឿន​ អភិបាលរង​ក្រុងភ្នំពេញ​ បាន​ចេញ​មុខ​អះអាង​ជា​សាធារណៈ​ ថា​សាលាក្រុង​ភ្នំពេញ​ពុំ​បាន​ធ្វើឲ្យ​មាន​ការ​ខុសឆ្គង​ទេ​ គឺ​អនុវត្ត​ទៅ​តាម​ដីកា​សាលក្រម​ស្ថាពរ​របស់​តុលាការ​តែប៉ុណ្ណោះ​ ។

លោក​ ចាន់​ សាវេត​ បាន​ឲ្យដឹង​ទៀត​ថា​ លោក​ ម៉ាន់​ ឈឿន​ អភិបាល​ក្រុងភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ទាំងនេះ​នឹង​ត្រូវ​ឲ្យ​ទៅ​នៅ​ផ្ទះ​នៅ​បុរី​សន្តិភាព​II​ ទ្រនំ​ជ្រឹង​ សង្កាត់​ចោមចៅ​ ខណ្ឌ​ដង្កោ​ ចម្ងាយ​ជិត​២០​គីឡូម៉ែត្រ​ ពី​ក្រុងភ្នំពេញ​ ។ លោក​ ចាន់​ សាវេត​ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ ក្រុមហ៊ុន​ 7NG​ បាន​សាងសង់​ផ្ទះ​ ១.៤៦៥​ល្វែង​ ដើម្បី​ទុកបម្រុង​ឲ្យ​ប្រជាពលរដ្ឋ​ដី​ក្រហម​ ហើយ​កន្លងមក​មាន​ប្រជាពលរដ្ឋ​ចំនួន​ ១.៣៧១​គ្រួសារ​ បាន​យល់ព្រម​ទទួល​ផ្ទះល្វែង​ពី​ក្រុមហ៊ុន​ 7NG​ គឺ​នៅសល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​ ៩០​គ្រួសារ​ប៉ុណ្ណោះ​ ដែល​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ទិញ​ដី​លំនៅឋាន​របស់​ពួកគាត់​តាម​តម្លៃ​ទីផ្សារ​ គឺ​មួយ​ម៉ែត្រ​ការ៉េ​តម្លៃ​ ៥.០០០​ដុល្លារ​ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ផ្ដល់​សំណង​ឲ្យ​ប្រជាពលរដ្ឋ​មិន​បាន​មួយ​ភាគរយ​ឡើយ​ បែរជា​ប្រើ​តុលាការ​ និង​ កម្លាំង​ប្រដាប់​អាវុធ​ កម្មករ​ស៊ីឈ្នួល​ មក​បណ្ដេញ​ក្រុម​ប្រជាពលរដ្ឋ​ចេញពី​លំនៅឋាន​ ។

លោក​ អំ​ សំអាត​ មន្ត្រី​ស៊ើបអង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ក្នុង​ការ​ប្រើ​អំពើ​ហិង្សា​របស់​កម្លាំង​ប្រដាប់​អាវុធ​មក​លើ​ប្រជាពលរដ្ឋ​ ៩១​គ្រួសារ​ និង​ ប្រជាពលរដ្ឋ​ដែល​គ្មាន​លេខ​ផ្ទះ​ចំនួន​ ១៥២​គ្រួសារ​ ត្រូវ​បណ្ដេញ​ចេញ​ដោយ​ពុំ​មាន​សំណង​សមរម្យ​ឡើយ​ ។

លោក​ អំ​ សំអាត​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ការ​ប្រើ​អំពើ​ហិង្សា​របស់​កម្លាំង​អាជ្ញាធរ​ប្រដាប់​អាវុធ​ និង​ ពួក​កម្មករ​ស៊ីឈ្នួល​មក​លើ​ប្រជាពលរដ្ឋ​តំបន់​ដី​ក្រហម​ (២៤​ – មករា​ – ២០០៩​) នោះ​ គឺ​បណ្ដាលឲ្យ​ប្រជាពលរដ្ឋ​ ៥​នាក់​ របួស​ធ្ងន់​ និង​ ជាង​ ២០​នាក់​ផ្សេង​ទៀត​ ត្រូវ​ស្ថិត​ក្នុង​ស្ថានភាព​ពុល​ផ្សែង​ពុល​ ដែល​អាជ្ញាធរ​បាញ់​ដាក់​ប្រជាពលរដ្ឋ​ដី​ក្រហម​ ។

លោក​បាន​បន្ត​ទៀត​ថា​ ជា​ការ​រំលោភ​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ និង​ សិទ្ធិ​តាំង​លំនៅឋាន​ដោយ​ពុំ​បាន​បង្ហាញ​ដីកា​សាលក្រម​ស្ថាពរ​របស់​តុលាការ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ឃើញ​ទេ​ គឺ​ប្រើ​អំពើ​ហិង្សា​បណ្ដេញ​ចេញ​តែម្ដង​ ។

លោក​ យ៉េង​ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​ បាន​មាន​ប្រសាសន៍​ថា​ ជា​ការពិត​ទៅ​ មិន​គួរ​ឈាន​ដល់​ដំណាក់កាល​ហ្នឹង​ទេ​ ពីព្រោះ​ការ​ចរចា​បាន​ជោគជ័យ​ច្រើន​ ។ ប្រជាពលរដ្ឋ​ដែល​នៅ​ចុងក្រោយ​នេះ​ ក៏​គាត់​មាន​សុឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​ដែរ​ ដោយ​មិន​ចង់​ឲ្យ​រ៉ាំរ៉ៃ​បន្ត​ទៅទៀត​ ហើយ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ស្រប​ច្បាប់​ ។ សម្ដេច​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក៏​បាន​ផ្ដល់​ដី​ហ្នឹង​ទៅ​ឲ្យ​គាត់​ជា​សម្បទាន​សង្គមកិច្ច​ ហើយ​ការ​ដោះស្រាយ​ត្រូវតែ​មាន​ការ​យល់ព្រម​ពី​ប្រជាពលរដ្ឋ​ ។

ជុំវិញ​បញ្ហា​នេះ​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ខាង​ក្រុមហ៊ុន​បាន​ទេ​ ៕ កាសែត​ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៩១​ ថ្ងៃ​ទី​ ២៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩​

Read Full Post | Make a Comment ( 1 so far )

របាយការណ៍​បាន​បង្ហាញ​ថា​ យុវជន​កម្ពុជា​នៅតែ​លំបាក​រក​ការងារ​ធ្វើ​ – ថ្ងៃ​ សៅរ៍​ ទី​ ២៤​ មករា​ ២០០៩​

Posted on Saturday, 24 January 2009. Filed under: សប្ដាហ៍ទី ៥៣៣ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៣

រាជធានី​ភ្នំពេញ​ ៖​ របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ យុវជន​កម្ពុជា​ប្រឈម​នឹង​ការ​លំបាក​ជាច្រើន​ក្នុង​ការ​ស្វែងរក​ការងារ​ធ្វើ​ ហើយ​និយោជក​ក៏​មាន​ការ​លំបាក​ដូចគ្នា​ដែរ​ក្នុង​ការ​ជ្រើសរើស​បុគ្គលិក​យុវជន​ដែល​មាន​ជំនាញ​ត្រឹមត្រូវ​ ។ នា​ថ្ងៃ​ទី​ ២២​ មករា​ ២០០៩​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​ កម្ពុជា​-ជប៉ុន​ (CJCC)​ សហព័ន្ធ​និយោជក​ និង​ សមាគម​ពាណិជ្ជកម្ម​កម្ពុជា​(

the Cambodian Federation of Employers & Business Associations – CAMFEBA) ដែល​ទទួលស្គាល់​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ អង្គការ​អន្តរជាតិ​ជាច្រើន​ទៀត​ ថា​ជា​អង្គការ​តំណាង​និយោជក​ក្នុង​ព្រះរាជាណាចក្រ​ ជាពិសេស​លើ​បញ្ហា​ការងារ​បាន​សហការ​ជាមួយ​ក្រសួង​ការងារ​ និង​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​រៀបចំ​សិក្ខាសាលា​ជាតិ​សំរាប់​យុវជន​ លើ​ប្រធានបទ​ “យុវជន​ និង​ ការងារ​” ដើម្បី​ផ្សព្វផ្សាយ​ដល់​យុវជន​នូវ​របាយការណ៍​ស្រាវជ្រាវ​ដ៏​មាន​សារសំខាន់​មួយ​ស្ដី​អំពី​ការងារ​យុវជន​នៅ​កម្ពុជា​ ។

ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​ លោក​ ពេជ​ សោភ័ន​ រដ្ឋលេខាធិការ​ក្រសួង​ការងារ​ និង​ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ។ ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​យុវជន​ប្រមាណ​៤០០​នាក់​ ដែល​ជា​និស្សិត​មកពី​បណ្ដា​សាកលវិទ្យាល័យ​ និង​ សមាគម​យុវជន​នានា​ ។

របាយការណ៍​ដែល​ទទួល​បាន​ការឧបត្ថម្ភ​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ​នេះ​ បាន​បង្ហាញ​អំពី​ជំហាន​ដំបូង​ប្រកបដោយ​ភាព​ចាំបាច់​ក្នុង​ការ​លើក​កំពស់​ការ​យល់ដឹង​ និង​ កិច្ច​សន្ទនា​សង្គម​ អំពី​បញ្ហា​ដ៏​មាន​សារសំខាន់​បំផុត​ចំពោះ​អនាគត​របស់​កម្ពុជា​ ដែល​នោះ​គឺ​ភាព​មិន​ស៊ី​គ្នា​រវាង​ការ​ផ្គត់ផ្គង់​ និង​ តំរូវការ​ក្នុង​ទីផ្សារ​ការងារ​ ។

CAMFEBA​ បាន​ជួល​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ BDLINK​ ឲ្យ​អនុវត្ត​ការ​ស្ទង់មតិ​ដ៏​ធំ​មិន​ធ្លាប់​មាន​ជាមួយ​យុវជន​ និង​ និយោជក​ ស្ដីពី​ការ​លំបាក​ និង​ សេចក្ដី​រំពឹង​ទុក​របស់​ពួកគេ​ ពាក់ព័ន្ធ​នឹង​ជំនាញ​ និង​ ការងារ​យុវជន​ ។ ការសិក្សា​នេះ​ជា​ផ្នែក​មួយ​របស់​គំរោង​ការងារ​សំរាប់​យុវជន​ និង​ កិច្ច​សន្ទនា​សង្គម​របស់​សហព័ន្ធ​និយោជក​ និង​ សមាគម​ពាណិជ្ជកម្ម​កម្ពុជា​ដែល​កំពុងតែ​មាន​ដំណើរការ​ ។ គំរោង​នេះ​ជា​ការ​ផ្ដួចផ្ដើម​រួមគ្នា​រវាង​ CAMFEBA​ និង​ ការិយាល័យ​ការងារ​និយោជក​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ ក្នុង​ទីក្រុង​ហ្សឺណែវ​ នៅ​ក្រោម​គំរោង​កម្មវិធី​សន្ទនា​សង្គម​ ដែល​ទទួល​បាន​មូលនិធិ​ពី​រដ្ឋាភិបាល​ន័រវេសន៍​ ។ ដោយ​បាន​ចាប់ផ្ដើម​អនុវត្ត​ក្នុង​ខែ​ មិថុនា​ ឆ្នាំ​ ២០០៧​ គំរោង​នេះ​មាន​គោលបំណង​បង្កើត​ការងារ​សមរម្យ​ និង​ លើក​កំពស់​ឱកាស​រក​ប្រាក់ចំណូល​សំរាប់​យុវវ័យ​ តាមរយៈ​ការ​បន្ស៊ី​គ្នា​រវាង​ការ​ផ្គត់ផ្គង់​ និង​ តំរូវការ​ ការ​ជំនាញ​ក្នុង​ទីផ្សារ​ការងារ​ និង​ ការ​បង្កើត​ទំនាក់ទំនង​រវាង​ភ្នាក់ងារ​ពាក់ព័ន្ធ​ ដើម្បី​បង្ហាញ​អំពី​គោលនយោបាយ​ និង​ ការអភិវឌ្ឍន៍​ដល់​យុវជន​ ។ សំខាន់​ជាង​នេះ​ទៅ​ទៀត​ គំរោង​នេះ​ផ្ដោត​លើ​ការ​បង្កើត​ និង​ សម្របសម្រួល​កិច្ច​សន្ទនា​សង្គម​ក្នុងចំណោម​សហជីព​ រាជរដ្ឋាភិបាល​ និង​ និយោជក​ ដោយ​ដោះស្រាយ​នូវ​ផល​លំបាក​ និង​ ក្ដី​បារម្ភ​ ដែល​ភ្នាក់ងារ​ត្រីភាគី​ទាំងនេះ​មាន​ចំណាប់អារម្មណ៍​ដូចគ្នា​ក្នុង​ការ​ដោះស្រាយ​ ។

យុវជន​ប្រហែល​ ២.២០០​នាក់​ និង​ និយោជក​ ២២០​នាក់​ ក្នុង​ខេត្ត​-ក្រុង​ចំនួន​៥​ រួមមាន​ ទីក្រុង​ភ្នំពេញ​ ខេត្ត​សៀមរាប​ ខេត្ត​ព្រះសីហនុ​ ខេត្ត​កំពង់ចាម​ និង​ ខេត្ត​ស្វាយរៀង​ ត្រូវ​បាន​ស្ទង់មតិ​ ។ ពួកគេ​ត្រូវ​បាន​សាកសួរ​អំពី​ទស្សនៈ​របស់​ពួកគេ​លើ​បញ្ហា​មួយ​ចំនួន​ ដូចជា​ ឱកាស​ទទួល​បាន​ការអប់រំ​ និង​ បណ្ដុះបណ្ដាល​គុណភាព​នៃ​ការអប់រំ​ និង​ បណ្ដុះបណ្ដាល​តំរូវការ​លើ​ការងារ​ បទពិសោធន៍​ស្វែងរក​ការងារ​ធ្វើ​ និង​ ប្រភេទ​នៃ​ជំនាញ​ដែល​គេ​ត្រូវការ​ក្នុង​ទីផ្សារ​ការងារ​ ។

យុវជន​ត្រូវ​ប្រឈម​នឹង​ការ​សំរេច​ចិត្ត​ដ៏​លំបាក​លើ​បញ្ហា​សំខាន់​ៗ​ក្នុង​ជីវិត​របស់​ពួកគេ​ ដូចជា​ធុរៈ​គ្រួសារ​ ការសិក្សា​ និង​ ការ​ជ្រើសរើស​ការងារ​ និង​ ការ​ចុះ​កម្មសិក្សា​ ឬ​ ឱកាស​ការងារ​ ។ ចំណុច​មួយ​ក្នុងចំណោម​ចំណុច​គន្លឹះ​ផ្សេង​ៗ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​ស្ទង់មតិ​នេះ​គឺថា​ យុវជន​មាន​ការ​លំបាក​ក្នុង​ការ​សំរេច​ចិត្ត​ ពីព្រោះ​ពួកគេ​ពុំ​មាន​លទ្ធភាព​ទទួល​បាន​ព័ត៌មាន​ដែល​ត្រឹមត្រូវ​ ។

ជា​ឧទាហរណ៍​ ពេល​សំរេច​ចិត្ត​ថា​ត្រូវ​ធ្វើ​អ្វី​នៅ​ពេល​ដែល​ពួកគេ​បញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​ និស្សិត​ច្រើនជាង​ពីរ​ភាគ​បី​ ដែល​ត្រូវ​បាន​សាកសួរ​ គឺ​ពឹងផ្អែក​លើ​យោបល់​របស់​ឪពុក​ម្ដាយ​របស់​ពួកគេ​ប៉ុណ្ណោះ​ ។ ព័ត៌មាន​ដែល​ផ្ដល់​ដោយ​សាលារៀន​ ឬ​ គ្រូបង្រៀន​ ឬ​ ការ​យល់ដឹង​ដោយ​ខ្លួនឯង​ពី​ទីផ្សារ​ការងារ​ គឺ​មិនមែន​ជា​កត្តា​ដែល​មាន​ឥទ្ធិពល​ចំពោះ​ការ​សំរេច​ចិត្ត​របស់​ពួកគេ​ទេ​ ។ ដូចគ្នា​នេះ​ដែរ​ និស្សិត​ត្រឹមតែ​៣៣​ភាគរយ​ នៃ​និស្សិត​នៅ​តាម​សាកលវិទ្យាល័យ​ និង​ គ្រឹះស្ថាន​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ជ្រើសរើស​មុខជំនាញ​សិក្សា​ដោយ​ផ្អែកលើ​ការ​យល់ឃើញ​របស់​ពួកគេ​លើ​តម្រូវការ​ជំនាញ​ទាំងនោះ​នៅ​ក្នុង​ទីផ្សារ​ការងារ​ ។

ការ​រក​ឃើញ​ទាំងនេះ​បាន​គូស​បញ្ជាក់​ពី​ភាព​ចាំបាច់​ដែល​ភ្នាក់ងារ​រដ្ឋាភិបាល​ គ្រឹះស្ថាន​អប់រំ​ សមាគម​និយោជក​ សហជីព​ និង​ អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ ត្រូវ​ស្វែងរក​មធ្យោបាយ​ដើម្បី​ផ្ដល់​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​ដល់​ការសិក្សា​ និង​ ការ​ជ្រើសរើស​ការងារ​ធ្វើ​របស់​ពួកគេ​ ។

អ្វី​ដែល​ធ្វើឲ្យ​ការងារ​សិក្សា​នេះ​មាន​ភាព​ប្លែក​ពី​គេ​គឺថា​ ការសិក្សា​នេះ​បាន​សម្លឹង​មើល​បញ្ហា​ការងារ​យុវជន​ក្រោម​ទស្សនៈ​របស់​និយោជក​ ។ មន្ត្រី​គ្រប់គ្រង​ជាន់ខ្ពស់​ដែល​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​គ្រប់​វិស័យ​សេដ្ឋកិច្ច​ ត្រូវ​បាន​ស្ទាបស្ទង់​មតិ​អំពី​ជំនាញ​ដែល​ពួកគេ​ត្រូវការ​ពី​យុវជន​ខ្មែរ​ ។

បើ​និយាយ​អំពី​តំរូវការ​អប់រំ​ ប្រហែលជា​៩៦​ភាគរយ​នៃ​និយោជក​ ទាមទារ​យុវជន​មួយ​ចំនួន​ដែល​មាន​ការអប់រំ​ខ្ពស់​ ពេល​ដែល​ពួកគេ​ត្រូវការ​បុគ្គលិក​អាជីព​ ហើយ​ ៧២​ភាគរយ​ទាមទារ​កំរិត​បរិញ្ញាបត្រ​ ឬ​ អនុ​បណ្ឌិត​ ។ តំរូវការ​នេះ​មាន​កំរិត​ខ្ពស់​ក្នុង​ស្ថាប័ន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ វិស័យ​សេវាកម្ម​ជំនាញ​ និង​ អាជីព​ ហើយ​តិច​បំផុត​ក្នុង​វិស័យ​សណ្ឋាគារ​ និង​ រោងចក្រ​ (បរិញ្ញាបត្រ​រង​ និង​ លិខិត​បញ្ជាក់​ជំនាញ​គឺ​គ្រប់គ្រាន់​) ។

ទាក់ទង​នឹង​ជំនាញ​ និយោជក​ជាច្រើន​លើកឡើង​ពី​ក្ដី​បារម្ភ​ថា​មាន​ចន្លោះ​ខ្វះខាត​ជំនាញ​ក្នុង​ទីផ្សារ​ការងារ​ ។ និយោជក​ត្រូវការ​កំលាំង​ពលកម្ម​ដែល​មាន​ជំនាញ​បច្ចេកទេស​ និង​ អាច​ធ្វើការ​បាន​ ដើម្បី​ជំរុញ​អាជីវកម្ម​ពួកគេ​ឲ្យ​កាន់តែ​ប្រសើរ​ទៅ​មុខ​ ប៉ុន្តែ​ជំនាញ​ទាំងអស់​នេះ​តែងតែ​មាន​ភាព​ខ្វះខាត​ ។ មានតែ​និយោជក​ត្រឹមតែ​ ១៣​ភាគរយ​ប៉ុណ្ណោះ​ ជឿជាក់​ថា​និស្សិត​បញ្ចប់​មហាវិទ្យាល័យ​មាន​ជំនាញ​ទាំងអស់​ ឬ​ ស្ទើរតែ​ទាំងអស់​នូវ​ជំនាញ​ដែល​ពួកគេ​ត្រូវការ​សំរាប់​ការងារ​ ។

ដូច​បង្ហាញ​តារាង​ខាងក្រោម​ និយោជក​ជាង​ពាក់កណ្ដាល​និយាយ​ថា​ វា​ជា​ការពិត​ណាស់​ក្នុង​ការ​ស្វែងរក​បុគ្គលិក​អាជីព​ប្រកបដោយ​ជំនាញ​សំរេច​ចិត្ត​ និង​ វិភាគ​ត្រឹមត្រូវ​ ។ នេះ​ជា​លទ្ធផល​គន្លឹះ​ក្នុង​ការ​ស្ទង់មតិ​នេះ​ ហើយ​វា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​វិធីសាស្ត្រ​ដែល​និស្សិត​ត្រូវ​បាន​បណ្ដុះបណ្ដាល​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​សាលារៀន​ដល់​មហាវិទ្យាល័យ​ ៕ កាសែត​កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៦០​ ថ្ងៃ​ទី​ ២៤​ – ២៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សៅរ៍​ ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៥៥​ ថ្ងៃ​ សៅរ៍​ ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • រដ្ឋមន្ត្រីការបរទេស​ថៃ​ [លោក​ កាស៊ីត​ ភីរ៉ុមយ៉ា​] ហៅ​មន្ត្រី​ទូត​ខ្មែរ​នៅ​បាងកក​ហូប​បាយ​ថ្ងៃត្រង់​មួយ​ពេល​ មុន​នឹង​មក​ទស្សនកិច្ច​កម្ពុជា​ [ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​]
  • ក្នុង​ឆ្នាំ​ ២០០៨​ នៅ​ភ្នំពេញ​កើត​មាន​បទល្មើស​ ៣៥១​ករណី​ មាន​មនុស្ស​ស្លាប់​ ៦៣​នាក់​ [ជន​ល្មើស​១.០១២​នាក់​ ត្រូវ​បាន​ផ្ដន្ទាទោស​]
  • កម្មករ​ – ការិនី​រោងចក្រ​យ៉ុងវ៉ា​ នៅតែ​ធ្វើការ​តវ៉ា​ ប៉ុន្តែ​មិន​មាន​អំពើ​ហិង្សា​ [ខេត្ត​ កណ្ដាល​]
  • ប៉ូលិស​ចរាចរ​ក្រុង​មាន​សង្ឃឹម​ឡើងវិញ​ហើយ​ ក្រោយពី​សាលាក្រុង​រក្សា​ការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​លើកទឹកចិត្ត​ប្រចាំ​ខែ​ដូច​ដើម​ [ដោយ​ប៉ូលិស​ចរាចរ​ម្នាក់​ៗ​ទទួល​បាន​ប្រាក់​ចំនួន​ ១០.០០០​រៀល​]
  • សង្គ្រាម​២២​ថ្ងៃ​ នៅ​ហ្កាហ្សា​ សម្លាប់​មនុស្ស​ ១.៣៣០​នាក់​ របួស​ ៥.៤៥០​នាក់​ [រី​ឯ​ដែល​អ៊ីស្រាអែល​មាន​ជនស៊ីវិល​ ៣​នាក់​ និង​ ទាហាន​ ១០​នាក់​ បាន​ស្លាប់​]


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣៣០​ ថ្ងៃ​ សៅរ៍​ – អាទិត្យ​ ទី​ ២៤​ – ២៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • មន្ត្រី​រដ្ឋាភិបាល​ ៖​ បដិសេធ​ការ​ចោទប្រកាន់​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ [អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​]
  • ថៅកែ​រោងចក្រ​យ៉ុងវ៉ា​យល់ព្រម​បើក​ប្រាក់បំណាច់​ប្រចាំ​ឆ្នាំ​ ៥០​ដុល្លារ​ ឲ្យ​កម្មករ​ តែ​សុំ​ជំពាក់​ [រហូតដល់​ខែ​កុម្ភៈ​ – នេះ​បើ​យោង​តាម​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ ជា​ មុន្នី​]


កោះ​សន្តិភាព​ ឆ្នាំ​ទី​ ៤២​ លេខ​ ៦៥៦០​ ថ្ងៃ​ សៅរ៍​ – អាទិត្យ​ ទី​ ២៤​ – ២៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • របាយការណ៍​បាន​បង្ហាញ​ថា​ យុវជន​កម្ពុជា​នៅតែ​លំបាក​រក​ការងារ​ធ្វើ
  • ចោរប្លន់​ពាក់​អាវ​ទាហាន​ [២​នាក់​] ចូល​ភ្ជង់​ប្លន់​អ្នក​លក់​មាស​ យក​អស់​គិត​ជា​ប្រាក់​ ៣​ម៉ឺន​ដុល្លារ​ [ប៉ូលីស​នៅ​មិន​ទាន់​រក​ឃើញ​ជន​ល្មើស​នៅ​ឡើយ​- ខេត្ត​សៀមរាប​]
  • ថ្ងៃ​ដំបូង​នៅ​សេតវិមាន​ លោក​ អូបាម៉ា​ ផ្ដោត​លើ​បញ្ហា​សេដ្ឋកិច្ច​ មជ្ឈិមបូព៌ា​ និង​ ហ្គង់តាណាម៉ូ​ [ដែល​ជា​ពន្ធនាការ​នៅ​ក្នុង​ប្រទេស​គុយបា​]
  • ឆ្នាំ​ ២០០៨​ ជន​ស៊ីវិល​ជិត​ ៤.០០០​នាក់​ ត្រូវ​ស្លាប់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន
  • គ្រោះ​មហន្តរាយ​ធម្មជាតិ​ឆ្នាំ​ ២០០៨​ ស្លាប់​ ២៣៥.៨១៦​នាក់​ [ក្នុងចំណោម​នោះ​ មាន​មនុស្ស​ស្លាប់​ដោយសារ​ព្យុះ​ស៊ីក្លូន​នៅ​ភូមា​ ចំនួន​ ១៣៨.៣៦៦​នាក់​, មនុស្ស​ស្លាប់​ដោយសារ​ការ​រញ្ជួយ​ដី​នៅ​ប្រទេស​ចិន​ ចំនួន​ ៨៧.៤៧៩​នាក់​ និង​ចំនួន​ដែល​នៅ​សល់​ត្រូវ​បាន​សម្លាប់​ដោយ​គ្រោះ​មហន្តរាយ​នៅ​ប្រទេស​ផ្សេង​ៗ​ទៀត​]


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨០៣​ ថ្ងៃ​ សៅរ៍​ ទី​ ២៤​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • នាយករដ្ឋមន្ត្រី​ [ហ៊ុន​ សែន​] ចាត់​ទុក​ជំហរ​ថៃ​ទន់ភ្លន់​នៅ​ក្នុង​ជម្លោះ​ព្រំដែន
  • បញ្ជូន​តែ​មេការ​១៣​នាក់​ [ដែល​ធ្វើ​ការ​នេសាទ​ខុស​ច្បាប់​] ទៅ​តុលាការ​ ឯ​កម្មករ​ [នេសាទ​]ជិត​៣០០​ដោះ​លែង​ – កំពង់​ឆ្នាំង
  • រដ្ឋមន្ត្រី​សាធារណការ​ និង​ ដឹកជញ្ជូន​ [លោក​ ត្រាំ​ អ៊ីវតឹក​] ស្នើ​ជប៉ុន​ជំរុញ​ការសាងសង់​ស្ពាន​អ្នកលឿង
  • កូរ៉េ​ជា​ប្រទេស​ផ្ដល់​ការធានារ៉ាប់រង​ខ្ពស់​ចំពោះ​ពលករ​ [ដែល​មាន​ទឹកប្រាក់​ចំនួន​ ២០.០០០​ដុល្លារ​ បើ​ប្រៀបធៀប​ជាមួយ​ថៃ​មាន​ត្រឹមតែ​ ១.០០០​ដុល្លារ​ប៉ុណ្ណោះ​]
  • វិនិយោគិន​រដ្ឋ​អូហៃយ៉ូ​ [សហរដ្ឋអាមេរិក​] សិក្សា​ស្វែងយល់​ការ​វិនិយោគ​វិស័យ​កសិកម្ម​នៅ​កម្ពុជា
  • ពួក​អាវ​ក្រហម​ [ដែល​ប្រឆាំង​រដ្ឋាភិបាល​] ប្រកាស​មហា​បាតុកម្ម​ ថ្ងៃ​៣១​ មករា​ [ប្រទេស​ថៃ​]

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

មូលហេតុ​ដែល​ក្រុម​វិនិយោគិន​មកពី​កូរ៉េ​បរាជ័យ​នៅ​កម្ពុជា​ – ថ្ងៃ​ សុក្រ​ ទី​ ២៣​ មករា​ ២០០៩​

Posted on Saturday, 24 January 2009. Filed under: សប្ដាហ៍ទី ៥៣៣ |

Dear Readers,

We do hope you will visit the Kanhchok Sangkum and the Mirror regularly so they will become your special advisors.

Best regards,

កញ្ចក់​សង្គម​ ៖​ ឆ្នាំ​ទី​ ១១​ លេខ​ ៥៣៣

ដោយ​ហាក់​ដូចជា​កំពុង​បណ្ដែត​ខ្លួន​នៅ​លើ​ស្ថានភាព​បរាជ័យ​ផ្នែក​វិនិយោគ​រយៈពេល​យូរ​នៅ​កម្ពុជា​ អំឡុង​ពេល​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ចាប់ផ្ដើម​កម្រើក​ឡើង​ ក្រុម​វិនិយោគិន​ផ្នែក​សំណង់​ និង​ អចលនទ្រព្យ​មកពី​ប្រទេស​កូរ៉េ​ កំពុង​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ដ៏​ឆ្នើម​នៃ​កម្ពុជា​ ។

លោក​ គឹម​ ស៊ុនម៉ុក​ នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​នៅ​ភ្នំពេញ​ ហៅ​កាត់​ថា​ PIFC​ ជា​តំណាង​ក្រុម​វិនិយោគិន​មកពី​ប្រទេស​កូរ៉េ​ បាន​ថ្លែង​ថា​ ដោយសារ​ប្រទេស​កម្ពុជា​មាន​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ជា​នាយករដ្ឋមន្ត្រី​ ជា​មេដឹកនាំ​ដ៏​ឈ្លាសវៃ​ និង​ ពូកែ​បំផុត​ ក្រុម​វិនិយោគិន​ច្រើន​ឡើង​ៗ​ចូល​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​ហួស​ពី​ការស្មាន​ ។

លោក​ គឹម​ ស៊ុនម៉ុក​ បាន​បន្ត​ថា​ ក្នុង​នាម​ជា​មេដឹកនាំ​ដែល​មាន​ការ​លះបង់​ និង​ តាំងចិត្ត​ខ្ពស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ បាន​បើក​ឱកាស​ឲ្យ​ក្រុម​វិនិយោគិន​មាន​លទ្ធភាព​ពិចារណា​បណ្ដាក់ទុន​មក​កម្ពុជា​ច្រើន​ពាន់​លាន​ដុល្លារ​ ។​ ក្រុម​វិនិយោគិន​ដែល​រំពឹង​នឹង​ទទួល​បាន​នូវ​ភាព​កក់ក្ដៅ​ពី​ភាព​ជា​អ្នកដឹកនាំ​របស់​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ រួម​ទាំង​ការ​ជួយជ្រោមជ្រែង​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ហៅ​កាត់​ថា​ CDC​នោះ​ លោក​ គឹម​ ស៊ុនម៉ុក​ បាន​បណ្ដាក់ទុន​ជាង​ ២​ពាន់​លាន​ដុល្លារ​ នៅ​កម្ពុជា​ ព្រម​ជាមួយ​ក្រុម​វិនិយោគិន​ដែល​មាន​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ផ្សេង​ទៀត​ ។

ប៉ុន្តែ​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​កំពុង​ញាំញី​ពិភពលោក​ ហាក់​កំពុង​រុញច្រាន​ក្រុម​វិនិយោគិន​ដែល​ចូល​មក​កម្ពុជា​ឲ្យ​ឈរ​លើ​ភាព​បរាជ័យ​ច្រើន​ជាង​ក្ដី​សង្ឃឹម​ពី​សក្ដានុពល​នៃ​ផល​ចំណេញ​ដែល​ពួកគេ​នឹង​ទទួល​បាន​ពី​កម្ពុជា​ ។​ លោក​ គឹម​ ស៊ុនម៉ុក​ បាន​ធ្លោយ​ឲ្យ​ដឹង​ថា​ វិបត្តិ​ហិរញ្ញវត្ថុ​ធ្វើឲ្យ​តំលៃ​អចលនទ្រព្យ​លើ​ពិភពលោក​ធ្លាក់​ចុះ​៥០​ភាគរយ​ ។​ បញ្ហា​អចលនទ្រព្យ​នេះ​ហើយ​ដែល​នាំឲ្យ​ធនាគារ​មួយ​ចំនួន​ក្ស័យធន​ ។​ លោក​ គឹម​ ស៊ុនម៉ុក​ បាន​បញ្ជាក់​ថា​ ស្ថាប័ន​ហិរញ្ញវត្ថុ​ធំ​ៗ​ដែល​ខ្វះ​ទុន​ បាន​ប្រកាស​ដាក់​ពិភពលោក​ក្នុង​វិបត្តិ​ ហើយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ខ្លះ​បាន​បង្រួម​ខ្លួន​ឲ្យ​តូច​ដើម្បី​ធ្វើ​ប្រតិបត្តិ​ការណ៍​ ។

គ្រោងការណ៍​វិនិយោគ​របស់​ លោក​ គឹម​ ស៊ុនម៉ុក​ ជាង​២​ពាន់​លាន​ដុល្លារ​អាមេរិក​នេះ​ ត្រូវ​គេ​ចាត់​ទុក​ថា​ជា​សម្បទាន​យ៉ាង​ធំធេង​សំរាប់​សេដ្ឋកិច្ច​កម្ពុជា​ ប៉ុន្តែ​បញ្ហា​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​តំលៃ​អចលនទ្រព្យ​នៅ​កម្ពុជា​ដែល​ខ្ពស់​កប់​ពពក​ ហាក់​កំពុង​រុញច្រាន​ឲ្យ​ក្រុម​វិនិយោគិន​បោះបង់​គំរោង​របស់​ខ្លួន​ ដែល​បញ្ហា​នេះ​នឹង​ក្លាយ​ជា​គំរូ​អាក្រក់​មួយ​សំរាប់​ក្រុម​វិនិយោគិន​ដែល​ដាក់​ទុន​មក​ ហើយ​ក៏​នាំគ្នា​បង្វិល​ទុន​នោះ​ចេញ​ទៅវិញ​ ។

លោក​ គឹម​ ស៊ុនម៉ុក​ បាន​ធ្វើការ​កត់សំគាល់​ថា​ តំលៃ​អចលនទ្រព្យ​លើ​ពិភពលោក​បាន​ធ្លាក់​ចុះ​ខ្លាំង​ ប៉ុន្តែ​ម្ចាស់​អចលនទ្រព្យ​នៅ​កម្ពុជា​ហាក់​ដូចជា​មិន​អើពើ​ចំពោះ​បំរែបំរួល​របស់​ពិភពលោក​ទេ​ ។​ ដោយសារតែ​តំលៃ​អចលនទ្រព្យ​នៅ​កម្ពុជា​ស្ថិត​ក្នុង​តំលៃ​ខ្ពស់​ហួសហេតុ​ មិន​ស្រប​តាម​តំលៃ​ទីផ្សារ​ពិភពលោក​នោះ​ ក្រុម​វិនិយោគិន​មួយ​ចំនួន​បាន​លះបង់​ផែនការ​ប្រមូល​ទិញ​អចលនទ្រព្យ​ដើម្បី​ធ្វើការ​វិនិយោគ​ ។​ មាន​ការ​កត់សំគាល់​ទៀត​ថា​ មិន​ត្រឹមតែ​ក្រុម​វិនិយោគិន​ទេ​ដែល​មាន​ការ​បារម្ភ​ សូម្បីតែ​ជន​កម្ពុជា​ភាគច្រើន​ក៏​ទទួលរង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពី​បញ្ហា​នេះ​ដែរ​ ។

លោក​ គឹម​ ស៊ុនម៉ុក​ បាន​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​វិនិយោគិន​មកពី​ប្រទេស​កូរ៉េ​ភាគច្រើន​បំផុត​ បរាជ័យ​នៅ​កម្ពុជា​ គឺ​មាន​តែ​ ១០​ភាគរយ​ប៉ុណ្ណោះ​ដែល​ទទួល​បាន​ជោគជ័យ​លើ​ផែនការ​របស់​ខ្លួន​ ។​ ការ​បរាជ័យ​នោះ​គឺ​ដោយសារ​ក្រុម​វិនិយោគិន​ស្គាល់​មិន​ច្បាស់​ពី​ស្ថានភាព​វប្បធម៌​ និង​ ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា​ ។​ ចំណុច​សំខាន់​មួយ​ទៀត​នោះ​គឺ​ ក្រុម​វិនិយោគិន​មាន​ការ​លំបាក​យ៉ាង​សម្បើម​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​ពិត​ដើម្បី​ភាព​ជោគជ័យ​ ។​ មកដល់​មកនេះ​ក្រុម​វិនិយោគិន​មកពី​ប្រទេស​កូរ៉េ​មួយ​ចំនួន​បាន​លះបង់​ផែនការ​វិនិយោគ​រយៈពេល​វែង​ ហើយ​សំងំ​រង់ចាំ​មើល​ស្ថានភាព​វិបត្តិ​ហិរញ្ញវត្ថុ​ដែល​អាច​នឹង​ប្រែប្រួល​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​នេះ​ ។

ដើម្បី​ជួយ​គាំទ្រ​ដល់​ក្រុម​វិនិយោគិន​ឲ្យ​មាន​ឱកាស​បន្ត​គ្រោង​ការ​វិនិយោគ​យូរអង្វែង​នៅ​កម្ពុជា​ ក្រុម​វិនិយោគិន​បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ជួយ​សំរួល​ផ្ដល់​សិទ្ធិ​ទូលំទូលាយ​ក្នុង​ការ​ធ្វើវិនិយោគ​ ដូចជា​មាន​សិទ្ធិ​ទិញ​ដីធ្លី​ជា​កម្មសិទ្ធិ​យូរអង្វែង​ មិនមែន​ជា​ការ​ជួល​ពី​រដ្ឋ​ក្នុង​រយៈពេល​ ៩៩​ឆ្នាំ​នោះ​ទេ​ ។​ រដ្ឋាភិបាល​ខ្លួនឯង​គួរ​ប្រឹងប្រែង​ដើម្បី​ពង្រីក​ឱកាស​ពិតប្រាកដ​ និង​ ផ្ដល់​ព័ត៌មាន​ពិតប្រាកដ​សម្រាប់​ក្រុម​វិនិយោគិន​ ។

លោក​ គឹម​ ស៊ុនម៉ុក​ ក៏​បាន​ទទូច​សុំ​ឲ្យ​ សម្ដេច​តេជោ​ ហ៊ុន​ សែន​ ផ្សព្វផ្សាយ​ពី​បំរែបំរួល​នៃ​ស្ថានភាព​សេដ្ឋកិច្ច​លើ​ពិភពលោក​ សំដៅ​បញ្ចុះបញ្ចូល​ឲ្យ​ម្ចាស់​អចលនទ្រព្យ​នៅ​កម្ពុជា​លក់​អចលនទ្រព្យ​របស់​ខ្លួន​ឲ្យ​ក្រុម​វិនិយោគិន​ក្នុង​តំលៃ​សមស្រប​តាម​សភាព​នៃ​ទីផ្សារ​ពិភពលោក​ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ផង​ដែរ​ លោក​ ស៊ឹង​ ប៊ុណ្ណា​ ប្រធាន​ក្រុមហ៊ុន​ ប៊ុណ្ណា​រៀលធី​គ្រូប និង​ ជា​ប្រធាន​សមាគម​វាយតម្លៃ​អចលនទ្រព្យ​ខ្មែរ​ បាន​លើកឡើង​ថា​ តំលៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​កំពុង​នៅ​ទ្រឹង​ ប៉ុន្តែ​មិន​ទាន់​ធ្លាក់​ថ្លៃ​ដូច​តំលៃ​អចលនទ្រព្យ​នៅ​ប្រទេស​ដទៃ​ទេ​ ដែល​នេះ​ជា​បញ្ហា​ដ៏​ធំ​មួយ​សំរាប់​ក្រុម​វិនិយោគិន​ ។​ ដោយ​ស្ថិត​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​ជា​ទូទៅ​ លោក​ ស៊ឹង​ ប៊ុណ្ណា​ បាន​ទទូច​សុំ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ចេញ​សាច់ប្រាក់​ខ្លះ​ដើម្បី​ជួយ​ស្រោចស្រង់​ស្ថានភាព​អចលនទ្រព្យ​នៅ​កម្ពុជា​ ។

លោក​ ស៊ឹង​ ប៊ុណ្ណា​ បាន​ប្រមើល​មើល​ថា​ បច្ចុប្បន្ន​នេះ​ជន​កម្ពុជា​ភាគច្រើន​បាន​ប្រជ្រៀត​គ្នា​លក់​អចលនទ្រព្យ​របស់​ខ្លួន​ក្នុង​ច្រក​ទីផ្សារ​ដ៏​តូច​មួយ​ មានន័យថា​ការ​សំរុក​លក់​មាន​ច្រើន​ ឯ​អ្នកទិញ​មាន​តិច​ ។​ ស្ថានភាព​នេះ​នឹង​នាំឲ្យ​តំលៃ​អចលនទ្រព្យ​នៅ​កម្ពុជា​អាច​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​ពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​នេះ​ ហើយ​រដ្ឋាភិបាល​គួរ​បញ្ចេញ​សាច់ប្រាក់​ខ្លះ​សំរាប់​ទទួល​ទិញ​អចលនទ្រព្យ​ពី​អ្នកជំនួញ​ និង​ ពី​ធនាគារ​ដែល​អាច​ខ្វះខាត​ប្រាក់​ ដើម្បី​ធានា​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ជៀស​ផុត​ពី​វិបត្តិ​ ។

លោក​ ស៊ឹង​ ប៊ុណ្ណា​ បាន​បន្ត​ថា​ តម្លៃ​អចលនទ្រព្យ​នៅ​កម្ពុជា​មាន​ទីផ្សារ​ល្អ​ឡើងវិញ​យូរ​ឬ​ឆាប់​ គឺ​អាស្រ័យ​ទៅលើ​ទំនុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ មិនមែន​អាស្រ័យ​លើ​ក្រុម​វិនិយោគិន​បរទេស​ទេ​ ។​ សូម្បី​ក្រុមហ៊ុន​អចលនទ្រព្យ​នៅ​ទូទាំង​ប្រទេស​ក៏​បាន​ចងក្រង​ជា​សមាគម​ដើម្បី​ទប់​កុំឲ្យ​តំលៃ​ផ្ទះសម្បែង​បន្ត​ធ្លាក់​ថ្លៃ​ដែរ​ ។​ ដោយឡែក​ ក្រុមហ៊ុន​សំណង់​ជាង​ ៧៣០​ក្រុមហ៊ុន​ ដែល​បាន​ដាក់​ទុន​វិនិយោគ​ ប្រហែលជា​មិន​ទុក​គម្រោង​របស់​គេ​ចោល​ឲ្យ​នៅ​មេម៉ាយ​យូរ​ពេក​ទេ​ ហើយ​ពេលនោះ​វិស័យ​អចលនទ្រព្យ​ខ្មែរ​នឹង​មាន​ភាព​ល្អ​ប្រសើរ​ឡើងវិញ​ គឺ​ពិតជា​មិន​លើស​ពី​ឆ្នាំ​ ២០១០​នោះ​ទេ​ ។

លោក​ ស៊ឹង​ ប៊ុណ្ណា​ បាន​សាទរ​ចំពោះ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​ដែល​រីក​ចំរើន​ខ្លាំង​កាលពី​អំឡុង​ឆ្នាំ​ ២០០៨​ ហើយ​ជា​កំណើន​សេដ្ឋកិច្ច​យ៉ាង​ល្អ​ប្រសើរ​សំរាប់​កម្ពុជា​ ។​ តំលៃ​ទីផ្សារ​អចលនទ្រព្យ​ដែល​អាច​ធ្លាក់​ចុះ​ខ្លាំង​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​ខណៈ​ពេល​ក្រុម​អ្នកជំនួញ​ និង​ ធនាគារ​មួយ​ចំនួន​ ដែល​អាច​នឹង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​សម្រុក​លក់​អចលនទ្រព្យ​របស់​ខ្លួន​ ដើម្បី​ស្វែងរក​ឥណទាន​សំរាប់​បង្វិល​ក្នុង​របរ​ពាណិជ្ជកម្ម​នោះ​នឹង​ផ្ដល់​ផល​អវិជ្ជមាន​សំរាប់​សេដ្ឋកិច្ច​កម្ពុជា​ មានន័យថា​ កំណើន​សេដ្ឋកិច្ច​កម្ពុជា​នឹង​ធ្លាក់​ចុះ​ខ្លាំង​ពិបាក​ស្ដារ​ក្នុង​ថ្ងៃ​ខាងមុខ​ ៕​ កាសែត​វត្តភ្នំ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៨០០៤​ ថ្ងៃ​ទី​ ២៣​ – ២៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

កាសែត​ដែល​ចេញ​លក់​នៅ
ថ្ងៃ​ សុក្រ​ ទី​ ២៣​ ខែ​ មករា​ ឆ្នាំ​ ២០០៩

ជាតិ​ខ្មែរ​ ឆ្នាំ​ទី​ ១​ លេខ​ ៩​ ថ្ងៃ​ សុក្រ​ – អង្គារ​ ទី​ ២៣​ – ២៧​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • លោក​ សម​ រង្ស៊ី​ ៖​ ដំណោះស្រាយ​ព្រំដែន​ជាមួយ​ថៃ​ ត្រូវ​មាន​ការចូលរួម​ពី​សហគមន៍​អន្តរជាតិ​ [ព្រោះ​ការ​ដោះស្រាយ​ទ្វេភាគី​ គឺ​គ្មាន​ប្រយោជន៍​នោះ​ទេ​]


ដើម​អម្ពិល​ ឆ្នាំ​ទី​ ៣​ លេខ​ ១០៩​ ថ្ងៃ​ សុក្រ​ – ព្រហស្បតិ៍​ ទី​ ២៣​ – ២៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • សៀម​ហាម​មិន​ឲ្យ​នាំ​ទំនិញ​កសិផល​ខ្មែរ​ចូល​ទៅ​ប្រទេស​ខ្លួន​ [បន្ទាប់ពី​កិច្ចប្រជុំ​រវាង​ នាយករដ្ឋមន្ត្រី​សៀម​ និង​ អាជ្ញាធរ​សមត្ថកិច្ច​របស់​ខ្លួន​ ដោយ​បញ្ជា​ឲ្យ​មន្ត្រី​សមត្ថកិច្ច​របស់​ខ្លួន​ធ្វើការ​ទប់ស្កាត់​នូវ​ការនាំចូល​កសិផល​ខ្មែរ​ រួម​ទាំង​ការ​ហូរ​ចូល​នូវ​កម្មករ​ខុស​ច្បាប់​ ដោយ​ហេតុ​ផល​សេដ្ឋកិច្ច​​]


កម្ពុជា​ថ្មី​ ឆ្នាំ​ទី​ ៨​ លេខ​ ១៨៥៤​ ថ្ងៃ​ សុក្រ​ ទី​ ២៣​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • កម្មករ​ – កម្មការិនី​រោងចក្រ​យ៉ុងវ៉ា​ ជិត​១​ម៉ឺន​នាក់​ ធ្វើ​បាតុកម្ម​ហិង្សា​ [ដើម្បី​ទាមទារ​ឲ្យ​រោងចក្រ​បើក​ប្រាក់​សន្សំ​ប្រចាំ​ឆ្នាំ​ចំនួន​ ៥០​ដុល្លារ​ ដែល​តែងតែ​បើក​ឲ្យ​ពួកគេ​គ្រប់​ៗ​គ្នា​ជា​រៀងរាល់​ដើម​ខែ​មករា​ – ស្រុក​តាខ្មៅ​ ខេត្ត​កណ្ដាល​]


ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ឆ្នាំ​ទី​ ៧​ លេខ​ ៣២៩​ ថ្ងៃ​ សុក្រ​ ទី​ ២៣​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ថ្ងៃ​ទី​ ២៧​ ខែ​ មករា​ គ្មាន​ដំណោះស្រាយ​ [បញ្ហា​ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន​ ហេង​ អភិវឌ្ឍន៍​ និង​ ការ​បាញ់​ប្រហារ​ពី​សំណាក់​កងកម្លាំង​ប្រដាប់​អាវុធ​ទៅ​លើ​ប្រជាពលរដ្ឋ​] ប្រជាពលរដ្ឋ​ស្រុក​កណ្ដាលស្ទឹង​ នឹង​មក​តវ៉ា​នៅ​មុខ​រដ្ឋសភា
  • មេដឹកនាំ​សហជីព​ និង​ សង្គម​ស៊ីវិល​ ស្នើ​ឲ្យ​រដ្ឋាភិបាល​ចាប់​ឃាតក​ពិត​ [ដែល​បាន​បាញ់​សម្លាប់​ លោក​ ជា​ វិជ្ជា​] អតីត​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​] មក​ផ្ដន្ទាទោស​ [កាលពី​ថ្ងៃ​ទី​ ២២​ ខែ​ មករា​ ឆ្នាំ​ ២០០៩​  មនុស្ស​ប្រមាណ​ ២០០​នាក់​ បាន​ហែ​កម្រងផ្កា​ដើរ​សំដៅ​ទៅ​វត្ត​លង្កា​ ដែល​ជា​កន្លែង​ដែល​ លោក​ ជា​ វិជ្ជា​ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​ ]


ខ្មែរ​ម្ចាស់​ស្រុក​ ឆ្នាំ​ទី​ ៣​ លេខ​ ៣៣២​ ថ្ងៃ​ សុក្រ​ – អង្គារ​ ទី​ ២៣​ – ២៧​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • រដ្ឋមន្ត្រីការបរទេស​សៀម​ [លោក​ កាស៊ីត​ ភីរ៉ុមយ៉ា​] សុំ​ជួប​ [មេដឹកនាំ​គណបក្ស​ប្រឆាំង​] សម​ រង្ស៊ី​ [ក្នុង​កំឡុង​ពេល​ដែល​លោក​មក​បំពេញ​ទស្សនកិច្ច​ នៅ​ថ្ងៃ​ទី​ ២៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩​ ខាងមុខ​នេះ​ ដើម្បី​ពិភាក្សា​ពី​បញ្ហា​ជម្លោះ​ព្រំដែន​]


ខ្មែរ​ស្ថាបនា​ ឆ្នាំ​ទី​ ២​ លេខ​ ១៩០​ ថ្ងៃ​ សុក្រ​ ទី​ ២៣​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • បញ្ចប់​តំណែង​ លោក​ កែ​ គឹមយ៉ាន​ ជំនួស​ដោយ​ លោក​ ប៉ុល​ សារឿន​ ជា​អគ្គ​មេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​ [នាយ​ទាហាន​ជាន់ខ្ពស់​ ៨​រូប​ ត្រូវ​បាន​តែងតាំង​តួនាទី​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​]


មនសិការ​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៦៧៣​ ថ្ងៃ​ សុក្រ​ – ព្រហស្បតិ៍​ ទី​ ២៣​ – ២៩​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • តុលាការ​សាលាឧទ្ធរណ៍​ ចាប់ផ្ដើម​ស៊ើបអង្កេត​រក​ឃាតក​ពិត​សម្លាប់​ លោក​ ជា​ វិជ្ជា


រស្មី​កម្ពុជា​ ឆ្នាំ​ទី​ ១៧​ លេខ​ ៤៨០២​ ថ្ងៃ​ សុក្រ​ ទី​ ២៣​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • មនុស្ស​ជាង​៣០០​នាក់​ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ បន្ត​ឃុំខ្លួន​សាកសួរ
  • ទូត​អាមេរិក​ [លោកស្រី​ ខារ៉ូល​ រ៉ូតលី​] និយាយ​អំពី​វិបត្តិ​សេដ្ឋកិច្ច​ និង​ ទំនាក់ទំនង​យោធា​ជាមួយ​កម្ពុជា
  • ចាប់​ក្មេង​ស្រី​អាយុ​ ១០​ឆ្នាំ​ យក​ទៅ​ធ្វើ​ទារុណកម្ម​ហើយ​រំលោភ​ ពេល​ជីដូន​ដេក​លង់លក់​ [ជន​ល្មើស​ត្រូវ​បាន​ចាប់ខ្លួន​ – ខេត្ត​កំពង់ចាម​]
  • ប្រធាន​ក្រុមហ៊ុន​ម្សៅ​ទឹកដោះគោ​ ជាប់​គុក​មួយ​ជីវិត​, ពីរ​នាក់​ទៀត​ត្រូវ​ប្រហារ​ជីវិត​ [ប្រទេស​ចិន​]


សម្លេង​យុវជន​ខ្មែរ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៣៤៧៧​ ថ្ងៃ​ សុក្រ​ ទី​ ២៣​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • ប្រកាស​ឲ្យ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហម​ដាក់​ពាក្យបណ្ដឹង​ទៅលើ​ជនជាប់ចោទ​ឈ្មោះ​ កាំង​ ហ្គេចអ៊ាវ​ ហៅ​ ឌុច​ [ក្នុង​រយៈពេល​១០​ថ្ងៃ​មុន​ពេល​ចាប់ផ្ដើម​សវនាការ​របស់​ ឌុច​ នៅ​ថ្ងៃ​ទី​ ១៧​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៩​]


វត្ត​ភ្នំ​ ឆ្នាំ​ទី​ ១៦​ លេខ​ ៨០០៤​ ថ្ងៃ​ សុក្រ​ – អាទិត្យ​ ទី​ ២៣​ – ២៥​ ខែ​ មករា​ ឆ្នាំ​ ២០០៩

  • មូលហេតុ​ដែល​ក្រុម​វិនិយោគិន​មកពី​កូរ៉េ​បរាជ័យ​នៅ​កម្ពុជា

* សូម​អញ្ជើញ​អាន​វិចារណកថា​សម្រាប់​សប្ដាហ៍​កន្លង​ទៅ!

* សូម​ជម្រាប​ថា​ក្រៅ​ពី​ការ​អាន​ព្រឹត្តិបត្រ​ព័ត៌មាន កញ្ចក់​សង្គម ជា​ភាសា​ខ្មែរ​ លោក​ អ្នក​ក៏​អាច​អាន​ផង​ដែរ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន​ The Mirror ជា​ភាសា​អង់គ្លេស​ ។

* ដើម្បី​ជ្រាប​​នូវ​ពី​ព័ត៌មាន​ស្ដី​អំពី​​ស្ត្រី​ក្នុង​សង្គម​ខ្មែរ​ សូម​អញ្ជើញ​​​ទស្សនា​តំបន់​បណ្ដាញ​កម្មវិធី​ស្ត្រី​នៃ​អង្គការ​វិទ្យាស្ថាន​បើក​ទូលាយ​​​ ដោយ​ចុច​តំណ​ខាង​ក្រោម​នេះ!​​ សូម​អរគុណ​!

Read Full Post | Make a Comment ( None so far )

ការ​យល់ដឹង​ជ្រៅជ្រះ​ និង​ ការពិត​ – ម្ដងទៀត​ – ថ្ងៃ​ អាទិត្យ​ ទី​ ១៨​ ខែ​ មករា​ ឆ្នាំ​ ២០០៩​

Posted on Friday, 23 January 2009. Filed under: *វិចារណកថា*, សប្ដាហ៍ទី ៥៣២ |

ការ​យល់ដឹង​ជ្រៅជ្រះ​ និង​ ការពិត​ – ម្ដងទៀត​ – ថ្ងៃ​ អាទិត្យ​ ទី​ ១៨​ ខែ​ មករា​ ឆ្នាំ​ ២០០៩
នៅ​ក្នុង​ព្រឹត្តិបត្រ​ The Mirror​ យើង​បាន​លើកឡើង​ជា​ញឹកញាប់​ក្នុង​ពេល​រាប់​ឆ្នាំ​កន្លងមក​ នូវ​សារៈសំខាន់​ជា​សាធារណៈ​នៃ​ការ​យល់ដឹង​ជ្រៅជ្រះ​ ។

តាមពិត​យើង​បាន​លើក​បញ្ហា​នេះ​ឡើង​នៅ​ពេល​ចាប់ផ្ដើម​ផ្សព្វផ្សាយ​ព្រឹត្តិបត្រ​ The Mirror​ តាម​អ៊ីនធឺណិត​ ក្នុង​ខែ​មករា​ ឆ្នាំ​ ២០០៧​ ដោយ​យោង​ទៅ​រក​សំដី​របស់​ នាយករដ្ឋមន្ត្រី​ ដាតូ​ សេរី​ អាប់ឌុលឡា​ ប៊ីនហាជិ​ អាម៉ាត់​ បាដាវី​ នៃ​ប្រទេស​ម៉ាឡេស៊ី​ ក្រោម​ចំណងជើង​ថា​ “ការ​យល់ដឹង​ជ្រៅជ្រះ​ និង​ ការពិត​” ។​ ក្នុង​ឱកាស​នៃ​ពិធី​ប្រគល់​ដំណែង​ជូន​លោក​ លោក​នាយករដ្ឋមន្ត្រី​នេះ​បាន​គូស​បញ្ជាក់​អំពី​តួនាទី​ដ៏​សំខាន់​នៃ​ការ​យល់ដឹង​អ្វី​ៗ​ និង​ ជំនឿ​ប្រកាន់យក​ដោយ​សាធារណជន​ – ដែល​អាច​ ឬ​ មិន​អាច​ ស្រប​តាម​ការពិត​ ក៏ប៉ុន្តែ​ទោះ​ជាយ៉ាងណាក្ដី​ក៏​វា​មាន​សារៈសំខាន់​ខ្លាំង​ជា​ទីបំផុត​សម្រាប់​ស្ថានភាព​នយោបាយ​របស់​ប្រទេស​មួយ​ដែរ​ ។

លោក​ ដាតូ​ សេរី​ ស៊ីអិដ​ អាល់បារ​ រដ្ឋមន្ត្រីក្រសួងការបរទេស​ម៉ាឡេស៊ី​ បាន​លើកឡើង​នូវ​ក្ដី​កង្វល់​ចំពោះ​តួនាទី​នៃ​ការ​យល់ដឹង​ ដោយ​បាន​ថ្លែង​ថា​ “សភាពការណ៍​អវិជ្ជមាន​ មិន​បាន​រួមចំណែក​ក្នុង​ការ​បង្កើត​ឲ្យ​មាន​បរិយាកាស​ប្រកបដោយ​ជំនឿ​ទុកចិត្ត​គ្នា​ក្នុង​ពិភពលោក​ ដែល​ជា​ការ​ចាំបាច់​យ៉ាង​ខ្លាំង​សម្រាប់​យើង​ទាំងអស់​គ្នា​ ដោយ​មិន​គិត​ពី​សាសនា​ និង​ ជំនឿ​ ដើម្បី​រស់នៅ​ក្នុង​សុខ​សន្តិភាព​ និង​ ភាព​ស៊ីចង្វាក់​គ្នា​នោះ​ទេ​” ។

ដកស្រង់​សំដី​ និង​ យក​ពី​ ៖
ព្រឹត្តិបត្រ​ The Mirror​ សប្ដាហ៍​ទី​ ៤៨៩​ ៖​ ២០០៧​.១​.៧​ ៖​ ការ​យល់ដឹង​ជ្រៅជ្រះ​ និង​ ការពិត

នៅ​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​ប្រគល់​តំណែង​ជូន​ លោក​ ដាតូ​ សេរី​ អាប់ឌុលឡា​ ប៊ីនហាជិ​ អាម៉ាត់​ បាដាវី​ ជា​នាយករដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី​ ពី​ឆ្នាំ​ ២០០៣​ លោក​បាន​ថ្លែង​បញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​នៃ​ការ​យល់ដឹង​ជ្រៅជ្រះ​ ទទួល​យក​ដោយ​សាធារណជន​ – ដែល​អាច​ ឬ​ មិន​អាច​ ស៊ីចង្វាក់​គ្នា​ជាមួយ​ការពិត​ ក៏ប៉ុន្តែ​ទោះជាយ៉ាងណាក៏ដោយ​ក៏​វា​សំខាន់​បំផុត​ចំពោះ​សភាពការណ៍​នយោបាយ​របស់​ប្រទេស​មួយ​ដែរ​ ។

((សេចក្ដី​បន្ទាប់​ទៀត​គឺ​នៅ​ខាងចុង​នៃ​បទវិចារណកថា​)

លោក​ទទួលស្គាល់​នូវ​ការ​ចាំបាច់​ត្រូវតែ​មាន​ស្វ័យទិតៀន​ក្នុង​ការស្វែងរក​ហេតុផល​សម្រាប់​ការ​យល់ដឹង​ជ្រៅជ្រះ​បែបនេះ​ – លោក​បាន​និយាយ​ថា​ លោក​មាន​បំណង​ចាប់ផ្ដើម​ធ្វើ​ស្វ័យទិតៀន​ “ប៉ុន្តែ​បញ្ហា​នេះ​ត្រូវតែ​និយាយ​បញ្ជាក់​ពី​អ្វី​ដែល​ខ្ញុំ​នឹក​គិត​ថា​ជា​ការ​រំលោភ​យ៉ាង​ព្រៃផ្សៃ​លើ​សេចក្ដីថ្លៃថ្នូរ​របស់​មនុស្ស​ លើ​យុត្តិធម៌​តាម​ច្បាប់​ធម្មជាតិ​ លើ​សិទ្ធិមនុស្ស​ និង​ ច្បាប់​អន្តរជាតិ​ ដែល​មាន​ឥទ្ធិពល​ដោយ​ផ្ទាល់​លើ​ពិភព​អិស្លាម​ ។​ មែន​ហើយ​ យើង​ត្រូវតែ​បន្ទោស​ខ្លួនឯង​ ប៉ុន្តែ​ធ្វើ​ដូច្នេះ​មិនមែន​ជា​ការ​ប្រកាស​លើកលែង​គោលនយោបាយ​ដែល​បន្ត​ជិះជាន់​ លុបបំបាត់​ និង​ និយាយ​បង្ខូច​កេរ្តិ៍ឈ្មោះ​របស់​ជនជាតិ​អិស្លាម​ទូទាំង​ពិភពលោក​នោះ​ទេ​” ។

លោក​ ដាតូ​ ស៊ិអិដ​ អាល់បារ​ ដែល​ជា​មន្ត្រី​ក្រសួងការបរទេស​ម៉ាឡេស៊ី​ បាន​បំពេញ​តួនាទី​នៃ​ការ​យល់ដឹង​ជ្រៅជ្រះ​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​របស់​គណៈកម្មការ​ជន​ឆ្នើម​នៃ​អង្គការ​សន្និសីទ​សាសនា​អិស្លាម​ ក្នុង​ខែ​មករា​ ឆ្នាំ​ ២០០៥​ ។​ លោក​បាន​កំណត់​សំគាល់​ថា​ ៖​ “នៅ​ទូទាំង​ពិភពលោក​យើង​នេះ​រូបភាព​របស់​សាសនា​អិស្លាម​ និង​ ជនជាតិ​អិស្លាម​ បាន​ទទួលរង​ផល​អាក្រក់​ៗ​ពី​សភាពការណ៍​ជុំវិញ​ ជា​បឋម​ដោយសារតែ​ការ​យល់ដឹង​ជ្រៅជ្រះ​អំពី​ការ​ជាប់ពាក់ព័ន្ធ​ជាមួយ​ភេរវកម្ម​ និង​ ភាព​ក្រីក្រ​ ។​ សភាពការណ៍​អវិជ្ជមាន​ទាំងនេះ​មិន​បាន​រួមចំណែក​ក្នុង​ការ​បង្កើត​ឲ្យ​មាន​បរិយាកាស​នៃ​ជំនឿ​ទុកចិត្ត​គ្នា​ក្នុង​ពិភពលោក​ ដែល​ជា​ការ​ចាំបាច់​យ៉ាង​ខ្លាំង​សម្រាប់​យើង​ទាំងអស់​គ្នា​ ដោយ​មិន​គិត​ពី​សាសនា​ និង​ ជំនឿ​ ដើម្បី​រស់នៅ​ក្នុង​សុខ​សន្តិភាព​ និង​ ភាព​ស៊ីចង្វាក់​គ្នា​នោះ​ទេ​” ។

មិន​គ្រាន់តែ​ការពិត​ទេ​ដែល​ជា​សំខាន់​នោះ​ – ប៉ុន្តែ​របៀប​តើ​គេ​យល់​ពី​វា​ដូចម្ដេច​ ហើយ​បកស្រាយ​អ្វី​ដែល​គេ​បាន​ឮ​ និង​ បាន​ឃើញ​ដូចម្ដេច​ – នេះ​ក៏​មាន​សារៈសំខាន់​បំផុត​ដែរ​ ។​ រឿង​ល្អ​ៗ​ខ្លះ​អាច​ត្រូវ​គេ​យល់​ច្រឡំ​ ហាក់​ដូច​វា​ជា​រឿង​អាក្រក់​អញ្ចឹង​ ។​ ប៉ុន្តែ​ បើសិនជា​រឿង​ច្រើន​ត្រូវ​គេ​ឮ​ និង​ ឃើញ​ ហើយ​លេច​ចេញ​ជា​ការ​យល់ដឹង​អវិជ្ជមាន​ទៅវិញ​នោះ​ វា​អាច​មាន​ផលវិបាក​នាំឲ្យ​អន្តរាយ​យ៉ាង​ខ្លាំង​ដល់​សង្គម​មួយ​ដែល​មាន​ភាព​ដូចជា​កំពុង​ដំណើរការ​បាន​ល្អ​ ។

សប្ដាហ៍​នេះ​យើង​បាន​ដកស្រង់​សេចក្ដីរាយការណ៍​ព័ត៌មាន​ខ្លះ​យក​មក​ឆ្លុះបញ្ចាំង​ – ពិត​ជា​មិន​បាន​ដឹង​ថា​ តើ​សាធារណជន​អាច​ជួយ​បាន​ដូចម្ដេច​ដើម្បី​បំភ្លឺ​អ្វី​ដែល​ច្រឡូកច្រឡំ​ ដើម្បី​ជៀសវាង​កុំឲ្យ​ធ្លាក់​ចុះ​ក្នុង​ភព​ងងឹត​អន្ធការ​ ។

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ឈ្មោះអង្គការ​ឃ្លាំមើល​សិទ្ធិមនុស្សនៅ​ក្នុង​សេចក្ដីរាយការណ៍​ព័ត៌មាន​របស់​ខ្លួន​ឆ្នាំ​ ២០០៩​ ស្ដីពី​សភាពការណ៍​នៅ​ក្នុង​ប្រទេស​ជាច្រើន​ ក៏​បាន​រិះគន់​កម្ពុជា​ផង​ដែរ​ ។

អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ មិន​គ្រាន់តែ​រាយការណ៍​អំពី​ប្រទេស​នានា​ដែល​ត្រូវ​គេ​រិះគន់​ពី​រឿង​អាក្រក់​ៗ​ដូចជា​ប្រទេស​មីយ៉ាន់ម៉ា​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្តែ​និយាយ​ពី​សភាពការណ៍​សិទ្ធិមនុស្ស​ផង​ដែរ​ – ដូចជា​ប្រទេស​ខ្លះ​ទៀត​ – ក្នុង​ប្រទេស​បារាំង​ ប្រទេស​អាល្លឺម៉ង់​ ប្រទេស​អ៊ីតាលី​ ប្រទេស​ហុលឡង់​ ប្រទេស​រុស្ស៊ី​ ប្រទេស​អេស្ប៉ាញ​ ចក្រភព​អង់គ្លេស​ និង​ នៅ​ក្រៅ​សហរដ្ឋអាមេរិក​ ។​ ប្រទេស​ជាច្រើន​ក្នុងចំណោម​ប្រទេស​ទាំងនេះ​ ប្រតិកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​បញ្ហា​ដែល​គេ​លើកឡើង​នេះ​ ។
វគ្គ​សង្ខេប​ស្ដីពី​កម្ពុជា​នៅ​ក្នុងព្រឹត្តិការណ៍​ឆ្នាំ​២០០៨ឯកសារ​បន្ថែម​ មាន​សេចក្ដី​លំអិត​ចំនួន​ ២០​ ស្ដីពី​ព្រឹត្តិការណ៍​ជុំវិញ​បញ្ហា​នេះ​ ។

ខ្លឹមសារ​នៃ​ឯកសារ​នេះ​ទាំងស្រុង​ – គួរឲ្យ​ស្ដាយ​ – មិន​ថ្មី​ទេ​ គឺ​និយាយ​ពី​ការ​ទិតៀន​ទៅលើ​ប្រព័ន្ធ​ច្បាប់​ព្រហ្មទណ្ឌ​ ករណី​នៃ​ការ​បំភិតបំភ័យ​ អំពើ​ហិង្សា​ ការ​ដាក់​គុក​ និទ្ទណ្ឌភាព​ដែល​តែងតែ​ត្រាំត្រែង​ អំពើពុករលួយ​ដែល​រីក​រាលដាល​ និង​ អំពើ​លួច​ប្លន់​ខុស​ច្បាប់​នូវ​ធនធាន​ធម្មជាតិ​ ។​ ហើយ​ប្រទេស​កម្ពុជា​ត្រូវ​គេ​រំពឹង​ថា​នឹង​ត្រូវ​គេ​ពិនិត្យ​មើល​ឡើងវិញ​ដោយ​អនុលោម​តាម​យន្តការ​នៃ​ការ​ពិនិត្យ​ឡើងវិញ​ជា​សកល​តាម​ពេលវេលា​កំណត់​ទៀងទាត់​របស់​គណៈកម្មការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ ក្នុង​ខែ​ធ្នូ​ ឆ្នាំ​ ២០០៩​ ។

ករណី​ភាគច្រើន​ត្រូវ​បាន​គេ​ចុះ​ផ្សាយ​ក្នុង​សារព័ត៌មាន​ខ្មែរ​នៅ​អំឡុង​ឆ្នាំ​នេះ​ ហើយ​យើង​ក៏​បាន​ឆ្លុះបញ្ចាំង​វា​បាន​មួយ​ចំនួន​ដែរ​ ។

ដកស្រង់​ និង​ យក​ពី​ ៖

ជាតិ​ខ្មែរ​ ឆ្នាំ​ទី​ ១​ លេខ​ ៥​ ថ្ងៃ​ទី​ ១៦​ – ១៨​.១.២០០៩

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ [សេចក្ដីរាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ ឆ្នាំ​ ២០០៩​] រិះគន់​កម្ពុជា​ថា​បាន​រំលោភ​សិទ្ធិមនុស្ស

ប្រតិកម្ម​ជា​ផ្លូវការ​របស់​កម្ពុជា​ ត្រូវ​បាន​រាយការណ៍​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​ព័ត៌មាន​ ឌឺ​ ឃែមបូឌា​ ដេលី​ ដូច​តទៅ​ ៖

    “លោក​ ឌិម​ យ៉ិនទៀង​ ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ បាន​ច្រានចោល​លទ្ធផល​របស់​របាយការណ៍​នោះ​ ដោយ​និយាយ​ថា​ នៅ​ក្នុង​ដំណើរ​នេះ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​បង្ខូច​ឈ្មោះ​ប្រទេស​ដោយ​និយាយ​កុហក​ ហើយ​ធ្វើឲ្យ​ខ្លួន​គេ​មើល​ទៅ​ដូចជា​ចោលម្សៀត​ ។

    លោក​បាន​ថ្លែង​ថា​ ‘ខ្ញុំ​ច្រានចោល​រាល់​ការ​ចោទប្រកាន់​ទាំងអស់​ ។​ ពួកគេ​គ្រាន់តែ​ព្យាយាម​បង្កើត​បញ្ហា​ប៉ុណ្ណោះ​ ឬមួយ​ពួកគេ​គ្រាន់តែ​ធ្វើឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​ពួកគេ​ប៉ុណ្ណោះ​ ។​ ពួកគេ​កំពុង​ដើរតួ​ជា​អាយ៉ង​ដើម្បី​ទទួល​បាន​ផលប្រយោជន៍​សម្រាប់​ពួកគេ​’ ” ។
    (Cambodia Daily,16 January 2009)

សម្រាប់​ជា​ការ​ឆ្លុះ​បង្ហាញ​នូវ​ចន្លោះប្រហោង​រវាង​ការ​យល់ដឹង​ជ្រៅជ្រះ​នេះ​ និង​ ការពិត​ យើង​សូម​គូស​បញ្ជាក់​ទៅលើ​សេចក្ដីរាយការណ៍​ព័ត៌មាន​ខ្លះ​ដែល​ឆ្លុះបញ្ចាំង​កាលពី​សប្ដាហ៍​កន្លងទៅ​ – ព្រឹត្តិការណ៍​ទាំង​តូច​ទាំង​ធំ​ ៖

  • នៅ​ពេល​ដែល​ប្រជាជន​ត្រូវការ​ការ​បញ្ជាក់​ជា​សាធារណៈ​លើ​លិខិតស្នាម​ ឬ​ លើ​ឯកសារ​ គេ​ពុំ​ឃើញ​មាន​ការ​ដាក់​តម្លៃ​ជា​សាធារណៈ​ដោយ​និយាយ​តាម​លក្ខណៈ​មាន​តម្លាភាព​ពី​អ្វី​ដែល​ត្រូវ​បង់ថ្លៃ​នោះ​ទេ​ – “តម្លៃ​ធ្វើ​លិខិត​បញ្ជាក់​មួយ​ ដើម្បី​រក​ការងារ​ធ្វើ​ ដើម្បី​ចុះបញ្ជី​បញ្ជាក់​ពី​កន្លែង​លំនៅ​ស្ថាន​ ឬ​ ដើម្បី​រៀបអាពាហ៍ពិពាហ៍​ គឺ​ ៥,០០​ដុល្លារ​អាមេរិក​ ប៉ុន្តែ​តម្លៃ​នេះ​នឹង​ឡើង​ទៀត​បើ​កាលណា​អ្នក​ត្រូវការ​នោះ​ចង់​បាន​ប្រញាប់​ – ៥,០០​ដុល្លារ​អាមេរិក​ សម្រាប់​ពេល​មួយ​ខែ​ – ៤៥,០០​ដុល្លារ​អាមេរិក​ សម្រាប់​ពេល​ ១៥​ថ្ងៃ​ ១០០,០០​ដុល្លារ​អាមេរិក​ សម្រាប់​មួយ​សប្ដាហ៍​ និង​ ១៥០,០០​ដុល្លារ​អាមេរិក​ សម្រាប់​មួយ​ថ្ងៃ​” ។​ ការ​រៀបរយ​ប្រហាក់ប្រហែល​គ្នា​នេះ​ ប្រហែលជា​អាច​កើន​មាន​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត​ដែរ​ ។​ ប៉ុន្តែ​សេចក្ដីរាយការណ៍​នេះ​អះអាង​ពី​អ្វី​ដែល​គេ​ថា​ជា​ការ​ដឹង​ឮ​ជាទូទៅ​ ៖​ “…តម្លៃ​លើស​ទាំងនេះ​មិន​បាន​ចូល​ទៅ​​ក្រសួងសេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ទេ​” ។
  • នៅ​ពេល​ដែល​គ្រួសារ​មួយ​បាន​បាត់បង់​កូនប្រុស​មួយ​ទើប​នឹង​កើត​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​ដែល​ពី​មុន​ត្រូវ​បាន​គាំទ្រ​ដោយ​ជប៉ុន​ មាន​សេចក្ដីរាយការណ៍​ព័ត៌មាន​មួយ​ស្ដីពី​ដំណោះស្រាយ​ទាក់ទង​នឹង​លុយកាក់​ដូច​មាន​តទៅ​នេះ​ ។​ ដំណើរ​ដោះស្រាយ​របៀប​នេះ​បាន​បន្ត​មក​ទៀត​អស់​មួយ​រយៈពេល​ ប៉ុន្តែ​គ្មាន​នរណា​មួយ​ហ៊ាន​ហើប​មាត់​និយាយ​ទេ​ ។​ – “មាន​ការប្រកាស​សរសេរ​នៅ​លើ​ជញ្ជាំង​ពេទ្យ​ជប៉ុន​ជា​អក្សរ​ខ្មែរ​ធំ​ៗ​នៅ​ពីលើ​ផ្ទៃ​ពណ៌​ខៀវ​ ដោយ​និយាយ​ថា​ សូម​កុំ​បង់​លុយកាក់​ឲ្យ​បុគ្គលិក​ឲ្យ​សោះ​ ប៉ុន្តែ​សូម​បង់​ចូល​ទៅ​តែ​បេឡា​ប៉ុណ្ណោះ​ ។​ អ្នកជំងឺ​ដែល​ពុំ​មាន​លទ្ធភាព​អាច​បង់ថ្លៃ​សេវា​ ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ទាក់ទង​ក្រុម​ពិនិត្យ​តាមដាន​មួយ​ ហើយ​បើ​មាន​នរណា​មួយ​ទារ​លុយ​ជា​បន្ថែម​ពីលើ​តម្លៃ​ដែល​កំណត់​ហើយ​នោះ​ ករណី​នេះ​ត្រូវ​រាយការណ៍​ទៅ​ឲ្យ​ក្រុម​ពិនិត្យ​តាមដាន​ ។​ តម្លៃ​លើ​សេវា​គឺ​ប្រហែល​ ៣,៥០​ដុល្លារ​អាមេរិក​ សម្រាប់​ស្ត្រី​ដែល​ឆ្លងទន្លេ​ទារក​ទី​មួយ​ ៖​ តម្លៃ​បន្ទប់​ធម្មតា​គឺ​ប្រហែល​ ២,៥០​ដុល្លារ​អាមេរិក​ ក្នុង​មួយ​យប់​ ។​ – ក៏ប៉ុន្តែ​ទោះជា​យ៉ាង​នេះ​ក្ដី​ក៏​អ្វី​ៗ​ខុស​ពី​សេចក្ដី​ប្រកាស​ហាមប្រាម​ដូច​ខាងលើ​នេះ​ដែរ​ ។​ អ្នកជំងឺ​ម្នាក់​ៗ​បង់​ប្រាក់​លើស​ ជា​បន្ថែម​ទៅលើ​ថ្លៃ​សេវា​ ដូចជា​ប្រហែល​ ១០,០០​ ទៅ​ ៣០,០០​ដុល្លារ​អាមេរិក​ សម្រាប់​វេជ្ជបណ្ឌិត​ ប្រហែល​ ២,៥០​ដុល្លារ​អាមេរិក​ សម្រាប់​បុគ្គលិក​ពេទ្យ​ម្នាក់​ៗ​ដែល​ចាក់​ថ្នាំ​បី​សឺរ៉ាំង​ បី​ដង​ក្នុង​មួយ​ថ្ងៃ​ ។​ល​។​ ស្ត្រី​ម្នាក់​បាន​និយាយ​ថា​ នៅ​ពេល​ទារក​របស់​នាង​លេច​ចេញ​ពាក់កណ្ដាល​ក្បាល​មក​ក្រៅ​ វេជ្ជបណ្ឌិត​បាន​សួរ​សំនួរ​ដំបូង​គេ​ថា​ តើ​នាង​នឹង​ឲ្យ​លុយ​គេ​ប៉ុន្មាន​ ។​ ស្ត្រី​នោះ​បាន​ឆ្លើយ​ថា​ សូម​ជូន​ប្រហែល​ ១២,០០​ដុល្លារ​អាមេរិក​ ប៉ុន្តែ​វេជ្ជបណ្ឌិត​នោះ​ទារ​ថែម​លើស​នេះ​ទៀត​ ។​ ដោយសារតែ​នាង​បាន​សូម​អង្វរ​ថា​ ទាំងអស់​នេះ​គឺ​ជា​ប្រាក់​ដែល​នាង​មាន​ ហើយ​គេ​ក៏​ព្រម​ ។​ នេះ​ជា​រឿង​មិន​គួរឲ្យ​ជឿ​ទេ​ ប៉ុន្តែ​នេះ​គឺជា​អ្វី​ដែល​ស្ត្រី​នោះ​បាន​និយាយ​ចេញពី​មាត់​នាង​ផ្ទាល់​ ។​ ស្ត្រី​ម្នាក់​ទៀត​ ស្នាក់​សម្រាក​នៅ​គ្រែ​ជាប់​គ្នា​នោះ​ដែរ​ បាន​ស្នើ​ជូន​វេជ្ជបណ្ឌិត​នោះ​ ៥,០០​ដុល្លារ​អាមេរិក​ ប៉ុន្តែ​លុះណាតែ​គេ​ឡើង​ដល់​តម្លៃ​ ៣០,០០​ដុល្លារ​ ទើប​គេ​ព្រម​” ។
  • នៅ​ពេល​ដែល​មេធាវី​ចុងចោទ​នៅ​សាលាក្ដី​ខ្មែរក្រហម​មិន​អាច​ទទួល​បាន​ព័ត៌មាន​អំពី​ប្រាក់​សំណូក​របស់​បុគ្គលិក​ខ្មែរ​ – ទៅកាន់​ថ្នាក់លើ​របស់​គេ​ សម្រាប់​ជា​សគុណ​ចំពោះ​ការ​ដែល​បាន​ទទួល​មុខ​នាទី​ – ហើយ​នោះ​ជា​ការ​ធ្វើឲ្យ​គេ​ពេញចិត្ត​ថា​ពុំ​មាន​ភាព​អយុត្តិធម៌​នៅ​ក្នុង​ការ​ជម្រះក្ដី​នោះ​ទេ​ ។​ ទីបំផុត​មេធាវី​នោះ​ក៏​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​មាន​ការ​បំភ្លឺ​លើ​ការ​ចោទប្រកាន់​ពី​អំពើពុករលួយ​នៅ​ឯ​តុលាការ​ក្រុងភ្នំពេញ​ ។​ ឥឡូវ​មេធាវី​នោះ​ដឹង​ថា​ត្រូវ​មាន​ការ​បំភិតបំភ័យ​ដោយ​ចៅក្រម​នោះ​ដែល​បាន​ប្រុងប្រៀប​ប្ដឹង​មក​លើ​មេធាវី​នោះ​វិញ​ ពី​បទ​បរិហារ​កេរ្តិ៍​ – ជា​ជំនួស​ការ​សម្ដែង​ការ​ដឹងគុណ​ដែល​ថា​ ការចោទប្រកាន់​នោះ​អាច​ត្រូវ​ច្រានចោល​ដោយ​តុលាការ​ជា​រៀង​រហូត​នោះ​ទៅវិញ​ ។
  • នៅ​ពេល​ដែល​គណៈប្រតិភូ​ពី​ព្រឹទ្ធសភា​ និង​ ពី​ក្រុម​សិទ្ធិ​មនុស្ស​បាន​ព្យាយាម​ចុះ​ទៅ​ធ្វើ​អធិការកិច្ច​ និង​ ត្រួតពិនិត្យ​មើល​ទីកន្លែង​ព្រៃឈើ​ដែល​គេ​ថា​ត្រូវ​បាន​កាប់​រាន​យក​ដី​សម្រាប់​ដាំ​ដើម​កៅស៊ូ​ ក្នុង​ខេត្ត​រតនគិរី​ ក្រុម​ DM​ ដែល​ជា​ក្រុមហ៊ុន​ជាប់​ក្នុង​ការសង្ស័យ​ បាន​រារាំង​មិន​ឲ្យ​គេ​បំពេញ​ភារកិច្ច​បាន​ឡើយ​ ។
  • នៅ​ពេល​ដែល​ស្ត្រី​ដាណឺម៉ាក​ម្នាក់​បាន​ទិញ​ថ្នាំ​បំបាត់​ការឈឺចាប់​រាប់​ពាន់​គ្រាប់​ដែល​មាន​ជាតិ​កូដេអ៊ីន​ ដោយ​មិន​បាច់​មាន​វេជ្ជបញ្ជា​ ដែល​គេ​អាច​ទិញ​បាន​ដោយ​ងាយ​ និង​ ដោយ​ស្រប​ច្បាប់​ នៅ​តាម​ឱសថ​ស្ថាន​ជាច្រើន​ទូទាំង​ក្រុងភ្នំពេញ​ ហើយ​គាត់​បាន​ផ្ញើ​វា​តាម​ប្រៃសណីយ៍​ – វា​មាន​តម្លៃ​ថោក​ៗ​នៅ​ទីនេះ​ ហើយ​គាត់​សង្ឃឹម​ថា​នឹង​លក់​វា​នៅ​ឯ​បរទេស​ ដើម្បី​បាន​ប្រាក់កម្រៃ​ខ្លះ​សម្រាប់​ចិញ្ចឹម​កូនប្រុស​ម្នាក់​របស់​គាត់​ – គាត់​ត្រូវ​បាន​គេ​ឃាត់ខ្លួន​ ។​ ឥឡូវនេះ​គាត់​ត្រូវ​គេ​កាត់ទោស​ឲ្យ​ជាប់គុក​ ១៥​ឆ្នាំ​ ហើយ​ផាក​ពិន័យ​ជា​ប្រាក់​ប្រហែល​ ៧.៥០០​ដុល្លារ​អាមេរិក​ ពី​បទ​ជួញដូរ​គ្រឿងញៀន​ ។​ ពុំ​មាន​សេចក្ដីរាយការណ៍​ព័ត៌មាន​ណាមួយ​បាន​និយាយ​អ្វី​បន្តិច​ណា​អំពី​ការ​ពាក់ព័ន្ធ​នឹង​សារធាតុ​ខុស​ច្បាប់​នេះ​ឡើយ​ ។
  • នៅ​ពេល​ដែល​ប្រជាជន​ចំនួន​ ២៣៤​គ្រួសារ​ ដឹង​ថា​ខ្លួន​ត្រូវ​គេ​គំរាមកំហែង​ក្នុង​នាម​ជា​ម្ចាស់​ដី​ ដោយ​ក្រុមហ៊ុន​ ហេង​ អភិវឌ្ឍន៍​ ពួកគេ​មាន​សេចក្ដី​រីករាយ​ដោយ​តុលាការ​ខេត្ត​កណ្ដាល​បាន​បញ្ជាក់​អះអាង​នូវ​សិទ្ធិ​លើ​ដីធ្លី​របស់​ខ្លួន​ កាលពី​ថ្ងៃ​ទី​ ២៦​ ខែ​ កុម្ភៈ​ ឆ្នាំ​ ២០០៧​ ។​ ប៉ុន្តែ​ឥឡូវ​ក្រុមហ៊ុន​នេះ​បាន​ប្រើ​គ្រឿងម៉ាស៊ីន​ ហើយ​ចាប់ផ្ដើម​កាប់​រាន​ដី​របស់​ពួក​ខ្លួន​ ។​ នៅ​ពេល​ម្ចាស់​កម្មសិទ្ធិ​តាម​ច្បាប់​បាន​ប្រឆាំង​តវ៉ា​ ក្រុមហ៊ុន​នេះ​បាន​ប្រាប់​ពួកគេ​ថា​ តុលាការ​ខេត្ត​កណ្ដាល​បាន​ធ្វើការ​វិនិច្ឆ័យ​ខុស​ ។​ អាវុធហត្ថ​នៅ​ស្រុក​កណ្ដាលស្ទឹង​ ដឹកនាំ​ដោយ​មេបញ្ជាការ​ខ្លួន​ – ជា​ក្មួយ​របស់​នាយក​ក្រុមហ៊ុន​ ហេង​ អភិវឌ្ឍន៍​ – បាន​ដាក់​ពង្រាយ​អាវុធហត្ថ​ ២០​ ទៅ​ ៣០​នាក់​ ប្រដាប់​ដោយ​អាវុធ​ ហើយ​បាន​បាញ់​កាំភ្លើង​ AK-47​ – យ៉ាងហោចណាស់​មាន​មនុស្ស​បី​នាក់​ត្រូវ​របួស​យ៉ាង​ធ្ងន់​ ។
  • នៅ​ពេល​ដែល​មាន​សេចក្ដីរាយការណ៍​ព័ត៌មាន​ថា​ ក្រុមហ៊ុន​រុករក​រ៉ែ​អាមេរិក​ PHI​ បាន​ទិញ​ក្រុមហ៊ុន​រុករក​រ៉ែ​ឥណ្ឌូចិន​ ឥឡូវ​ជា​សាខា​របស់​ក្រុមហ៊ុន​ PHI​ ហើយ​ដែល​ឥឡូវ​បាន​ធ្វើ​សហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​កម្ពុជា​ ​អង្គរ​អាជីវកម្ម​លោហៈ​នោះ​ វា​មិនមែន​ជា​ដំណឹង​សំខាន់​ទេ​ ។​ ប៉ុន្តែ​វា​ប្រហែលជា​ដំណឹង​សំខាន់​កាលពី​មុន​មែន​ ហើយ​យើង​ខកខាន​មិន​បាន​ឃើញ​វា​ – ឬមួយ​វា​គួរតែ​ជា​ដំណឹង​សំខាន់​អញ្ចឹង​មែន​ ។​ ដូច​ដែល​យើង​បាន​ឆ្លុះបញ្ចាំង​ពី​ម្សិលមិញ​ កិច្ច​សហប្រតិបត្តិការ​នេះ​ទាក់ទង​នឹង​ធនធាន​ធម្មជាតិ​កម្ពុជា​ ដែល​ការវាយតម្លៃ​លើក​ដំបូង​លើ​តំបន់​រ៉ែ​ទង់ដែង​នេះ​ ត្រូវ​បាន​ប៉ាន់ស្មាន​ស្មើ​នឹង​ ១​កោដិ​ដុល្លារ​អាមេរិក​ ។​ ហើយ​យើង​ក៏​បាន​ឆ្លុះបញ្ចាំង​កាលពី​ម្សិលមិញ​ផង​ដែរ​ថា​ អង្គរ​អាជីវកម្ម​លោហៈ​មិន​បាន​បង្ហើប​ឲ្យ​ដឹង​ច្រើន​អំពី​ខ្លួនឯង​តាម​របៀប​ដែល​ក្រុមហ៊ុន​ដទៃ​បាន​ធ្វើ​ទេ​ ទោះជា​ក្រុមហ៊ុន​ជា​ដៃគូ​អាមេរិក​សរសេរ​ថា​ “ស្ថាបនិក​អង្គរ​អាជីវកម្ម​លោហៈ​រួមមាន​កូនប្រុស​ម្នាក់​ និង​ កូនប្រសា​ប្រុស​ម្នាក់​របស់​ សម្ដេច​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​កម្ពុជា​ក្ដី​ វា​ជា​ហេតុ​នាំឲ្យ​ធានា​បាន​នូវ​ការ​គាំទ្រ​ខាង​នយោបាយ​ ដើម្បី​ទទួល​បាន​ និង​ បន្ត​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​” ។
  • រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​ចែង​ថា​ ៖​ “រដ្ឋសភា​អនុម័ត​ថវិកា​ជាតិ​ ផែនការ​រដ្ឋ​ ការ​ឲ្យ​រដ្ឋ​ខ្ចី​ប្រាក់​ពី​គេ​ ការ​ឲ្យ​រដ្ឋ​ឲ្យ​ប្រាក់​គេ​ខ្ចី​ ការ​សន្យា​នានា​ផ្នែក​ហិរញ្ញវត្ថុ​ និង​ ការ​បង្កើត​ កែប្រែ​ ឬ​ លុបចោល​ពន្ធដារ​” ។​ (មាត្រា​ទី​ ៩០​)
  • យើង​ពុំ​មាន​ព័ត៌មាន​អំពី​ការ​ដេញថ្លៃ​ជា​សាធារណៈ​ណាមួយ​សម្រាប់​កិច្ចសន្យា​ផ្នែក​ហិរញ្ញវត្ថុ​ដើម្បី​ធនធាន​រ៉ែ​ធម្មជាតិ​ ដែល​អង្គរ​អាជីវកម្ម​លោហៈ​ទទួល​បាន​នៅ​ទីបំផុត​នោះ​ទេ​ ហើយ​យើង​ក៏​ពុំ​មាន​ព័ត៌មាន​ស្ដីពី​ស្ថានភាព​របស់​នីតិវិធី​ក្នុង​ការ​អនុម័ត​របស់​រដ្ឋសភា​ចំពោះ​កិច្ចព្រមព្រៀង​ផ្ដល់​គម្រោង​ និង​ ហិរញ្ញប្បទាន​ឥណទាន​ដែរ​ – ក្នុង​ចំនួន​រហូតដល់​ ៥០០​លាន​ដុល្លារ​អាមេរិក​ – ដែល​បើ​តាម​ក្រសួងការបរទេស​ត្រូវ​បាន​ចុះហត្ថលេខា​រួច​ហើយ​ដោយ​កម្ពុជា​ និង​ ដោយ​គូវេត​ ។
  • ដូច​ដែល​និយាយ​កាលពី​ដំបូង​នោះ​ ក្នុង​វិទ្យាសាស្ត្រ​នយោបាយ​សាធារណៈ​ ការ​យល់ដឹង​ជ្រៅជ្រះ​ពី​អ្វី​ដែល​កំពុង​ប្រព្រឹត្ត​ឡើង​ ច្រើន​តែ​មាន​សារៈសំខាន់​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​សាធារណៈ​ខ្លាំង​ជាង​ការពិត​ – ដូច​ដែល​យើង​បាន​លើក​បញ្ហា​ទាំងអស់​នៅ​ខាងលើ​នេះ​ស្រាប់​ – អ្វី​ៗ​ទាំងអស់​ផ្អែកលើ​ព័ត៌មាន​ ដែល​មាន​ជួនកាល​នៅ​ក្នុង​កាសែត​កម្ពុជា​ ជួនកាល​មាន​ជា​សាធារណៈ​តាម​អ៊ីនធឺណិត​ ។​ ដូច្នេះ​ នាយករដ្ឋមន្ត្រី​ បាដាវី​ ក៏​បាន​ទទួលស្គាល់​ការ​ចាំបាច់​ត្រូវតែ​មាន​ស្វ័យទិតៀន​ក្នុង​ការ​ស្វែងរក​ហេតុផល​សម្រាប់​ការ​យល់ដឹង​ជ្រៅជ្រះ​បែបនេះ​ ។​ ប៉ុន្តែ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ គាត់​បាន​គិត​ថា​ ចាំបាច់​ត្រូវតែ​ចូលរួម​ចំណែក​ក្នុង​ការ​បញ្ជាក់​ពី​អ្វី​ដែល​គាត់​បាន​ឃើញ​ថា​ជា​ “ការ​រំលោភបំពាន​គ្មាន​ត្រាប្រណី​លើ​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស​ យុត្តិធម៌​ ធម្មជាតិ​ សិទ្ធិមនុស្ស​ និង​ ច្បាប់​អន្តរជាតិ​” ។
  • ឧទាហរណ៍​មួយ​ល្អ​ ។

    Read Full Post | Make a Comment ( 1 so far )

    « Previous Entries

    Liked it here?
    Why not try sites on the blogroll...